ដោយ យន់ សាមៀន
2014-08-05
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថតរូបអនុស្សាវរីយ៍នៅរដ្ឋសភា មុនពេលចូលស្បថនៅព្រះបរមរាជវាំង កាលពីថ្ងៃទី៥ សីហា ២០១៤។ RFA/Sek Bandith
មន្ត្រីជាន់ខ្ពស់គណបក្សជាប់ឆ្នោតទាំងពីរអះអាងថា ការចូលស្បថដើម្បីចូលកាន់តំណាងជាតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិទាំង ៥៥រូប ជាការផ្សះផ្សាជាតិ និងធ្វើឲ្យប្រសើរនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យមួយចំនួនបានអះអាងផ្ទុយវិញថា ការចូលស្បថរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ បណ្តាលឲ្យគណបក្សប្រឆាំងបាត់បង់ឱកាសជាច្រើនដើម្បីជំរុញឲ្យគណបក្សកាន់អំណាចយល់ព្រមកែទម្រង់ចំណុចសំខាន់ៗមួយចំនួន។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ស្វាគមន៍ការស្បថចូលកាន់តំណែងជាអ្នកតំណាងរាស្ត្ររបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូប។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមានដៃគូក្នុងរដ្ឋសភាដើម្បីធ្វើការអភិវឌ្ឍជាតិ៖ «គឺជាជោគជ័យរបស់ប្រជាពលរដ្ឋ ជោគជ័យធំណាស់របស់ប្រជាពលរដ្ឋ លោកនឹងបានការឯកភាពជាតិនិងសន្តិភាព»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥៥រូប រួមមានបុរសចំនួន ៤៨រូប និងស្ត្រី ៧រូប បានចូលស្បថនៅព្រះបរមរាជវាំង កាលពីថ្ងៃទី៥ សីហា ហើយគ្រោងទៅចូលរួមកិច្ចប្រជុំរដ្ឋសភានៅថ្ងៃទី៨ សីហា។
ប្រធានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានក្នុងពេលចូលស្បថនៅព្រះបរមរាជវាំងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបំពេញតួនាទីដែលបានប្រគល់ជូនដោយម្ចាស់ឆ្នោត៖ «ក្រោយពីយើងទទួលបាននូវគោលការណ៍នៃកិច្ចព្រមព្រៀងមួយចំនួនដើម្បីធានាសិទ្ធិទាំងឡាយរបស់ប្រជាពលរដ្ឋ។ យើងយល់ថា វាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិផងដែរ»។
លោកបន្តទៀតថា កិច្ចសន្យាកំណែទម្រង់ស៊ីជម្រៅរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នឹងបន្តដោះស្រាយបញ្ហាសេសសល់មួយចំនួនទៀតជាបន្តបន្ទាប់។ ទោះបីជាយ៉ាងក៏ដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងថា គម្រោងនៃកិច្ចប្រជុំនៃក្រុមចរចាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សម្រាប់ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដែលគ្រោងនឹងបន្តការពិភាក្សាលើបញ្ហាសេសសល់បន្តទៀតនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ទី៦ ខែសីហា នោះត្រូវបានលើកពេល។ ប៉ុន្តែលោក ឈាង វុន អះអាងថា ការពន្យារពេលនេះដោយសារបញ្ហាពេលវេលា ហើយតំណាងគណបក្សទាំងពីរនឹងជួបគ្នានៅពេលឆាប់ដើម្បី ពិភាក្សាវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនមានបញ្ហាចម្រូងចម្រាសជាដុំកំភួនឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគសង្គម លោក កែម ឡី បញ្ជាក់ថា ការចូលស្បថទទួលតំណែងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះ មានផលវិជ្ជមាន និងអវិជ្ជមានរួមគ្នា៖ «ចំណុចអវិជ្ជមាន គឺគាត់បាត់បង់នូវឱកាសច្រើនក្នុងការតស៊ូដើម្បីធ្វើឲ្យចំណុចលំអិតក្នុងគណៈកម្មការបោះឆ្នោតឲ្យឯករាជ្យ និងនីតិវិធីឲ្យមានស្តង់ដារ គាត់បាត់បង់ឱកាសហើយ»។
ចំណែកបញ្ហាដែលអង្គការសង្គមស៊ីវិល ចង់ឃើញក្រោយវិបត្តិនយោបាយនោះ រួមមានការបើកទីលានប្រជាធិបតេយ្យឡើងវិញ និងការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិចំនួនបីនាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ទីលានប្រជាធិបតេយ្យត្រូវបើកឲ្យសម្ដែងមតិឡើងវិញហើយ
- មតិពលរដ្ឋចំពោះការចូលសច្ចាប្រណិធានរបស់បក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
- បទវិភាគ៖ តើបក្សសង្គ្រោះជាតិអាចធ្វើអ្វីបានជូនម្ចាស់ឆ្នោតបន្ទាប់ចូលសភា?
- មន្ត្រីបក្សប្រឆាំងនឹងចូលប្រជុំសភានៅថ្ងៃ៨ សីហា
- គណបក្សសង្គ្រោះជាតិថាការរៀបចំក្បាលម៉ាស៊ីនព្រឹទ្ធសភាធ្វើឡើងឆាប់ៗនេះ
- បក្សសង្គ្រោះជាតិចូលស្បថទាំងស្រពេចស្រពិល
- អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
- លោក ហ៊ុន សែន មានមោទនភាពចំពោះសន្តិភាពនៅកម្ពុជា
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are Youn, his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
សួរថា តើវាទាល់តែនាំគ្នាលើកបង្ហាញម្រាបដៃ សញ្ញាលេខ ៧ នោះទើបគេដឹងថា យើងហ្នឹង វាលេខ ៧ ឬអី?
ដូចជាឆ្ងល់ បើសំណាងល្អ ឬ ក៏អាក្រក់ ស្រាបតែមានគណបក្សលើសពី ១០ ចូលរួមបោះឆ្នោត ហើយចៃដន្យអី CNRP ចាប់បាន លេខរៀងទី ១១ ឬ ១២ …… តើអស់លោកមានម្រាមដៃថែមដែរ ឬអត់។
ធ្លាប់ដែរ ធ្លាប់មានមនុស្សម្រាមព្រែក លើស ១ ឬក៏ ២ ម្រាម។ តែបើមានអ្នកម្រាមព្រែកតែម្នាក់ ចុះតើ ៥៤ នាក់ទៀត ត្រូវម្រាមព្រែក ដែរ ឬអី?
ក្នុងចំណោម ៥៥ នាក់នេះ មាន ៧ នាក់ត្រូវត្រៀមខ្លួន ឡើងបកស្រាយក្នុងតុលាការ និង ១នាក់ ត្រៀមចាំទទួលសាលក្រម ចូលពន្ធនាគារ ។
រដ្ឋសភា ត្រូវត្រៀមសម្លេង ដើម្បីអនុម័តដកអភ័យឯកសិទ្ធិ ទៅ!
បើសិនជានាំគ្នាចូលស្បត់តាំងតែពីរដំបូងម្លេះមកក៏គ្មានរឿងរា៉វចាប់ដាក់គុគដែរ ! អាស់ណាស់ទាំងមេបក្សនិងកូនចៅនាំគ្នារត់ឆ្លេឆ្លាពីលិចទៅកើតពីជើងទៅត្បូងមិនខុសគ្នាពីមេមាន់អែណាបើបំរុងឲឈ្មោលជាន់ដ៏ដែលម្តេចក៏មិនជុំទិតឲគេតាំងតែពីដំបូងទៅវារួចស្រាច់បាច់អស់ទៅហើយអាស់ណាស់បក្សសង្រ្គោះជាតិ !
តើលើកដៃម្រាម៧ហ្និងបានន័យថាមេចថាជាពួកអត់គ្រប់ដប់ឬក៏យា៉ងណា ?
you are right Country Student, the spirit of ANKORWATT and our ancestor will always whit our nation…………….. peace for all