ដោយ៖ បូ សាវី
ថ្ងៃចន្ទ ទី4 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ដើមត្នោតពីរដើមនៅមុខប្រាសាទអង្គរវត្ត ដែលត្រូវបានកាប់រំលំ (រូបថតពី៖ បណ្តាញសង្គម)
អាជ្ញាធរជាតិអប្សរា អះអាងថា ដើមត្នោតពីរដើម ដែលខ្លួនបានកាប់បំផ្លាញចោលនៅខាងមុខប្រាសាទអង្គរវត្ដថ្មីៗនេះ ដោយសារ មានផលប៉ះពាល់ដល់ប្រាសាទអង្គរវត្ដ ដែលធ្វើឲ្យភ្នែកភ្ញៀវទេសចរ មើលប្រាសាទបុរាណពីចម្ងាយមិនបានច្បាស់។
លិខិតបំភ្លឺដែល VOD ទទួលបាននៅថ្ងៃនេះបង្ហាញថា ការកាប់ដើមត្នោតពីរដើមនោះ ដើម្បីឲ្យភ្ញៀវទេសចរដែលចេញពីចំណតរថយន្ដ ប្រហែល៣០០ម៉ែត្រ អាចមើលឃើញប្រាសាទបុរាណបានច្បាស់ល្អ។ លិខិតដែលមិនមានហត្ថលេខា និងត្រា ចុះថ្ងៃទី០៣ខែសីហានេះ បញ្ជាក់ថា ដើមត្នោតពីរដើមនោះ អាជ្ញាធរជាតិអប្សរាជាអ្នកដាំ ដោយមិនបានចុះបញ្ជីសារពើភណ្ឌទេ ដែលខុសពីដើមឈើផ្សេងទៀត។ ម្យ៉ាងទៀតទីតាំងនោះ ជាផ្លូវដើរ មានសារៈសំខាន់ដែលត្រូវធ្វើការអភិវឌ្ឍឲ្យលេចធ្លោនៅក្នុងរមណីយដ្ឋានអង្គរផងដែរ។
ប៉ុន្ដែសម្រាប់អ្នកនាំភ្ញៀវទេសចរ លោក ព្រហ្ម សុវណ្ណ ឲ្យដឹងថា ដើមត្នោតពីរដើមនោះ មិនបានបាំងប្រាសាទអង្គរវត្ដ ដែលពិបាកទស្សនានោះឡើយ។ ផ្ទុយទៅវិញ លោកថា ដើមរុក្ខជាតិដែលបិតបាំងប្រាសាទបុរាណនោះ គឺដើមឈើនៅក្បែរនោះទៅវិញទេ។ លោកចោទថា អាជ្ញាធរជាតិអប្សរាកាប់ដើមត្នោតនេះ ធ្វើតាមបញ្ជារបស់ជនបរទេស ដែលវិនិយោគអង្គរវត្ត។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា មានប្រសាសន៍ថា រាល់ដើមឈើដែលនៅក្នុងឧទ្យានអង្គរ ដែលមានបញ្ហា ឬបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ អាជ្ញាធរសម្រេចកាប់ចោល។
ប៉ុន្តែយុវជនមួយរូប លោក សាវណា យុទ្ធពង្ទ ថ្លែងថា អាជ្ញាធរជាតិអប្សរា គួរចេញសេចក្ដីជូនដំណឹង និងសួរយោបល់ពីពលរដ្ឋ មុននឹងកាប់ដើមត្នោតនោះចោល។ លោកថា ដើមត្នោតមានសារៈសំខាន់ សម្រាប់អត្ដសញ្ញាណជាតិខ្មែរ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
នៅស្រុកគេទុកដើមឈើលំអប្រាសាទ តែស្រុកខ្មែរអ្វីក៏ខុសគេដែរ ។ ពេលអ្វីមួយមិនគិតឱ្យស៊ីជម្រៅទេ ។ ពូកែណាស់ខាងបំផ្លាញរបស់ដែលមាន ។ សូមថ្នាក់ដឹកនាំគិតផង បណ្តោយឱ្យពួកធ្វើអ្វីមិនចេះគីតគូអន្តរាយជាតិអស់ហើយ ។ គណបក្សកាន់អំណាចនឹងថយចុះដោយសារភាពអវិជ្ជមាននេះកើតឡើងជាបន្តបន្ទាប់យ៉ាងដូចេ្នះ ។
វាជាលេសទេថា ដើមត្នោតបាំងប្រាសាទនោះ ការកាប់បំផ្លាញដើមត្នោតដែលជាបញ្ជាក់ពីអត្តសញ្ញាណនៃទឹកដីខ្មែរជាយូរលង់មកហើយ អាចជាចេតនាលុបបំបាត់កេរ្តិ៍ដំណែលខ្មែរ!!??
គួរតែគិតថា វាមិនពិបាក និងក៏វាមិនអាក្រកពេកនោះទេ ប្រសិនជាដើមត្នោតមួយដើម ឬ ពីរដើម ត្រូវគេកាប់ចេញ យកចេញ ដើម្បីសោភ័ណភាពប្រាសសាទមួយយ៉ាងនោះ។
ហើយក៏គួរតែសួរថា ៖ ដែលយើងនិយាយថា ដើមត្នោតនេះ វាសំខាន់សម្រាប់អត្តសញ្ញាណជាតិយ៉ាងនេះ , ចុះបើមៅប្រទេសថៃ វាមានដើមត្នោតដែរនោះ តើយើងថាយ៉ាងម៉េចទៅវិញ ?? តើហេតុដូចម្តេច ក៏អត្តសញ្ញាណជាតិខ្មែរ មាននៅលើដីថៃ ដែរ?
គួរតែត្រូវដឹងថា សព្វថ្ងៃនេះ ត្រឹមម៉ាដើមត្នោត គេចង់ដាំថែមនៅពេញវាលជុំវិញអង្គរវត្ត ប៉ុន្មានពាន់ដើមទៀតក៏បានដែរ។
ម្តេចក៏មិនមើលធ្លាសួនច្បារមុខសណ្ឋាគារភ្នំពេញ??
ត្រូវទុកឲ្យអាជ្ញាធរ គេមានាសិទ្ធធ្វើការខ្លះទៅ!! ប្រយ័ត្ន គ្នាច្រើន អន្សមខ្លោច ណា៎!
ស្រឡាញ់ជាតិច្រើនគ្នាពេក ប្រយ័ត្នរលាយជាតិ!!
Only 2 palm trees were cutted you criticed, why almost all parts of forests were destroyed nobody no idea ?
ដូចមិនសមទំនងទាល់តែសោះ ដែលដើមតោ្នតបាំងមិនអាចមើលអង្គរឃើញ ហើយបើមើលទីតាំងដើមត្នោតនោះសោតដុះក្នុងសួន តើអ្នកទេសចរណ៍មិនអាចមើលឃើញប្រាសាទភ្លាមៗត្រូវកាប់ដើមឈើនោះ យើងត្រូវប្រកាសអាសន្នហើយព្រោះអស់លោកត្រូវកាប់ឈើទាលធំៗចោលទាំងអស់ដើម្បីកុំឱយ បាំងភ្នែកទេសចរណ៍!?ខ្ញុំយល់ថា ការគិត ការធ្វើ និងទស្សនះបែបនេះខុសហើយ!