ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីអបអរនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង (រូបភាពៈ កាន់ វិច្ឆិកា)
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីល្ងាចថ្ងៃចន្ទ ស្នើឲ្យនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ទៅប្រទេសបារាំង ត្រឡប់មកវិញជួយបម្រើការងារដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
លោក ហង់ ជួនណារ៉ុន លើកឡើងបែបនេះក្នុងពិធីអបអរនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ក៏ដូចជានិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសបារាំងកន្លងមក នៅវិទ្យាស្ថានភាសាបារាំងនៃកម្ពុជា។ លោកថា ការទទួលបានអាហារូបករណ៍គឺជាឱកាសមួយសម្រាប់យុវជនយុវនារីកម្ពុជាទទួលបាននូវការអប់រំមួយប្រកបដោយគុណភាព និងដើម្បីដើរតួនាទីបន្តប្រពៃណីជាប្រទេសនិយាយភាសាបារាំង។
ចំណែកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សង់ក្លូដ ពាំបឹហ្វ មានប្រសាសន៍ថា គោលបំណងនៃការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដោយសារចង់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យអប់រំ។ លោកថា ធនធានហិរញ្ញវត្ថុដែលបារាំងនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា គឺពុំមានឡើងចុះទេ សម្រាប់រយៈពេល ពី៥ ទៅ១០ឆ្នាំទៀត ខណៈបារាំងកំពុងមានបញ្ហាសេដ្ឋកិច្ចដូចគ្នា។
អតីតនិស្សិតផ្នែកភាសាបារាំងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជានិស្សិតជាប់អាហារូបករណ៍ដែលទើបត្រលប់មកពីប្រទេសបារាំង កញ្ញា យក់ សុភាព ប្រាប់ VOD ថា កញ្ញាជាប់អាហារូបករណ៍ទៅរៀនអនុបណ្ឌិតផ្នែកទេសចរណ៍នៅបារាំងនាឆ្នាំ២០១១។ កញ្ញាថា ពេលនេះកញ្ញាបានបម្រើការងារជាបុគ្គលិកផ្នែកសរសេរគម្រោងក្នុងក្រុមហ៊ុនទេសចរណ៍មួយនៅកម្ពុជា និងជាគ្រូបង្រៀនទេសចរណ៍នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
កញ្ញាបានសំណូមពរឲ្យរដ្ឋាភិបាលបារាំងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើនសម្រាប់អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន។
និស្សិតទើបបញ្ចប់បរិញ្ញាបត្រផ្នែកអភិវឌ្ឍជនបទនៃវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា និងទើបជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងរយៈពេលមួយឆ្នាំ លោក ឌឹម វណ្ណដេត ប្រាប់ថា លោកមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងលើមុខវិជ្ជាទឹក និងកសិកម្ម។ លោកថា និស្សិតដែលមានអាទិភាពអាចជាប់អាហារូបករណ៍បានលុះត្រាតែជានិស្សិតពូកែលើជំនាញ និងភាសាបារាំង។
លោ កវណ្ណដេត សង្ឃឹមថា ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសបារាំង លោកនឹងត្រលប់មកកម្ពុជាវិញដើម្បីធ្វើការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ឲ្យស្របទៅតាមមុខជំនាញដែលលោកជ្រើសរើស។
ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំកម្ពុជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត ហើយនៅឆ្នាំនេះមាននិស្សិត៨៦រូប ភាគច្រើនសិក្សាថ្នាក់ភាសាបារាំងនៅតាមសាកលវិទ្យាល័យដែលទ្រទ្រង់ដោយកិច្ចសហប្រតិបត្តិការបារាំង។
បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា រដ្ឋាភិបាលបារាំងបានផ្តល់ជំនួយជាអាហារូបករណ៍ដល់និស្សិតកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ដែលក្នុងមួយឆ្នាំមានប្រហែលជា២០លានដុល្លារ។ ក្នុងនោះមុខវិជ្ជាដែលត្រូវផ្តល់ឲ្យមានដូចជា ទេសចរណ៍ សេដ្ឋកិច្ច វិទ្យាសាស្ត្រវិស្វកម្ម សុខាភិបាល ច្បាប់ និងភាសាបារាំង៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
People don’t want to live under a dictorial regime. Educated people especially from the Western Countries are unable to use fully their western style education in a place like Cambodia where everything is dictated by one man.
ខ្ញុំមិនបង្អាប់បន្តុះនិសិត្សដែលរៀននៅប្រទេសបារាំងនោះទេ។ ឃើញហើយកន្លងមកនិសិត្សមកពី ប្រទេសបារាំងសុទ្ធតែរៀនតាមយុទ្ធសាស្ត្រកុំម្មុយនីស្ត៍បារាំងទាំងអស់។ អ្នកដឹកនាំស្រុកខ្មែរកន្លង មកសុទ្ធតែរៀនចេញពីប្រទេសបារាំងហើយទីបំផុតប្រទេសខ្មែរពោរពេញដោយហឹង្សាកាប់ចាក់ សុីសាច់ហុតឈាមគ្នារហូតដល់ជិត២លាននាក់ត្រូវសំលាប់ដោយខ្មែរនិងខ្មែរ។ ហើយពេលនេះ រដ្ឋមន្ត្រីក្រសួងអប់រំខ្មែរអំពាវនាវនិស្សិតមកពីបារាំងចូលស្រុកដើម្បីអភិវឌ្ឃប្រទេសសារជាថ្មី តើ ធានាទេថាពួកគេនិងដឹកនាំបនាល្អជាងនិស្សិតប៉ុលពតដែលរៀនចេញពីបារាំង? ម្តេចក៍រដ្ឋមន្ត្រី មិនសាកល្បងអំពាវនាវនិស្សិតដែលបានរៀនចប់ពីសហរដ្ឋអាមរិកឬអង់គ្លេសមកជួយអភិវឌ្ឃ ប្រទេសផងម្តេចក៍ខ្លាចពួកសេរីដឹកនាំស្រុកខ្មែរម្លេះ?
មកវិញកុំភ្លេចជួយបូម…