ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ពាក្យថា “នយោបាយ” ប្រជាពលរដ្ឋខ្មែរធ្លាប់ឲ្យនិយមន័យថា ជាការបោកប្រាស់ ជាល្បិចកល ឬជារឿងគ្រោះថ្នាក់។ ផ្នត់គំនិតបែបនេះ ទើបនាំឲ្យប្រជាពលរដ្ឋមួយចំនួនហាមកូនចៅកុំចូលរួមសកម្មភាពជាមួយអ្នកនយោបាយ ដោយពួកគាត់គិតថា អ្នកនយោបាយតែងប្រើគ្រប់ល្បិចកលដើម្បីបានអំណាច។
ផ្នត់គំនិតថា នយោបាយ ជាការបោកប្រាស់ហាក់ថយចុះវិញ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដោយមានប្រជាពលរដ្ឋចូលរួមឃោសនាជាមួយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិពីរាប់ម៉ឺនទៅរាប់សែននាក់។
ទោះយ៉ាងណា ក្រោយពេលមានកិច្ចព្រមព្រៀងនយោបាយរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី២២ខែកក្កដាមក ប្រតិកម្មពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហាក់មានការកើនឡើងតាមវិទ្យុ តាមប្រព័ន្ធអ៊ីនធើណែត ដោយបារម្ភខ្លាចចាញ់ល្បិចកលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
មូលហេតុអ្វីបានជាប្រជាពលរដ្ឋបារម្ភពីការប្រើល្បិចកលរបស់អ្នកនយោបាយទៅវិញ?
ប្រធានផ្នែកទំនាក់ទំនងនយោបាយ និងសន្តិសុខ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា មូលហេតុមួយដែលនាំឲ្យពលរដ្ឋមានផ្នត់គំនិតថា នយោបាយជាល្បិចកលនោះ ដោយសារ អ្នកនយោបាយបានបោកប្រាស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ «ពលរដ្ឋខ្មែរយើងប្រើនៅក្នុងសង្គមនោះគាត់ថា នយោបាយគឺជាការបោកប្រាស់ នយោបាយគឺនយោបោក នេះគឺពាក្យពេជន៍ដែលពលរដ្ឋខ្មែរយើងឆ្លងកាត់ នៅក្នុងសង្គមនយោបាយយើង ហើយគាត់ចាញ់បោកអ្នកនយោបាយ បានន័យថាគាត់ដើរអត់ទាន់នយោបាយរបស់គេ»។
ក្នុងហេតុការណ៍ដែលពលរដ្ឋបានដឹង និងខ្លះធ្លាប់ឆ្លងកាត់នោះគឺពួកគាត់ចាញ់ល្បិចកលរបស់មេដឹកនាំខ្មែរក្រហមថា បង្កើតសង្គមស្អាតស្អំមួយនោះ តែបែរជាកាប់សម្លាប់មនុស្សអស់រាប់លាននាក់ទៅវិញ ពិសេសអ្នកនៅរាជធានីភ្នំពេញ ដែលកាលនោះ ខ្មែរក្រហមប្រកាសឲ្យចេញពីទីក្រុងតែ៣ថ្ងៃនៅទី១៧ខែមេសាឆ្នាំ១៩៧៥ ដើម្បីបោសសម្អាតខ្មាំង តែទីបំផុតពួកគេមិនបានវិលចូលទីក្រុងវិញទេ។ បញ្ញវន្ត ឬបញ្ញាជនជិត២ពាន់នាក់ នៅក្រៅប្រទេសដែលខ្មែរក្រហមអំពាវនាវឲ្យវិលស្រុកវិញ ដើម្បីកសាងប្រទេស ក៏ត្រូវកាប់សម្លាប់ស្ទើរអស់ដែរក្នុងរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។
នៅក្រោយសន្និសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក គឺបុរសខ្លាំងហ៊ុន សែន លេចធ្លោរជាងគេក្នុងការប្រើល្បិចបំបែកគូប្រជែង។ លោក ហ៊ុន សែន ប្រើល្បិចបន្តបន្ទាប់លើកគូប្រជែងគឺ បំបែកផ្ទៃក្នុងខ្មែរក្រហម ធ្វើឲ្យគណបក្សហ្វ៊ុនស៊ិបប៉ិចរបស់សម្តេចក្រុមព្រះចុះខ្សោយ រហូតដល់រកមួយកៅអីគ្មានជាដើម។
លោក ហ៊ុន សែន ធ្លាប់លើកឡើងជាសាធារណៈពីការប្រើល្បិចបំបែកផ្ទៃក្នុងរបស់ហ្វ៊ុនស៊ិនប៉ិច ហើយក៏តែងធ្លាប់លើកសរសើរពីល្បិចសាមកុកក្នុងរឿងនយោបាយ របស់ប្រវត្តិសាស្ត្រចិនផងដែរ។
លោក ហ៊ុន សែន ក៏ត្រូវអ្នកតាមដាមព្រឹត្តិការណ៍សង្គមមើលឃើញថា មានចេតនា បំបែកគណបក្សសង្គ្រោះជាតិដែរ នៅពេលដែល លោកជួបចរចាជាមួយលោកសម រង្ស៊ី តាមទូរស័ព្ទកាលពីថ្ងៃទី០៩ខែមេសាកន្លងទៅ ហើយលោកជំរុញឲ្យលោក សម រង្ស៊ី សម្រេចលើការព្រមព្រៀងគ្នាដោយមិនបាញ់ឆ្លងកាត់យោបល់ពីលោក កឹម សុខា អនុប្រធានគណបក្ស។
ការដែលលោកសម រង្ស៊ី និងលោក ហ៊ុន សែន ចរចាបិទទ្វារ បីលើកក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ មិនផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹង ហើយបែរជាថតសំឡេងទុករៀងៗខ្លួន សម្រាប់វាយប្រហារគ្នានៅពេលក្រោយនោះ ក៏រងការរិះគន់ថា ជាល្បិចរបស់អ្នកនយោបាយមិនឲ្យពលរដ្ឋជាច្បាស់ឆ្នោតដឹង ទុកគាបសង្កត់គូប្រជែងដើម្បីអំណាច។
បើយើងពិនិត្យមើលលើអ្នកនយោបាយនៅតាមបណ្តាប្រទេសនានាវិញ តើគេប្រើល្បិចដូចអ្នកនយោបាយខ្មែរដែរឬយ៉ាងម៉េច?
លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា អ្នកនយោបាយនៅតាមបណ្តាលប្រទេសជឿនលឿន ក៏មានការប្រើល្បិច ដែរ តែល្បិចរបស់ពួកគេមានបំណងឲ្យប្រទេសរីកចម្រើន មិនមែនបំផ្លាញគូប្រជែងដើម្បីប្រយោជន៍ក្រុមទេ ហើយពួកគេគឺមានការទទួលខុសត្រូវខ្ពស់ ជាងអ្នកនយោបាយនៅសង្គមខ្មែរ «ហើយទស្សនៈនៃមេដឹកនាំយើង ខ្ញុំឲ្យគំនិតមួយគិតថាអញ្ចេះ ថាគាត់ដឹកនាំគាត់ធ្វើនយោបាយ គាត់គិតថាបើគាត់បានអំណាច ប្រទេសនោះជារបស់គាត់ហើយ មិនមែនរបស់ពលរដ្ឋទាំងមូលទេ។ ចំនែកនៅស្រុកគេ គេគិតថា គេឡើងកាន់អំណាច ប៉ុន្តែអំណាចទាំងអស់ហ្នឹងគឺមិនមែនរបស់គេម្នាក់ទេ គឺរបស់ពលរដ្ឋទាំងមូល។ ហើយមេដឹងនាំគេខុសពីកម្ពុជាមួយទៀតត្រង់ថា គេមានការទទួលខុសត្រូវ Accountability បានន័យថា រាល់កាតព្វកិច្ច ភារកិច្ចដែលគេធ្វើប្រសិនជាគេធ្វើអត់បាន គេសុខចិត្តគោរពមនសិការគេ គេលាលែងពីអំណាចគេចុះឲ្យអ្នកផ្សេងមកធ្វើ គេគិតថាប្រទេសហ្នឹងមិនមែនរបស់គេតែម្នាក់ទេ»។
អ្នកប្រាជ្ញាផ្នែកទ្រឹស្តីនយោបាយរបស់ក្រិចតាំងពីមុនគ.ស លោក អារី ស្តូត ពន្យល់ថា នយោបាយគឺសិល្បៈគឺជាការដឹកនាំមនុស្សទាំងគំនិត ឆន្ទៈ និងការគ្រប់គ្រងស្ថាប័នតាម អនុវត្តន៍ តាមគោលគំនិតរបស់ខ្លួន។ អ្នកវិទ្យាសាស្ត្រក៏ធ្លាប់លើកឡើងដែរថា នយោបាយមិនអាក្រក់ទេ គឺមានតែអ្នកនយោបាយទេដែលអាក្រក់ គឺដូចជាថ្នាំពេទ្យបើចេះប្រើបានផលល្អ តែបើមិនចេះប្រើនោះនឹងបង្កគ្រោះថ្នាក់ទៅវិញ។
ប្រធានមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ពិនិត្យឃើញថាអ្នកនយោបាយភាគច្រើនប្រើល្បិចប្រកួតប្រជែង ដើម្បីតែប្រយោជន៍គ្រួសារ ដែលលោកហៅថា ជាជំងឺធ្ងន់ធ្ងររបស់សង្គម។
ផលវិបាកដែលអ្នកនយោបាយប្រើល្បិចផ្តួលគូប្រជែង ដើម្បីផលប្រយោជន៍បក្សនោះ នាំឲ្យពលរដ្ឋអស់ជំនឿលើមេដឹកនាំ អស់ជំនឿលើស្ថាប័នរដ្ឋ ពេលមានបញ្ហា ពួកគេជ្រើស រើសការតវ៉ាតាមដងផ្លូវ បង្កចលាចលក្នុងសង្គម ឬបើធ្ងន់ធ្ងរអាចឈានដល់រដ្ឋប្រហារ។ ជាក់ស្តែងអ្នកមានជម្លោះដីធ្លី ឬពលរដ្ឋដែលយល់ថា មានភាពអយុត្តិធម៌ក្នុងពេលបោះឆ្នោត ពួកគេតវ៉ាបិទផ្លូវ រៀបចំពិធីដាក់បណ្តាសារ នាំឲ្យកើតមានអំពើហិង្សាជាបន្តបន្ទាប់ជាដើម។
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

CNRP always cheat his supporter. Also RFA cheat the
Listeners.
ពិចារណាច្រើនម្លេះ?
គួរតែគិតថា ក្រៅពីប្រទេសកម្ពុជា វិញ តើមានប្រទេសណា ដែលមានអ្នកនយោបាយល្អជាងខ្មែរនោះ?
ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី អ៊ុយក្រែន វៀតណាម ឬក៏ចិន?
តាមពិតទៅ យើងគួរតែរៀនតាម ចិន វៀតណាម ឬក៏រៀនតាមលោកប្រាយុត្ធ ចាន់អ៊ូចារ ទើបល្អ!
តាមវៀតណាម និង ចិន គឺបក្សតែមួយ វាល្អ គឺគ្មាននរណា ឬបក្សណាមកហែកហួរ ធ្វើឲ្យសង្គមអនាធិបតេយ្យ។
មកពីដូចនេះ ទើបលោក ចាន់អ៊ូចារ ត្រូវតែរៀបចំប្រទេសឲ្យមានស្ថិរភាពសិន។
សូមសរសើរលោកចាន់អ៊ូចារ!
អា bol អាថេាកទាប ម៉ែអាអែងដែលប្រដៅទេ
តើម៉ែអែងជាសត្វឆ្កែ បានជាអញស្តាប់មិនដែល
សមរម្យសោះ។
នយោបាយជា ផ្លូវដោះស្រាយបញ្ហាប្រទេសជាតិ ឬ ក្រុមបក្សនៃចិត្តប្រាថ្នាដែលខ្លួញស្រឡាញ់ចង់បាន !
អ្នកដែលស្រឡាញ់ចង់បានមេដឹកនាំប្រកាន់លទ្ធិដែលខ្លួនអ្នកគាំទ្រ គួរសួរខ្លួនឯងថា តើអស់លោកអ្នក
ចូលខ្លួនគាំទ្រ បោះឆ្នោតឱ្យគណបក្សរបស់ខ្លួនម្នាក់ៗ ដើម្បីឱ្យតំណាងរាស្រ្តរបស់ខ្លួន ចូលក្នុងរដ្ឋសភា
យកអំណាចធ្វើការជួយសង្រ្គោះប្រទេសជាតិ ឬ ក៍បោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តឈរតាមផ្លូវស្រែកឡូឡា
រាល់ថ្ងៃ បើបោះឆ្នោតឱ្យអ្នកតំណាងរាស្រ្តឈរស្រែកឡូឡាតាមផ្លូវ ចាំបាច់បោះធ្វើអី ? បងប្អូនអត់មាន
គេបោះឆ្នោតឱ្យ ក៍ពួកគាត់អាចស្រែកឡូឡាតាមផ្លូវបានដូចខ្ញុំដែរតើ ។
អ្នក នយោបាយ ប្រទេស កម្ពុជា ច្រើន តែ អួត ក្អេងក្អាង ល្ងង់ ធ្វើ ចេះ បាន ជា ក្រ ល្ហេមល្ហាម ជំពាក់
បំណុល បរទេស ទឹកដី រួម តូច ទៅ ៗៗៗៗៗៗៗៗៗ . ៕
វាជាការពិតរឿងនយេាបាយ????សមាជិកសភាខ្លះមិនស្កាល់ពាក្យនយេាបាយផង??????
Ex,,យុទ្ធសាស្រុំុំុំុំុំុំុំកលយុទ្ធ។។កមានអ្នកខ្លះមិនស្គាល់ដែរថែមទាងមិនយល់ទេៀតផង។។។។។។
ពីឆ្វេងទៅស្តាំ សមាសភាពនយោបាយមាន៖
លោក សែន លោក សុី និង លោក សល់( អស់ជំរេីស)។