ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អ្នកភូមិឡពាង ដើរថ្មើរជើងទៅតុលាការ ដើម្បីគាំទ្រតំណាងរបស់ពួកគេដែលត្រូវតុលាការកោះហៅ (រូបភាពដោយ ញឹម សុខន)
អ្នកភូមិឡពាងខេត្តកំពង់ឆ្នាំងដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនKDC នៅព្រឹកថ្ងៃអង្គារនេះ ដើរជាក្បួនទៅសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ ដែលនឹងឡើងតុលាការនៅរសៀលថ្ងៃនេះ។
នៅព្រឹកថ្ងៃអង្គារនេះ ប្រជាពលរដ្ឋប្រមាណ៧០នាក់ និងមានព្រះសង្ឃមួយចំនួនផង បានដើរចម្ងាយផ្លូវប្រហែល៣០គីឡូម៉ែត្រពីភូមិឡពាង ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង។ ពួកគេបានអូសរទេះ ដោយមានដាក់ចាន ឆ្នាំង និងមេក្រូ ហើយស្រែកស្វែងរកយុត្តិធម៌ និងបង្ហាញពីការឈឺចាប់របស់ប្រជាពលរដ្ឋ។ប្រជាពលរដ្ឋឲ្យដឹងថា ពួកគេអាចនឹងទៅដល់តុលាការនៅម៉ោងប្រមាណ៣រសៀល បើមិនមានការរារាំង ហើយស្នើតុលាការបើកសវនាការនៅម៉ោងនោះវិញ។
ប្រជាពលរដ្ឋលើកឡើងថា ក្រុមហ៊ុនKDC ដែលគ្រប់គ្រងដោយលោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឈូសឆាយរឹបអូសយកដីរបស់ពួកគាត់ ហើយចាប់តំណាងពួកគាត់២នាក់ដាក់ពន្ធនាគារពាក់ព័ន្ធករណីអំពើហិង្សាកាលពីថ្ងៃ១៧ ខែកក្កដា។ រហូតមកដល់ពេលនេះ តុលាការបានកោះហៅប្រជាពលរដ្ឋ៨នាក់ទៀត ដើម្បីសាកសួរ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ ខែ កក្កដា ពលរដ្ឋប្រមាណជា១០នាក់ នៅភូមិឡពាងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសស្រាល ក្នុងការប៉ះទង្គិចជាមួយកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុន ដែលពេលនោះក៏មានកម្មកររបស់ក្រុមហ៊ុនរងរបួសមួយចំនួនដែរ។
ទំនាស់ដីធ្លីរវាងក្រុមហ៊ុនKDC ជាមួយអ្នកភូមិឡពាង ភូមិសូរវង្ស ភូមិបឹងកក់ និងភូមិសំរោង បានចាប់ផ្តើមតាំងពិឆ្នាំ ២០០៦មកម្លេះ។ ពលរដ្ឋអះអាងថា ពួកគាត់ចំនួន៨២គ្រួសារ បានស្វែងរកដំណោះស្រាយទៅអាជ្ញាធរគ្រប់ថ្នាក់ និងតុលាការផងដែរ តែរហូតមកទល់ពេលនេះនៅតែមិនមានដំណោះស្រាយ៕
សរសេរទៅកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
មន្រ្តីធំៗចេះតែកាន់ជើងនិងកាងឈ្មួញទុច្ចរិតនេះហើយ បានជាពុំអាចដោះស្រាយវិវាទដីធ្លីជូនរាស្ត្រ ក្រីក្ររងគ្រោះហើយអាចនាំឲ្យបាត់សំឡេងឆ្នោតនិងមានបដិវត្តដីធ្លីចៀសមិនរួចទេ????
តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។
វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែល អ្នកវិនិយោគ ដែលបានរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពី សមត្ថភាព និងទីផ្សារបាន។
ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ គេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះ ពុំមែនជាដីរបស់ខ្លួន។ ទី២) គ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.