​ការធានារ៉ាប់រង​សុខភាព​របស់ ប​.​ស​.​ស ចាប់ផ្តើម​ដំណើរការ​ជាមួយ​កម្មករ​ប្រមាណ​៨០០០​នាក់​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com

រដ្ឋមន្ត្រីក្រសួង​ការងារ​ អះអាងថា ការធានារ៉ាប់រង​សុខភាព​សម្រាប់​កម្មករ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០១៤​នេះ ជាមួយ​កម្មករ ប្រមាណ​១​ម៉ឺន​នាក់ ក្នុង​រោងចក្រ​ចំនួន​៨​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​សាធារណៈ ស្តីពី​ការរៀបចំ​កិច្ចដំណើរការ​របប​សន្តិសុខ​សង្គម ផ្នែក​ធានារ៉ាប់រង​សុខភាព សម្រាប់​កម្មករ​និយោជិត ធ្វើឡើង​នៅ​ក្រសួង​ការងា​រនា​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៤​នេះ​។ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង ថ្លែងថា ការធានារ៉ាប់រង​សុខភាព​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​កម្មករ និយោជិត​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​ពួកគេ​ទទួលបាន​សេវា​ថែទាំ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​ ដោយ​ឥត​បង់ថ្លៃ និង​ជំរុញ​ដល់​ការលើកកម្ពស់​ការងារ​សមរម្យ​។ លោក​ថា ចាប់តាំងពី​ដើមឆ្នាំ​២០១៤ មកដល់ពេលនេះ សេវា​ធានារ៉ាប់រង​សុខភាព​សម្រាប់​កម្មករ​និយោជិត បាន​អនុវត្ត​ទៅ​លើ​កម្មករ​និយោជិត​ប្រមាណ​៨០០០​នាក់ នៅក្នុង​រោងចក្រ​ចំនួន​១១​។ លោក​ក៏ ជំរុញ​ឲ្យ​និយោជក ទាំងអស់​ទទួលយក​សេវា​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​កម្មករ និយោជិត និង​ទទួលបាន​កម្មករ​ដែល​មាន​សុខភាព​ល្អ​បម្រើការ​នៅក្នុង​រោងចក្រ​សហគ្រាស​របស់ខ្លួន។

នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក អ៊ុក សម​វិទ្យា មានប្រសាសន៍​ដែរ​ថា កន្លង​​មក​ក្រសួង​បាន​អនុវត្ត ការធានារ៉ាប់រង​ហានិភ័យ​ការងារ​ទទួលបាន​ជោគជ័យ​។ លោក​ថា បន្ថែម​ពី​នោះ​កម្មករ​និយោជិត​គួរ​មាន​ផ្នែក​ធានារ៉ាប់រង​សុខភាព​បន្ថែមទៀត ព្រោះ​ការធានារ៉ាប់រង​ហានិភ័យ​ការងារ បានត្រឹមតែ​ការ​គាំពារ​ជំងឺ ឬ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការងារ​នោះ​ទេ គឺ​កម្មករ​និយោជិត​ទាំងអស់​ត្រូវការ គាំពារ​ផ្នែក​ជំងឺ ឬ​គ្រោះថ្នាក់​ទូទៅ​ដែល​មិន​ពាក់ព័ន្ធ​និង​ការងារ​ផងដែរ​។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កេ​ន លូ មានប្រសាសន៍ថា ប្រសិនបើ​ក្រសួង​ការងារ​តម្រូវ​ឲ្យ​បង់ប្រាក់​ធានា​រ៉ាប់រង គឺ​ពួកគាត់​មិន​ប្រកែក​នោះទេ តែ​មិន​អាច​ឲ្យ​និយោជ​កបង់​ទាំងអស់​នោះ​ទេ ភាគី​កម្មករ​ក៏​ត្រូវ​ចូលរួម​ចំណែក​ដែរ​។ លោក​បន្ថែមថា រដ្ឋាភិបាល ឬ​ក្រសួង​គួរតែ​បើក​សិក្ខាសាលា​ពន្យល់​ដល់​កម្ម​ករពី​បញ្ហា​នេះ​។

លោក អ៊ិត សំហេង​បន្តថា នៅ​ឆ្នាំ​២០១៥​ខាងមុខ ក្រសួង​នឹង​ដាក់​ដំណើរការ របប​សោធន​និវត្តន៍ ឬ​ប្រាក់​ចូលនិវត្តន៍​សម្រាប់​កម្ម​ករ​និយោជិត ហើយ​បុគ្គលិក​ដែល​ធ្វើការ​ចាប់ពី​៣០​ឆ្នាំ​ឡើង​ទៅ​ទើប​អាច​ទទួលបាន​ប្រាក់​ចូល​និវត្តន៍​នេះ​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

One Response to "​ការធានារ៉ាប់រង​សុខភាព​របស់ ប​.​ស​.​ស ចាប់ផ្តើម​ដំណើរការ​ជាមួយ​កម្មករ​ប្រមាណ​៨០០០​នាក់​​"

  1. CountryStudent says:

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power