ដោយ៖ ជន ស្រីណុច លី ណាម និង ខន សុខឿន
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ការកាប់បំផ្លាញព្រៃឈើនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ (រូបថតពី៖ ប្រជាសហគមន៍រតនរុក្ខា)
ប្រជាសហគមន៍រតនរុក្ខាក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យ ព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន ខណៈជនល្មើសចូលទៅកាប់ព្រៃឈើមានតម្លៃជាបន្តបន្ទាប់រាល់ៗថ្ងៃ ឯអាជ្ញាធរមិនអើពើ។
អនុប្រធានគណៈកម្មការសហគមន៍រតនរុក្ខា នៅឃុំកូនក្រៀល លោក ស្មិនតិ ឲ្យ VOD ដឹងនៅព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហានេះថា កាលពីម្សិលមិញលោកបានចុះទៅល្បាតព្រៃសហគមន៍មួយចំនួន ដោយដឹងថា មានបទល្មើសព្រៃឈើកើតឡើងច្រើន ពេលទៅដល់ឃើញសុទ្ធតែឈើមានតម្លៃ ដូចជាធ្នង់ និងសុក្រំជាដើម ដែលត្រូវបានជនល្មើសកាត់យក តែដោយមានភ្នាក់ងាររាយការណ៍ពីសកម្មភាពក្រុមលោក ទើបនាំឲ្យជនល្មើសរត់បាត់អស់ បន្សល់ទុកនៅតែពំនូកឈើច្រើនសន្ធឹកសន្ធាប់។ លោកបន្តថា ព្រៃសហគមន៍ទាំងអស់នឹងត្រូវបាត់បង់ ព្រោះអ្នកការពារព្រៃឈើមានគ្នាតិចតួចបំផុត ចំណែកអ្នកបំផ្លាញមានច្រើន «ធ្វើសកម្មភាពមិនមែនធ្វើតែមួយក្រុមឯណា ដូច្នេះវាមានចែកកម្លាំងគ្នា កាលណាបើយើងធ្វើតែមួយក្រុម បទល្មើសហ្នឹងវាអាចធ្វើឲ្យយើងបាន ដូច្នេះយើងចែក ចល័តគ្នា ឧទាហរណ៍ថា ចំណុចនេះទៅប៉ុណ្ណេះ ចំណុចនោះទៅប៉ុណ្ណោះ ដើម្បីយើងធ្វើសកម្មភាព ប្រឈមជាមួយអ្នកមានអំណាច ជាពិសេសសព្វថ្ងៃច្រើនតែអ្នកមានអំណាច កងទ័ព ប៉ូលីស ប៉េអឹម ធ្វើសកម្មភាពនៅកន្លែងនោះ ហើយមានកាំភ្លើង ខ្ញុំទៅចាប់គេ ដល់ពេលទៅចាប់គេ គេចាប់យើងវិញ ព្រោះគេមានកាំភ្លើង យើងអត់មានកាំភ្លើង។ ដូច្នេះវា ប្រទាំងប្រទិសគ្នា»។
អនុប្រធានគណៈកម្មការសហគមន៍រតនរុក្ខា លោក ថាន ញ៉យ និងលោក ឈួន ឆៃ មានប្រសាសន៍ថា សព្វថ្ងៃបទល្មើសព្រៃឈើ នៅស្រុកសំរោង មានការកើនឡើងខ្លាំងជាងមុន ព្រោះតែមិនមានការការពារពីអាជ្ញាធរមូលដ្ឋាន បណ្តោយឲ្យក្រុមទាហាន អ្នកមានអំណាច និងប្រជាពលរដ្ឋមួយចំនួនចូលទៅកាប់បំផ្លាញឈើធំៗ ដែលជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ទទួលផល និងរកប្រាក់ចំណូលផ្សេងៗ។ លោកបន្តថា ទោះបីជាការដើរល្បាតព្រៃឈើនេះ មិនទទួលបានកម្រៃក៏ដោយ តែពួកលោកនៅតែការពារ បើមិនដូច្នោះទេ ព្រៃឈើនឹងត្រូវបាត់បង់ «មូលហេតុដែលខ្ញុំលះបង់ពេលវេលាដើម្បីការពារព្រៃ គឺខ្ញុំសម្លឹងឃើញថា ព្រៃឈើវាជាផលប្រយោជន៍របស់មនុស្សលោក ឬជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់ប្រទេសជាតិ វាមានផលប្រយោជន៍ច្រើន សម្រាប់មនុស្សយើង។ បទល្មើសយើងតែងជួបជាមួយគាត់ ដូចជាពួកទាហាន ដែលគាត់ចុះទៅលួចឈើ គាត់សុទ្ធតែមានអាវុធជាប់ខ្លួនរបស់គាត់។ ប្រជាពលរដ្ឋ ដែលគាត់ខំថែរក្សាព្រៃ គាត់ប្រឈមជាមួយអ្នកដែលរបស់អស់ហ្នឹង ឃើញថាយើងពិបាកណាស់ នៅក្នុងការមើលថែព្រៃ ដោយសារតែប្រជាពលរដ្ឋយើងទាំងអស់គ្នា ចេះតែប្រឹងប្រែងទៅ តស៊ូទៅ ដើម្បីឲ្យមានព្រៃឈើនៅគង់វង្ស»។
ប្រធានភូមិតាម៉ាន លោក ម៉ា អូង ទទួលស្គាល់ថាពិតជាមានបទល្មើសព្រៃឈើកើតឡើងច្រើនមែន ហើយអាជ្ញាធរក៏បានចូលរួមសហការដែរ ប៉ុន្តែឃាត់មិនឈ្នះ «រឿងព្រៃសហគមន៍ គាត់ឯកភាពតើ សូម្បីតែភូមិឃុំ ក៏គាត់បានប្រកាសរួចហើយដែរថា ប្រសិនបើបញ្ហាព្រៃឈើ គាត់អាចជួយសហការ»។
ប្រជាសហគមន៍ឲ្យដឹងថា រាល់ពេលល្បាតឃើញបទល្មើសព្រៃឈើ ពួកគាត់តែងតែរាយការណ៍ ឬដាក់លិខិតសុំអន្តរាគមន៍ទៅថ្នាក់ស្រុក និងអាជ្ញាធរមូលដ្ឋានដែរ តែមិនមានការចុះអន្តរាគមន៍ឡើយ៕

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
U.S.A. Congressman Ed Royce, Chairman of the House Foreign Affairs Committee said in Long Beach, CA : Enough to the stealing election, enough to the corruption, enough to the stealing land. Enough to Hun Sen, HUN SEN MUST GO. ENOUGH, ENOUGH, ENOUGH.
——————————————————
USA Congressman Dana Rohrabacher said in Long Beach, CA . : In USA we have a Government of people, by people and for people. In Cambodia you have a Government of Hun Sen, by Hun Sen and for Hun Sen.
Hun Sen must go. When Hun Sen goes, his clique have to go. We have a chance to move Cambodia into the right direction. It is a long struggle. I will be on your side