ដោយ៖ ប្រែង សត្យាភិរក្ស
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com
អភិបាលខេត្តកណ្តាល សម្រេចបង្កើតគណៈកម្មការចម្រុះមួយ និងអមដោយអនុគណៈកម្មការ២ទៀត សម្រាប់គ្របគ្រងវត្តទួលរាជា ក្រោយពីមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការតាំងខ្លួនជាព្រះសិរអារ្យមេត្រីរបស់បុគ្គល ធាន វុទ្ធី ដែលនាំឲ្យមានការមិនពេញចិត្តពីពុទ្ធសាសនិកជននាពេលថ្មីៗនេះ។
សេចក្ដីសម្រេចចុះហត្ថលេខាដោយអភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន ថ្ងៃទី០១ខែសីហា ឲ្យដឹងថា គណៈកម្មការចម្រុះនេះមានសមាជិកសរុប២៥នាក់ ដែលមានអភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន ជាប្រធាន។ គណៈកម្មការចម្រុះនេះ មានភារកិច្ចសំខាន់៤គឺ ១.ត្រូវបញ្ឈប់នូររាល់សកម្មភាព និងការប្រតិបត្តិមិនត្រឹមត្រូវរបស់បុគ្គល ធាន វុទ្ធី ២.ត្រូវកោះហៅលោក ធាន វុទ្ធី តាមគ្រប់វិធីនាំមកក្រសួងធម្មការ និងសាសនា និងមានការចូលរួមពីគណៈសង្ឃនាយក ដើម្បីធ្វើការអប់រំ កែលម្អ និងឲ្យទទួលយកវិធានការនានាដែលស្របតាមវិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ ៣.ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើការកែតម្រូវរចនាបថសំណង់ទាំងអស់នៅក្នុងវត្តទួលរាជាឲ្យបានត្រឹមត្រូវតាមរចនាបថប្រពៃណី សិល្បៈ វប្បធម៌ ព្រះពុទ្ធសាសនាខ្មែរ ៤. ទទួលខុសត្រូវរៀបចំ ចាត់កម្លាំងរក្សាសណ្ដាប់ធ្នាប់រៀបរយ សន្តិសុខ សុវត្ថិភាព និងរក្សាបេតិកភ័ណ្ឌ និងគរុភ័ណ្ឌ។
ជាមួយគ្នានេះដែរ អភិបាលខត្តក៏បានសម្រេចបង្កើតអនុគណៈកម្មពីរផ្សេងទៀត ដែលទី១មានឈ្មោះថា អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់ និងត្រួតពិនិត្យរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌ ថែរក្សាបេតិកភ័ណ្ឌ និងគរុភ័ណ្ឌ ដែលមានសមាជិក១៨នាក់ ហើយមានអភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន ជាប្រធាន។ ទី២ មានឈ្មោះ អនុគណៈកម្មការត្រួតពិនិត្យ កែលម្អរចនាបថ និងរៀបចំពិធីសាសនា ដែលមានសមាសភាព១៦នាក់ ហើយមានព្រះមេគណខេត្ត ព្រះពុទ្ធវង្ស ជា សំអាង ជាប្រធាន។
កាលពីថ្ងៃទី ៣០ ខែកក្កដា រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានចេញសេចក្តីសម្រេចមួយ ដោយផ្លាស់ប្ដូរ ទីកន្លែងគង់នៅរបស់ព្រះសង្ឃទាំងអស់នៅវត្តទួលរាជា ជាអចិន្ទ្រៃយ៍ទៅកាន់វត្តប្រជុំនទី (ហៅវត្តក្រពើហា វិញ ក្រោមហេតុផលរក្សាភាពថ្លៃថ្នូររបស់ពុទ្ធសាសនា ក្រោយមានភាពមិនប្រក្រតី ដែលបង្កឡើងដោយបុគ្គលធាន វុទ្ធី ដែលតាំងខ្លួនជាព្រះសិរអារ្យមេត្រី។
ដោយឡែកប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃចន្ទឮ បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចាត់វិធានការម៉ឺងម៉ាត់លើបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិរអារ្យមេត្រី ប្រមាថលើព្រះពុទ្ធសាសនា ដោយការបោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងបង្ខំឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន។
បើតាមប្រជាពលរដ្ឋរស់នៅក្នុង ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល អះអាងថា បុគ្គល ធាន វុទ្ធី ដែលតាំងខ្លួនធ្វើជាព្រះស័ក្កិសិទ្ធ និងជាព្រះសិរអារ្យមេត្រី ដោយបង្គំឲ្យព្រះសង្ឃជាច្រើនអង្គ ថ្វាយបង្គំនោះ បច្ចុប្បន្ននេះមានប្រពន្ធ កូន និងមានផ្ទះជាច្រើនកន្លែង ដូចជា ផ្ទះល្វែងផ្សារតាខ្មៅថ្មី ផ្ទះនៅស្រុកស្អាង ខេត្តកណ្តាល បុរីចំការមន រាជធានីភ្នំពេញ និងខេត្តតាកែវជាដើម៕
សរសេរមកកាន់លោក ប្រែង សត្យាភិរក្ស តាមរយៈphireak1988.kth@gmail.com
I don.t blame much on this dud. Some people are so stupid and
Believe without reason….
this guy(vuthy) must put him in jail and take all his property to sell and all money go to state .he is the criminal man.
ទាំងនេាះហើយមកពីភាពល្ងង់ខ្លៅទាំងចាប៉ីទាំងទ្រ រួចហើយទើបធ្វើជាទៅចាប់ចង។
អ្នកដឹកនាំក៏ល្ងង់អ្នកប្រតិបត្តិក៏ល្ងង់។ តើពេលណាទើបប្រទេសមានអ្នកចេះដឹងមិនផ្កាប់មុខជ្រុល?
អ្នកល្ងង់ហ៊ានៗធ្វើខុស ឯអ្នកប្រាជ្ញមានចំណេះអត់ហ៊ានធ្វើ ព្រោះខ្លាចបាប។
អ្នកប្រាជ្ញមិនប្រើៗអ្នកល្ងង់ប្រទេសលិចលុងដោយអំណាចពាល។
ចូលទៅរិបអូសយករបស់គេដោយយកលេសពីភាពមិនប្រក្រដីនៃវត្តទួលរាជា។វត្តនេះវាមានរឿងរ៉ាវយូរណាស់មកហើយទើបមកធ្វើជាភ្លៀងផ្គរនាពេលនេះ។
បើចាប់បគ្គលនោះដាក់គុគទៅវាចប់រឿងយូរណាស់មកហើយ វារវល់ទទួលដុល្លារចែកគ្នាចាយទើបពេលនេះនឹកឃើញ។