សមាជិក​សភា​នឹង​ចូល​គាត់​ព្រះ​មហាក្សត្រ​ធ្វើ​សច្ចា​ប្រណិធាន​ថ្ងៃ​អង្គារ​ស្អែក

ពិធី​ស្បថ​ចូល​កាន់​តំណែង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ (វីអូអេ)

ពិធី​ស្បថ​ចូល​កាន់​តំណែង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ (វីអូអេ)


ឃួន ធារ៉ា
05 សីហា 2014
វីអូអេខ្មែរ

ភ្នំពេញ —
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​គ្រោង​នឹងធ្វើ​សច្ចាប្រណិធាននៅ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​អង្គារ​ស្អែក​វេលា​ម៉ោង​៤​រសៀល​ដើម្បី​បំពេញ​អភ័យ​ឯក​សិទ្ធិសមាជិក​សភា​របស់​ខ្លួន។​

ការ​ចូល​ស្បថ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ចរចា​លម្អិត​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ​បាន​បញ្ចប់​ទៅ​ជា​ស្ថាពរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យឹម សុវណុ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ។​

«ថ្ងៃ​នេះ​គណៈអចិន្ត្រៃយ៍​របស់​គណបក្ស​បាន​សម្រេច​ថា ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​នឹង​ចូល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ព្រះ​បរមរាជវាំង​នៅ​ថ្ងៃ​ស្អែក​វេលា​ម៉ោង​បួន​រសៀល ដោយ​សារ​ថា​ ក្រុម​ការងារ​ទាំង​បី​ដែល​បាន​ជួប​ជុំ​គ្នា​រៀបចំ​ក្របខ័ណ្ឌ​ច្បាប់​ដើម្បី​អនុវត្ត​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​២២​ហ្នឹង​គឺ​បាន​សម្រេច​ការងារ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​អស់​ហើយ ​ហើយ​នៅ​មាន​ចំណុចនៅ​សេសសល់​បន្តិច​បន្តួច យើង​នឹង​ចាប់ផ្តើម​ធ្វើ​ការងារ​ក្រោយ​ពី​ចូល​ប្រជុំ​សភា»។​

កិច្ច​ចរចា​លម្អិត​រវាង​គណបក្ស​ទាំង​ពីរ​ដែល​សម្រេច​បាន​នោះ​ រួម​មាន​ការ​បង្កើត​ឱ្យ​មាន​តុល្យភាព​អំណាច​នៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​មាន​សមាសភាព​ជា​សមាជិក​គណបក្ស​ទាំង​ពីរ​ ម្ខាង​៤នាក់​ និង​សមាជិក​ឯករាជ្យ​ម្នាក់​ ដែល​គណបក្ស​ទាំង​ពីរ​សម្រេច​ជ្រើសរើស​លោក​ស្រី​ពុង ឈីវកេក​ ប្រធាន​អង្គការ​លីកាដូ។​ ក្រៅ​ពី​នោះ​ក៏​មាន​គោល​ការណ៍​សំខាន់ៗ​នៃ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ​និង​ព្រមព្រៀង​លើ​សេចក្តី​ព្រាង​នៃ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ជំពូក​ទី​៥ ​មាត្រា​៧៦​ ទាក់ទង​នឹង​អង្គការ​បោះឆ្នោត។​ នេះ​បើ​តាម​លោក​យឹម សុវណ្ណ។​

យ៉ាង​ណា​ក៏​ដោយ​ លោក ​យឹម សុវណ្ណ ​បញ្ជាក់​ថា ​គណបក្ស​លោក​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​ប្រជុំ​សភា​នៅ​ឡើយ​ទេ ​ដោយ​រង់ចាំ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​លោក​បន្ត​ទៀត។​

សូម​បញ្ជាក់​ថា ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​រួម​នៅ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ​ជា​លទ្ធផល​ដែល​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​រយៈ​ពេល​មួយ​ឆ្នាំ​នៅ​កម្ពុជា។ ​ហើយ​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំនួន​បី​ដើម្បី​ចរចា​លម្អិត​លើ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។​

លោក​ ឈាង វ៉ុន ​តំណាងរាស្ត្រ​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចាត់​ទុកការ​ស្បថ​ចូល​កាន់​តំណែង​នៅ​រដ្ឋ​សភា​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ជា​ការ​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត ​និង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ។​

«ខ្ញុំ​យល់​ថា​ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ជា​ការ​ល្អ​ហើយ​ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​គបក្ស​ប្រជាជន ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា ​ការ​ចូលរួម​របស់​គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​ចំពោះ​ខ្ញុំ ​គឺ​ល្អ​ពីរ​ដង ​ព្រោះ​យើង​ត្រូវ​រួបរួម​គ្នា​កាន់​ដៃ​គ្នា ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋ​សភា​ បម្រើ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​៦,៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ផ្តល់​ការ​ទុក​ចិត្ត​លើ​គណបក្ស​យើង​ទាំង​ពីរ»។​

លោក​ នី ចរិយា ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ថា​ចំណាត់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ជា​ការ​សម​ហេតុ​សម​ផល និង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​គណបក្ស​ទាំង​ពីរ​ពិភាក្សា​លើ​កំណែ​ទម្រង់​ដែល​ខ្លួន​បាន​ព្រមព្រៀង​គ្នា​ និង​កំណែ​ទម្រង់​ដទៃ​ទៀត។​

«យើង​កុំ​គិត​រឿង​ឆាប់​ពេក ​រឿង​យឺត​ពេក។ ​ខ្ញុំ​គិត​ថា ​បើ​ឆាប់​កាន់​តែ​ល្អ​ ឱ្យ​តែ​ការ​ចូល​ស្បថ​នេះ​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ ក្នុង​ការ​ដែល​យើង​ចូល​ទៅ​ធ្វើ​កំណែ​ទម្រង់​ក្នុង​ស្ថាប័ន​សំខាន់ៗ​បាន។​ ឧទាហរណ៍​ថា​ យើង​បាន​ជជែក​គ្នា​ហើយ​នៅ​ខាង​ក្រៅ​នេះ ​មុន​យើង​ចូល​ទៅ​នេះ​ អំពី​រឿង​កែ​ទម្រង់​ផ្សេងៗ​ ដូចជា​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​ឬ​ស្ថាប័ន​ផ្សេងៗ​ទៀត​នោះ​បាន​ចប់​សព្វ​គ្រប់​ហើយ​ យើង​ក៏​មិន​ដឹង​ថា​ នៅ​ខាង​ក្រៅ​ហ្នឹង​ដើម្បី​អ្វី​ដែរ។​ យើង​ត្រូវ​តែ​ចូល​ទៅ​ស្បថ​ទៅ​ធ្វើ​កិច្ចការ​ហ្នឹង​នៅ​ក្នុង​រដ្ឋ​សភា»។​

យ៉ាង​ណា​ក៏​ដោយ ​លោក​នី ចរិយា​យល់​ថា​ ការ​សម្រេច​ចិត្ត​ចូល​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​គណបក្ស​ទាំង​ពីរ​បង្ហាញស្នាដៃ​ ក៏​ដូចជា​ប្រសិទ្ធិភាព​នៃ​កំណែ​ទម្រង់​នានា​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយឆ្នាំ​២០១៨៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង


What Next?

Recent Articles

3 Responses to "សមាជិក​សភា​នឹង​ចូល​គាត់​ព្រះ​មហាក្សត្រ​ធ្វើ​សច្ចា​ប្រណិធាន​ថ្ងៃ​អង្គារ​ស្អែក"

  1. Judge says:

    ហាក់បីដូចមានការ ពិបាកនឹងយល់ដល់ជំហររបស់ គណបក្សប្រជាជន យោងតាមការអះអាងរបស់លោក ឈាង វុន។
    ការអះអាងថា រួមដៃគ្នាធ្វេីការក្នុងសភា ចុុះហេតុអ្វីបានជាមិនព្រមចាប់ផ្តេីមធ្វេីសហការ សំរេចអោយបាន គជប ឯករាជ្យ ក្រៅសភា តាម សមាសភាពយល់ព្រមព្រៀងជាមុនសិន។ យា៉ងណាក៏ដោយ សេចក្តីសុខរបស់រាស្ត្រអាស្រ័យលេី សុឆន្ទនិយម នៃ គណបក្សទាំងពីរ។ ការចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ជាយុទ្ធវិធីនៃសង្គ្រាមអាវុធ មិនមែនជាវិធីសាស្ត្រនៃការគ្រប់គ្រង រដ្ឋបាល តាមអភិបាលកិច្ច្លល្អនៃ លិទ្ធិប្រជាធិបតេយ្យនោះទេ។
    ចំពោះអភ័យឯកសិទ្ធ ដែលគណបក្សប្រជាជន បដិសេធយោងតាមប្រព័ន្ធ អង់គ្លេស នោះហាក់បីដូចជាលេសបុ៉ណ្ណោះ។
    កន្លងមក តេីប្រទេសណាដែលមាន សហរដ្ឋមន្ត្រី ដូចកម្ពុជានោះ?។ ភាពឯករាជ្យ និងអភ័យឯកសិទ្ធ ជាសំណុំរួមមួយ ក្នុង កាលៈទេសៈដែល កម្ពុជា កំពុងមានភាពអនុវត្ត អំណាចគ្មានព្រំដែន ដោយបដិសេធនូវ សិទ្ធិរបស់រាស្ត្រតាមសិទ្ធិ របស់មនុស្សជាសកល ដែលបានប្រកាស នៅឆ្នាំ ២០០០ នៅ រដ្ឋ កាលីហ្វនីយា៉ ប្រទេស អាមេរិក។
    ម្យា៉ងវិញទៀត គណបក្សសង្គ្រោះជាតិ បានបង្ហាញពី ជំហរនឹងចូលសភា ទៅហេីយនោះ។ហេតុអ្វីក៏ជំរុញលឿនម្ល៉េះ?។
    សូមមេត្តា ជួយពិចារណា។

  2. Koan Khmer says:

    Totally agreed with Judge. I think most people are doubt similarity to above comment. CNRP must bring this to their consideration and act carefully every movement you make. Always triple careful with the CPP. They have too many tricks that we may have not thought of.

  3. Rayuth says:

    Personally, I think that the public congress is very important for Cambodian citizens to attend to express their agreeing or disagreeing thoughts on the CNRP’s move to take swear into office at the Royal Palace under the threatening environment in which some of the CNRP activists were recently apprehended and seven elect-MPs were/will be summoned to appear at the court for questions or clarifications related to the previous violence occurred nearby the Freedom Park on July 15. Through the public congress, the CNRP will know exactly that what will the CNRP do? Where will the CNRP go to? What advantages and disadvantages that the CNRP will reap from the swearing-in ceremony and attending the National Assembly.

    But, everything is too late for the public congress while the CNRP sent a letter to the President of the National Assembly informing about the date of swearing-in ceremony at the Royal Palace and plan for attending the National Assembly. It is too late, my beloved Cambodians, for having such a congress. The CNRP’s elect-MPs will take a swearing-in ceremony this afternoon.

    Now, what all Cambodians need to do is to only wait and see that what will happen next after the swearing-in ceremony and attending the National Assembly of the CNRP. That includes creation of the new national election committee (NEC), national key institutional reform such as legal and judicial reform, public administrative reform, armed force reform, combat corruption (from bottom up), review the provision of the longest economic land concession for domestic and international companies affecting Cambodian villagers and while lots of poor people have no or not enough land to farm, land grabbing, depletion of the natural resources, market inflation, level of unemployment, poor law enforcement and selective delivery of services to people, low wage for civil servants and factory workers, restoration of democracy and rule of law in Cambodia, etc. These are very important for the people and are a life of the nation.

    I would hope that Cambodians will not be victimized by the CNRP or politicians. Please do not kill their smile and hope of the people because of any wrong move/decision or undesired actions. Please, give the new hope to people!!

    Please, remember that people never betrayed politicians or hurt politicians. But, only politicians and leaders hurt them or betrayed them! Therefore, please do not bring pain to people!!!

    Once you change your original goals, objectives, and mission, Cambodian citizens will blame or condemn you and change their support to another political party.

    Repeatedly, please wait and see together!