ដោយ ទីន ហ្សាការីយ៉ា
2014-08-05
RFA

លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបជាមួយអ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។ Photo: RFA
គណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចូលសភា ដើម្បីបញ្ចប់ជម្លោះនយោបាយជាប់គាំងជិត ១ឆ្នាំមកនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រគណបក្សនេះមួយចំនួនរិះគន់ថា គណបក្សសង្គ្រោះជាតិ មានគោលជំហរមិនរឹងមាំ ហាក់បីដូចជាចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា ខ្លះទៀតថា គណបក្សសង្គ្រោះជាតិ នឹងមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម។
ទោះជាយ៉ាងណានេះក្ដី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឆ្លើយតបថា គណបក្សសង្គ្រោះជាតិ នឹងធ្វើកិច្ចការជាច្រើនជូនប្រជាពលរដ្ឋ បន្ទាប់ពីសមាជិករបស់ខ្លួនចូលប្រជុំសភា ហើយសុំឲ្យប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនអត់ធ្មត់បន្តិចសិន។
តើគណបក្សសង្គ្រោះជាតិ នឹងអាចធ្វើអ្វីៗបានជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដូចដែលខ្លួនបានសន្យាបន្ទាប់ពីចូលសភា ឬក៏គណបក្សប្រជាជនកម្ពុជា នឹងគាបគណបក្សសង្គ្រោះជាតិ មិនអាចឲ្យធ្វើអ្វីកើត ឬយ៉ាងណា?
គណបក្សសង្គ្រោះជាតិ នៅទីបំផុតសម្រេចចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង នៅក្រោយពេលចរចាជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១២ កក្កដា។ ការសម្រេចចិត្តទម្លុះភាពទាល់ច្រកនយោបាយនៅពេលនេះ គណបក្សសង្គ្រោះជាតិ រំពឹងថា ខ្លួននឹងអាចកែប្រែការដឹកនាំរបស់រដ្ឋាភិបាល សភា ពិសេស គឺស្ថាប័នបោះឆ្នោតបាន។
នៅគ្រាដែលអ្នកគាំទ្ររបស់ខ្លួនបានស្ដីបន្ទោសទៅលើការសម្រេចចិត្តចូលប្រជុំសភានេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញពីឯករាជ្យភាពរបស់ខ្លួន និងខំទាញយកការជឿទុកចិត្តពីអ្នកគាំទ្ររបស់ខ្លួនមកវិញ ដោយអំពាវនាវឲ្យអ្នកគាំទ្រទាំងនោះ កុំអាលវាយតម្លៃទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថាផ្លាស់ប្ដូរជំហរ ដោយទាមទារពេលវេលាឲ្យប្រជាពលរដ្ឋរង់ចាំមើលលទ្ធផលនៅពេលខាងមុខ។
ទន្ទឹមនឹងនេះ ទោះបីជាគណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើកំណែទម្រង់ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបញ្ចូលទាំងមន្ត្រីអង្គការសង្គមស៊ីវិលបានក្ដី ក៏ប៉ុន្តែមិនប្រាកដថា ស្ថាប័ន គ.ជ.ប ថ្មីនេះ អាចធ្វើឲ្យការបោះឆ្នោតនៅអាណត្តិក្រោយទៀត ប្រកបដោយឯករាជ្យ តម្លាភាព និងត្រឹមត្រូវបាននោះឡើយ។
គណបក្សសង្គ្រោះជាតិ ហាក់ដូចជាភ្លេចគិតថា គណបក្សប្រជាជនកម្ពុជា មិនខ្វះយុត្តិសាស្ត្រដើម្បីទប់ទល់ជាមួយខ្លួនវិញ ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ធ្លាប់ធ្វើបានជោគជ័យទៅលើគណបក្សហ៊្វុនស៊ិនប៉ិច ម្ដងរួចទៅហើយ រហូតដល់ធ្វើឲ្យគណបក្សដែលធ្លាប់បានដឹកនាំរដ្ឋាភិបាលមួយនេះ រលាយអាសនៈនៅក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជាតិនីតិកាលទី៥នេះ ហើយស្ទើរតែបាត់ឈ្មោះនៅលើឆាកនយោបាយទៀតផង។
តាមមើលទៅ គណបក្សសង្គ្រោះជាតិ លំបាកនឹងទប់ទល់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏លំបាកធ្វើកិច្ចការក្នុងរដ្ឋសភា ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញនូវស្នាដៃរបស់ខ្លួន ពីព្រោះថា គណបក្សប្រជាជនកម្ពុជា នឹងប្រើវិធីទប់ទល់គ្រប់មធ្យោបាយក្នុងរដ្ឋសភា ដើម្បីកាត់ដៃជើងគណបក្សនេះ ដែលមិនឲ្យបំពេញការងារអ្វីបានជាដុំកំភួនឡើយ។ ជួនកាល តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចរត់ចេញពីសភាដូចលើកមុនៗទៀតក៏ថាបាន ព្រោះថា ជាបទពិសោធន៍ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ រហូតដល់ព្រះអង្គធ្លាប់ដឹកនាំជាប្រធានរដ្ឋសភាផង ក៏មិនអាចទប់ទល់នឹងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា បានដែរ។ ទីបំផុត ធ្វើឲ្យព្រះអង្គសម្រេចព្រះទ័យយាងចេញពីព្រះប្រធានរដ្ឋសភា។ល។
នរណាក៏ដឹងដែរថា គណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រឈ្នះឈ្នះរបស់ខ្លួន ដើម្បីទប់ទល់នឹងគូបដិបក្ខនៅលើឆាកនយោបាយ។ ក្រៅពីនេះទៀត គណបក្សប្រជាជនកម្ពុជា មានធនធានគ្រប់គ្រាន់រាប់ទាំងថវិកា ធនធានមនុស្ស កងកម្លាំងប្រដាប់អាវុធ ជាដើម។ និយាយជារួមទៅ គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាចាត់ទុកប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់ខ្លួនម្នាក់ឯងដូច្នោះដែរ។ ទោះបីជាគណបក្សសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនដឹកនាំដ៏រឹងមាំ ដូចដែលមេដឹកនាំគណបក្សនេះលើកទ្រឹស្ដីថា ទិញក៏មិនលក់ សម្លុតក៏មិនខ្លាចនោះក្ដី ក៏ប៉ុន្តែទ្រឹស្ដីនេះអាចអនុវត្តទៅបានតែមេដឹកនាំកំពូលប៉ុន្មាននាក់នោះទេ តែសមាជិករបស់ខ្លួនវិញ មិនសន្មតថា អាចមិនលក់ខ្លួនឲ្យគណបក្សប្រជាជនកម្ពុជា ឬសម្លុតមិនខ្លាចនោះឡើយ។
មានទឡ្ហីករណ៍ជាច្រើនដែលបញ្ជាក់ឲ្យឃើញអំពីករណីនេះ ដូចជា បើគណបក្សសង្គ្រោះជាតិ មិនខ្លាចសមាជិករបស់ខ្លួនចាញ់នយោបាយគណបក្សប្រជាជនកម្ពុជា ដោយប្រការណាមួយនោះ មេដឹកនាំគណបក្សនេះប្រាកដជាមិនកៀរគរសមាជិករបស់ខ្លួនទាំង ៥៥រូប ទៅស្បថនៅអង្គរវត្ត នាខេត្តសៀមរាប កាលពីខែកញ្ញា ឆ្នាំ២០១៣ នៅស្របគ្នាសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំដំបូង ដែលព្រះមហាក្សត្រយាងចូលបើកសម័យប្រជុំលើកដំបូងនោះឡើយ។
ម្យ៉ាងវិញទៀត ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំង ហើយគណបក្សប្រជាជនកម្ពុជា ក៏ពូកែខាងបំបែកបំបាក់ដៃគូរបស់ខ្លួនដែរ រហូតដល់ទាញយកសមាជិកគូប្រកួតរបស់ខ្លួនឲ្យមកចុះចូលជាមួយខ្លួនទៀត ដូចជា សមាជិករបស់គណបក្សហ៊្វុនស៊ិនប៉ិច មានទាំងមន្ត្រីជាន់ខ្ពស់ទៀតផង ដែលជាឧទាហរណ៍ស្រាប់។
ផ្ទុយទៅវិញ ទោះបីជាគណបក្សសង្គ្រោះជាតិ មានមេដឹកនាំខុសពីគណបក្សហ៊្វុនស៊ិនប៉ិច ក្ដី ដែលមេដឹកនាំទាំងពីរមាន លោក សម រង្ស៊ី និងលោក កឹម សុខា អ្នកទាំងពីរមានឆន្ទៈមោះមុត និងធ្លាប់មានប្រវត្តិការឈឺចាប់ ដោយសារតែរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្លាប់ចាប់ខ្លួនអ្នកទាំងពីរដាក់ពន្ធនាគារដោយរឿងនយោបាយ ដែលកត្តាទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តថា អ្នកទាំងពីរមិនងាយលក់ឧត្តមគតិរបស់ខ្លួនក្ដី ក៏ប៉ុន្តែមេដឹកនាំទាំងពីរនាក់នេះ ហាក់លំបាកនឹងទប់ទល់ជាមួយគណបក្សប្រជាជនកម្ពុជា ណាស់។
លំបាកទប់ទល់នៅត្រង់ថា ទោះបីជាអ្នកទាំងពីរបានទាមទារឲ្យមានការកែទម្រង់ស្ថាប័នបោះឆ្នោត គ.ជ.ប ដែលជាស្ថាប័នដ៏ធំមួយសម្រាប់កំណត់វាសនាប្រទេសជាតិ តាមរយៈរៀបចំឲ្យប្រជាពលរដ្ឋបោះឆ្នោត ក៏ប៉ុន្តែការផ្លាស់ប្ដូរមនុស្សវាមិនសំខាន់ប៉ុន្មានទេ សំខាន់ គឺការប្ដូរប្រព័ន្ធបោះឆ្នោត ហើយការប្ដូរប្រព័ន្ធបោះឆ្នោតដែលធានាថាឯករាជ្យ អព្យាក្រឹត្យ និងត្រឹមត្រូវនោះ គឺសង្ឃឹមតិចតួចណាស់ ពីព្រោះគណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ថា បើសិនជាប្ដូរទៅតាមអ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាននោះ គឺប្រៀបដូចជាធ្វើនយោបាយសម្លាប់ខ្លួនឯង ឬនិយាយអោយស្រួលស្តាប់ គណបក្សប្រជាជនកម្ពុជា អាចនឹងមិនធ្វើនយោបាយជីករណ្ដៅកប់ខ្លួនឯងនោះទេ។
ក្រៅពីនេះទៀត ត្បិតតែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានតុល្យភាពអំណាចនៅស្ថាប័ននីតិប្បញ្ញត្តិ ដូចជា គណបក្សសង្គ្រោះជាតិ នឹងធ្វើជាអនុប្រធានសភា និងមានគណៈកម្មការជំនាញនៃរដ្ឋសភាចំនួន ៥ទៀត ក្នុងនោះ គណបក្សសង្គ្រោះជាតិ នឹងដឹកនាំគណៈកម្មការប្រឆាំងអំពើពុករលួយ និងបោសសម្អាត ជាដើម។ ទោះបីជាគណបក្សសង្គ្រោះជាតិ បានដឹកនាំគណៈកម្មការប្រឆាំងអំពើពុករលួយនេះក៏ដោយ ក៏ប៉ុន្តែមិនសន្មតថា គណបក្សសង្គ្រោះជាតិ អាចបោសសម្អាតអំពើពុករលួយបាននោះឡើយ ពីព្រោះថា គណៈកម្មការនេះមិនអាចដឹងច្បាស់ថា ថវិកាជាតិដែលត្រូវប្រើប្រាស់ ចំណូលចំណាយ និងការគ្រប់គ្រងថវិកា ដូចគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនោះឡើយ ព្រោះគណៈកម្មការនេះ គណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រង។
ម្យ៉ាងវិញទៀត ការពិភាក្សាគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការបង្កើតស្ថាប័នរៀបចំការបោះឆ្នោតថ្មីនោះ គណបក្សសង្គ្រោះជាតិ ហាក់ដូចជាគ្មានទាមទារបានអ្វីជាដុំកំភួនឡើយ ដូចជា ការទាមទារសុំឲ្យសមាជិក គ.ជ.ប ថ្មីមានអភ័យឯកសិទ្ធិដូចសមាជិករដ្ឋសភាដែរ ខាងគណបក្សប្រជាជនកម្ពុជា មិនព្រម ជាដើម។
នៅទីបំផុត បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប សម្រេចចូលសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី៥ សីហា នៅក្រោយពេលសកម្មជនរបស់ខ្លួន ៣នាក់ ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ ដែលគេមើលឃើញថា គណបក្សសង្គ្រោះជាតិ ហាក់ដូចជាភ័យខ្លាចចំពោះការចាប់ខ្លួនសមាជិកបេក្ខជនតំណាងរាស្ត្រ ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ហើយនាំគ្នាចូលសច្ចាប្រណិធាន ដើម្បីទទួលបានការការពារដ៏រឹងមាំថែមទៀតពីអភ័យឯកសិទ្ធិ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៨០។ ប្រការទាំងនេះ តាមមើលទៅគណបក្សសង្គ្រោះជាតិ ហាក់ដូចជាធ្វើនយោបាយ ដើម្បីចាញ់បោកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ទោះបីជាយ៉ាងនេះក្ដី គណបក្សសង្គ្រោះជាតិ នៅមិនទាន់ហួសពេលសម្រាប់រក្សាការគាំទ្ររបស់ខ្លួនពីប្រជាពលរដ្ឋទេ។ បញ្ហាចំពោះមុខនៅក្រោយពេលចូលសភានោះ គឺគណបក្សសង្គ្រោះជាតិ អាចឆក់ឱកាសនេះក្នុងការស្វែងរកយុត្តិធម៌ជូនអ្នកស្លាប់ក្នុងពេលធ្វើបាតុកម្ម ក្នុងនោះមានអ្នករបួសខ្លះពិការដល់សព្វថ្ងៃ ដែលមិនទាន់មានសំណង និងយុត្តិធម៌ពីតុលាការនៅឡើយ។
ក្រៅពីនេះ ការទាមទារដំឡើងប្រាក់ឈ្នួលឲ្យបាន ១៦០ដុល្លារ ដូចដែលកម្មករបានទាមទារ និងបានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កន្លងមកនៅទីលានប្រជាធិបតេយ្យ ការរៀបចំឡើងវិញនូវការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ការបណ្ដេញប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងដីធ្លី បញ្ហាបំបាត់អំពើពុករលួយ បញ្ហាអន្តោប្រវេសន៍។ល។ គឺសុទ្ធតែជាបញ្ហាចម្បងៗ ដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានសន្យាជាមួយអ្នកគាំទ្ររបស់ខ្លួន។ បញ្ហាទាំងនេះ ប្រជាពលរដ្ឋនឹងរង់ចាំអ៊ុតមើលបន្តទៀត ថាតើគណបក្សសង្គ្រោះជាតិ នឹងធ្វើបានដូចដែលខ្លួនធ្លាប់បានសន្យាដែរ ឬយ៉ាងណា នៅក្រោយពេលចូលប្រជុំសភានោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទីលានប្រជាធិបតេយ្យត្រូវបើកឲ្យសម្ដែងមតិឡើងវិញហើយ
- មន្ត្រីបក្សទាំង២ថាការស្បថចូលកាន់តំណែងរបស់បក្សប្រឆាំងជាការផ្សះផ្សាជាតិ
- មតិពលរដ្ឋចំពោះការចូលសច្ចាប្រណិធានរបស់បក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
- មន្ត្រីបក្សប្រឆាំងនឹងចូលប្រជុំសភានៅថ្ងៃ៨ សីហា
- គណបក្សសង្គ្រោះជាតិថាការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាធ្វើឡើងឆាប់ៗនេះ
- បក្សសង្គ្រោះជាតិចូលស្បថទាំងស្រពេចស្រពិល
- អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
- លោក ហ៊ុន សែន មានមោទនភាពចំពោះសន្តិភាពនៅកម្ពុជា
Cnrp, do you know people work for cpp in your party ? Wait and see how strong for cnrp party after go inside paliarment vs cpp ? New samkok trick will divise after six month………..
គ្មានជំរើសណាល្អជាងចូលសភានេះទេ វាមានតែ2លទ្ធភាពប៉ុណ្ណោះ គឺទី1- ចូលធ្វើការងារក្នុងសភា និង ទី2- ចូលព្រៃឬនៅក្រៅសភា សាងកំលាំងប្រយុទ្ធគ្នា ជាមួយ CPP ។ គណបក្សហ៊ុនសីុបិុច បានសាកល្បងលទ្ធភាពទាំង 2 រួចហើយ គឹខ្ចប់ !
ឱ្យតែមានឆន្ទៈស្រលាញ់រាស្ត្រ និងជាតិពិតប្រាកដ គោរពពាក្យសច្ចៈ គឺ អាចបង្ហាញស្នាដៃដល់រាស្ត្របានហើយ!
ត្រូវខឹតខំធ្វ្វើការឡើងជាប្រយោជន៍ជាតិ ព្រោះបៀវត្តិន៍(ប្រាក់ខែ)របស់អស់លោក/លោកស្រី$2,000.00ក្នុង១ខែ គឺច្រើនណាស់ បើគឹតពីកម្មកររោងចក្របានតែ
$100.00ទេក្នុង១ខែ (100×12=1,200 មួយពាន់ពីររយ) ឯអស់លោក/លោកស្រី (2,000×12=20,012 ពីរម៉ឺនដប់ពីរដុល្លារ) ។
Nothing remains forever in this world.
តើមានអ្វីខ្លះគួតែញ្ជាក់អោយម្ចាស់ឆ្នោតមានជំនឿ បើសូមម្បីតែ UNTACT នៅខ្ចប់ជាមួយល្បិចយួន។
មានឆន្ទៈប៉ុន្មាននាក់នៅខាងលើហើយចុះជើងក្រោមតើប្រាកដថាមាន ឆន្ទៈដូចលោកសមរង្ស៊ីនិង
កឹមសុខា រឺទេនៅពេលចូលកាន់តំណែង នៅពេលនោះគណៈបក្សប្រជាជននិងកាត់ដៃកាត់ជើង
ដោយប្រើទឹកប្រាក់ និងអំណាចទៅលើគណៈសង្រ្គោះជាតិដូចគណៈហ្វុិនស៊ិនបិចដូចតែគ្នានឹង
ហើយនៅពេលនោះសន្យាទាំងទ្យាយនិងក្លាយជាសន្យាខ្យល់ ហាស ហាស ហាស ត្រៀមខ្ល្យនទៅ
,,,,,,,,,,,,,,,,, ចូលដល់រូងខ្លាហើយ តើលោកសមរង្ស៊ី និងកឹមសុខាមានមធ្យោប្រាយអ្វីអាចធ្វើcppកើត។
បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
__________________________________
ចង់សួរថា ត់បទវិភាគនេះ មានបំណងចង់បកស្រាយពីអ្វី? ចង់បានចម្លើយក្នុងន័យអ្វី?
គេអាចប្រាប់ទៅអ្នកវិភាគវិញថា ៖ ចម្លើយគឺមានច្រើនបែបណាស់។
តែបើតាមគេយល់ ឲ្យចំទៅវិញ, សំនួរនេះមានន័យតែមួយទេ ដែលចង់ឲ្យគេឆ្លើយថា «ប្រយ័ត្នរលាយដូច ហ្វ៊ុនស៊ីនប៉ិច» តែប៉ុណ្ណោះ។
ប្រសិនបើអ្នកវិភាគ ចង់បានចម្លើយតែប៉ុណ្ណេះ គឺគេងាយស្រួលក្នុងការផ្តល់ចម្លើយជាពន់ពេកណាស់។
ចម្លើយគឺមានតែមួយ គឺ « រលាយ ឬមិនរលាយ » អាស្រ័យដោយខ្លួនឯង!!
ក្នុងបរិបថនេះ តើគេអាចបកស្រាយយ៉ាងណា ដើម្បីឲ្យងាយយល់? តាមពិត វាងាយយល់ណាស់។
មានន័យថាម៉េច? គឺ ជាធម្មតា នរណាក៏ដោយ សុទ្ធសឹងតែមានល្បិចដូចគ្នា។ គំនិតម្នាក់ៗ ក៏ដើម្បីផលប្រយោជន៍ដូជគ្នា។ ត្រូវសួរបក្សខ្លួនឯងវិញថា ក្នុងចំណោម ៥៥ នាក់ នេះ មានបេះដូងតែមួយ ឬទេ? គឺមិនទេ។ និយាយឲ្យចំ ៥៥ នាក់នេះ ក៏ដើម្បីប្រយោជន៍ខ្លួនឯងដែរ។
ទាំងអស់គ្នា សុទ្ធតែយកពាក្យថា « ស្រឡាញជាតិ, ការពាតិជាតិ , ដើម្បីផលប្រយោជន៍ប្រជាជន, ដើម្បីឆន្ទៈរាស្ត្រ…..» មកប្រើជាឡប់ឡែដើម្បី បុណ្យសក្តិ ដើម្បីគ្រួសារ ដើម្បីអ្វីៗ ដែលនឹងត្រូវទទួលបានតាមរយៈការងារក្នុងដំណែង ទាំងអស់… ។ បើដូច្នេះ ត្រូវសួរថា តើទាំងអស់គ្នាពិតជាសុខចិត្តស្លាប់ក្នុងបុព្វហេតុ នៃពាក្យប៉ុន្មានម៉ាត់នេះ ដែរឬទេ? មិនទេ! មិនស្លាប់ទេ!! តែបើត្រូវជាជាប់គុក ឬស្ាលប់ដោយចៃដន្យ វាកាន់តែល្បីល្បាញ ក្លាយជា «វិរជន» ដោយមិនបានព្រាងទុក។
តាមពិតអ្នកទាំងអស់ពិតជាមានល្បិចត្រៀមទុកចំពោះមុខមេបក្ស ឬក៏បញ្ហាផ្ទៃក្នុង រួចទៅហើយ។ ឲ្យតែស្រួលមិនស្រួល គិតថា «អញត្រូវធ្វើដូចម្តេច?»។ និយាយឲ្យខ្លី ត្រូវសួរថា តើ លោកកឹមសុខា កំពុងត្រៀមខ្លួនប្រឈមនឹងល្បិច ឧបាយកលរបស់លោកសម រង្ស៊ីឬទេ? ឆ្លើយថា ពិតជាមាន! ឯលោកសម រង្ស៊ី ក៏ពិតជាមានល្បិចត្រៀមហើយជាស្រេច សម្រាប់ពេលដែល លោក កឹម សុខាក្បត់លោក, គឺលោកពុំមែនខ្លាចកឹម សុខា ក្បត់បក្សទេ កុំច្រឡំំឲ្យសោះ គឺខ្លាចកឹម សុខាក្បត់លោក។ ម្នាក់ៗ សុទ្ធតែមិនទុកចិត្តគ្នា ដូចគ្នា។
ក្នុងស្ថានភាពនេះ គេត្រូវតែសួរថា គ្រាន់ផ្ទៃក្នុង វាពិបាកប៉ុណ្ណឹងទៅហើយ ដូចនេះ តើក្នុងទំនាក់ទំនងជាមួយគូប្រជែង វានឹងមានល្បិអ្វីខ្លះ? ព្រោះនេះ ពុំមែនជាដៃគូក្នុងក្រុមហ៊ុនតែមួយ ដើម្បី « ឯងក៏បានផល ឯអញវិញក៏បានផល អាស្រ័យភាគហ៊ុន » នោះទេ។ CPP និង CNRP គឺជាគូប្រជែងអំណាច ។ CPP មានគោលបំណង ត្រូវរក្សាអំណាចរាជរដ្ឋាភិបាល ជាបន្ត ។ ឯ CNRP មានមហិច្ឆិតា ចង់ដណ្តើមយកអំណាចនេះ។ ដូចនេះ ទាំងពីរនាក់នេះ ពុំមែនជាដៃគូរកស៊ីក្នុងក្រុមហ៊ុនរដ្ឋសភាទេ។ ចាំបាច់ វាត្រូវតែមានល្បិច , ត្រង់ថា អ្នកណាខ្លាំងជាង? យើងពុំដឹង។
ត្រូវចាំតែមួយម៉ាត់ថា « ស្លាប់ ឬ រស់ គឺមកពីខ្លួនឯង » បានហើយ។
នៅសល់ន័យមួយទៀត ក្នុងចំណោម ន័យជាច្រើន ដែលយើងចង់ឲ្យគិត លើពាក្យដែលសួរថា «បើចូលសភា តើ CNRP អាចធ្វើអ្វីបានខ្លះ?» នេះ គឺជាបញ្ហារបស់ខ្លួនឯងទៀតហើយ។ ធម្មតា បើយើងកាន់តំណែងអ្វីមួយក្នុងក្រសួង ឬក្នុងក្រុមហ៊ុនមួយនោះ , យើងត្រូវតែមានសមត្ថភាព សមស្របទៅនឹងតំណែងរបស់យើង។
ដល់ពេលអស់លោក សួរយ៉ាងនេះ វាធ្វើឲ្យយើងនឹកភ្នកព្រួយបារម្ភជាមួយផងដែរ, គឺ យើងព្រួយថា ខ្លាចក្រែងតែ «តំណាងរាស្ត្រមកពី CNRP គ្មានសមត្ថភាពផ្នែកច្បាប់ ដើម្បីដោះស្រាយការងារតាមបែបនិតិរដ្ឋ ក្នុងសភា, ដោយសារ តែគាត់ចេះតែមួយមុខ គឺចេះតែដឹកនាំដោះស្រាយបញ្ហាតាមចិញ្ចើមផ្លូវ តែប៉ុណ្ណោះ»។ យើងគិតថា សំនួរវិភាគរបស់អស់លោក ពិតជាត្រឹមត្រូវ ព្រោះអស់លោកសុទ្ធតែស្គាល់សមាសភាពតំណាងរាស្ត្ររបស់ CNRP ថា មកពីណាខ្លះ និងចេះអ្វីខ្លះ ។ លោកពិតជាដឹងថា ភាគច្រើននៃអ្នកទាំងនោះ មិនចេះអ្វីទេ ក្រៅពីពាក្យថា «គោរពឆន្ទៈរាស្ត្រ » ហើយតាំងនាំគ្នាដឹកនាំបាតុកម្មអនាធិបតេយ្យ តែប៉ុណ្ណេះ។
តើខ្ញុំគិតយ៉ាងនេះ វាត្រូវនឹងគំនិតរបស់អស់លោកអ្នកវិភាគ ឬទេ?
តែមិនជាអ្វីទេ, នៅពេលដែលគាត់ចូលសភា គាត់គង់តែនឹងរៀនតាមគេខ្លះ ជាបណ្តើរៗ ទៅ ។ អ្នកចាស់បង្រៀនអ្នកថ្មី ទៅ!
ចាប់អារម្មណ៍រឿងថ្មីមួយ គឺរឿងចូលស្បថ ពីម្សិលម៉ិញ។ គ្រាន់តែអស់លោកតំណាងរាស្ត្រគាត់ចូលផឹកទឹកសម្បថ នឹងសំដែងគារវកិច្ចគោរពព្រះមហាក្សត្រ រួចបែរទៅក្រាបបង្គំថ្វាយសម្តេចព្រះសង្ឃរាជទាំង២ គណៈ, ក៏ឃើញថា ច្រងេងច្រងាង មិនដឹងត្រូវធ្វើដូចម្តេច ឲ្យត្រឹមត្រូវតាមក្បួន។
តែកុំប្រកាន់ ព្រោះគ្នាធ្លាប់តែដើរស្រែកតាមចិញ្ចើមថ្នល់៕
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
Yes you right country student (CPP) party it out number cnrp party ! No Cambodia society as well as intenational cummutnity they support you ! Just keep dreaming that day it never came !
អត្ថាធិប្បាយ៖ ការតែងតាំងកូនស្រីលោកកឹមសុខា ជាបេក្ខភាពសមាជិកគជប នាំឲ្យមានការបែកបាក់ និងអន់ចិត្ត!
(ថ្ងៃទី 31 កក្កដា 2014, ម៉ោង 04:34:PM) | ដោយ: លី សិលា
ភ្នំពេញ: អាចថាជាការពិត ៩៩%ហើយនូវបេក្ខភាពជាសមាជិកគជប ៤ រូប មកពីគណបក្សសង្គ្រោះជាតិ។ នោះគឺ ទី១-លោកគួយប៊ុនរឿន ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការបោះឆ្នោត ( ត្រូវបានបញ្ជាក់ជាផ្លូវការរួចហើយ ) ទី២-លោកគល់បញ្ញា ប្រធានអង្គការខុមហ្វ្រែល ទី៣-លោកយ៉េងវីរៈ ប្រធានអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ CLEC និងបេក្ខភាពទី៤-កញ្ញា កឹម មនោវិទ្យា អគ្គនាយករង ផ្នែកកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ ជាកូនស្រីច្បងរបស់លោកកឹមសុខា។
ប៉ុន្តែបេក្ខភាពសមាជិកគជបរបស់លោកគល់បញ្ញា លោកយ៉េងវីរៈ និងកញ្ញា កឹម មនោវិទ្យា មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅឡើយទេ រហូតដល់ល្ងាចថ្ងៃទី៣១កក្កដានេះ។ តែសាម៉ីខ្លួន លោកគល់បញ្ញា និងកញ្ញា កឹម មនោវិទ្យា បានប្រាប់អ្នកកាសែតថា ខ្លួនកំពុងពិចារណា បន្ទាប់គណបក្សបានទាក់ទងសួរយោបល់អំពីបេក្ខភាពនោះ។
យ៉ាងណាក៏ដោយ បេក្ខភាពរបស់លោកគល់បញ្ញា ដែលធ្វើជាប្រធានអង្គការខាងកិច្ចការបោះឆ្នោតយូរឆ្នាំមកហើយ រួមទាំងលោកយ៉េងវីរៈ ជាមេដឹកនាំអង្គការសង្គមស៊ីវិលច្រើនឆ្នាំ បូករួមនឹងអាយុ វ័យចំណាស់របស់ពួកគាត់ ត្រូវបានមហាជនទូទៅ សម្តែងការគាំទ្រយ៉ាងពេញទំហឹង មិនថាតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ។
ប៉ុន្តែសម្រាប់បេក្ខភាពរបស់កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹមសុខា អាចជាការមិនសប្បាយចិត្ត ទាំងនៅក្នុងជួរគណបក្សសង្គ្រោះជាតិ និងទាំងនៅក្នុងស្រទាប់មហាជន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាទូទៅ។
កើតនៅឆ្នាំ១៩៨១ កញ្ញា កឹម មនោវិទ្យា បានបញ្ចប់ថ្នាក់បាក់ឌុប នៅភ្នំពេញ កាលពីឆ្នាំ១៩៩៦។ នាងបានទៅបន្តការសិក្សានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយទទួលបានបរិញ្ញាប័ត្រ នៅឆ្នាំ២០០២។ កញ្ញា កឹម មនោវិទ្យា បានវិលមកប្រទេសកម្ពុជា ធ្វើការនៅអង្គការ UNDP UNESCO និងអង្គការជាតិ-អន្តរជាតិមួយចំនួនទៀត។ នៅឆ្នាំ២០០៣ កញ្ញា កឹម មនោវិទ្យា បានបង្រៀនរយៈពេលខ្លី នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
នៅឆ្នាំ២០០៦ កញ្ញា កឹម មនោវិទ្យា រួមទាំងប្អូនស្រីម្នាក់គត់របស់នាង បានចូលរួមសកម្មភាពតវ៉ា នៅមុខសេតវិមាន នៅវ៉ាស៊ីនតោន ដើម្បីឲ្យមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក ដោះលែងលោកកឹមសុខា ដែលកាលណោះ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឲ្យចេញពីពន្ធនាគារព្រៃស រួមទាំងសកម្មជនសិទ្ធិមនុស្សជាច្រើនទៀត ពាក់ព័ន្ធនឹងការរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម។
រហូតដល់ឆ្នាំ២០០៩ កញ្ញា កឹម មនោវិទ្យា បានទៅបន្តការសិក្សា នៅប្រទេសហូឡង់ ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច។ បន្ទាប់មក កញ្ញា កឹម មនោវិទ្យា បានទៅសហរដ្ឋអាមេរិក ហើយធ្វើការនៅធនាគារពិភពលោក។
នៅខែមេសា ឆ្នាំ២០១៣ កញ្ញា កឹម មនោវិទ្យា បានវិលមកកម្ពុជាវិញ បានចូលរួមនយោបាយជាមួយឪពុក ក្នុងគណបក្សសង្គ្រោះជាតិ ធ្វើជាអគ្គនាយករង កិច្ចការសាធារណៈ។
ដូច្នេះបើគិតលើចំណេះដឹងនៅអាមេរិក និងនៅប្រទេសហូឡង់ រួមទាំងបទពិសោធការងារ នៅអង្គការជាតិ-អន្តរជាតិ និងនៅស្ថាប័នអន្តរជាតិ នៅកម្ពុជា និងនៅសហរដ្ឋអាមេរិក គឺកញ្ញាវ័យ ៣២ ឆ្នាំនេះ ពិតជាពិបាកនឹងរកយុវជនក្នុងគណបក្សសង្គ្រោះជាតិ មកប្រៀបប្រដូចណាស់។
មួយវិញទៀត តំណែងជាអគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្រោមលោកស្រី មូរ សុខហួរ ក៏ពិតជាតំណែងដ៏ខ្ពស់សម្រាប់ទៅហើយសម្រាប់យុវតី អាយុ ៣២ ឆ្នាំនេះ។ ការទទួលបានតំណែងក្នុងគណបក្សសង្គ្រោះជាតិទៀតសោត ក៏មានអ្នករិះគន់មិនតិចទេ ខណៈដែលកញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោកកឹមសុខា។
លើកនេះទៀត គេអាចយល់ថា ដោយសារតែកញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោកកឹមសុខា ទើបបានជានាងត្រូវបានគេតែងតាំងជាបេក្ខភាពសមាជិកគជប របស់គណបក្សសង្គ្រោះជាតិ។
ការតែងតាំងតំណែងថ្មីដូច្នេះ ពិតជាការផ្តល់ឱកាសដ៏កម្រសម្រាប់យុវជន អ្នកបន្តវេន សម្រាប់បញ្ចេញសមត្ថភាពហើយ។ ប៉ុន្តែសំណួរជាច្រើនត្រូវបានគេចោទឡើងថា ចុះសមាជិកគណបក្សចាស់ៗ ដែលធ្លាប់ធ្វើកិច្ចការបោះឆ្នោត តាំងពីលោកកឹមសុខា នៅជាប្រធានគណបក្សសិទ្ធិមនុស្ស តាំងពីបង្កើតដំបូង កាលពីឆ្នាំ២០០៧ ទៅណាអស់ហើយ? អ្នកទាំងអស់នោះ មានចិត្តយ៉ាងណា ដែលខំតស៊ូជាមួយលោកកឹមសុខា ទីបំផុត បែរជាលើកដាក់កូនខ្លួនឯង ទៅធ្វើការងារបោះឆ្នោត នៅគជប ដូច្នេះនោះ?
បើគេមិនភ្លេចទេ រាល់វេទិកា កិច្ចប្រជុំពាក់ព័ន្ធនឹងរឿងបោះឆ្នោត គេតែងតែឃើញវត្តមាន និងលឺសំឡេងលោក អ៊ុក ស៊ុយ ទទួលបន្ទុកិច្ចការបោះឆ្នោត មកពីគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា ដែលក្រោយមក បានរួបរួមជាមួយគណបក្សសមរង្ស៊ី បង្កើតជាគណបក្សសង្គ្រោះជាតិ។ លោកអ៊ុកស៊ុយនេះហើយ ដែលតំណាងឲ្យគណបក្សប្រឆាំង តែងតែឡើងសួរដេញដោល បញ្ចេញយោបល់ និងជជែករកខុសត្រូវជាមួយនឹងសមាជិកគជប។
ចុះពេលនេះ ហេតុអ្វីក៏លោកកឹមសុខា មិនឧទ្ទេសនាមរូបលោក អ៊ុក ស៊ុយ ដើម្បីក្លាយជាបេក្ខភាពសមាជិកគជប ដូចលោកសមរង្ស៊ី ដែលបានឧទ្ទេសនាម លោក គួយ ប៊ុនរឿន ជាបេក្ខភាពសមាជិកគជបថ្មី ដែរទៅ?។ លោកគួយប៊ុនរឿន ជាអ្នកទទួលបន្ទុកកិច្ចការបោះឆ្នោត តាំងពីដើម នៅក្នុងគណបក្សសមរង្ស៊ី។
ជាសរុបទៅ បេក្ខភាពរបស់កញ្ញា កឹម មនោវិទ្យា ជាសមាជិកគជបថ្មី ពិតជានាំឲ្យមានការអាក់អន់ស្រពោនចិត្តពីក្រុមអ្នកតស៊ូជាមួយលោកកឹមសុខា ចាប់តាំងពីឆ្នាំ២០០៧ ពេលបង្កើតគណបក្សសិទ្ធិមនុស្ស លើកដំបូង។ ជាងនេះទៅទៀត អ្នកគាំទ្រ និងម្ចាស់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ក៏ខកចិត្តមិនតិចដែរ លើគណបក្សសង្គ្រោះជាតិ ពិសេសលោកកឹមសុខា។
គណបក្សសង្គ្រោះជាតិ និងលោកកឹមសុខា ក៏បានរិះគន់មិនតិចទេ តាំងពីពេលលោកធ្វើជាប្រធានអង្គការសិទ្ធិមនុស្ស ទៅលើរដ្ឋាភិបាល ពាក់ព័ន្ធនឹងបក្ខពួក និងសែស្រឡាយ ដែលត្រូវបានដាក់បន្តុបដឹកនាំក្នុងក្រសួងស្ថាប័នរដ្ឋនោះ។ ចុះពេលនេះ ហេតុអ្វី ក៏ចង្អុលគេ តែភ្លេចមើលម្រាមដៃខ្លួនឯង ៤ ផ្សេងទៀត ដែលកំពុងចង្អុល មកត្រូវខ្លួនឯងវិញអីចឹង?
After having taken a swearing-in ceremony, the CNRP has lots of tough jobs to do. These jobs include the acceleration of the creation of a new national election committee (NEC) and push for national key institutional reform such as legal and judicial reform, public administrative reform, armed force reform, combat corruption (from bottom up), review the provision of the longest economic land concession for domestic and international companies affecting Cambodian villagers (while lots of poor people have no or not enough land to farm), land grabbing, depletion of the natural resources, market inflation, unemployment, poor law enforcement and selective delivery of services to people, low wage for civil servants and factory workers, restoration of democracy and rule of law in Cambodia, etc. These are very important and necessary for the CNRP to take quick action through their parliamentary power to address for the people.
Every reform must be conducted from now, not wait until next year.
More importantly, the CNRP needs to work more harder to ensure that all pieces of information on social issues, national assembly, government, and political party, etc. disseminated to people from the national to local level.
បើធៀបទៅនឹងកីឡាប្រដាល់វិញខ្ញុំយល់ថាវាទើបតែស្ថិតនៅក្នុងដំណាក់កាលគុណគ្រូ ហើយនឹងចូលដល់ទឹកទី១ឆាប់ៗ ដែលមានរយៈពេល៣នាទី។ ៣នាទីនេះខ្ញុំយល់ថា៣ខែគឺស្មើនឹង១ត្រីមាស ចាំមើលសិន ថាតើក្នុង១ត្រីមាសខាងមុខនេះពួកគាត់ធ្វើអ្វី បានលទ្ធផលអ្វី បានប៉ុណ្ណា បានកំរិតណា ហើយនៅទឹកទី២ ទី៣ និងទី៤ ដែលមានមានរយៈពេល៣នាទី ស្មើនឹង៣ខែបន្ទាប់ៗ ពួកគាត់ធ្វើអ្វី បានលទ្ធផលអ្វី បានប៉ុណ្ណា បានកំរិតណា។ ខ្ញុំយល់ថាពុកម៉ែបងប្អូនរង់ចាំបន្តិចសិនបានទេ ខ្ញុំក៏អន្ទះសារដែរ………………
I am not going to vote for the CNRP anymore!
well…it all up to all Cambodian ,who will responsible of their own nation. just like what I said in democracy they take majority as the main ,not by individual. but if you seeing clearly that your nation is in dangers and you let it go as the way it is one day it just not only you but your whole nation will disappearing from the world community. the question is ..do you think another nation will they care too much about your nation… for me I think only your own blood nation that caring about your own country future. for a small group that they are seeking for powers and good wealth they did not care about you or their nation. those person was brain wash by foreign policy. when they seeing coffin it just not only them that crying ,it will be all of you that crying, because you are not prevented from what going to happen. peace for all Cambodian
Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels
Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels
Cambodia has 14 million people ! Only small percent of whom who doesn’t like Hun Sen ! No matter what they tried to do to Hun Sen he still in power ! You don’t need to bring the name like
US Congressman Ed Roy and congressman Dana Robacher this two congressman who hate Hun Sen so much since 1996 they tried to overthrow Hun Sen govement they could not do it either ! Well my friend no such luck for small group of Cambodia who hate Hun Sen ?just keep dreaming! Tried to overthrow Hun Sen if you can !
Country Student, you come up with revenged ideology by trying to destroy Hun Sen and CPP. I strongly believe that you are in uphill mission which you will meet the Waterloo. In this recent developments, where 55 members of CNRP agree to enter their seats in the national assembly this is only the best solution to the problems in this democratic world. As I mentioned earlier, there were only two solutions which CNRP could choose it, 1st CNRP enters the national assembly, 2nd CNRP enters jungles with civilian war to overthrow Hun Sen or CPP. Cambodian people and the whole world can see CPP is very capable in handling these two solutions. The best solution is the first one! I know Country Student and some CNRP hate Hun Sen and CPP, but I wish to advise you that you must live with it. We can see that in Japan, in Malaysia, in Signapore only one Party likes CPP have been leading their countries for more than 50-60 years, therefore CPP will lead this kingdom in the next 30-40 years so that you must live with it man!
Comment shared from face book friend
បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
…………………
បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។
ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។
, . . , បក្ស សង្គ្រោះជាតិ ប្រយ័ត្ន កុំ ដើរ តាមគន្លង បក្ស ហ៊្វុន ស៊ីនប៉ិច !
ឱ country student, បោកបានតែមនុស្សល្ងង់ វាខុសអីគ្រាន់តែ ហ៊ុន សែន ស្គាល់និងផ្តល់មេដៃឱយ ធាន វុធីនោះ សូម្បី អតីតះប្រធានាធិបតីបារាំង អតីតះប្រធានាធិបតី ហ្វីលីពីន គង់រងការចោទប្រកាន់ តែពេលឃោសនានិងកាន់អំណាចពួកគាត់ ជាបុគ្គលដ៏អស្ចារ្យ ។ ហើយអស្ចារ្យអីដំណឹងតាម Facebook នោះ ដោយផ្អែកតាមអ្នកពត៌មានវិទូ អាលឺម៉ង់បានឱយនិយមន័យថា Facebook មិនមែនជាពត៌មានទេ វាគ្រាន់តែជាដំណឹងប៉ុណ្ណោះ! ចូរចងចាំថា ព្រះឳវាទ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!គ្មានតុល្យភាពដូចគណនេយ្យនោះទេ! តាមដឹង លោក ធាន វុធី និងក្រុមសង្ឃនិងហែហមទាំង ទាំងនិយមតែស្តាប់វិទ្យុប្រឆាំងរាជរដ្ឋាភិបាល ប្រសិនគាត់ជាក្រុមគាំទ្រហ៊ុន សែនដែរនោះ គួរឱយសាទរណាស់ !
ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលិស…។
ក្រុមនេះបានតែសំដីទេ, ចាស់ៗហើយធ្វើអីកើតទៅ?, បានព្រោកប្រាជ្ងយោង ចាំតែមើលទេខ្ងុំ
មើលលេខ៧នៅខាងមុខសមរង្ស៊ីផ្ងារជើងហើយ!!!!