ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃសុក្រ ទី1 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ព្រះសង្ឃគង់នៅវត្តទួលរាជា(រូបថតដោយក្រសួងធម្មការ និងសាសនា)
គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្លាស់ប្ដូរ ទីកន្លែងគង់នៅរបស់ព្រះសង្ឃទាំងអស់នៅវត្តទួលរាជា ជាអចិន្ទ្រៃយ៍ទៅកាន់វត្តប្រជុំនទី (ហៅវត្តក្រពើហា)វិញ ក្រោមហេតុផលរក្សាភាពថ្លៃថ្នូររបស់ពុទ្ធសាសនា ក្រោយមានភាពមិនប្រក្រតី ដែលបង្កឡើងដោយបុគ្គលធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិរអារ្យមេត្រី ។
សេចក្ដីសម្រេចដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន កាលពីថ្ងៃ ទី៣០ខែកក្កដា បានចែង៣ប្រការ រួមមាន៖ប្រការ១. ត្រូវផ្លាស់ទីគង់នៅរបស់ព្រះសង្ឃទាំងអស់ នៅវត្តទួលរាជា ស្ថិតនៅក្នុងឃុំ ពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ដោយឲ្យមកគង់ចាំព្រះវស្សាលើកទី២ នៅវត្តប្រជុំនទី ហៅក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអចិន្ទ្រៃយ៍ ដើម្បីភាពថ្លៃថ្នូររបស់ពុទ្ធសាសនា។ ប្រការ២. សង្ឃសាមីទាង៧អង្គ ដែលត្រូវបានដកចេញពីវត្តទួលរាជា ត្រូវសុំត្រៃសរណគមន៍ និង និស្ស័យ ពីព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហាឡើងវិញ ហើយត្រូវគង់នៅក្នុងសភាពស្ងប់ស្ងាត់ជាសមណៈ គោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ជៀសវាងធ្វើសកម្មភាពផ្ទុយនឹងវិន័យ រួមនឹងច្បាប់រដ្ឋ។ ប្រការ៣. ព្រះមេគណ និងសហការី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្ដាល ព្រះគ្រូអនុគណប្រធាន ការិយាល័យធម្មការនិងសាសនាស្រុកកោះធំ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សង្ឃសាមី ទាំង៧ អង្គត្រូវ អនុវត្តសេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ក្រសួងធម្មការ និងសាសនា ឲ្យដឹងថា ក្រោយពីការបញ្ឈប់ការលក់រូបភាពកាត់តរបស់បុគ្គល ធាន វុទ្ធី និងក្រោយពីផ្លាស់ទីគង់នៅរបស់ព្រះសង្ឃក្នុងវត្តទួលរាជា មកគង់នៅវត្តក្រពើហា ក្រសួង និងគណៈសង្ឃនាយក បានរៀបចំគណៈកម្មការចម្រុះ គ្រប់គ្រងបណ្តោះអាសន្នក្នុងវត្ត និង បង្កើតគណៈកម្មការអន្តរក្រសួង កែរចនាបថមួយចំនួនក្នុងវត្ត។
មន្ទីរធម្មការ និងសាសនា ខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងរកឃើញថា រូបភាពព្រះសង្ឃជាច្រើនអង្គ ថ្វាយបង្គំបាសកដែលតាំងខ្លួនជាព្រះស័ក្កិសិទ្ធ និងជាព្រះសិរអារ្យមេត្រី នៅវត្តទួលព្រះរាជា នៅឃុំពោធិបាន ស្រុកកោះធំ ជារូបភាពចាស់តាំងពីឆ្នាំ២០០៨។
ក្រោយពីរូបភាពត្រូវបានបង្ហោះលើប្រព័ន្ធសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុក រិះគន់អ្នកគ្រប់គ្រងវត្តទួលព្រះរាជា នៅឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដែលបណ្តោយឲ្យព្រះសង្ឃជាច្រើនអង្គ ថ្វាយបង្គំបាសក ដែលតាំងខ្លួនជាព្រះស័ក្កិសិទ្ធ និងជាព្រះសិរអារ្យមេត្រី៕

រូបថតដែលក្រសួងធម្មការ និងសាសនា រកឃើញថាបុគ្គល ធាន វុទ្ធី ធ្វើសម្រាប់លក់
សរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com
this guy(thean vuthy)so cleaver but on the bad way,don’t beleived him he just normal people and have a dirty mind.
ចោះអាបោក ធាន វុទ្ធី ទុកអោយរួចខ្លួនក្នុងសង្គមឬ?????? លោករដ្ឋមន្រ្តី?????