លោក ហ៊ុន សែន ត្អូញត្អែរ​ថា​មិន​អាច​ជួយ​កូនចៅ​ធ្វើ​មន្ត្រី​បាន

ដោយ វោហារ ជាតិ
2014-08-06
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​បាន​រារាំង​កូនចៅ និង​សាច់ញាតិ​ក្រុម​គ្រួសារ​មិន​ឲ្យ​ឡើង​ធ្វើ​ធំ​បាន ព្រោះ​លោក​មិន​ចង់ឲ្យ​មាន​មតិ​រិះគន់​ថា លោក​ជា​ថ្នាក់​ដឹកនាំ​បក្សពួក​និង​គ្រួសារ​និយម។

លោក​ថ្លែង​ដូច្នេះ នៅ​ពេល​លោក​ចូល​រួម​ជា​អធិបតីភាព​ក្នុង​សន្និសីទ​មួយ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ សីហា រៀបចំ​ដោយ​ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់​លោក។

នៅ​ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ានី ជា​ថ្នាក់​ដឹក​នាំ​យុវជន​ផង​ និង​ជា​សមាជិក​សភា​មួយ​រូប​ផង បាន​ឡើង​ថ្លែង​សុន្ទរកថា បើក​កម្មវិធី​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​លោក​រួច​ហើយ​ក៏​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សុន្ទរកថា។

ខុស​សព្វមួយដង មុន​ថ្លែង​សុន្ទរកថា លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ឲ្យ​កូន​ចៅ​ធ្វើ​មាន​បុណ្យស័ក្ដិ​នឹង​គេ ដោយសារ​តែ​លោក​មាន​តំណែង​ខ្ពស់​ពេក ​ខ្លាច​គេ​ថា​ លោក​ជា​អ្នក​ដឹក​នាំ​បក្សពួក​និង​គ្រួសារ​និយម។ ក្នុង​នោះ​លោក​ក៏បាន​លើក​ឡើង​អំពី​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ផង​ដែរ។

សំឡេង​លោក ហ៊ុន សែន៖

ទោះ​យ៉ាង​ណា ជា​រឿយៗ​អង្គការ​សង្គម​ស៊ីវិល​នានា រួម​ទាំង​បក្ស​ប្រឆាំង​ផង បាន​រិះគន់​លោក​នាយករដ្ឋមន្ត្រី​ថា ជា​អ្នក​ដឹកនាំ​ផ្ដាច់​ការ​បក្ស​ពួក​និង​គ្រួសារ​និយម ដូចជា​លោក​បាន​លើក​តម្កើង​កូន​ប្រុស ហ៊ុន ម៉ាណែត ធ្វើ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់ ​ឡើង​បុណ្យ​សក្ដិ​យ៉ាង​ឆាប់​រហ័ស​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

13 Responses to "លោក ហ៊ុន សែន ត្អូញត្អែរ​ថា​មិន​អាច​ជួយ​កូនចៅ​ធ្វើ​មន្ត្រី​បាន"

  1. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power

  2. CountryStudent says:

    Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels

  3. Judge says:

    តាមការអះអាងនៃល្បាស ទី៤ នៃអត្ថបទ បញ្ជាក់អោយឃេីញថា៖ បំណង និង ការព្យាយាមមានរួចមកហេីយ តែដោយឋានៈគាត់ខ្ពស់ពេក ទេីបមានការលំបាក ឯអ្នកគ្របគ្រងនៅក្រោមគាត់ គេដាក់កូនចៅគេអស់ហេីយ។សូមមេត្តាពិចារណា។
    ព្រះពុទ្ធ ឳវាទបញ្ជាក់ថា ៉គ្មាននរណាដឹងរឿង ជាជាងខ្លួននោះទេ ៉។ឯអ្នកដទៃ គេក៏បានឃេីញ ហេីយដឹងផងដែរ។

  4. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    បែបដេកផ្ងាស្តោះទឹកមាត់បានត្រូវលើទ្រូងឯង!!!!
    រឿងអាអន្ទីតវុទ្ធីប្តងហើយឥឡូវរឿងនេះទៀត
    ដូចគេថាម្រាមមួយចង្អុលគេតែម្រាម៣ចង្អុលខ្លួនឯង!!!
    នេះហើយសម័យសង្ឃបង់វិន័យ សត្វត្រៃភពអស់ព្រះធរណី
    ដូនជីស៊ីផ្ទីបន្លា អាចារ្យពុលក្តួច(សម័យឡប់ឆ្គួតព្រមគ្នា)៕

  5. CountryStudent says:

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។

  6. 007 says:

    Look at two monkey face

  7. khmer says:

    អាមួយនេះនិយាយដូចអត់និយាយអញ្ចឹង ។

  8. Kdor TOM says:

    អាចម៌ អាខ្វាក់

  9. បរិមី ព្រ:វិហារ says:

    Country Student, you come up with revenged ideology by trying to destroy Hun Sen and CPP. I strongly believe that you are in uphill mission which you will meet the Waterloo. In this recent developments, where 55 members of CNRP agree to enter their seats in the national assembly this is only the best solution to the problems in this democratic world. As I mentioned earlier, there were only two solutions which CNRP could choose it, 1st CNRP enters the national assembly, 2nd CNRP enters jungles with civilian war to overthrow Hun Sen or CPP. Cambodian people and the whole world can see CPP is very capable in handling these two solutions. The best solution is the first one! I know Country Student and some CNRP hate Hun Sen and CPP, but I wish to advise you that you must live with it. We can see that in Japan, in Malaysia, in Signapore only one Party likes CPP have been leading their countries for more than 50-60 years, therefore CPP will lead this kingdom in the next 30-40 years so that you must live with it man!

  10. Anonymous says:

    មាត់ផ្សេងធ្វើផ្សឹងជាប្រពៃណីរបស់មេដឹកនាំខ្មែរបច្ចុប្បន្ននិយមប្រើ??តើពិតជាគ្មានកូនណាមួយមាន
    តំណែងធំមែនឬ???ផ្ទុយទៅវិញសក្តិឡើងលឿនជាងឡើងកាំជណ្តើរទៅទៀត??ព្យួរកៅអីគេអោយកូន
    ខ្លួន??តើរាស្ត្រខ្មែរពិតជាល្ងង់មិនដឹងមិនលឺមិនឃើញ???
    សន្លឹកឆ្នោតអណត្តិទី៥គឺពិតជាគ្រប់គ្រាន់សំរាប់បញ្ជាក់ប្រាប់ថារាស្ត្រខ្មែរល្ងង់ឬមេដឹកនាំខ្មែរល្ងង់?????

  11. Kmeng Peal says:

    អាងមានអណ្តាត ចេះតែគ្រលាស់តាមអំពើចិត្ត។ហារម្តងៗធុំស្អុយដូចប្រហុក។

  12. សែនសម្បូរចោរលួចជាតិ says:

    វង្សត្រកូលថោកទាបលួចប្លន់បំផ្លាញជាតិនេះ បើឡើងកាន់អំណាចតកូនតចៅវា
    ប្រទេសខ្មែរមុខតែរលាយសាបសូន្យជាមិនខាន ។

  13. មោឃសែន says:

    ឪវាមានអំណាចធ្លាប់ធ្វើមេចោរលួចប្លន់ជាតិ កូនវាពេលមានអំណាចក៍ធ្វើមេចោរលួចប្លន់ជាតិដែរ
    ពេលកូនវាមិនទាន់មានអំណាច វាធ្វើជាទន់ភ្លន់យកចិត្តប្រជាជនខ្មែរ ដល់ពេលវាបានអំណាច
    ពេញដៃ ដីអ្នកក្រុង ដីអ្នកស្រែ ដែលបានថ្លៃ មុខតែវាយកលក់ឱ្យឈ្មួញទៀតហើយ
    ប្រជាជនខ្មែរទាំងអស់ត្រូវតែប្រយ័ត្នខ្លួន មិនត្រូវបោះឆ្នោត យកចោរធ្វើឪទៀតទេ ។