Fri, 1 August 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ដើម្បីបញ្ចៀសនូវការកកស្ទះចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដែលមានរហូតដល់ជិត ១លាន៥សែនគ្រឿង នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យសាលារាជធានីត្រូវដំណើរការរថយន្តក្រុងដោយខ្លួនឯង ឲ្យបានជានិរន្តរ៍ ដោយមិនបាច់រង់ចាំក្រុមហ៊ុនឯកជនសហការជាមួយនោះឡើយ។
លោក ហ៊ុន សែន បានថ្លែងបែបនេះកាលពីម្សិលមិញ ទៅកាន់មន្ត្រីនិងប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យ ដែលជាស្ពានអាកាសទី៣ត្រូវបានសាងសង់អស់ទឹកប្រាក់ជាង ១៩លានដុល្លារ។
លោក ហ៊ុន សែន បានណែនាំឲ្យលោកប៉ា សុជាតិវង្ស អភិបារាជធានីត្រូវរៀបចំឲ្យបាននូវសេវារថយន្តក្រុងក្នុងអាណត្តិការងាររបស់លោក មុនការចូលនិវត្ត នៅក្នុងពេល ៣ឆ្នាំខាងមុខទៀតព្រោះថាអាណត្តិមុនៗ បានរៀបចំមិនបានសម្រេច។
លោកនាយករដ្ឋមន្ដ្រី ថ្លែងថា ៖ «ឯកឧត្តមប៉ាសុជាតិវង្ស ឥឡូវអាយុ៥៧ឆ្នាំ យ៉ាងហោចណាស់នៅ ៣ ឆ្នាំទៀតត្រូវចូលនិវត្តន៍ អ៊ីចឹងធ្វើអាហ្នឹងឲ្យជោគជ័យ ព្រោះរឿងនេះមិនជោគជ័យតាំងពីឯកឧត្តម កែប ជុតិមា ហើយឥឡូវ ប៉ាសុជាតិវង្ស១ឆ្នាំហើយ នៅមិនជោគជ័យទៀត។ បង្កើតរដ្ឋាករដឹកជញ្ជូនសាធារណៈមួយ។ រដ្ឋាភិបាលគាំទ្រ ការនាំចូលរថយន្តសម្រាប់សេវាដឹកជញ្ជូនគឺពន្ធអាករជាបន្ទុករបស់រដ្ឋ។ រដ្ឋមិនយកពន្ធលើរថយន្តនេះទេ»។
លោក ហ៊ុន សែន បានរំឭកដោយមិនចំឈ្មោះ ក្រុមហ៊ុនGlobal (Cambodia) ដែលបានចាប់ដៃគូជាមួយសាលារាជធានីកាលពីខែមីនាដាក់ដំណើរការសាកល្បងសេវារថយន្តក្រុងនេះ ប៉ុន្តែបានមួយខែក៏បានដកខ្លួនចេញ។ ដូច្នេះរដ្ឋនឹងវិនិយោគធ្វើសេវាដឹកជញ្ជូនសាធារណៈនេះដោយ ខ្លួនឯងសិនទម្រាំរកបានក្រុមហ៊ុន ហើយនឹងថែមទាំងលើកលែងថ្លៃធ្វើដំណើរចំពោះជនពិការ សិស្ស និងព្រះសង្ឃ ដែលនេះជាការសម្រួលដល់ការកាត់បន្ថយការប្រើប្រាស់យានយន្ត និងក៏ជាសុវត្ថិភាពដល់អ្នកដំណើរតាមរថយន្តក្រុងផងដែរ។
លោកបានបន្ថែមថាកំណើនរថយន្តជាង៣០ម៉ឺនគ្រឿង និងម៉ូតូដល់ជាង១លានគ្រឿង នៅតាមដងផ្លូវនឹងបង្កឲ្យមានការកកស្ទះចរាចរណ៍ កាន់តែខ្លាំងឡើងនៅរាជធានីដែលតម្រូវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរដោះស្រាយស្របពេលដែលមានការអភិវឌ្ឍសំណង់មិនឈប់ឈរនៅទីនេះ តាំងពីក្រោយសម័យខ្មែរក្រហមឆ្នាំ ១៩៧៩ ដែលមានតែបាតដៃទទេ។
លោកថ្លែងថា៖ «យើងបានចាប់ផ្តើមពីស្ថានភាព មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ពេលនោះគ្មានគ្រោះថា្នក់ចរាចរណ៍ស្លាប់មនុស្សទេ។ ផ្លូវនៅទីនេះ(ពីមុន) អាចដេកបានមួយអាទិត្យដោយគ្មានឡានបុកឡើយ»។
សេវារថយន្តក្រុងសព្វថ្ងៃបានដំណើរការលើផ្លូវមុនីវង្សតែមួយគត់ក្នុងតម្លៃមួយលើក១៥០០ រៀល។ អាជ្ញាធររាជធានីនឹងដាក់ឲ្យរថយន្តក្រុងដំណើរការ៣ខ្សែទៀត ដែលនឹងចាប់ផ្ដើមនៅខែកញ្ញាខាងមុខនេះដោយមួយខែ្ស ពីគីឡូម៉ែត្រលេខ ៩ មកកាត់ផ្លូវមុនីវង្ស និងទៅដល់ផ្លូវជាតិលេខមួយ ត្រង់វត្តកី្តតាកុយ។ មួយខ្សែទៀត លើផ្លូវទំនប់ទួលគោកចាប់ពីទូតបារាំង ចុះមកផ្លូវគីម អ៉ីលស៊ុង និងផ្លូវម៉ៅសេទុង រួចទៅក្រុងតាខ្មៅ និងខ្សែមួយទៀត ចាប់ពីផ្សាររាត្រីមាត់ទន្លេមកផ្លូវកម្ពុជាក្រោមឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៉ីនិងទៅដល់ចោមចៅដែលទាំងនេះជាការដំណើរការដោយសាលារាជធានីខ្លួនឯង។
លោក ឡុងឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលបានឧបត្ថម្ភដល់សាលារាជធានី តាមរយៈការលើកលែងពន្ធនាំចូលរថយន្តក្រុងចំនួន ៤៣គ្រឿងថ្មីៗនេះ គឺជាការជួយឧបត្ថម្ភលើការវិនិយោគសេវារថយន្តក្រុង ឲ្យដំណើរការ ហើយក្រុងមានខ្ទង់ថវិកាមួយចំនួនក្នុងការធ្វើឲ្យសេវានេះជោគជ័យ។
លោកថ្លែងថា៖ «យើងនឹងមិនខាតរហូតទេ ហើយយើងក៏មិនដកថយក្រោយដែរ។ ចំពោះក្រុមហ៊ុនវិនិយោគ យើងទុកមួយឡែកសិន»។
លោក ឌីម៉ង់ បន្ថែមថា សាលារាជធានីនឹងពង្រីកសេវារថយន្តក្រុងសាធារណៈនេះ បន្ថែមពី ៣ ខ្សែ ទៅ ៨ ខ្សែ និងទៅដល់១៨ ខ្សែ ឲ្យបានក្នុងឆ្នាំ ២០២០។
នៅក្នុងឱកាសបើកសម្ពោធស្ពានអាកាសស្ទឹងមានជ័យកាលពីម្សិលមិញ លោក ហ៊ុន សែន ក៏បានប្រកាសបើកឲ្យក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC)របស់លោកឧកញ៉ា ពុង ឃាវសែ ចាប់ផ្តើមគម្រោងសាងសង់ស្ពានអាកាសទី៤ ឈ្មោះថា ស្ពានអាកាសស្តុបតិចណូ ដែលជាផ្លូវប្រសព្វរវាងផ្លូវគីមអ៉ីលស៊ុង ផ្លូវម៉ៅសេទុង និងផ្លូវសហព័ន្ធរុស្ស៊ីផងដែរ។ ស្ពានអាកាសមួយនេះនឹងមានផ្លូវក្រោមដីផងដែរ ក្នុងការសម្រួលការធ្វើចរាចរណ៍កុំឲ្យកកស្ទះនៅទីនោះ ដែលនឹងត្រូវចំណាយទឹកប្រាក់អស់ជាង១៤លានដុល្លារ៕
បង្កើតក្បួនថ្មី លួចលុយជាតិទៀតហើយ ក្បួននេះមិនខុសពីក្បួនឱ្យដីសម្បទានកាប់ឈើលក់អស់
ប្រគល់ដីទទេឱ្យរដ្ឋវិញទេ ។
ចំណែករឿងឡានក្រុងក៍មិនខុសគ្នា លួចលុយរដ្ឋអស់ ប្រាកដជាថា ឡានក្រុងក្សៃធន់ធានជាមិនខាន ។
Kour chleat au-kass banh auy chom pa-hong ka-douy me mok khmoch chhao Bun rany
neng banh auy chom kbal ah chhker ka-chass kvac Hun sen auy vea kvac muy khang tiet