Wed, 6 August 2014
ម៉ៃ ទិត្យថារ៉ា and Daniel Pye
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនទ្រី ភាព អ៊ីមផត អ៊ិចផត និង ក្រុមហ៊ុន MDS THMODAR S.E.Z co.,Ltd ប្រមូលទិញឈើគ្រប់ប្រភេទដែលមាននៅក្នុងស្តុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន បន្ថែមពីលើឈើក្រុមហ៊ុនដែលមានស្រាប់ ដើម្បីសម្អាតឃ្លាំង និងចៀសវាងការខាតបង់ដោយពុកខូច និងបាត់បង់ដោយសកម្មភាពមិនសុចរិតរបស់ជនខិលខូច។ នេះបើយោងទៅតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខា នៅថ្ងៃទី២៤ ខែកក្កដា។
យោងតាមលិខិតចំនួនពីររបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខាដោយលោក ប៊ុន អ៊ុយ ជួស រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែមិថុនា និង ២៤ កក្កដា ជម្រាបជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ចំពោះករណីសុំគោលការណ៍គ្រប់គ្រងធ្វើអាជីវកម្មព្រៃឈើឲ្យមានប្រសិទ្ធភាពរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឯកភាព អនុញ្ញាតឲ្យក្រុមហ៊ុនទ្រី ភាព អ៊ីមផត អ៊ិចផត និងក្រុមហ៊ុន MDS THMODAR S.E.Z co.,Ltd ប្រមូលទិញឈើគ្រប់ប្រភេទដែលមាននៅក្នុងស្តុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ដើម្បីសម្អាតឃ្លាំងផង និងដើម្បីចៀសវាងខាតបង់ដោយការពុកខូច និងបាត់បង់ដោយសកម្មភាពមិនសុចរិតរបស់ជនខិលខូចផង មកបន្ថែមពីលើបរិមាណឈើដែលក្រុមហ៊ុនមានស្រាប់។
នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថា៖«ក្រុមហ៊ុនត្រូវនាំចេញបង្ហើយឲ្យបានឆាប់អនុលោមតាមគោលការណ៍ដូចដែលបានកំណត់ ក្នុងលិខិតលេខ ១៥១ ស.ជ.ណ»។
ជាការឆ្លើយតបទៅនឹងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែកក្កដា លោក ឡោ រស្មី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជម្រាបទៅប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើថា លោក សូមជម្រាបប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើឲ្យបានជ្រាបថា ចំពោះសំណើសុំចរចាថ្លៃលក់ឈើសម្អាតឃ្លាំងជូនក្រុមហ៊ុនទ្រី ភាព អ៊ីមផត អ៊ិចផត និងក្រុមហ៊ុន MDS THMODAR S.E.Z co.,Ltd រដ្ឋាភិបាលបានសម្រេចលក់ឈើដែលអាចប្រើប្រាស់បានស្របច្បាប់ អ្វីដែលនៅសល់ពីនោះ ក្រុមហ៊ុនត្រូវទទួលភារកិច្ចប្រមូលយកទៅបំផ្លាញចោលដើម្បីសម្អាតឃ្លាំង។
លោកបានលើកឡើងថា៖ «សូមឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ សហការជាមួយក្រុមហ៊ុនដែលមានភារកិច្ចទទួលសម្អាតឃ្លាំង អនុវត្តប្រមូលកាកសំណល់យកទៅបំផ្លាញចោលឲ្យបានរួចរាល់ជាមុនសិន ដើម្បីឈានទៅធ្វើការចរចាថ្លៃ»។
ចំនែកឯលោក ឆេង គឹមស៊ុន ក៏បានឆ្លើយតបទៅនឹងលិខិតរបស់ក្រសួងកសិកម្ម ដោយនៅថ្ងៃទី២៨ ខែកក្កដា លោកបានចុះហត្ថលេខា ចេញដីកាអម បញ្ជូនមកប្រធានគ្រប់អង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ នាយកអធិការ និងខណ្ឌរដ្ឋបាលព្រៃឈើទាំងអស់ ដើម្បីជ្រាបនិងចាត់ចែងអនុវត្តតាមខ្លឹមសារឲ្យបានសមស្រប។
សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ក្រសួងកសិកម្មក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទ្រី ភាពអាហរ័ណ នីហរ័ណ ដើម្បីផ្តល់សិទ្ធិផ្តាច់មុខទៅឲ្យក្រុមហ៊ុននេះក្នុងការទិញឈើដែលគេកាប់រួចនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តរតនគិរី។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០១៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើថា បានអនុញ្ញាតឲ្យក្រុមហ៊ុនអឹម ឌី អេស អាហរ័ណ នីហរ័ណនោះប្រមូលទិញ និងកែច្នៃរល្លិរមៀត និងអនុញ្ញាតឲ្យបង្កើតរោងកែច្នៃវល្លិរមៀត នៅក្នុងអាងស្តុកទឹកវារីអគ្គិសនីស្ទឹងអាតៃ ដែលមិនប៉ះពាល់មជ្ឈដ្ឋានព្រៃឈើ និងបរិស្ថាន ដើម្បីបង់ថ្លៃសួយសារ និងបុព្វលាភចូលថិវការដ្ឋ។
លោក ឃៀង សុជីវ័ន្ត នាយក គ្រប់គ្រងក្រុមហ៊ុនទ្រីភាព មណ្ឌលខេត្តពោធិ៍សាត់បានថ្លែងឲ្យដឹងថា ជំហានដំបូងនោះគឺក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម និងក្រសួងបរិស្ថានបំផ្លាញឈើដែលខុសច្បាប់ចោល មិនមែនទិញដូនោះទេ។
លោកបានថ្លែងថា៖«យើងកំពុងដំផ្លាញឈើដែលរដ្ឋាភិបាលចាត់ទុកថា ជាឈើខុសច្បាប់ចោល បន្ទាប់មកទៀតទើបដល់តំណាក់កាលចរចាតម្លៃ»។
លោក ឡោ រស្មី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ មានប្រសាសន៍ថា៖«យើងកំពុងតែរៀបចំហើយ តែខ្ញុំមិនឆ្លើយថា យើងមានឈើប៉ុន្មានទេ ដោយសារខ្ញុំមិនអាចនិយាយបានដោយគ្មានឯកសារ»។
ចំនែកឯលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ពុំអាចទំនាក់ទំនងដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
លោក សាយ ណារ៉ា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ដែលសកម្មក្នុងការបង្ក្រាបបទល្មើសកន្លងមកដោយមានទាំងការគំរាមបង្កៃគ្រាប់បែកដល់ផ្ទះផងនោះបានថ្លែងថា លោកពុំបានដឹងថា លោកបង្ក្រាបបានឈើចំនួនប៉ុន្មាននោះទេចាប់តាំងពីលោកបានឡើងកាន់តំណែងនៅក្នុងកំពង់ធំនេះ ប៉ុន្តែស្រាប់តែរដ្ឋាភិបាលចេញស.ជ.ណ ឲ្យក្រុមហ៊ុនប្រមូលឈើយកទៅកម្ទេចចោលទៅវិញ។
លោកបានថ្លែងថា៖«យើងមិនជំទាស់ជាមួយនឹងរដ្ឋាភិបាលទេ ប៉ុន្តែខ្ញុំបានរាយការណ៍ទៅក្រសួងយុត្តិធម៌ដែលជាមេខ្ញុំឲ្យពិនិត្យលើស.ជ.ណ នោះថាតើវាត្រឹមត្រូវតាមផ្លូវច្បាប់ដែរឬទេពីព្រោះសំណុំរឿងកំពុងបន្តនីតិវិធីនៅឡើយ ប៉ុន្តែវត្ថុតាងត្រូវបានគេដឹកជញ្ជូនចេញអស់ ហើយនៅពេលបង្ក្រាបគឺ យើងចេញថ្លៃឈ្នួលកម្លាំងកម្មករ»។
លោក ឈឹម សាវុធ នាយកប្រតិបតិ្ត អង្គការការពារធនធានធម្មជាតិបានថ្លែងឲ្យដឹងថា នេះគឺជាសកម្មភាពដដែលៗ នៃការបំផ្លាញព្រៃឈើនៅស្រុកខ្មែរដែលគេតែងតែប្រើដោយយកអាជ្ញាប័ណ្ណប្រមូលទិញឈើពីរដ្ឋបាលព្រៃឈើដែលមើលទៅស្របច្បាប់ តាមពិតបង្កប់ឈើដែលគេជួលពលរដ្ឋឲ្យកាប់ពីក្នុងព្រៃយកមកលក់ឲ្យគេ។
លោកបានថ្លែងថា៖«គេធ្វើដូច្នេះដើម្បីគេចវេះពីការបង់ពន្ធចូលរដ្ឋ»។
យោងទៅតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០១៣-២០១៤ និងទិសដៅឆ្នាំ ២០១៤-២០១៥ បានឲ្យដឹងថាចំណូលពីផលព្រៃឈើចូលថវិកាជាតិសរុប ៦៣.៣២២.៦៧៤.២៤០ រៀល ស្មើនឹង ២៩៥,២៧% នៃផែនការ ក្នុងនោះចំណូលបានមកពីថ្លៃសួយសារផល អនុផលព្រៃឈើចំនួន ៥៣. ៣៧៩.៧៩៥.១០០រៀល ចំណូលពីការផាកពិន័យ ព្រមទាំងលក់ឡៃឡុងនូវអនុផលព្រៃឈើបានចំនួន ៩.៩៤២.៨៧៩.១៤០ រៀល៕
ល្បិចដដែៗ
អាមួយអ្នកវាយ អាមួយអ្នកកាប់ អាមួយធ្វើអោយស្របច្បាប់ ជាល្បិចបំផ្លាញព្រៃ ។ រដ្ឋាភិបាលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងរឿងព្រៃឈើទេ ។ សំលេងឆ្នោតនឹងបានតាមអំពើហ្នឹង!!!!
មិនយល់យកឈើទៅបំផ្លាញចោលយ៉ាងមេចទេ បើយកទៅបំផ្លាញចោល យកវាទៅចែកជូនអ្នកក្រ
វិញ វាមិនប្រសើរជាង ខ្ញុំមិនយល់ពាក្យបំផ្លាញចោល ។
រឿងក្រុមហ៊ុន ទ្រីភាពនេះ គណបក្សប្រជាជន ដែលកំពុងកាន់អំណាចរដ្ឋាភិបាល ត្រូវតែពិនិត្យឲ្យមែនទេន។ បើពុំនោះទេ បញ្ហាក្រុមហ៊ុន ទ្រីភាព គឺជាកត្តាមួយដែលនាំឲ្យគណបក្សប្រជាជននឹងបាត់បង់ការគាំទ្រច្រើន នៅពេលបោះឆ្ននោតខាងមុខ។
នរណាក៏ល្បី ក្រុមហ៊ុនទ្រីភាព ជាក្រុមហ៊ុនបំផ្លាញគណបក្សប្រជាជនដែរ។
មិនបាច់ចាត់ឲ្យមានក្រុមការងារចុះជួយមូលដ្ឋានរបស់រដ្ឋាភិបាល និងរបស់បក្ស ទេ បើគណបក្សនៅតែមិនហ៊ានវះកាត់ !!
សូមជូនមេរៀនមួយដល់គ្រប់គ្នាទាំងអស់ គ្រប់បក្សទាំងអស់ ឲ្យចងចាំថា ៖ « គ្មាននរណាម្នាក់អាចមកបំផ្លាញយើងបានទេ ល្គឹកណាយើងមិនបំផ្លាញខ្លួនយើង»!
ហេតុម្តេចក៏ភ្លើរម្លេះម្តេចមិនវិភាគពាក្យថារុំដោះ
អ្នករុំនិងអ្នកដោះតែមួយ
ដូច្នេះ!!!!!!!!!!
ការចេញលិខិតលេខ១៥១ ស ជ ណ អោយទៅក្រុមហ៊ុនទ្រិភាព គឺជាការនាំអោយបំផ្លាញព្រៃឈើយ៉ាងពិប្រាកដ សូមមន្រ្តីពាក់ពាន់គិតអោយមែនទែន
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power