ដោយ យាង សុជាមេត្តា
2014-07-30
RFA
អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថតរូបជាមួយអ្នកគាំទ្រ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣។ RFA/Vann Vichar
បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បណ្ដាញសារព័ត៌មានក្នុងស្រុក និងប្រភពក្រៅផ្លូវការ ផ្សព្វផ្សាយនៅថ្ងៃពុធ ទី៣០ កក្កដា នេះថា បេក្ខភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៤រូប ដែលគណបក្សសង្គ្រោះជាតិ ត្រូវជ្រើសរើសនោះ ក៏មានកូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែរ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ បដិសេធដំណឹងនេះ។
ក្នុងចំណោមបេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤រូប ដែលជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ មានតែ លោក គួយ ប៊ុនរឿន មួយប៉ុណ្ណោះ ដែលសាធារណជនបានដឹងជាផ្លូវការថា នឹងក្លាយជាសមាជិក គ.ជ.ប ចំណែកបេក្ខភាពសមាជិក ៣រូបផ្សេងទៀត កំពុងនៅមានភាពស្រពិចស្រពិលនៅឡើយ។
ទោះជាយ៉ាងណា មានព័ត៌មានលេចឮថា បេក្ខភាពផ្សេងទៀតដែលអាចត្រូវជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ នោះ រួមមាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក យ៉េង វីរៈ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល ដើម្បីយុត្តិធម៌ និងការបង្រួបបង្រួម កញ្ញា សេង ធារី ព្រមទាំងកូនស្រី លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា។
លើសពីនេះ ក៏មានការលេចឮថា គណបក្សសង្គ្រោះជាតិ ដែលបានកើតចេញពីការបង្រួបបង្រួមរវាងគណបក្សអ្នកប្រជាធិបតេយ្យពីរ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ កំពុងខ្វែងគំនិតគ្នាទៅលើការដាក់បេក្ខភាពកូនស្រីរបស់ លោក កឹម សុខា ព្រោះមានសមាជិកខ្លះចង់ដាក់បេក្ខភាព កញ្ញា សេង ធារី ជំនួស កញ្ញា កឹម មនោវិទ្យា វិញ។ ស្របពេលជាមួយគ្នា ក៏លេចឮដែរថា លោក គល់ បញ្ញា ដែលជាបេក្ខភាពមួយរូបដែរនោះ បានដកខ្លួនចេញពីបេក្ខភាព គ.ជ.ប នេះដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធចំពោះការលើកឡើងទាំងនេះ ហើយថា គណបក្សប្រឆាំងមួយនេះ ពុំទាន់បានសិក្សាពីគោលការណ៍ និងលក្ខខណ្ឌ ដើម្បីអាចឲ្យបុគ្គលម្នាក់ក្លាយខ្លួនជាបេក្ខភាព គ.ជ.ប នៅឡើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា អ្វីដែលពិតនោះ គឺបេក្ខភាពរបស់ លោក គួយ ប៊ុនរឿន ដែលបានប្រគល់តំណែងតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនទៅឲ្យ លោក សម រង្ស៊ី ដើម្បីទៅធ្វើជាបេក្ខជនរបស់ គ.ជ.ប។ បើតាម លោក យ៉ែម បុញ្ញឫទ្ធិ គណបក្សពុំទាន់បានគិតគូរទៅលើបញ្ហាបេក្ខភាព គ.ជ.ប ដែលខ្លួនត្រូវជ្រើសរើសនៅឡើយ ព្រោះអ្វីដែលជាអាទិភាពសម្រាប់គណបក្សប្រឆាំងពេលនេះ គឺដោះស្រាយបញ្ហាចាំបាច់មួយចំនួនជាមុនសិន។ នៅពេលដែលសួរថា តើ កញ្ញា កឹម មនោវិទ្យា អាចនឹងក្លាយជាបេក្ខភាព គ.ជ.ប ដែរឬទេ? លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយថា លោកមិនដែលបានឮព័ត៌មាននេះទេ ហើយលោកក៏មិនដឹងនោះដែរ៖ «យើងអត់ទាន់បានកំណត់ឲ្យជាក់លាក់នៅឡើយទេ ពីព្រោះយើងកំពុងប្រមូលកម្លាំងមកពិនិត្យសេចក្តីព្រាងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងការងារកំណែទម្រង់ការបោះឆ្នោត កិច្ចការប្រញាប់ មុននឹងយើងចូលស្បថ និងចូលប្រជុំសភា ហើយពីហ្នឹង បានយើងគិតគូរទៅលើបញ្ហាទាំងអស់ហ្នឹង»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ដែលលេចឮព័ត៌មានថា លោកបានដកខ្លួនចេញពីបេក្ខភាព គ.ជ.ប ដែលជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ នោះ អះអាងថា វាមិនមែនជារឿងពិតនោះទេ។ ឆ្លើយតបចំពោះបញ្ហានេះ លោក គល់ បញ្ញា បានសួរបកទៅវិញថា តើឲ្យលោកបោះបង់តំណែងនេះយ៉ាងម៉េចទៅ បើលោកមិនទាន់ទាំងបានដាក់ពាក្យឈរឈ្មោះជាបេក្ខជននៅឡើយ។ តែទោះជាយ៉ាងណា លោកថា លោកពិតជាមានមនុស្សមកពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ពិតជាបានលើកទឹកចិត្តឲ្យទទួលយកការងារនេះមែន ហើយថា លោកកំពុងពិចារណាអំពីបញ្ហានេះ។
លោក គល់ បញ្ញា៖ «មានមិត្តភ័ក្ដិខាងអង្គការក្រៅរដ្ឋាភិបាល គេនាំគ្នាជជែកលើកទឹកចិត្តឲ្យខ្ញុំថា ដាក់ទៅៗធ្វើការងារហ្នឹងទៅ កាលណាគេបើកចឹង យើងដាក់ពាក្យទៅ ហើយគេគាំទ្រ គេជួយធ្វើ campaign គេជួយធ្វើ lobby ឲ្យយើង ដើម្បីឲ្យយើងក្លាយទៅបេក្ខជន ដែលគេអាចរើសបានអ៊ីចឹង ហើយខ្ញុំក៏សប្បាយរីករាយដែរ ហើយមានខាងសមាជិកគណបក្សសង្គ្រោះជាតិ អីក៏គេប្រាប់យើងថា ដាក់ទៅ គេគាំទ្របេក្ខភាពអ៊ីចឹងណា ហើយខ្ញុំមើលទៅក៏មាន potential ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំចង់មើលរដ្ឋធម្មនុញ្ញមើលអីសិន មើលច្បាប់ មើលថា តើដំណើររៀបចំម៉េចអីម៉េច ធានាឯករាជ្យបានត្រឹមត្រូវអត់»។
សេចក្តីរាយការណ៍នានាបានអោយដឹងថា ក្នុងចំណោមបេក្ខភាព គ.ជ.ប ចំនួន ៤រូប ដែលគណបក្សសង្គ្រោះជាតិ នឹងជ្រើសរើសនោះ មាន ២រូបរើសចេញពីគណបក្ស ហើយ ២រូបទៀតចេញពីអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ចំពោះបេក្ខភាព គ.ជ.ប មិនសំខាន់ថាមកពីណាទេ សំខាន់ឲ្យតែបេក្ខជននោះស្មោះត្រង់ ទិញមិនលក់ សម្លុតមិនខ្លាច និងត្រូវមានបទពិសោធន៍ ព្រមទាំងមានភាពវ័យឆ្លាតក្នុងការចាប់ចោរ ជាដើម។
ទាក់ទងបញ្ហានេះ អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យ លោកបណ្ឌិត កែម ឡី កត់សម្គាល់ថា ប្រសិនបើគណបក្សនយោបាយ ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច ពិតជាចង់ឲ្យ គ.ជ.ប ថ្មីនេះមានភាពឯករាជ្យ និងមានកម្លាំងពេញលេញ ដើម្បីអនុវត្តការងាររបស់ខ្លួនពិតប្រាកដមែន ពួកគេគួរសម្លឹងរកមើលបុគ្គលដែលមានសមត្ថភាព មានការអប់រំ និងមានបទពិសោធន៍គ្រប់គ្រាន់ ព្រមទាំងគួរជៀសវាងនូវការប្រកាន់បក្ខពួក គ្រួសារនិយម។ លោកបន្តថា បក្ខពួកនិយម នឹងមិនអាចធ្វើឲ្យ គ.ជ.ប ថ្មីនេះឯករាជ្យបានឡើយ។
លោកបណ្ឌិត កែម ឡី៖ «ប្រសិនបើយើងរើសវាគ្រាន់តែបំពេញនូវមុខងារដែលមានបក្សមានពួកដូច កឹម សុខា អី គាត់ប្រុងដាក់កូនដាក់អី អាហ្នឹងគ្រាន់តែចេញមកហ្នឹង គេហៅថាទំនាស់ផលប្រយោជន៍ហើយ ហើយវាខូចកេរ្តិ៍ឈ្មោះទៀត ប្រសិនជាគាត់ចង់រក្សាកិត្តិយសឲ្យល្អ ជៀសវាងបក្ខពួកនិយម ជៀសវាងគ្រួសារនិយម ដូច សម រង្ស៊ី អី យើងត្រូវជៀសវាង ហើយយើងត្រូវសម្លឹងមើលលក្ខខណ្ឌទាំងពីការអប់រំ ទាំងពីបទពិសោធន៍ ទាំងពីសីលធម៌ ទាំងពីជំនាញបច្ចេកទេស ពីព្រោះ គ.ជ.ប ហ្នឹងត្រូវការបច្ចេកទេសច្រើនដែរ ដើម្បីទៅគ្រប់គ្រងអគ្គលេខាធិការដ្ឋានហ្នឹងបាន»។
តែទោះជាយ៉ាងណាក៏ដោយ លោក កែម ឡី មានប្រសាសន៍ថា លោកមិនបដិសេធចំពោះការចូលរួមរបស់យុវជនក្នុងការងារសង្គម ដូចដែលលោកតែងបានអំពាវនាវឲ្យគណបក្សនយោបាយ បញ្ជ្រាបស្រទាប់យុវជនក្នុងកិច្ចការប្រទេសជាតិនោះទេ ប៉ុន្តែលោកថា លោកមិនគាំទ្រចំពោះការជ្រើសរើសកូនស្រីរបស់ លោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ជ្រើសរើសយុវជនដែលមានសមត្ថភាពគ្រប់គ្រាន់ចេញពីបក្សរបស់ខ្លួន ហើយមិនជាប់សាច់ឈាមរបស់ថ្នាក់ដឹកនាំគណបក្ស នោះទើបជារឿងដែលលោកគាំទ្រយ៉ាងពេញទំហឹងទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទស្សនៈរបស់បក្សនយោបាយដែលមិនជាប់ឆ្នោតចំពោះការបង្កើតគ.ជ.បថ្មី
- អ្នកនាំពាក្យ៖ មន្ត្រីបក្សប្រឆាំងអាចស្បថចូលប្រជុំសភាសប្ដាហ៍ក្រោយ
- លទ្ធផលនៃកិច្ចប្រជុំគណបក្សទាំងពីរធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
- ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបរងការចោទថាគាបសង្កត់សមាជិកបក្សប្រឆាំង
- មេដឹកនាំបក្សប្រឆាំងត្រៀមសើរើឯកសារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង
- សារសំខាន់នៃការបង្កើតរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីស្រមោល
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ៖ គ.ជ.បថ្មីនឹងមានបញ្ហាដូចពេលមុនដដែល
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ៖ គ.ជ.បថ្មីនឹងមានបញ្ហាដូចពេលមុនដដែល
- ជនអនាមិកបាចត្រាក់នៅព្រះវិហាររិះគន់មន្ត្រីរដ្ឋាភិបាល
If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.
It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.
Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should not be overlooked.
If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.
It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.
Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should not be overlooked.
មិនត្រូវដាក់កូនគឹម សុខាទេ សេង ធារីក៍អត់ឌែរ មិនសមនឹងតួនាទីនេះទេ
ដាក់ទៅដាក់កូនស្រី កិម សុខាទៅបក្រសង្រ្គោះជាតិអើយ?
ម៉េចមិនដាក់អាញ់ផង ហាស់ ហាស់។។។។។។។។
I believe that the CNRP has lots of knowledgeable officials (politics, laws, elections, etc.). These people have commitment, potentiality and honesty for the party and are willing to work for the nation. These people should be offered an opportunity to work at the NEC. Please do not over-look these qualified officials who have been working for the party for years. Why don’t the CNRP create a mechanism or principle to select candidates for the position of the NEC?
Please select anyone who can speak and write Khmer fluently. In addition, please exclude nepotism and partisan in the selection process.