សកម្ម​ជន​ព្រៃ​ឡង់​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​សាលា​ដំបូង​

ព្រៃឡង់​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ដែល​មាន​អំណាច

ព្រៃឡង់​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ដែល​មាន​អំណាច​។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ស​កម្ម​ជន​ការ​ពារ​ព្រៃឡង់​ចំនួន​៩​នាក់ ​ត្រូវ​បាន​កាត់​ទោស​ដោយ​អំ​ណាច​សាល​ក្រម​សា​លា​ដំបូង​ខេត្ត​កំ​ពង់​ធំ​ ចំ​នួន​១​ឆ្នាំ ​ប៉ុន្តែ​ ទោស​នេះ​ត្រូវ​ចៅក្រម​សាលា​ដំបូង​សម្រេច​ព្យួរ​ទាំង​ស្រុង​ ​និង​បង្គាប់​ឲ្យ​​រួម​គ្នា​សង​ប្រាក់​​ទៅ​​ដើម​បណ្តឹង​ចំនួន​៥​លាន​រៀល ពាក់​ព័ន្ធ​​ករណី​​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ​ប៉ុន្តែ​ ​ការ​សម្រេច​នេះ​ពួក​គាត់​មិន​អាច​ទទួល​បាន​ ហើយ​​នឹង​បន្ត​ប្តឹង​ទៅ​ឧទ្ធរណ៍​។

លោក ​យុង ​ផានិត ​មេធាវី​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទ​សកម្ម​ជន​ព្រៃ​ឡង់​ទាំង​៩ ​រូប​ ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៥ ​សីហា​ ​តុលា​ការ​​ខេត្ត​កំពង់​ធំ​បាន​​ដាក់​ទោស​ប្រ​ជា​សហ​គមន៍​ព្រៃ​ឡង់​៩រូប​ នៅ​ភូមិ​ជាំ​ស្វាយ​ ឃុំ​មាន​រិទ្ធ​ ស្រុក​សណ្តាន់​ ចំនួន​​មួយ​ឆ្នាំ​ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ ​ហើយ​សំណង​៥​លាន​រៀល ​ដែល​ឲ្យ​សង​រួម​គ្នា នោះ​ពួក​គាត់​មិន​អាច​ធ្វើ​បាន​តាម​បង្គាប់​​តុលាការ​ទេ។

លោក​ថ្លែង​ថា ៖​ «ពួក​គា​ត់​ឲ្យ​ខ្ញុំ​ជា​មេធាវី​ ធ្វើ​ការ​ប្តឹង​ទៅ​សា​លា​ឧទ្ធ​រណ៍​បន្ត​ទៀត​ព្រោះ​រឿង​នេះ គ្មាន​ភ័ស្តុ​តាង​​បញ្ជាក់​ថា​ ពួក​គាត់​បាន​ដក​ដំ​ឡូង​មី​ដើម​បណ្តឹង​នោះ​ទេ។ ​អ៊ីចឹង​ខ្ញុំ​កំ​ពុង​រៀ​បចំ​ឯក​សារ​ប្តឹង​»។

សំណុំ​រឿង​បំ​ផ្លិច​បំផ្លា​ញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​តាំង​ពី​ឆ្នាំ​២០១១​​ ដែល​មាន​មេភូ​មិ និ​ង​ពល​រដ្ឋ​​៩​រូប ​ជា​ចុង​ចោទ​ និង​មាន​ស្ត្រី​ជា​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ឈ្មោះ ​អុល ​រដ្ឋា​ជា​ដើម​បណ្តឹង​​ បាន​ជំនុំ​ជម្រះ​នៅ​ថ្ងៃទី​២១ ​ខែ​កក្កដា ​ក្រោម​ការ​ចោទ​ថា ​​អ្នក​ទាំង​៩​រូប​បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​បំ​ផ្លាញ​ដំឡូងមី​របស់​គេ ​ប៉ុន្តែ​ ពួក​គាត់​​ថា​ គ្រាន់​តែ​ការ​ពារ​ដីព្រៃ​ឡង់​តែ​ប៉ុណ្ណោះ​។

លោក ​សាយ ​ធា ​​មេ​ភូមិ​ជាំ​ស្វាយ ​និង​ជា​ជន​ជាប់​ចោទ​ម្នាក់​និយាយ​ថា៖​«បើ​ទោះ​យើង​​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ​ក៏​យើង​មិន​សុខ​ចិត្ត​ដែរ ​យើង​នឹង​ឲ្យ​មេ​ធាវី​ប្តឹង​ឧទ្ធរ​ណ៍​បន្ត​ទៀត ​ព្រោះ​យើង​គ្មាន​លុយ​ឯ​ណា​៥​លាន​រៀល​សង​ទេ។ ​រឿង​នេះ​អយុត្តិ​ធម៌​ណាស់ ​គេ​គ្មាន​ភ័ស្តុ​តាង​ចោទ​យើង​ទេ។ ​អ្នក​ការ​ពារ​​ព្រៃ​ឈើ​ជាប់​ទោស​ អ្នក​បំផ្លា​ញ​ដីព្រៃ​បាន​សុខ​ទៅ​វិញ​»។

ចំណែក​លោក ​ហ៊ុយ ​ម៉ាំង ​មេធាវី​ឲ្យ​ដើម​បណ្តឹង​ អុល​ រដ្ឋា ​បដិ​សេធ​ការ​ធ្វើ​អធិ​ ប្បាយ ​ដោយ​សារ​លោក​មិន​បាន​ចូល​រួម​ស្តាប់​ការ​ប្រ​កាស​សាល​ក្រម ​កាល​ពី​ម្សិល​មិញ​ ​ហើយ​លោក​ឲ្យ​កូន​ក្តី​របស់​លោក​ទៅ​ស្តាប់​ដោយ​ផ្ទាល់៕


What Next?

Recent Articles

4 Responses to "សកម្ម​ជន​ព្រៃ​ឡង់​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​សាលា​ដំបូង​"

  1. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    នេះច្បាប់ខ្ញុំយួនចោររួចខ្លួនម្ចាស់ជាប់គុក!!!!

  2. Bol says:

    មិនថា នរណាជាអ្នកកាប់ នរណាជាកាង នរណាជាឲ្យច្បាប់ និងនរណាខ្លះ បានក្លាយជាមហាសេដ្ឋីដោយសារព្រៃឈើ និងដី នោះទេ, ការបាត់បង់ព្រៃឈើគឺជាផ្នែកមួយដ៏ធំក្នុងចំណោមវិបត្តនានា ដែលនាំឲ្យគណបក្សប្រជាជនធ្លាក់ឆ្នោតកាលពីឆ្នាំ ២០១៣ ។ តទៅមុខ ក៏កាន់តែជាកត្តាធំហើយ។

    សូមលោក ហ៊ុនសែន មានវិធានការឲ្យម៉ឺងម៉ាត់ ដូចលោកតែងតែមានប្រសាសន៍កាលពីប៉ុន្មានឆ្នាំមុន។ ហើយក៏មិនបាច់មានរុក្ខទិវា ធ្វើអ្វីដែរ ។ បើពុំនោះ ទេ ប្រជាជន និងសមាជិក CPP នឹងនៅតែបន្តស្រែកជយោ CPP និងទទួលដោយដៃទាំង២ យកអំនោយរបស់សម្តេចតេជោ និងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ផ្ទុយទៅវិញ សម្តេចទាំងពីរ នឹងចុកឈាម ជាពុំខាន៕

  3. Bol says:

    សូមជូនមេរៀនមួយដល់គ្រប់គ្នាទាំងអស់ គ្រប់បក្សទាំងអស់ ឲ្យចងចាំថា ៖ « គ្មាននរណាម្នាក់អាចមកបំផ្លាញយើងបានទេ ល្គឹកណាយើងមិនបំផ្លាញខ្លួនយើង»!

  4. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power