ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទំនាស់​ដីធ្លី

ដោយ ដែន អយុធ្យា
2014-08-05
RFA

​ជម្លោះ​ដី​ពី​ខេត្ត​ក្រចេះ ៦១០
អ្នកភូមិ​មាន​ជម្លោះ​ដី​ពី​ខេត្ត​ក្រចេះ​ប្រមាណ​២០០ គ្រួសារ​ត្រូវ​សមត្ថកិច្ច​រារាំង​នៅ​ខាង​កើត​នាគ​បាញ់​ទឹក​សួនច្បារ​វិមានឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។ RFA/Den Ayuthyea

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដី និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់។ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ត្រូវ​កម្លាំង​បង្ក្រាប​បាតុករ​ប្រដាប់​ដោយ​ដំបង និង​ខែល រាប់​រយ​នាក់ រារាំង និង​បំបែក​មិន​ឲ្យ​ចូល​ទៅ​ដល់​មុខ​ផ្ទះ​ប្រមុខ​ដឹក​នាំ​ទេ។

បុរស​ឈ្មោះ សុន មិនា ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ឲ្យ​ដឹង​ថា ការ​ដើរ​ហែ​ក្បួន​នេះ គឺ​ចេញ​ពី​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ការ​ប្រមូល​ផ្តុំ​គ្នា​នេះ គឺ​មាន​បំណង​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​ទៅ​សាលា​ខេត្ត​ក្រចេះ ឲ្យ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​បាន​វាស់វែង និង​ចេញ​សលាកបត្រ​រួច​ជិត ៤០០​ក្បាល​ដី (៣៩១) ជូន​ពួក​គាត់។ លោក​ថា បច្ចុប្បន្ន​នេះ ដី​បង្កបង្កើនផល​របស់​ពួក​គាត់​កំពុង​ត្រូវ​ក្រុមហ៊ុន​ឯកជន​ក្នុង​មូលដ្ឋាន រំលោភ​យក ហើយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ មិន​រក​ដំណោះស្រាយ​ជូន​ទេ។

ពលរដ្ឋ​ផ្សេង​ទៀត បាន​ចោទ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​ខេត្ត​ក្រចេះ ថា​បាន​ឃុបឃិត​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​បង្កបង្កើនផល និង​ព្យាយាម​មិន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដែល​ក្រុម​និស្សិត​បាន​វាស់​រួច​ជូន​ពួក​គាត់​ប្រើប្រាស់​ទេ។

ក្នុង​សំឡេង​យំ​ខ្សឹប​ខ្សួល​អួល​ដើមក ក្រុម​ប្រជាពលរដ្ឋ​ប្រុស​ស្រី​បាន​លើក​ដៃ​សំពះ សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្នើ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់«វា​យក​វិញ​ហើយ​ឥឡូវ​នេះ វា​ឈូស​ឆាយ​ដំឡូង​ប្រជាពលរដ្ឋវា​វាស់វែង​ហើយ វា​មិន​ចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ​ទេសន្យា​១​ខែ​ថា​១​ខែ តែ​ឥឡូវ​២​ឆ្នាំ​ហើយ ប្រជាពលរដ្ឋ​មក​ទាមទារ ហើយ លោក ស ចំរ៉ុង គាត់​មិន​ព្រម​ឲ្យ​សោះ​ប្លង់។ ភូត​ខ្ញុំ​ត្រឡប់ត្រឡិន ដាក់​ឲ្យ​ខ្ញុំ​ទៅ​សួរ​សម្ដេច ហ៊ុន សែន ដែល​គាត់​បាន​មក​ចុះ​សម្ពោធ​នៅ​ខេត្ត​ក្រចេះ»

សកម្មភាព​ដើរ​ហែ​ក្បួន​របស់​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ មាន​ទាំង​កុមារ​តូចៗ និង​មាន​ទាំង​លើក​បដា មាន​រូបថត លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ព្រម​ទាំង​សលាកបត្រ​សម្គាល់​ក្បាល​ដី មាន​បិទ​រូបថត​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ​ថែម​ទៀត។

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​ចូល​ទៅ​ដល់​មុខ​ផ្ទះ លោក ហ៊ុន សែន ទេ ព្រោះ​ត្រូវ​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​រាប់​រយ​នាក់ រាំង​ខ្ទប់ និង​រុញ​ផ្ទប់​បំបែក​ការ​ប្រមូល​ផ្តុំ។

បន្ទាប់​ពី​ត្រូវ​កម្លាំង​ចម្រុះ​រារាំង ក៏​មាន​វត្តមាន​មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​មុខ​មក​ទទួល​យក​ញត្តិ ឬ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ខាង​កើត​សួនច្បារ​នាគ​បាញ់​ទឹក ខាង​កើត​វិមាន​ឯករាជ្យ។

មេធាវី​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ាល់ ចន្ទតារា ដែល​ចេញ​ទទួល​យក​ញត្តិ​ពី​អ្នក​ភូមិ ដោយ​សន្យា​ថា នឹង​ដាក់​ជូន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ដាក់​ជូន​ប្រមុខ​ដឹក​នាំ​ពិនិត្យ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា នឹង​ដោះស្រាយ​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ណៃ វ៉ង់ដា ប្រធាន​ក្រុម​មេធាវី​សមាគម​អាដហុក (adhoc) ដែល​ចុះ​ឃ្លាំ​មើល​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ បាន​រិះគន់​នីតិវិធី​ដោះស្រាយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ លើ​ជម្លោះ​ដីធ្លី​នេះ។ លោក​ថា ទំនាស់​នេះ លោក ហ៊ុន សែន គួរ​អន្តរាគមន៍ និង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ការ​ដែល​គាត់​ឡើង​មក​ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ។ ខ្ញុំ​គិត​ថា ជា​រឿង​ត្រឹមត្រូវ​ណាស់ នៅ​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ជាពិសេស​ក្រុមហ៊ុន ហ៊រីហ្សិន នេះ យើង​ឃើញ​ថា​មាន​តែ​នាយក​រដ្ឋមន្ត្រី​នេះ​ឯង អាច​មាន​សិទ្ធិ​អំណាច​អារ​កាត់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន»

បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​ទទួល​យក​ញត្តិ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​បំបែក​ការ​ប្រមូល​ផ្តុំ និង​វិល​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ស្តាប់​ដំណោះស្រាយ​ជា​បន្ត​ទៀត។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ក្រចេះ និង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ប្រមាណ ២​សប្ដាហ៍​មក​ហើយ។

លោក ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ មិន​លើក​ទូរស័ព្ទ ដើម្បី​បំភ្លឺ​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​ស្នួល នេះ​ទេ។

ញត្តិ ឬ​លិខិត​របស់​ប្រជាពលរដ្ឋ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា ដី​កំពុង​មាន​ទំនាស់​នេះ ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ និង​បង្កបង្កើនផល តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០០៨ ទើប​មាន​ក្រុមហ៊ុន​ឈ្មោះ ហ៊រីហ្សិន អាគ្រីខាល់ឆ័រ ឌីវឡុបមេន (Horizon Agriculture Development Co.,Ltd) បាន​មក​ឈូស​ឆាយ​លើ​ដំណាំ​កសិកម្ម​ពួក​គាត់។ ពលរដ្ឋ​ចោទ​ថា សកម្មភាព​ក្រុមហ៊ុន​នេះ គឺ​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ដែល​ចេញ និង​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។

ក្រោយ​មក ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ទទួល​នូវ​បទបញ្ជា​លេខ​០០១ និង​បាន​ទទួល​ការ​វាស់វែង​ដី និង​បាន​ទទួល​សលាកបត្រ​ត្រឹមត្រូវ​ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​មន្ត្រី​ថែម​ទៀត។ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​នៅ​បន្ត​រំលោភ​ដីធ្លី និង​អាជ្ញាធរ​ខេត្ត​ក្រចេះ មិន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ដូច្នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្លាំង​អាជ្ញាធរ​រារាំង​ក្រុម​អ្នក​តវ៉ា​រឿង​ដី​នៅ​ក្បែរ​វិមាន​ឯករាជ្យ មិន​ឲ្យ​ទៅ​ផ្ទះ​លោក ហ៊ុន សែន។

ក្រុម​អ្នក​តវ៉ា​ព្យាយាម​ហែ​ក្បួន​ដោយ​មាន​ការ​តាម​ឃ្លាំ​មើល​ពី​កម្លាំង​អាជ្ញាធរ។

ក្រុម​អ្នក​តវ៉ា​ដង្ហែ​ក្បួន​បម្រុង​ទៅ​ផ្ទះ​លោក ហ៊ុន សែន។

អ្នក​តវ៉ា​បញ្ហា​ដី​ដែល​មាន​ទាំង​កូន​តូចៗ​មក​ជាមួយ​ផង រត់​តាម​ក្បួន​ដង្ហែ​ញត្តិ។

ពលរដ្ឋ​លើក​បដា​តវ៉ា​រឿង​ដី​នៅ​ក្បែរ​វិមានឯករាជ្យ។

អ្នក​មាន​បញ្ហា​ដី​យំ​រៀបរាប់​ស្នើ​សុំ​លោក ហ៊ុន សែន ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី។

អ្នក​មាន​បញ្ហា​ដី​លើក​បដា​តវ៉ា​ក្បែរ​វិមានឯករាជ្យ។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​លើក​បដា​មាន​រូប​ភរិយា​លោក ហ៊ុន សែន តវ៉ា​ក្បែរ​វិមានឯករាជ្យ។

អ្នក​តវ៉ា​ម្នាក់​រង​របួស​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច។

ពលរដ្ឋ​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​ប្លង់​កម្មសិទ្ធិ​ដី។

មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ​តវ៉ា​រឿង​ដី។

ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ អង្គុយ​កាន់​បង្កាន់​ដៃ​និស្សិត​វាស់ដី​ចេញ​ឲ្យ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កាន់កាប់​ដី។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទំនាស់​ដីធ្លី"

  1. CountryStudent says:

    USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
    Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side

  2. CountryStudent says:

    Shut the fuck up asshole son of ma bitch, you Hun Sen did not finish high school and go to any college; you are former Khmer Rough; killed and destroyed Cambodia; and now you are puppet and tool of Vietnamese aggression; you are traitor, dictator, killer, crooked and corrupted man; your wife can’t even read Khmer and no education at all
    you bark now because you are in power
    Wait when you fall, your million crimes will be brought up against you
    That day you will not smile and act like today
    I am sure you will fall one day, it’s just the matter of time; i so believe like this because even good leader still will not stay in power all his life; look at you, you are so bad no such word to describe about you, you have been staying long already; your time is

    You are bad a father because you got your sons involve in your crime and treason; they will be horribly killed just like Saddam Husein’s sons and Gaddafi ‘s sons

  3. អាខ្វាក់ says:

    មេចោរផ្លន់ដី គឺ ហ៊ុន សែន ណាបងប្អូន …

  4. បុគ្គលទ្បេទ្បឺ says:

    បងប្អូនត្រូវដឹងថា​​ ការដែលបញ្ជូននិសិ្សតទៅវ៉ាស់វែងដីធ្លីអោយប្រជាពលរដ្ឋនោះគ្រាន់តែជាលេះ
    ប្រោកប្រាស់ប្រជាពលរដ្ឋដើម្បីយកសំម្លេងឆ្នោតប៉ុណ្ណោះ ។​​​

  5. វាសនាខ្ញុុំអនាគតខ្ញុំ says:

    មន្រ្តីធំៗចេះតែកាន់ជើងនិងកាងឈ្មួញទុច្ចរិតនេះហើយ បានជាពុំអាចដោះស្រាយវិវាទដីធ្លីជូនរាស្ត្រ ក្រីក្ររងគ្រោះហើយអាចនាំឲ្យបាត់សំឡេងឆ្នោតនិងមានបដិវត្តដីធ្លីចៀសមិនរួចទេ????

  6. meta says:

    blind or pretend to be blind!! See if they didn’t get any violence.

  7. Bol says:

    ស្តាប់មើលទៅ ឥឡូវនេះ ដូចជាល្បីវត្ត « សាមគ្គីរង្សី » ណាស់ មែនទេ?
    តើវត្តនេះ ជាវត្តស្អី? ជាបញ្ជាការដ្ឋានបាតុកម្ម បញ្ជាការដ្ឋានកម្លាំងចលនាអនាធិបតេយ្យឬស្អី?
    ជាទីបញ្ជការរដ្ឋប្រហារ ឬអ្វី??

    យ៉ាងម៉េចៗ គួរតែ ត្រួតពិនិត្យ ដូចវត្តទួលរាជា ទៅ! បើត្រូវបិទ គឺបិទ ! បើត្រូវចាប់មេក្លោងវាយខ្នោះ គឺអនុវត្តស្តង់ដារអាមេរិកទៅ!

    បើពិនិត្យឲ្យច្បាស់ នេះជាបញ្ជាការដ្ឋានចលនាអនាធិបតេយ្យហើយ។

    ទាន់នៅតូច សូមរៀបចំយ៉ាងណា ឲ្យបានល្អ។

    អាណាមួយនៅក្រោយខ្នង?

  8. Bol says:

    តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
    ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។ ព្រោះពួកទាំងនេះ ដើររាតត្បាតចាប់ដីកន្លែងណា ក៏បានរាល់ថ្ងៃ។
    វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែលអ្នកវិនិយោគរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពីសមត្ថភាព និងតម្លៃទីផ្សារបាន។
    ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ ប្រហែលជាគេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ ឃើញថា មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះពុំមែនជាដីរបស់ខ្លួន។ ទី២) ពួកអ្នកទាំងនោះគ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
    តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
    ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
    ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
    ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
    យើងគិតថា ក្រុមហ៊ុនមិនគួរបន្តនៅចង់រកស៊ីតំបន់នោះទៀតទេ។ ពីព្រោះអ្វី ? ព្រោះជុំវិញយើង អ្នកស្រុកពុំមែនជារបងការពារយើងទេ។ ពួកនេះ ចាំតែបំផ្លិចបំផ្លាញយើងទេ។ បើនៅទីនេះ មានមេចោរហើយ នុះ ប្រជាជនមិនឲ្យយើងសុខទេ។ ទុកឲ្យប្រជាជនទាំនេះ វេចបង្វិចទៅស៊ីឈ្នួលថៃ វិញល្អជាង!

  9. អុជអាល says:

    អ្នកវិនិយោគរងគ្រោះ!!!នេះជាសម្ដីអាbol សូមបងប្អូនចងចាំ!!!បងប្អូនទាំងនេះ
    នៅពេលដែលឈ្នះបានដី ពេលចាញ់បានលុយ!!!នេះជាសម្ដីអាbolដែលបន្ទរតាម
    អាខ្វាក់ មេរបស់វា សូមបងប្អូនចងចាំ!!!។ បាត់បង់ដីធ្លីឈឺចាប់ណាស់ទៅហើយ!!
    ប៉ុន្តែលឺសម្ដីអាឈាមខ្មៅ ចិត្តតិរិច្ឆានវាធ្វើឲ្យបងប្អូនយើងកាន់តែឈឺចាប់ទ្វេដងទៀត។

  10. ?? says:

    I have been watching about the land default for along time. it was only happen between people and the high ranging of HUN SEN official. and land concession for foreign company, like VEITNAME, AND CHINES companies. it is a strange reaction from HUN SEN himself that saying.. people win they get the land if they lost they get monies. to me it seem to be not fair to Cambodia at all. the whole nation meet this kind of problem and HUN SEN can not solving this problem that mean he have not enough knowledge to lead this nation. just remembers the majority of the world community they are not blaming to the people. all of them looking to what was wrong in this government ??????????????the secreted policy of the leader are always hiding under a group of corrupted man in their government itself. these kind of leaders always taking control of very important possession that can harm them. for example if you are a patient you need a specialist doctor to find out what kind of sickness you have .if you keep it for too long your whole body will die and no bodies can help you……………

  11. VengSreng(ChongAkheat) says:

    កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)

    Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng

    ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke

    Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat