បុរស​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រី​ចូល​ខ្លួន​បំភ្លឺ​និង​ទទួល​កំហុស

ដោយ ដែន អយុធ្យា
2014-08-06
RFA

ធាន វុទ្ធី ៦១០
ផ្ទាំង​រូបថត លោក ធាន វុទ្ធី ដែល​ដាក់​លក់​នៅ​វត្ត​ទួលព្រះរាជា។ RFA/Oung Sereyvuth

លោក ធាន វុទ្ធី ដែល​តាំង​ខ្លួន​ឯង​ជា​ព្រះសិអារ្យមេត្រី នៅ​វត្ត​ទួល​ព្រះរាជា មាន​ទីតាំង​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​អាជ្ញាធរ​នូវ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន នៅ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា។

ការ​បង្ហាញ​ខ្លួន​នេះ ធ្វើ​ឡើង​ដោយ​មាន​វត្តមាន លោក ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្ដាល និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​សម្ដេច​ពោធិ៍​វាំង អំ លឹមហេង នៅ​វត្ត​មុនីសុវណ្ណ ឬ​នៅ​វត្ត​ចំពុះក្អែក ខេត្ត​កណ្ដាល។

នៅ​ក្នុង​វីដេអូ​ឃ្លីប ដែល​បាន​ចែក​ចាយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ពុធ នេះ លោក ធាន វុទ្ធី បាន​ទទួល​កំហុស​ឆ្គង​រាល់​ទង្វើ និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន និង​ព្រម​ឲ្យ​គណៈកម្មការ​ចម្រុះ និង​ផ្នែក​ពាក់ព័ន្ធ កែលំអ​រចនាបថ​នានា​ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ទួល​ព្រះរាជា ឡើង​វិញ៖ «ខុស​តែ​ម្តង។ រចនាបថ​ខុស​ទាំង​ប៉ុន្មាន​ហ្នឹង ក៏​ទូលបង្គំ​ទួល​ថ្វាយ បើ​សិន​ជា​ខុស​ត្រង់​ណា? សូម​ព្រះអង្គ​មាន​បន្ទូល ឬ​ក៏​ឲ្យ​ទូលបង្គំ​ធ្វើ​អា​ហ្នឹង​ត​ទៅ​ទៀត ក៏​ទូលបង្គំ​ខ្លាច​ខុស​ត​ទៅ​ទៀត។ អ៊ីចឹង​សុំ​ថ្វាយ​ដល់​ព្រះអង្គ សម្ដេច​នាយក សូម​ព្រះអង្គ​មេត្តា​អនុគ្រោះ ពីព្រោះ​ការ​ធ្វើ​នេះ ទូលបង្គំ​មិន​បាន​យល់​អស់​ទេ ព្រោះ​អី​ទូលបង្គំ​មាន​ការ​ល្ងឹតល្ងង់។ ហើយ​ការ​ដែល​ហៅ​មក​បំភ្លឺ​នេះ ដែល​ទូលបង្គំ​មិន​បាន​មក គឺ​ទូលបង្គំ​មិន​បាន​ជឿ​អ្នក​ដែល​ប្រាប់​នោះ​ច្បាស់​លាស់។ តែ​ការ​មក​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​មាន​លិខិត​អញ្ជើញ​ត្រឹមត្រូវ ទូលបង្គំ​ក៏​មក​តាម​ការ​អញ្ជើញ»

អភិបាល​ខេត្ត​កណ្ដាល លោក ផៃ ប៊ុនឈឿន ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សុំ​ទោស​នោះ​ថា លោក​បាន​ប្រព្រឹត្ត​ខុស​ដូច​ជា បង្គាប់​ឲ្យ​ព្រះសង្ឃ​ថ្វាយ​បង្គំ និង​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ខ្លួន​នោះ ដោយសារ​តែ​ភាព​ឆោតល្ងង់ និង​ចង់​ត្រាស់​ជា​ព្រះពុទ្ធ​នៅ​ជាតិ​មុខ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៦ សីហា។

ប៉ុន្តែ អាជ្ញាធរ​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា លោក ធាន វុទ្ធី នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​សុំ​ទោស​នៅ​ចំពោះ​មុខ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​មក​ពី​ក្រសួង​ធម្មការ និង​មន្ត្រី​ខេត្ត​កណ្ដាល ក៏​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​បន្ថែម​អំពី​ទោស​កំហុស​ទាំង​នោះ ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ឬ​ក៏​ទទួល​ពិន័យ​បែប​ណា ចំពោះ​ទង្វើ​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ពេល​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "បុរស​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យ​មេត្រី​ចូល​ខ្លួន​បំភ្លឺ​និង​ទទួល​កំហុស"

  1. Terminator III says:

    Force him to resign immediately. He should be charged for fraudulent acts.

  2. pingpong says:

    ១. ពីមុនបោក ជនទូទៅ
    ២. ឥឡូវ នៅតែអាចបោកបាន គឺបោកសម្តេចសង្ឃ បោកចៅហ្វាយខេត្ត និងរដ្ឋមន្រ្តី ឬ បន្តិចទៀតបោកដល់សម្តេចជោរទៀត!!
    ៣. គិតទៅ ធាន វុទ្ធី ជាមេបោកមែន
    ៤. បក្ខពួកហ៊ុនសែន ជាពួកល្ងង់វិទូ ឬខូចវិទូ

  3. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    វាជារបស់គេដែលគេបង្កើតសំរាប់បង្វក់ខ្មែរឲ្យភ្លេចខ្លួនយួនចូលស្រុក!!!

  4. Anonymous says:

    នេះជាទមិឡបំផ្លាញពុទ្ធសាសនាពឹតពុ អាទមិឡធានវុទ្ធីត្រូវតែផ្ដន្ទាទោសដាក់គុកមួយជីវិត….បាវចនារបស់ប្រទេស : (ជាតិ – សាសនា – មហាក្សត្រ ).
    តើសំដីបង្គាប់របស់នាយកមន្ត្រីមានអំណាចទៅលើជនក្បត់បាវចនារបស់ប្រទេសយ៉ាងណា ?………………………

  5. CountryStudent says:

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។

  6. .. says:

    ធ្លាប់ឮថាម្នាល ធាន វុទ្ធី នេះជាសិស្សជំនិតព្រះគ្រូដ៏ពូកែខាងវេទមន្តនៅវត្តចំពុះក្អែកផង ឣញ្ចឹងហើយ
    ទើបបន្ទាប់ពីរៀនចេះមន្តវិជា្ជក្រាស់ក្រែលហើយក៏ចាប់ផ្តើមសាកល្បងយកមកប្រើតាមវិធីនេះ! នៅពេល
    កន្លងមករូបគេផ្ទាល់គឺមានជំនឿយ៉ាងមុតមាំ តែឥឡូវនេះគេនៅសាកល្បង«មន្តបន្ទន់»ចិត្តពេលត្រូវ
    ចូលខ្លួនបំភ្លឺ ចាំមើលថាតើសិល្បមន្តវិជ្ជាដែលចេញពីប្រភពវត្តចំពុះក្អែកនេះពិតជាពូកែស័ក្តិ៍សិទ្ធិមែន
    ដែរឬទេ? តែបើតាមស្តាប់កន្លងមកមានឣ្នកឣស់ដល់ម៉ឺនដុល្លារទាំងក្នុងស្រុកនិងក្រៅប្រទេស ក៏ប៉ុន្តែ
    មន្តវិជ្ជាឆ្វេងនេះបើប៉ះជាមួយខ្ញុំឲ្យតែហ៊ានមើលមុខខ្ញុំចំតែដប់វិនាទីមន្តវិជ្ជានេះនឹងរលាយសាបប្រើលែង
    មានប្រសិទ្ធិភាព ធ្លាប់ប្រើសាកល្បងបន្សាបសង្ឃដែលដើរបោកប្រាស់មនុស្សកន្លងមករហូតដល់ឣស់ឫទ្ធី
    ត្រូវឧបាសកចំណុះជើងវត្តដែលចាញ់បោកឣស់ជាច្រើនដេញចេញពីវត្ត។

  7. Chourn says:

    បើកុំតែគេដឹងទាន់ថាហ៊ុនសែននិងធានវុទ្ធីកំពុងតែលេងល្បែងនេះជាមួយគ្នាស្មានថាវាបែករឿង អញ្ចឹងឬ?​ រឿងវាអញ្ចេះ គឺគេបង្កើតជាព្រះសេអាមេត្រីហ្នុងគឺក្នុងបំណងឲ្យគ្រប់គ្រងព្រះសង្ឃកុំ ឲ្យព្រះសង្ឃចូលរួមធ្វើបាតុកម្ម។ ហើយព្រះសេអាមេត្រីនោះទៀតក៍អាចជួយបង្រៀនប្រាប់ប្រ ជាជនថាលោកបានដឹងពីឋានលើមកថាមានតែបុគ្គលហ៊ុនសែនតែមួយគត់ដែលអាចដឹកនាំ ប្រទេសខ្មែរបានក្រៅពីនោះមិនបានទេ។ នែរឿងគឺវាអញ្ចឹងយល់!!!!!!

  8. សែនសម្បូរចោរលួចជាតិ says:

    ធ្លាប់ទទួលមេដាយពីមេចោរធំលួចជាតិអញ្ចឹង
    បានជាហ៊ានឆរបោក ថ្លើមធំហ៊ានតាំងខ្លួនជាព្រះសិអារ្យមេត្រី
    ដល់ពេលអ្នកទទួលមេដាយ តាំងខ្លួនធំជាងក្បាលតេជោ
    ប៉ិខ្វាក់បែបក្ដៅក្រហាយហ្មង់ អាស អាស អាស ….។

  9. ?? says:

    GOD please help Cambodia. HAS…….. what kind of GOD is he????????????????????????