ដោយ ខែ សុណង
2014-08-06
RFA

ពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំគ្នាតវ៉ានៅខាងមុខសាលាដំបូងខេត្ត ទាមទារឲ្យដោះលែងអ្នកភូមិ ២នាក់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។ Photo Adhoc
ពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាតវ៉ានៅខាងមុខសាលាដំបូងខេត្ត ទាមទារឲ្យតុលាការដោះលែងអ្នកភូមិ ២នាក់ ដែលកំពុងជាប់ពន្ធនាគារ និងសុំឲ្យលើកលែងការចោទប្រកាន់ពួកគាត់ ៨នាក់ផ្សេងទៀត។
អ្នកភូមិទាំងនោះ បាននាំគ្នាដើរក្បួនលើកបដាពីទីតាំងដីទំនាស់ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រមកតុលាការនេះ តាំងពីថ្ងៃទី៥ ខែសីហា និងបានសម្រេចបោះតង់ស្នាក់អាស្រ័យនៅមុខតុលាការរហូតដល់មានដំណោះស្រាយ។
អ្នកភូមិឡពាង បានបរាជ័យក្នុងការតវ៉ានៅខាងមុខសាលាដំបូងខេត្ត ទាមទារឲ្យដោះលែងគ្នាគាត់ ២នាក់ និងទម្លាក់ការចោទប្រកាន់លើពលរដ្ឋ ៨នាក់ ដោយសារតែគ្មានមន្ត្រីតុលាការរូបណាចេញមកដោះស្រាយនោះទេ ហើយទ្វារតុលាការបានបិទនៅថ្ងៃទី៦ ខែសីហា។
បុរសអ្នកភូមិឡពាង ដែលចៅក្រមស៊ើបសួរ កោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៥ សីហា គឺលោក ហុង ដារ៉ូ ថ្លែងនៅថ្ងៃទី៦ សីហា ថា ពួកគាត់ប្ដេជ្ញាថានឹងបោះតង់ស្នាក់អាស្រ័យ ហូបចុកនៅមុខតុលាការរហូតដល់មានដំណោះស្រាយ។ លោកបញ្ជាក់ថា មូលហេតុដែលពួកគាត់ទាមទារនេះ គឺតុលាការបានឃុំខ្លួនអ្នកភូមិ ២នាក់ដោយអយុត្តិធម៌ ហើយពួកគាត់ទាំង ៨នាក់ ក៏មិនចូលខ្លួនតាមការកោះរបស់តុលាការដែរ៖ «ពួកខ្ញុំ គឺធ្វើការតវ៉ានៅដេកនៅទីនេះ គឺបោះតង់មានឆ្នាំងបាយសម្រាប់ដាំទុកហូប មានជាកន្ទេលអីដេកនៅមុខតុលាការហ្នឹងតែម្ដង ដើម្បីឲ្យតុលាការដោះលែងតំណាងពួកយើង ២រូបមកវិញ។ ពួកគាត់ក៏មិនបានចូលខ្លួនបំភ្លឺដែរ គឺដោយសារធ្វើការមិនឯករាជ្យ ចេះតែចោទប្រកាន់មិនបានចុះទៅដល់កន្លែងកើតហេតុ តុលាការកាន់ជើងតែខាងក្រុមហ៊ុន។ ខ្ញុំមិនមានជំនឿទៅលើប្រព័ន្ធតុលាការតទៅទៀតទេ។ បើសិនជាគ្មានការដោះលែង ពួកខ្ញុំនៅតែក្រាញននៀលតវ៉ានៅខាងមុខសាលាដំបូងខេត្តកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃ លុះត្រាតែមានថ្ងៃដោះលែងតំណាងពួកយើងខ្ញុំ ឲ្យពួកយើងទៅផ្ទះយ៉ាងម៉េច បើសិនជាពួកយើងអត់មានដីធ្លីដដែល»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក ញូង ចន្ធី ដើម្បីបកស្រាយចំពោះការទាមទាររបស់អ្នកភូមិបានទេ នៅថ្ងៃទី៦ ខែសីហា។
តុលាការខេត្តកំពង់ឆ្នាំង បានចេញដីកាចាប់ខ្លួនអ្នកភូមិ ២នាក់ដាក់ពន្ធនាគារ គឺឈ្មោះ ម៉ាង យាវ និងលោក សៀង ហេង ហើយចេញដីកាបង្គាប់ឲ្យពលរដ្ឋចំនួន ៨នាក់ទៀត ចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែក និងដុំថ្ម រវាងអ្នកភូមិ និងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។ ការប៉ះទង្គិចនោះ បណ្ដាលឲ្យរងរបួសជាង ២០នាក់ទាំងសងខាង ខណៈដែលអ្នកភូមិព្យាយាមរារាំងសកម្មភាពធ្វើរបង និងវាយទម្លុះរបងថ្មក្រុមហ៊ុន ដែលពួកគាត់អះអាងថា បានសង់រំលោភលើដីរបស់អ្នកភូមិមិនទាន់មានការដោះស្រាយបញ្ចប់នៅឡើយ។
ទាក់ទងបញ្ហានេះ អនុប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត ដែលបានឃ្លាំមើលការតវ៉ានេះ មានមតិថា កងកម្លាំងប្រដាប់អាវុធប្រមាណ ៥០នាក់ បានដាក់កម្លាំងការពារសន្តិសុខនៅខាងមុខតុលាការ ដោយសារតែនៅខាងក្រោយតុលាការ គឺមានពន្ធនាគារ និងខាងមុខតុលាការ គឺសាលាខេត្ត។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធការតវ៉ារបស់អ្នកភូមិ អង្គការសង្គមស៊ីវិល បានព្យាយាមជួយអន្តរាគមន៍ តែពិបាកក្នុងការទំនាក់ទំនងជាមួយមន្ត្រីតុលាការ៖ «តុលាការធ្វើកិច្ចការងារនេះ ហាក់បីដូចជាគ្រាន់តែធ្វើតាមរបៀបការសម្ដែងឲ្យធ្វើ វាមិនមែនជាចេញពីឆន្ទៈរបស់តុលាការ ហើយតុលាការមិនទាន់បានអង្កេតរឿងហ្នឹងច្បាស់លាស់ផង ថាតើរឿងហ្នឹងវាយ៉ាងម៉េច ព្រោះរឿងអំពើហិង្សា ត្រូវចោទប្រកាន់នៅក្នុងមាត្រា២១៧ ២១៨ ៤១០ ៤១១ អីក្ដី ចាំបាច់ត្រូវធ្វើការស៊ើបអង្កេត ហើយដល់ចឹងទៅ អត់មានការស៊ើបអង្កេតអីបន្តិចសោះ ហើយចេញដីកាបង្គាប់ឲ្យចូលខ្លួន។ អ្នកភូមិឡពាង គឺជាអ្នកភូមិក្រីក្រជាងគេបំផុតនៅក្នុងសហគមន៍ ដែលមានទំនាស់ដីធ្លីដទៃៗទៀតណាស់ ហើយអ្នកភូមិហ្នឹងទទួលរងអយុត្តិធម៌ម្ដងហើយម្ដងទៀត។ វាជារឿងមួយដែលតុលាការត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិផ្ទាល់ខ្លួន ឲ្យសមស្របទៅតាមលក្ខខណ្ឌការពារសិទ្ធិពលរដ្ឋការពារសិទ្ធិមនុស្ស»។
យ៉ាងណាក៏ដោយ មេធាវីការពារក្ដីអ្នកភូមិឡពាង មកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោកស្រី សាម សុគន្ធា ថ្លែងថា កាលពីថ្ងៃទី៥ សីហា ក្រុមមេធាវីនៃអង្គការលីកាដូ (Licadho) មជ្ឈមណ្ឌលអប់រំច្បាប់ និងក្រុមគ្រួសារ រួមទាំងជនជាប់ចោទទាំងពីរនាក់ បានដាក់លិខិតទៅតុលាការសុំធានានៅក្រៅឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិល៖ ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដាំស្ករអំពៅប៉ះពាល់ពលរដ្ឋមូលដ្ឋានធ្ងន់ធ្ងរ
- ក្រុមហ៊ុនវៀតណាមរងការចោទថាប្រើឧបករណ៍ឆក់សម្លាប់គោក្របីអ្នកស្រុក
- ពលរដ្ឋមានជម្លោះដីជាមួយឧកញ៉ា ឃុន សៀ នៅបឹងកក់១ព្រមទទួលសំណង
- ពលរដ្ឋមានទំនាស់ដីនៅស្រុកមេមត់ឡើងតវ៉ានៅសាលាខេត្តត្បូងឃ្មុំ
- ចៅក្រមតុលាការខេត្តបាត់ដំបងរងការចោទថាគំរាមពលរដ្ឋឲ្យឈប់តវ៉ាក្នុងជម្លោះដីធ្លី
- បុរសម្នាក់ត្រូវចាប់ខ្លួនពេលចូលទៅបំភ្លឺនៅតុលាការខេត្តកណ្ដាល
- ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនម៉ែនសារុនសុំអន្តរាគមន៍ពីសាលាខេត្តត្បូងឃ្មុំ
- ពលរដ្ឋមកពីខេត្តក្រចេះស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍ទំនាស់ដីធ្លី
- អ្នកភូមិឡពាងទាមទារឲ្យតុលាការដោះលែងអ្នកភូមិ២នាក់
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power