ដោយ៖ តាំង វីដា និងស៊ុន ណារិន
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋមានជម្លោះដីធ្លីខេត្តក្រចេះ ចេញមុខតវ៉ាសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី (រូបថតដោយ តាំង វីដា)
ប្រជាពលរដ្ឋ ស្រុកស្នួលខេត្តក្រចេះ ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ ដង្ហែជាក្បួនតាមផ្លូវក្បែរសួនបទុមវត្តី ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងជម្លោះដីធ្លី។
នៅម៉ោងជាង៨និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ប្រជាពលរដ្ឋ បានដើរកាន់បដាឆ្ពោះទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ តែសមត្ថកិច្ចរាប់រាយនាក់ បានឈរយាមកាមនៅទីនោះ និងឃាត់មិនឲ្យធ្វើដំណើរត ដោយអនុញ្ញាតឲ្យមានការប្រមូលផ្តុំនៅត្រង់ចំណុចក្បែរនាគបាញ់ទឹក។
តំណាងប្រជាពលរដ្ឋ លោក សួន វិច្ឆិកា ឲ្យដឹងថា ការស្នើកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី គឺដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិដីដល់ពួកគាត់ ចំនួន៣៨០គ្រួសារ ដែលមានទំហំដីប្រមាណ១៥៦២ហិកតា នៅស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងប្រឈមនឹងការបណ្តេញចេញពីអាជ្ញាធរខេត្ត។ លោក ចោទថា អភិបាលខេត្តក្រចេះ លោក សរ ចំរុង ឃុបខិត និងទទួលយកលុយពីក្រុមហ៊ុនឈ្មោះ ហឺរាយហ្សិន អេហ្គ្រីខលឈ័រ ឌីវេឡុបមេន បំពានលើបទបញ្ជា០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈូសឆាយដំណាំរប់សប្រជាពលរដ្ឋ។

VOD មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តក្រចេះ លោក សរ ចំរុង បានទេ ប៉ុន្តែ អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន មានប្រសាសន៍ថា ករណីជម្លោះដីធ្លីនេះ គឺបានឆ្លងកាត់នូវដំណាក់កាលនៃការដោះស្រាយតាមថ្នាក់មូលដ្ឋាន និងត្រូវបានប្ដឹងជំទាស់ដោយភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ តែបច្ចុប្បន្ននេះ គឺស្ថិតក្នុងដំណាក់កាលអាជ្ញាធរថ្នាក់ជាតិ ដែលកំពុងពិនិត្យមលើសំណុំរឿងនេះ។
ក្រុមពលរដ្ឋអ្នកតវ៉ាឲ្យដឹងថា ក្នុងចំណោមពួកគាត់៣៨០គ្រួសារនោះ មាន៣២៩គ្រួសារ ត្រូវបានក្រុមនិស្សិតចុះវាស់វែងកំណត់ព្រំដីរួចរាល់ហើយ កាលពីជាង២ឆ្នាំមុន ប៉ុន្តែនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ សុរិយោដីខេត្ត បែរជាចេញសេចក្តីសម្រេច កាត់ដីអ្នកភូមិនៅតំបន់នោះដាក់ជាដីរដ្ឋទៅវិញ ទើបផ្ទុះការតវ៉ាដល់រាជធានីភ្នំពេញ។ ពួកគេព្រមាននឹងបន្តការតវ៉ា ដង្ហែក្បួនជារៀងរាល់ថ្ងៃមកកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើបញ្ហាជម្លោះនេះ មិនមានដំណោះស្រាយសមរម្យនោះ។


យ៉ាងណាក៏ដោយ នៅម៉ោងជាង១០ព្រឹកនេះ ប្រធានគណៈកម្មការចម្រុះដោះស្រាយវិវាទ នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទតារា បានចេញមកទទួលញត្តិស្នើអន្តរាគមន៍នោះ ដោយសន្យានឹងពិនិត្យ ហើយកោះហៅមន្ត្រីពាក់ព័ន្ធមកសួរនាំ ដើម្បីចុះត្រួតពិនិត្យនៅទីតាំងជម្លោះផ្ទាល់។ លោកស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រមូលផ្តុំ ដើម្បីរក្សាសណ្តាប់ធា្នប់។
អនុប្រធានអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែលឃ្លាំមើលករណីនេះ យល់ថា ករណីជម្លោះដីធ្លីក្នុងប្រទេសកម្ពុជា និងក្នុងខេត្តក្រចេះនេះ ដំណោះស្រាយអាចមានបាន លុះណាតែមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារភាគីច្រើននៃជម្លោះគឺជាប់ពាក់ព័ន្ធនឹងអាជ្ញាធរតាមមូលដ្ឋានផ្ទាល់ ដែលនាំឲ្យបញ្ហាអូសបន្លាយមិនមានដំណោះស្រាយ។
កន្លងទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធា្លប់កាត់ដីទំហំ៧៥០ហិកតានៅស្រុកស្នួលខេត្តក្រចេះនេះ ទៅក្រុមអ្នកតវ៉ាជាង៤០០គ្រួសារ ដើម្បីបញ្ចប់ជម្លោះ។ ប្រជាពលរដ្ឋ លើកឡើងថា អាជ្ញាធរបានដុតផ្ទះប្រជាពលរដ្ឋ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនវៀតណាមអភិវឌ្ឍន៍ ៕
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side
choy ka-douy mer heng me norouk Di P0k nov than norouk tov ah chhker ka-chass kvac pneak
Mok ah choy maray heng neng trov kam-bet, pou thao min khan leuy
ah chhker kvac kbot cheat thoak jeng arch
មន្រ្តីធំៗចេះតែកាន់ជើងនិងកាងឈ្មួញទុច្ចរិតនេះហើយ បានជាពុំអាចដោះស្រាយវិវាទដីធ្លីជូនរាស្ត្រ ក្រីក្ររងគ្រោះហើយអាចនាំឲ្យបាត់សំឡេងឆ្នោតនិងមានបដិវត្តដីធ្លីចៀសមិនរួចទេ????
កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)
Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng
ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke
Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat
I just can’t understand from this group of Cambodian , why they used that pitchers and said the word SAMDACH. for me if some bodies said to me that kind of word it will make me so worry, instate the word SDACH it mean SDACH PEAL…. it is a bad habit for Cambodian to give those guy too high that right they treated our people like garbage.