ដោយ យ៉ង ចាន់តារា
2014-08-05
RFA
ប្រជាពលរដ្ឋភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បានសម្ដែងការមិនពេញចិត្ត ក្រោយពេលដែលអ្នកភូមិម្នាក់ត្រូវបានចាប់ខ្លួន នៅពេលគាត់ចូលទៅបំភ្លឺទៅតាមដីកាកោះហៅរបស់តុលាការខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា។
អ្នកភូមិដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ ម៉ៅ ឡេន រស់នៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ហើយលោកត្រូវបានគេចាប់បញ្ជូនទៅឃុំឃាំងទៅពន្ធនាគារខេត្ត។ លោកត្រូវបានជាប់ចោទពីបទល្មើសផ្សេងគ្នា គឺលួច មានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីលោក និងអ្នកភូមិមួយចំនួនទៀត បានចុះចាប់ទូក និងស្បៃមុងរបស់អ្នកនេសាទជនជាតិវៀតណាម ដែលអ្នកភូមិអះអាងថា នេសាទខុសច្បាប់កាលពីចុងឆ្នាំ២០១៣។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមអាដហុក (adhoc) ខេត្តកណ្ដាល លោក ម៉ែន មករា បានលើកឡើងថា វាជាអំពើអយុត្តិធម៌ ដែលតុលាការចាប់ខ្លួនជនជាប់ចោទដោយមិនមានវត្តមានរបស់មេធាវីរបស់គាត់៖ «នៅក្នុងរដ្ឋធម្មនុញ្ញយើងក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ អ៊ីចឹង បើគាត់ទាមទារឱ្យមានមេធាវីគាត់ ចៅក្រមត្រូវតែទុកឱកាសឱ្យគាត់ ព្រោះគាត់គ្មានឆន្ទៈនឹងគេចវេសពីការទទួលខុសត្រូវតាមនីតិវិធីទេ ឬបើគាត់ពិតជាមានបទល្មើសមែន គឺថាតុលាការលោកសម្រេចទៅ ថាគាត់ពិតជាបានប្រព្រឹត្តបទល្មើស»។
ក្រៅពី លោក ម៉ៅ ឡេន អ្នកភូមិម្នាក់ទៀត គឺលោក ស៊ុន ប៊ុនសេង ក៏នឹងត្រូវចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការខេត្តកណ្ដាល ដែរនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ ប្រជាពលរដ្ឋអះអាងថា នឹងលើកគ្នាមកកាន់តែច្រើនទៀត ដើម្បីកុំឱ្យតុលាការចាប់ខ្លួនអ្នកភូមិម្នាក់នេះ និងទាមទារឱ្យដោះលែង លោក ម៉ៅ ឡេន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
- មូលហេតុនៃការចាប់ឃុំខ្លួនយុវជនបក្សសង្គ្រោះជាតិបីនាក់
- តុលាការខេត្តមណ្ឌលគិរីកោះហៅប៉ូលិស២នាក់ចូលបំភ្លឺរឿងជំរិតប្រាក់ជនជាតិវៀតណាម
- តុលាការខេត្តព្រះវិហារសាកសួរមនុស្ស៤នាក់ទាក់ទងនឹងជម្លោះដីជាមួយក្រុមហ៊ុនចិន
- តុលាការខេត្តមណ្ឌលគិរីសម្រេចដោះលែងវៀតណាមចូលកាប់ឈើខ្មែរ១៥នាក់
- តុលាការមិនចាត់ការបណ្ដឹងប្ដឹងមេការក្រុមហ៊ុនភរិយាអភិបាលរងខេត្តមណ្ឌលគិរី
- លោក កឹម សុខា នឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃ២៥កក្កដា
- តើកិច្ចព្រមព្រៀងរបស់បក្សទាំង២នឹងធ្វើឲ្យមានការកែប្រែច្បាប់ណាខ្លះ?
- តុលាការខេត្តស្ទឹងត្រែងសម្រេចឃុំអ្នកកាសែត៣នាក់ចោទពីបទកំហែងទារប្រាក់
កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)
Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng
ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke
បើពិតជាមានរឿងអញ្ចឹងមែន បងប្អូនប្រជាពលរដ្ឋនឹងដឹងច្បាស់ហើយថា តុលាការ
នេះបម្រើផលប្រយោជន៍នរណា? ហើយបងប្អូនគួរត្រូវធ្វើដូចម្ដេច????