ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ (រូបថត៖ ណាត សុភាព)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិព្រមានថា បើរដ្ឋាភិបាលមិនដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង៣នាក់ឲ្យមានសេរីភាពវិញទេ គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ខណៈទីលានត្រូវបានបើកឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ នៅព្រឹកថ្ងៃពុធនេះ។
បន្ទាប់ពីចូលសច្ចាប្រណិធាន ដើម្បីក្លាយតំណាងរាស្ត្រស្របច្បាប់ និងមានអភ័យឯកសិទ្ធិ លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិព្រមានថា បើរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនគោរពតាមកិច្ចព្រមព្រៀងជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវបញ្ចប់មានភាពតានតឹង និងគំរាមកំហែងទេ នោះលោកនឹងបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំង៣នាក់ ឲ្យមានសេរីភាពវិញ «ខ្ញុំមានសង្ឃឹមថា មិនយូរប៉ុន្មានបងប្អូនទាំងបីនាក់ នឹងអាចដោះលែងជាស្ថាពរ… តស៊ូនៅក្នុងសភា តស៊ូតាមផ្លូវច្បាប់ ហើយអាចនឹងមានការតស៊ូដល់ការធ្វើបាតុកម្មអហិង្សាដែរ នេះជាជម្រើសចុងក្រោយបំផុត»។
កាលពីថ្ងៃអង្គារម្សិលមិញ លោក សម រង្ស៊ី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជូនលោក ស ខេង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង៣រូប ឲ្យមានសេរីភាពវិញ ក្រោយពីត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២ ខែសីហា ពាក់ព័ន្ធនឹងហិង្សាដែលកើតមានឡើងក្បែរទីលានប្រជាធិបតេយ្យ។
ទាក់ទងនឹងករណីនេះ VOD មិនអាចសុំការអត្ថាធិប្បាយពីលោក ស ខេង និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញសំណើនេះបាននៅឡើយទេ។ កាលពីថ្ងៃម្សិលមិញលោក ខៀវ សុភ័គ ប្រាប់ VOD ថា ការចាប់យុវជន៣នាក់របស់គណបក្សសង្គ្រោះជាតិ ដែលបង្កហិង្សានៅក្បែរទីលានប្រជាធិបតេយ្យនោះ គឺក្រសួងធ្វើតាមតួនាទីតែប៉ុណ្ណោះ។ លោកថា ចំពោះការទម្លាក់បទចោទ ស្ថិតនៅលើស្ថាប័នតុលាការ «ខ្ញុំគិតថា អ្វីៗគឺអាស្រ័យលើតុលាការទេ ព្រោះសមត្ថកិច្ចយើងចាប់តែជនល្មើសទេ ដើម្បីបញ្ជូនទៅតុលាការ នៅពេលតុលាការមិនរកឃើញកំហុសអី លោកអាចដោះលែងវិញ»។
VOD មិនអាចទាក់ទងសុំការបំភ្លឺករណីនេះពីប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី បានទេ។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ។ ការប្រកាសបើកទីលានប្រជាធិបតេយ្យនេះ ធ្វើឡើងស្របពេលដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង កាលពីថ្ងៃទី០៥ខែសីហា ដើម្បីទទួលបានអភ័យឯកសិទ្ធិជាតំណាងរាស្ត្រពេញលេញ។
កន្លងទៅ គណបក្សសង្គ្រោះជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បើកទីលានប្រជាធិបតេយ្យឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋអាចបញ្ចេញមតិ។ ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធ ដោយសំអាងថា ទុកស៊ើបអង្កេតករណីប៉ះទង្គិចនៅផ្លូវវ៉េងស្រេង។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែ កក្កដា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ៧រូប និងសកម្មជនម្នាក់លោក អឿ ណារិត ក៏ត្រូវបានឃុំខ្លួនភ្លាមបន្ទាប់ពីមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ ដែលបណ្តាលឲ្យកងសន្តិសុខរបួស ៣៨នាក់ និងបាតុកររបួស ៦នាក់ ប៉ុន្តែត្រូវបានដោះលែងវិញបន្ទាប់ពីឃុំខ្លួនជិតមួយសប្តាហ៍ ក្រោយជំនួបកំពូលថ្នាក់ដឹកនាំរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាទម្លាយភាពជាប់គាំងនយោបាយ។
ទោះជាយ៉ាងនេះក្តី តុលាការបានចេញដីកា កោះហៅមន្ត្រីជាន់ខ្ពស់ទាំង៧រូប និងសកម្មជនម្នាក់របស់បក្សនេះឲ្យចូលបំភ្លឺបន្ថែមនៅថ្ងៃទី១១ ខែសីហាខាងមុខនេះ។ ករណីនេះ លោកស្រី មូរ សុខហួរ បញ្ជាក់ថា លោកស្រីនឹងចូលបំភ្លឺតាមដីកាកោះនោះ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
អ្នកប្រជាធិបតេយ្យប្រើភាសាសុព្រមានចឹងឬ?
kem
ដូចជាគ្មានអីគួរអោយអស្ចារ្យសោះបើកឬបឹទនោះ។
ខ្មោចសេះមានអាណាគេទៅជួយចូកជួយចែវបក្សសង្គ្រោះជាតិទៀតបើអស់លោកចង់បានតែអំណាច ហើយឥឡូវបានសម្រេចដូចបំណងហើយ។ អ្នកគាំទ្រគេអស់កំលាំងចិត្តទៅធ្វើបាតុកម្មនោះទៀត ហើយបើចង់ធ្វើបាតុកម្មមេត្តាហៅតែតំណាងរាស្ត្រដែលកំពុងតែសប្បាយនិងអំណាចនោះមកធ្វើ បាតុកម្មទៅប្រជាជនគេលែងមានជំនឿរបណ្តើរៗហើយ។
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power