​ក្រសួង​ការបទេស បញ្ជូន​ញត្តិ​របស់​បាតុករ​ខ្មែរ​ទៅ​ដល់​ស្ថានទូត​វៀតណាម​ហើយ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា

​អ្នកនាំពាក្យ​ក្រសួង​ការបទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ញត្តិ​របស់​បាតុករ​ដែល​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូ​តវៀ​ណាម​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​នោះ ត្រូវបាន​បញ្ជូន​ទៅ​ដល់​ស្ថានទូត​នេះហើយ​។​

កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា​កន្លងទៅនេះ  និស្សិត​បញ្ញវន្ត ព្រះសង្ឃ និង​ពលរដ្ឋ​ច្រើន​អង្គ​/​នាក់ បាន​ធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យមាន​ការសុំទោស តែ​មន្ត្រី​ទូត​វៀតណាម​មិន​បាន​ចេញ​មុខ​សុំទោស ឬ​ទទួល​ញត្តិ​របស់​បាតុករ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ដដែល​នោះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ទៅ​ទទួល​យក​ញត្តិ​បាតុករ​ជំនួស​ស្ថានទូត​វៀតណាម ហើយ​សន្យា​បញ្ជូន​ញត្តិ​នោះ ទៅកាន់​ក្រសួងការបរទេស​កម្ពុ​ជា រួច​ផ្តល់​ដំណឹង​មក​បាតុករ​វិញ​ក្នុង​រយៈពេល​២​សប្តាហ៍​។​

អ្នកនាំពាក្យ​ក្រសួង​ការបទេស​កម្ពុជា លោក កុយ កួ​ង ប្រាប់ VOD នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​ថា ខាង​ក្រសួង​បាន​ទទួល​ញត្តិ​របស់​បាតុក​រហើយ និង​បាន​បញ្ជូន​ទៅ​ស្ថានទូត​វៀតណាម​ផងដែរ​។ តែ​ទោះជា​យ៉ាងណា​លោក មិនមាន​វិធានការ​អ្វី​ជា​បន្ត​ទៀត​ទេ ដោយ​គ្រាន់តែ​បញ្ជូន​ញត្តិ​នោះ​បន្ត​ទៅ​ស្ថានទូត​វៀតណាម​តាម​ការចង់បាន​របស់​បាតុករ​។

អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិន​ចាប់​អា​រម្ម​ណ៏​ទៅលើ​ញត្តិ​របស់​បាតុករ​នោះទេ ដោយសារ​លោក​ជាប់រវល់​បំពេញ​ការងា​របស់​លោក​។

​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស  មានប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​ការឆ្លើយតប​របស់​សាលា​រាជធានី ឬ​ក្រសួង​ការបទេស​នៅឡើយ​ទេ​។ តែ​លោក​ព្រមាន​ថា ប្រសិនបើ​ក្រសួង​ការបទេស​កម្ពុជា និង​វៀតណាម​មិន​មាន​ការឆ្លើយតប​ជា​វិជ្ជមាន​តាម​ឱសានវាទ ក្នុង​រយៈពេល​២​សប្តាហ៍​ទេ  លោក​នឹង​ដឹកនាំ​បាតុករ​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ជាថ្មីទៀត នៅ​ដើម​ខែ​ក្រោយ ដែល​មាន​លក្ខណៈ​ទ្រ​ង​ទ្រាយ​ធំ​ជា​មុន​។

លោក ម៉ៅ ពិសេស  យល់ថា ការ​ដែល​មន្ត្រី​ស្ថានទូត​វៀតណាម​ព្រងើយកន្តើយ​នេះ គឺជា​ការ​គេចវេស និង​មិន​មាន​ភាពក្លាហាន​ក្នុង​ការដោះស្រាយ​បញ្ហា ដែល​ខ្លួន​ធ្លាប់​អះអាង​កន្លងមក​។​

​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា ព្រះសង្ឃ ប្រជាពលរដ្ឋ និង​និស្សិត​ជាង​១​ម៉ឺន​អង្គ​/​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម ដើម្បី​ឲ្យ​មន្ត្រី​ទូត​នេះ​សុំ​ទោស​ជា​សាធារណៈ​ដែល​ខ្លួន​ធ្លាប់​អះអាងថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពីរ​យូរណាស់​មកហើយ តែ​ស្ថានទូត​វៀតណាម មិន​ចេញ​ទទួល​ញត្តិ​នោះ​ទេ ខណៈ​ទូត​ចំនួន​៦​ផ្សេង​ទៀត​ទទួលយក រួម​មាន​ស្ថានទូត​បារាំង អង់គ្លេស អាមេរិក រុស្សី ចិន និង​សហគមន៍​អឺរ៉ុប៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

8 Responses to "​ក្រសួង​ការបទេស បញ្ជូន​ញត្តិ​របស់​បាតុករ​ខ្មែរ​ទៅ​ដល់​ស្ថានទូត​វៀតណាម​ហើយ​​"

  1. khmer says:

    បើជ្រុលធ្វើៗអោយខ្លាំងកុំអោយពួកអាស្រកីវាមើលងាយជនជាតិខ្មែរ

  2. Judge says:

    តេីការមិនចាប់អារម្មណ៏ សំដៅទៅលេី បដិសេធ សិទ្ធិបាតុករ ឫ ប្រវត្តិសាស្តរបស់ខែ្មរ និង សកលលោក។
    នេះ បញ្ជាក់ពីភាពមេីលងាយដល់ជនជាតិខ្មែរកម្ពុជាក្រោម ជាម្ចាស់ស្រុកឫយា៉ងណា?
    សូមមេត្តាវិនិច្ឆ័យ។

  3. Van na says:

    កំណត់ទូតតាមច្បាប់ត្រូវតែមានការតវ៉ា តែបើមិនមានការតវ៉ាទេ មានន័យថា កម្ពុជាបច្ចុប្បន្ន ចប់ហើយ

  4. ពៅ រស្មី says:

    ចាប់ពីពេលនេះទៅ យើងត្រូវដេញយួនខុសច្បាប់ចេញអោយអស់

    មិនថាមីមុខតុក្កតាទេ​ ព្រោះមីនិងអ្នកនាំអាយួននៅស្រុកខ្មែរ​​។

  5. វិរះជនខ្មែរ says:

    ខ្មែរត្រូវតែសម្លាប់យួនខុសច្បាប់អោយអស់ពីទឹកដីខ្មែរ

    ទើបយើងមានសេចក្ដីសុខ ។

  6. វិរះជនខ្មែរ says:

    ចាប់ពីពេលនេះទៅ យើងត្រូវដេញយួនខុសច្បាប់ចេញអោយអស់

    មិនថាមីមុខតុក្កតាទេ​ ព្រោះមីនិងអ្នកនាំអាយួននៅស្រុកខ្មែរ​​។

  7. Anonymous says:

    Who is her pupet face ??? How she is pretty ?