ដោយ ដែន អយុធ្យា
2014-08-06
RFA

ផ្ទាំងរូបថត លោក ធាន វុទ្ធី ដែលដាក់លក់នៅវត្តទួលព្រះរាជា។ RFA/Oung Sereyvuth
លោក ធាន វុទ្ធី ដែលតាំងខ្លួនឯងជាព្រះសិអារ្យមេត្រី នៅវត្តទួលព្រះរាជា មានទីតាំងនៅស្រុកកោះធំ ខេត្តកណ្ដាល បានចូលខ្លួនទៅបំភ្លឺចំពោះមុខអាជ្ញាធរនូវទង្វើខុសឆ្គងរបស់ខ្លួន នៅក្នុងវិស័យព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា។
ការបង្ហាញខ្លួននេះ ធ្វើឡើងដោយមានវត្តមាន លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធ នៅចំពោះព្រះភ័ក្ដ្រសម្ដេចពោធិ៍វាំង អំ លឹមហេង នៅវត្តមុនីសុវណ្ណ ឬនៅវត្តចំពុះក្អែក ខេត្តកណ្ដាល។
នៅក្នុងវីដេអូឃ្លីប ដែលបានចែកចាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃពុធ នេះ លោក ធាន វុទ្ធី បានទទួលកំហុសឆ្គងរាល់ទង្វើ និងការប្រព្រឹត្តរបស់ខ្លួន និងព្រមឲ្យគណៈកម្មការចម្រុះ និងផ្នែកពាក់ព័ន្ធ កែលំអរចនាបថនានាដែលបានកសាងឡើងនៅក្នុងបរិវេណវត្តទួលព្រះរាជា ឡើងវិញ៖ «ខុសតែម្តង។ រចនាបថខុសទាំងប៉ុន្មានហ្នឹង ក៏ទូលបង្គំទួលថ្វាយ បើសិនជាខុសត្រង់ណា? សូមព្រះអង្គមានបន្ទូល ឬក៏ឲ្យទូលបង្គំធ្វើអាហ្នឹងតទៅទៀត ក៏ទូលបង្គំខ្លាចខុសតទៅទៀត។ អ៊ីចឹងសុំថ្វាយដល់ព្រះអង្គ សម្ដេចនាយក សូមព្រះអង្គមេត្តាអនុគ្រោះ ពីព្រោះការធ្វើនេះ ទូលបង្គំមិនបានយល់អស់ទេ ព្រោះអីទូលបង្គំមានការល្ងឹតល្ងង់។ ហើយការដែលហៅមកបំភ្លឺនេះ ដែលទូលបង្គំមិនបានមក គឺទូលបង្គំមិនបានជឿអ្នកដែលប្រាប់នោះច្បាស់លាស់។ តែការមកថ្ងៃនេះ គឺដោយសារតែមានលិខិតអញ្ជើញត្រឹមត្រូវ ទូលបង្គំក៏មកតាមការអញ្ជើញ»។
អភិបាលខេត្តកណ្ដាល លោក ផៃ ប៊ុនឈឿន ឲ្យដឹងនៅក្នុងពិធីសុំទោសនោះថា លោកបានប្រព្រឹត្តខុសដូចជា បង្គាប់ឲ្យព្រះសង្ឃថ្វាយបង្គំ និងឲ្យប្រជាពលរដ្ឋគោរពខ្លួននោះ ដោយសារតែភាពឆោតល្ងង់ និងចង់ត្រាស់ជាព្រះពុទ្ធនៅជាតិមុខ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះពីមន្ត្រីនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានទេនៅល្ងាចថ្ងៃពុធ ទី៦ សីហា។
ប៉ុន្តែ អាជ្ញាធរខេត្តកណ្ដាល ឲ្យដឹងថា លោក ធាន វុទ្ធី នឹងត្រូវនាំខ្លួនទៅសុំទោសនៅចំពោះមុខ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី៧ ខែសីហា។
ទាក់ទិនបញ្ហានេះ មន្ត្រីមកពីក្រសួងធម្មការ និងមន្ត្រីខេត្តកណ្ដាល ក៏បដិសេធមិនផ្តល់អត្ថាធិប្បាយបន្ថែមអំពីទោសកំហុសទាំងនោះ ត្រូវបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ឬក៏ទទួលពិន័យបែបណា ចំពោះទង្វើខុសនឹងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ពេលនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ចេញបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក ធាន វុទ្ធី
- ក្រសួងធម្មការតម្រូវឲ្យអាជ្ញាធរខេត្តកណ្ដាលកោះហៅលោក ធាន វុទ្ធី ចូលបំភ្លឺ
- ក្រុមអភិរក្សភ្លេងបុរាណខ្មែរព្រួយបារម្ភខ្លាចសិល្បៈប្រពៃណីខ្មែរបាត់បង់
- ក្រសួងធម្មការហៅការតាំងខ្លួនជាព្រះសិរអារ្យមេត្រីយ៍ របស់ ធាន វុទ្ធី ជាទង្វើបោកប្រាស់
- រូបចម្លាក់សម័យអង្គរនឹងត្រូវដាក់តាំងពិព័រណ៍នៅចិន
- ពលរដ្ឋស្នើឲ្យស្វែងរកបដិមាព្រះនារាយណ៍ដែលបាត់នៅសាលាស្រុកកំពង់លែង
- ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋតម្កល់ក្នុងព្រះបរមចេតិយព្រះរាជបុត្រីគន្ធបុប្ផា
- ជីវប្រវត្តិ និងព្រះញាតិវង្សរបស់ព្រះបរមរតនកោដ្ឋ
- តើការតម្កល់ព្រះអដ្ឋិ ឬអដ្ឋិធាតុក្នុងចេតិយមានអត្ថន័យយ៉ាងណា?
Force him to resign immediately. He should be charged for fraudulent acts.
១. ពីមុនបោក ជនទូទៅ
២. ឥឡូវ នៅតែអាចបោកបាន គឺបោកសម្តេចសង្ឃ បោកចៅហ្វាយខេត្ត និងរដ្ឋមន្រ្តី ឬ បន្តិចទៀតបោកដល់សម្តេចជោរទៀត!!
៣. គិតទៅ ធាន វុទ្ធី ជាមេបោកមែន
៤. បក្ខពួកហ៊ុនសែន ជាពួកល្ងង់វិទូ ឬខូចវិទូ
វាជារបស់គេដែលគេបង្កើតសំរាប់បង្វក់ខ្មែរឲ្យភ្លេចខ្លួនយួនចូលស្រុក!!!
នេះជាទមិឡបំផ្លាញពុទ្ធសាសនាពឹតពុ អាទមិឡធានវុទ្ធីត្រូវតែផ្ដន្ទាទោសដាក់គុកមួយជីវិត….បាវចនារបស់ប្រទេស : (ជាតិ – សាសនា – មហាក្សត្រ ).
តើសំដីបង្គាប់របស់នាយកមន្ត្រីមានអំណាចទៅលើជនក្បត់បាវចនារបស់ប្រទេសយ៉ាងណា ?………………………
Comment shared from face book friend
បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
…………………
បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។
ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។
ធ្លាប់ឮថាម្នាល ធាន វុទ្ធី នេះជាសិស្សជំនិតព្រះគ្រូដ៏ពូកែខាងវេទមន្តនៅវត្តចំពុះក្អែកផង ឣញ្ចឹងហើយ
ទើបបន្ទាប់ពីរៀនចេះមន្តវិជា្ជក្រាស់ក្រែលហើយក៏ចាប់ផ្តើមសាកល្បងយកមកប្រើតាមវិធីនេះ! នៅពេល
កន្លងមករូបគេផ្ទាល់គឺមានជំនឿយ៉ាងមុតមាំ តែឥឡូវនេះគេនៅសាកល្បង«មន្តបន្ទន់»ចិត្តពេលត្រូវ
ចូលខ្លួនបំភ្លឺ ចាំមើលថាតើសិល្បមន្តវិជ្ជាដែលចេញពីប្រភពវត្តចំពុះក្អែកនេះពិតជាពូកែស័ក្តិ៍សិទ្ធិមែន
ដែរឬទេ? តែបើតាមស្តាប់កន្លងមកមានឣ្នកឣស់ដល់ម៉ឺនដុល្លារទាំងក្នុងស្រុកនិងក្រៅប្រទេស ក៏ប៉ុន្តែ
មន្តវិជ្ជាឆ្វេងនេះបើប៉ះជាមួយខ្ញុំឲ្យតែហ៊ានមើលមុខខ្ញុំចំតែដប់វិនាទីមន្តវិជ្ជានេះនឹងរលាយសាបប្រើលែង
មានប្រសិទ្ធិភាព ធ្លាប់ប្រើសាកល្បងបន្សាបសង្ឃដែលដើរបោកប្រាស់មនុស្សកន្លងមករហូតដល់ឣស់ឫទ្ធី
ត្រូវឧបាសកចំណុះជើងវត្តដែលចាញ់បោកឣស់ជាច្រើនដេញចេញពីវត្ត។
បើកុំតែគេដឹងទាន់ថាហ៊ុនសែននិងធានវុទ្ធីកំពុងតែលេងល្បែងនេះជាមួយគ្នាស្មានថាវាបែករឿង អញ្ចឹងឬ? រឿងវាអញ្ចេះ គឺគេបង្កើតជាព្រះសេអាមេត្រីហ្នុងគឺក្នុងបំណងឲ្យគ្រប់គ្រងព្រះសង្ឃកុំ ឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម។ ហើយព្រះសេអាមេត្រីនោះទៀតក៍អាចជួយបង្រៀនប្រាប់ប្រ ជាជនថាលោកបានដឹងពីឋានលើមកថាមានតែបុគ្គលហ៊ុនសែនតែមួយគត់ដែលអាចដឹកនាំ ប្រទេសខ្មែរបានក្រៅពីនោះមិនបានទេ។ នែរឿងគឺវាអញ្ចឹងយល់!!!!!!
ធ្លាប់ទទួលមេដាយពីមេចោរធំលួចជាតិអញ្ចឹង
បានជាហ៊ានឆរបោក ថ្លើមធំហ៊ានតាំងខ្លួនជាព្រះសិអារ្យមេត្រី
ដល់ពេលអ្នកទទួលមេដាយ តាំងខ្លួនធំជាងក្បាលតេជោ
ប៉ិខ្វាក់បែបក្ដៅក្រហាយហ្មង់ អាស អាស អាស ….។
GOD please help Cambodia. HAS…….. what kind of GOD is he????????????????????????