សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​១​នៅ​ថ្ងៃ​៧​សីហា

ដោយ ឡេង ម៉ាលី
2014-08-05
RFA

អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម ខៀវ សំផន (ឆ្វេង) នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ (Photo courtesy of ECCC)

អតីត​មេដឹកនាំ​នៃ​របប​ខ្មែរ​ក្រហម ខៀវ សំផន (ឆ្វេង) នៅ​ក្នុង​សវនាការ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១១ (Photo courtesy of ECCC)

សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រកាស​សាលក្រម​អំពី​ការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង ០០២ វគ្គ​១ នឹង​ធ្វើ​តាម​ការ​កំណត់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ សីហា សប្ដាហ៍​នេះ។

មន្ត្រី​កិច្ចការ​សាធារណៈ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឡាស អូលសិន (Lars Olsen) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា ថា សាលក្រម​នេះ​ជា​សាលក្រម​ប្រវត្តិសាស្ត្រ​លើក​ទី​១ ដែល​សាលា​ក្ដី​ប្រកាស​ប្រឆាំង​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ថ្នាក់​ជាតិ ២​រូប គឺ​ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​សភា និង ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ ឱ្យ​ដឹង​ថា ក្រៅ​ពី​មាន​ពលរដ្ឋ មន្ត្រី​អ្នក​មុខ​អ្នក​ការ ការទូត អ្នក​សារព័ត៌មាន​ជាច្រើន​នាក់​ចូលរួម​តាម​ដាន​ផ្ទាល់ សាលា​ក្ដី​ក៏​នឹង​ផ្សព្វផ្សាយ​តាម​វិទ្យុ​ទូរទស្សន៍​ដែរ៖ «ថ្ងៃ​ទី​៧ ខែ​សីហា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ មាន​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​នេះ ហើយ​យើង​ក៏​បាន​ត្រៀម​ក្រុម​ទាំងអស់​ហើយ ដើម្បី​ធ្វើ​កិច្ចការ​នេះ។ ក្រៅ​ពី​ហ្នឹង មាន​សាធារណជន​ជាតិ និង​អន្តរជាតិ​ជាច្រើន​រូប នឹង​ចូលរួម​ដែរ។ មន្ត្រី​ថ្នាក់​ដឹក​នាំ អ្នក​ល្បីៗ ក៏​នឹង​មក​ចូលរួម​ក្នុង​ឱកាស​នេះ​ផង​ដែរ»

សំណុំ​រឿង ០០២ វគ្គ​១ ត្រូវ​បាន​ជំនុំ​ជម្រះ​ចប់​កាល​ពី​ចុង​ឆ្នាំ​២០១៣ ដែល​មាន​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ មាន​អំពើ​ជាអាទិ៍ ទាក់ទង​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​ភ្នំពេញ និង​តំបន់​ផ្សេងៗ និង​ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួលពោធិ៍ជ្រៃ ខេត្ត​ពោធិ៍សាត់ ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "សាលា​ក្ដី​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២​វគ្គ​១​នៅ​ថ្ងៃ​៧​សីហា"

  1. VengSreng(ChongAkheat) says:

    កន្តួយ mer អា chhker ka-chas អាចុយម្រាយ អាខ្វាក់ – ហ៊ុន សែន ( អាណាល់ខ្វាក់)

    Con me cho-ka-choy no-rouk Di Pok នឹង អា chhker no-rouk Hun Neng

    ke pa-cho mer euy heng pi-pross អាចុយម្រាយ អាខ្វាក់ ហ៊ុន ណាល់ kbot cheat, bom-planh cheat នឹង sam-lab ke

    Me ah-yass kvoak no-rouk Di Pok នឹង អា chhker ចុយម្រាយ no-rouk Hun Neng beng-kert con mok cheng-ray cheat

  2. CountryStudent says:

    U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.

    ——————————————————

    USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
    Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side