​លោក​ សម រង្ស៊ី សង្ឃឹមថា CPP នឹង​បញ្ឈប់​ការប្រើ​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន​អ្នកគាំទ្រ​បក្សប្រឆាំង​​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​របស់​បក្ស​ប្រឆាំង ដោយ​ផ្អែក​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា​។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់ ​VOD​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា នេះ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​គោរព​កិច្ចព្រមព្រៀង​ថ្ងៃ​២២ កក្កដា គឺ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា នឹង​លែងមានទៀតហើយ​។ លោក​បញ្ជាក់ទៀតថា ការចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ ហើយ​លោក​សង្ឃឹមថា យុវជន​ទាំង​បី​រូប​នេះ​នឹង​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​កាលពី​ថ្ងៃ​ម្សិលមិញ មាន​ការផ្សព្វផ្សាយ​ថា លោក​សម រង្ស៊ី​ នឹង​ធ្វើការ​ទាក់ទង​ទៅ​ឧបនាយករដ្ឋមន្ត្រី ស ខេង ដើម្បី​អន្តរាគមន៍​ដោះលែង យុវជន​ទាំង​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា ការចាប់​យុវជន​៣​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទថា ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នោះ គឺ​ក្រសួង​ធ្វើ​តាម​តែ​តួនាទី​តែប៉ុណ្ណោះ​។ លោក​ថា ចំពោះ​ការ​ទម្លាក់បទ​ចោទ ស្ថិតនៅ​លើ​ស្ថាប័ន​តុលាការ។

លោក ខៀវ សុភ័គ បញ្ជាក់ថា ចំពោះ​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប នឹង​ត្រូវបាន​លើកលែង​ការចោទប្រកាន់ បើ​អ្នក​ទាំងនោះ​ចូល​ស្បថ​កាន់​តំណែង​ក្នុង​រដ្ឋសភា ដើម្បី​ក្លាយជា​តំណាងរាស្ត្រ​ស្របច្បាប់ និង​មាន​អភ័យឯកសិទ្ធិ​។​

ទោះជា​យ៉ាងណា លោក ខៀវ សុភ័គ មិន​បាន​បកស្រាយ​ជុំវិញ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ ដែលថា អំឡុង​ពេល​ច​រចា​មិន​ត្រូវ​ឲ្យមាន​ភាព​តានតឹង ឬ​គំរាមកំហែង​នោះទេ​។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​សមាគម​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆាប់​ស្បថ​ចូល​សភា​។ លោក​ថា ក្រុម​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ អាច​ប្រឈម​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ថា​ជា​អ្នក​បំផ្លាញ ឬ​ធ្វើឲ្យ​ខ្ទេចខ្ទាំ នូវ​លទ្ធផល​នៃ​ការចរចា​រវាង​គណបក្ស​ទាំង​២ នៅ​ថ្ងៃ​២២ ខែ​កក្កដា​ ឆ្នាំ​២០១៤​កន្លងទៅនេះ «​ខាង​គណបក្ស​ប្រជាជន​កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គាបសង្កត់​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យចូល​ស្បថ ដើម្បី​បំពេញ​មុខមាត់​រដ្ឋសភា ដោយ​មិន​បាន​ចាប់អារម្មណ៍​ទៅលើ​ការកែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​មួយ​ឲ្យបាន​ត្រឹមត្រូវ​»​។​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ធ្វើ​សច្ចាប្រណិធាន ឬ​ស្បថនៅ​ចំពោះ​ព្រះ​ភ​ក្រ​ព្រះមហាក្សត្រ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​អង្គារ​នេះហើយ​៕​

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "​លោក​ សម រង្ស៊ី សង្ឃឹមថា CPP នឹង​បញ្ឈប់​ការប្រើ​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន​អ្នកគាំទ្រ​បក្សប្រឆាំង​​"

  1. ចៅអាំងចេក says:

    លោកប្រធានដ៏មហិមា,នេះគឺជាការអនុវត្តច្បាប់របស់ប្រទេសសម្រាប់ជនដែលបង្ករការវឹកវរដល់

    សង្គម។

  2. Chourn says:

    ដេកចាំសង្ឃឹមទៅលោកប្រធានសមរង្សី ធ្វើនយោបាយរាប់ទស្សវត្សហើយនៅតែធ្វើមិនយល់ពី នយោបាយបក្សកុំម្មុយនីស្ត៍។ ពួកកុំម្មុយនីស្ត៍បើវាធ្វើអ្វីមិនបានទេគឺពួកវាប្រើយុទ្ធសាស្ត្រកំទេច តែម្តង។ ហើយប្រសិនបើដៃគូរទន់ៗដូចលោកប្រធានសមរង្សីគឺពួកកុំម្មុយនីស្ត៍ដេកហួចតែម្តង។

  3. kingdom of wonder!!!!!!!!!! says:

    ចុុះអាមួយនេះវាទើបមកពីណាបានជាឆោតល្ងង់ហើយឡប់យ៉ាងនេះ!!!!

  4. Koan Khmer says:

    Totally agreed with Choun comment. Communist do whatever they could to gain or stay in power. They don’t care whether in ethically or not, regal or not, whoever think and feel about them. If you trust what they said, people never suffer as you seen till today.

  5. Arun Reah says:

    I don’t feel happy at all when CNRP decides to enter the National Assembly before NEC is ready. I don’t have any confidence that NEC will be properly reformed. CPP never wants NEC to be independent at all otherwise she will completely lose in the next election.

  6. បើចាប់វាយ៉ាងម៉េចអាឆ្កែសុី។ មនុស្សល្ងិតល្ងង់​ គួរតេបែបនេះហើយ។