ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ
បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប នឹងចូលសច្ចាប្រណិធាន នៅថ្ងៃអង្គារស្អែកនេះ វេលាម៉ោង៤រសៀល។
លិខិតរបស់សម្តេចចៅហ្វាវាំង លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឆ្លើយតបជាបន្ទាន់នឹងលិខិតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យដឹងថា តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនរោត្តមសីហមុនី ក្រសួងព្រះបរមរាជវាំង បានត្រៀមនឹងរៀបចំពិធីសច្ចាប្រណិធាន ជូនអ្នកតំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូប នៅព្រះបរមរាជវាំង ក្រោមរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។
នៅថ្ងៃចន្ទនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានដាក់លិខិតទៅប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីស្នើឲ្យមានការរៀបចំចូលសច្ចាប្រណិធាននៅមុខព្រះភក្ត្ររបស់ព្រះមហាក្សត្រ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side
សូមផ្តាំផ្ញេីទៅ គណបក្សសង្គ្រោះជាតិផងថា បេីបានស្បថចូលសភាហេីយ នោះសូមកុំភ្លេច ទៅលាបំណន់នៅអង្គរផង។
CNRP must insure they will bring a fair and reliable election committee form up from this final decision in joining the assembly. Otherwise, people included myself will never believe in your’s any more.