ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បើ​កឲ្យប្រើប្រាស់​វិញ​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ទីលានប្រជាធិបតេយ្យ ត្រូវបានព័ទ្ធបន្លាលួសជុំវិញ និងមិនទាន់ត្រូវបានបើកនៅឡើយទេរហូតមកដល់ព្រឹកថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៤នេះ

សាលា​រាជធានី​ភ្នំពេញ សម្រេច​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ បន្ទាប់​ត្រូវបាន​បិទ​អស់​រយៈពេល ជា​ច្រើន​ខែ ដើម្បី​បើក​ការស៊ើបអង្កេត​ករណី​ហិង្សា​មួយចំនួន​។​

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​ថ្ងៃ​ទី​០៥​ខែ​សីហា ឲ្យដឹងថា កន្លង​មក​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ប្រើប្រាស់​ប្រាសចាក​ពី​ច្បាប់​ធ្វើឲ្យ​លេចចេញ​នូវ​បាតុភាព​អសកម្ម​ផ្សេងៗ ដូច​ជា​ការ​អុជអាល ការ​ញុះញង់​នានា​ដែល​នាំទៅ​ដល់​ការបង្កឲ្យ​មាន​អំពើ​ហិង្សា បាត់បង់​អាយុ​ជីវិតិ​មនុស្ស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ​ផ្សេងៗ​ជាដើម​។​សេចក្តីជូនដំណឹង​បន្តថា ដោយ​ពិនិត្យឃើញ​ថា ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវ​បាន​ស្តារ​ឲ្យមាន​ប្រក្រតីភាព​ឡើងវិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បើក​ឲ្យ​ដំណើរការទីក​ន្លែ​ង​បញ្ចេញមតិ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​សាលា​រាជធានី​ភ្នំពេញ ក៏​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីនោះ ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​ការបិទផ្លូវ ឬ​ប្រការ​ផ្សេងៗ​ទៀត ដែល​រំខាន​ដល់​អាជីវកម្ម និង​ជីវភាព​ប្រចាំថ្ងៃ​។​

​សាលា​រាជធានី ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ ចាំបាច់​ត្រូវ​គោរព​តាមច្បាប់ និង​បទ​បញ្ញតិ្ត​ជា​ធរ​មាន​របស់​កម្ពុជា ព្រមទាំង​កិច្ចសហការ​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធានាឲ្យបាន​នូវ​ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​សង្គម ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​ការប្រកាស​បើក​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ស្របពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូលធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃ​ទី​០៥​ខែ​សីហា ដើម្បី​ទទួលបាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​ពេញលេញ​។​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញមតិ​បាន​។​

​ទីលាន​ប្រជាធិបតេយ្យ​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ មាន​ទីតាំង​នៅ​ក្បែរ​ស្ពាន​នាគ​ជិត​វត្តភ្នំ​នោះ ត្រូវ​ក្រសួងមហាផ្ទៃ​ប្រកាស​បិទ​បណ្តោះអាសន្ន ដោយ​មិន​កំណត់​កាលពី​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៤ ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​បើក​ការស៊ើបអង្កេត ករណី​ហិង្សា​ពេល​កម្លាំង​ប្រដាប់អាវុធ​បង្ក្រាប​លើក​ម្មករ​កាលពី​ថ្ងៃ​ទី​២ និង​៣ ខែ​មក​រាណ​ឆ្នាំ​២០១៤៕

​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បើ​កឲ្យប្រើប្រាស់​វិញ​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​​"

  1. Judge says:

    អស្ចារ្យៗ លានប្រជាធិបតេយ្យ បេីកវិញហេីយ បន្ទាប់ពីត្រូវបិទដោយរដ្ឋាភិបាល ដោយត្រូវស្វែងរក អ្នកបង្ករហឹង្សា។
    រដ្ឋាភិបាល នឹង បង្ហាញអោយរាស្ត្រឃេីញ ក្រៅពី ជនដែលចាប់ដោយលេសជាមិនខាន។ អស្ចារ្យណាស់ ៗៗៗៗៗ។

  2. Prey Nokor says:

    The Freedom Park really belongs to the ruling CPP because it can open or ban it. Cambodians don’t need the CPP’s Freedom Park, but people want a freedom park totally belonging to people as stated in the Constitution.

  3. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power