វ៉ាង ស្រីណូ បើក​ហាង​សាឡន សម្រេច​បំណង​ប្រាថ្នា

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​រំលេច​ដំណឹង​បើក​ដំណើរការ​ហាង​សាឡន តារាសម្តែង​នាង វ៉ាង ស្រីណូ ហាក់​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ហើយ​នាង​កំពុង​នឹក​គិត​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្លែក​ពី​គេ។

ជុំវិញ​ការ​បើក​ហាង​សាឡន​នេះ ត្រូវ​បាន វ៉ាង ស្រីណូ ធ្លាប់​ប្រកាស​ឲ្យ​ដឹង​តាំងពី​នៅ​មាន​វត្តមាន​ក្នុង​ឆាក​សិល្បៈ​សស្រាក់សស្រាំ​ម្ល៉េះ ហើយ​កាល​នោះ​មិន​តែ​អ្នក​សិល្បៈ​រួម​អាជីព​ទេ សូម្បីតែ​អ្នក​កាសែត​ចោទ​សួរ​ពី​គម្រោង​របរ​សម្រាប់​អនាគត ស្រីណូ ក៏​ឆ្លើយ​ដោយ​ភាព​ក្លាហាន​ដែរ ដោយ​នាង​ប្រាប់​ថា គឺ​ចង់​បើក​ហាង​សាឡន​មួយ​។

ប៉ុន្តែ​គម្រោង​នោះ​ហាក់​ឃ្លាត​ឆ្ងាយ ស្រប​ជាមួយ​ការ​ដក​ខ្លួន​ចេញ​ពី​សិល្បៈ​របស់​នាង ដែល​បន្សល់​ទុក​នូវ​ក្តី​ទន្ទឹង​របស់​មហាជន​រង់ចាំ​អ៊ុត​មើល​យ៉ាង​ផ្សា​ភ្នែក​ជាមួយ​សំណួរ​ថា តើ​ពេល​ណា ស្រីណូ អាច​សម្រេច​បំណង​របស់​នាង​បាន ខណៈ​ពេល​នេះ នាង​ហាក់​ដូចជា​ចង់​ធីប​សិល្បៈ​ចោល​នោះ​?

នៅ​ខណៈពេល​ដែល​ទស្សនិកជន​កំពុង​រង់ចាំ​មើល ស្រាប់តែ វ៉ាង ស្រីណូ បាន​បោះបង់​ឱកាស​ចូល​សិល្បៈ ហើយ​ក៏​បែរ​ងាក​ទៅ​បើក​ហាង​សាឡន​ថ្មី​សន្លាង​ដើម្បី​សម្រេច​បំណង​សិន ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​របរ​នេះ​។

តារាសម្តែង​នាង វ៉ាង ស្រីណូ។ វុទ្ធី

ជុំវិញ​ការ​សម្រេច​គម្រោង​អនាគត​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​ពន្យល់​ដោយ​ផ្ទាល់​ពី​តារាសម្តែង​សិចស៊ី វ៉ាង ស្រីណូ បាន​ទេ ខណៈ​លេខទូរស័ព្ទ​ធ្លាប់​ប្រើ​មិន​អាច​ទាក់ទង​បាន​។ ប៉ុន្តែ​នៅក្នុង​ហ្វេសប៊ុក វ៉ាង ស្រីណូ ដែល​មុន​នេះ​រង​នូវ​ព័ត៌មាន​រឿង​អាស្រូវ​សុខភាព​ថា​កើត​មហារីក​ដើមទ្រូង​នោះ​បាន​សរសេរ​ប្រាប់​ថា៖​«​ជិត​ដល់​ថ្ងៃ​លើក​ប៉ាយ​សម្រាប់​ហាង​សាឡន​ខ្ញុំ​ហើយ គិត​ថា​ជ្រើស​ទុក​រូប​១​នេះ ដាក់​ធ្វើ​ហុងស៊ុយ​១​សិន​ចុះ​»។ តារាសម្តែង​ដែល​នឹង​ក្លាយ​ឈ្មោះ​ជា​ថៅកែ​ហាង​សាឡន​រូប​នេះ បាន​លើក​ឡើង​ក្នុង​ហេតុផល​រវល់​ថា៖​«ចាំ​មាន​ពេល​តិច​ទៀត​ចាំ​ហៅ​តារា​ល្បីៗ​ដើម្បី​ចូលរួម​ថត​ជាមួយ​នឹង​ខ្ញុំ​»។

បើទោះ​ជា​កញ្ញា វ៉ាង ស្រីណូ មាន​ចេតនា​បង្ហាញ​ឲ្យ​ដឹង​ពី​របរ​ថ្មី ក្រៅពី​អាជីព​សិល្បៈ​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​នៅ​មិន​មាន​នរណា​ដឹង​ថា ហាង​សាឡន​របស់​នាង​នោះ នឹង​បើក​នៅ​ទីតាំង​ត្រង់​ណា​ជាក់លាក់​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ហាង​នោះ​ធំ​ប៉ុន​ណា មាន​ភាព​ស៊ីវីល័យ​បែប​ណា និង​ចំណាយ​ដើមទុន​ខ្ទង់​ម៉ឺន ឬ​ក៏​សែន​ដុល្លារ​នោះ​ដែរ បើ​ទោះ​ជា​មាន​គេ​សួរ​នាំ​ច្រើន​យ៉ាង​ណា។ នាង​ប្រាប់​មិត្ត​ភក្ដិ​ក្នុង​ហ្វេសប៊ុក​ត្រឹម​ថា មិន​យូរ​ទេ នឹង​បាន​ដឹង​ហើយ​រង់ចាំ​បន្ដិច​ទៀត​សិន។

ប៉ុន្តែ​យ៉ាង​ណា​តារាសម្តែង​ដែល​ឡើង​ឈ្មោះ​ជា​ថៅកែ​ហាង​រូប​នេះ​បាន​ប្រាប់​ថា៖​«​ខ្ញុំ​គិត​ថា​ចង់​ឲ្យ​ប្លែក​ពី​សាឡន​ដទៃ។ វា​មិន​ប្លែក​អី​ទេ សេវាកម្ម​សាឡន មាន​ដូច​តែ​ហាង​គេ​ដែរ តែ​ប្លែក​ត្រង់​ថា ហាង​សាឡន​ខ្ញុំ ទំនង​មិន​លើក​រូប​យីហោ តែ​រូប​ម្ចាស់​ហាង​តែ​ម្នាក់​ឯង​ដូច​សាឡន​គេ​ទេ ខ្ញុំ​មាន​គម្រោង​ហៅ​តារាល្បីៗ​មក​ថតរូប​ជាមួយ​គ្នា​ធ្វើ​ជា​ស្លាក​យីហោ​»។

ពាក់ព័ន្ធ​នឹង​ការ​បើក​ហាង​សាឡន​នេះ ក៏​មាន​ពាក្យ​អេចអូច​លេច​ចេញ​មក​ថា មាន​ប្រុសស្នេហ៍​ផ្តល់​ដើមទុន​ឲ្យ​បើក។ យ៉ាងណា​នៅ​មិន​បាន​ចម្លើយ​ពី វ៉ាង ស្រីណូ ទេ សូម្បីតែ​ហ្វេសប៊ុក​ក៏​នាង​មិន​ឆ្លើយ៕


What Next?

Recent Articles

One Response to "វ៉ាង ស្រីណូ បើក​ហាង​សាឡន សម្រេច​បំណង​ប្រាថ្នា"

  1. Anonymous says:

    Show off her boobs. Too soft for grabbing and feeling nothing.