ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
គណបក្សប្រឆាំង នៅមិនទាន់ប្រកាសជាផ្លូវការ នូវបេក្ខជនរបស់ខ្លួន៣រូបទៀត ក្រៅពីលោកគួយ ប៊ុនរឿន ដែលនឹងចូលកាន់តំណែងនៅក្នុង គ.ជ.ប ថ្មី ខណៈមានការបែកធ្លាយព័ត៌មានពីសមាសភាពបេក្ខជនទាំងនោះ។
ព័ត៌មានដែលផ្សាយបន្តគ្នាលើបណ្ដាញទំនាក់ទំនងសង្គម ឲ្យដឹងថា បេក្ខជន៣រូបទៀត សម្រាប់ គ.ជ.ប ថ្មី របស់គណបក្សសង្គ្រោះជាតិ មានពីររូបមកពីអង្គការសង្គមស៊ីវិល និងមួយរូបជាកូនស្រីរបស់លោកកឹម សុខា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យVODដឹងនៅព្រឹកថ្ងៃពុធនេះថា បក្សលោកនៅមិនទាន់ច្បាស់ថា នឹងត្រូវជ្រើសរើសបុគ្គលណាសម្រាប់ដាក់ចូលក្នុងសមាជិក គ.ជ.ប ថ្មីនៅឡើយទេ ហើយព័ត៌មានលេចឮខាងលើគឺជារឿងក្រៅផ្លូវការ «អត់មានការសម្រេចអ្វីទេ នរណាអ្នកផ្តល់ព័ត៌មានហ្នឹងទៅ? អត់មានទេ នោះជាព័ត៌មានក្រៅផ្លូវការ»។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ទាក់ទងនឹងករណីនេះ លោកកំពុងតែធ្វើការពិចារណា មុននឹងដាក់ពាក្យចូលជាសមាជិកក្នុង គ.ជ.ប ថ្មីនេះ ដើម្បីឲ្យច្បាស់ថា ចូលទៅលោកនឹងជួយសង្គមបានអ្វីខ្លះ ជាពិសេសការអនុវត្តច្បាប់ជាដើម «ខ្ញុំពិចារណា ប៉ុន្តែខ្ញុំចាំមើលរបៀបធ្វើច្បាប់ ដល់ពេលគេចាប់ផ្តើមបើករើសដាក់ប្រវត្តិរូបអី ព្រោះនៅដំណើរការតើ រឿងអីមានការរើសមុន ព្រោះអីធម្មតាគេមានគណៈកម្មការអចិន្ត្រៃយ៍របស់គេ អ្នកគេបើកការជ្រើសរើស ចាំមើលច្បាប់ តើគេធ្វើច្បាប់យ៉ាងម៉េច»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បដិសេធផ្តល់ការអធិប្បាយ ព្រោះតែករណីនេះនៅមិនទាន់ច្បាស់លាស់នៅឡើយ។
កាលពីថ្ងៃទី២២ ខែកក្កដា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់ជម្លោះនយោបាយ ដោយព្រមព្រៀង លើរូបមន្ត៤-៤-១ ដើម្បីធ្វើកំណែទម្រង់ គ.ជ.ប។ កិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ ឲ្យដឹងថា សមាសភាពទាំង៩រូបនោះ មាន៤រូបមកពីគណបក្សប្រជាជនកម្ពុជា និង៤រូបទៀតមកពីគណបក្សសង្គ្រោះជាតិ រីឯបេក្ខជនទី៩ ត្រូវមានការមានការឯកភាពព្រមគ្នា ពីគណបក្សនយោបាយទាំងពីរជាមុនសិន ទើបអាចដាក់បញ្ចូលទៅក្នុងសមាសភាព គ.ជ.ប បាន។
យ៉ាងនេះក្តីបេក្ខជនទី៩នោះ ត្រូវបាន គណបក្សជាប់ឆ្នោតទាំងពីរ ឯកភាពគ្នា សម្រេចជ្រើសរើសយក លោកស្រី ពុង ឈីវកេក ប្រធានអង្គកាលីកាដូ៕
សូមសរសេរមកលោក ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
The CNRP needs to be careful of selecting anyone to work at the new NEC. They must have honesty, commitment, responsibility, ownership, potentiality, energy, intelligence. But, the partisan and nepotism shall be excluded in the selection process to avoid criticism from the public and the ruling CPP because the CNRP severely attacked the CPP over the partisan, favoritism, nepotism, etc.
Thus, CNRP shall be clean in selecting or appointing anyone from the party to be the member of the NEC I personally believe that there are lots of good people within the party to be considered for the member of the NEC.
កូនស្រីរបស់លោកកឹម សុខា? ច្បាស់ជាគេនិន្ទារ ងាប់ហើយ!
ឬត្រូវដាក់កូន អាខ្វាក់ ????????
If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.
It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.
Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should be overlooked.
If I may, I would suggest that the CNRP stays away from nepotism and partisan while selecting officials in the party to become candidates for the new NEC membership. CNRP needs to show to the public that nepotism and partisan are excluded in the selection process. I am too concerned that the public and civil society organizations will criticize the CNRP for any improper selection of candidates for the new NEC members. Another, CPP will put eyes on this selection and will counterattack the CNRP in the future should CNRP lambast the government and the CPP on partisan, favoritism, nepotism, etc. It will be a backfire to the CNRP.
It is well noticed that the CNRP severely criticized the ruling party for improperly select and appoint only relatives and friends to the government positions. Obviously, Hun Sen and his officials are under the strong criticism for improper selection and appointment of officials to the government positions involving corruption, nepotism, favoritism, partisan, etc. Therefore, the CNRP ought to remove nepotism and partisan in any selection process. CNRP needs to be clean/pure for everything.
Once again, I personally believe that there are lots of officials who have honesty, commitment, knowledge (on politics, election and law), potentiality, and energy. These officials should not be overlooked.
បក្សសង្រ្គោះមិនពិបាកគិតច្រើនទេឲកូនស្រី កិម សុខា ឬក៏ប្រពន្ធទ២និងទី៣ទៅបានហើយ?