ដោយ៖ ពៅ មេត្តា
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រ នៅទីលានប្រជាធិបតេយ្យ នាពេលកន្លងទៅ
កិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដា គឺជាចំណុចចាប់ផ្តើមថ្មី ហើយកាន់តែច្បាស់ដែលតម្រង់ទិសឲ្យគណបក្សសង្គ្រោះជាតិចូលបំពេញការងារក្នុងសភាក្នុងនាមជាគណបក្សប្រឆាំង ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច។
ក្រោយការព្រមព្រៀងភ្លាមៗ គណបក្សសង្គ្រោះជាតិទទួលរងប្រតិកម្មពីអ្នកគាំទ្រគណបក្សខ្លួនបន្តបន្ទាប់តាមរយៈប្រព័ន្ធអ៊ីនធើណែត និងតាមវិទ្យុដោយចោទថា ការព្រមព្រៀងមិនឆ្លុះបញ្ជាំងពីតម្រូវការរបស់ប្រជាពលរដ្ឋ ឬអ្វីដែលមេដឹកនាំគណបក្សនេះធ្លាប់សន្យានៅពេលកន្លងមកទេ។
ស្របពេលដែលមានការរិះគន់បន្តបន្ទាប់មកនេះ លោក សម រង្ស៊ី ក៏ដូចជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផ្សេងទៀត អំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់រង់ចាំមើលការខិតខំរបស់គណបក្សនេះ ក្នុងរយៈពេល១ខែ ឬ២ខែទៀតជាមុនសិន។
ចំណុចមួយដែលនាំឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិសង្ស័យថា កិច្ចព្រមព្រៀងនោះមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋព្រោះថា ពេលចរចាគណបក្សសង្គ្រោះជាតិរងឥទ្ធិពល ឬគំនាបពីគណបក្សប្រជាជនកម្ពុជា តាមរយៈការចាប់សមាជិកគណបក្សសង្គ្រោះជាតិបន្តបន្ទាប់។
ចំណុចដែលគត់សម្គាល់នោះគឺលោក សម រង្ស៊ី ហាក់ប្តូរឥរិយាបថ ប្រកាសចរចាជាមួយលោក ហ៊ុន សែនមួយរំពេច បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សនេះ៧រូប និង មន្ត្រីកិច្ចការសាធារណៈមួយរូបជាបន្តបន្ទាប់នោះ។ សមត្ថកិច្ចចាប់ផ្តើមចាប់ខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងមន្ត្រីគណបក្សនេះ កាលពីថ្ងៃទី១៥ខែកក្កដាភ្លាមៗនោះ លោក សម រង្ស៊ី ប្រកាសពីប្រទេសបារាំងមកថា ពេលលោកមកដល់កម្ពុជាវិញ នឹងមានការចរចាដោះស្រាយវិបត្តិនយោបាយ លុះមកដល់ភ្នំពេញនៅថ្ងៃទី១៩ខែកក្កដា លោកប្រកាសជួបជាមួយលោកហ៊ុន សែន។
បន្ទាប់ពីចុះហត្ថលេខាព្រមព្រៀង បញ្ចប់វិបត្តិនយោបាយរវាងគណបក្សទាំងពីរនៅវិមានព្រឹទ្ធសភាកាលពីថ្ងៃទី២២ខែកក្កដានោះ លោក ហ៊ុន សែន ថ្លែងដោយទឹកមុខញញឹមថា ជោគជ័យទទួលបានលទ្ធផលល្អ ចំណែកលោក សម រង្ស៊ី ថ្លែងថា អត់មានជម្រើសផ្សេងពីការព្រមព្រៀងនោះទេ។ ជាលទ្ធផលភ្លាមនោះ បេក្ខជនតំណាងរាស្ត្រ៧រូប និងមន្ត្រីម្នាក់ត្រូវបានដោះលែង។
ភាពរកាំរកូសនៃគណបក្សទាំងពីរ ក្នុងដំណើរការចរចាពីភាពឯករាជ្យរបស់ គ.ជ.ប នោះ សមត្ថកិច្ចចាប់យុវជនគណបក្សសង្គ្រោះជាតិ៣រូបទៀត នៅថ្ងៃទី២ខែសីហា។ រំលងតែពីរថ្ងៃនៃការចាប់ខ្លួនយុវជនទាំងពីរ៣រូប គឺនៅថ្ងៃទី០៥ខែសីហា លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំតំណាងរាស្ត្ររបស់ខ្លួនចូលស្បថនៅព្រះបរមរាជរាំង ដោយស្ងៀមស្ងាត់ និងចូលប្រជុំសភានៅថ្ងៃទី០៨ខែសីហា។
ការចាប់ខ្លួនកូនចរចាជាមួយមេនេះ គឺជាយុទ្ធសាស្ត្រដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រើជាមួយខ្មែរក្រហម គឺវាយបណ្តើរ ចរចាបណ្តើរ។ បើទោះជាគណបក្សប្រជាជនអះអាងថា ការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិនោះ ជាកិច្ចការរបស់តុលាការ មិនពាក់ព័ន្ធនិងគណបក្សខ្លួនក៏ដោយ ក៏អ្នកវិភាគ និងប្រជាពលរដ្ឋលើកឡើងថា នោះគឺជាការវាយឲ្យគណបក្សសង្គ្រោះជាតិ ចូលសភាឲ្យបានឆាប់។
បើការចរចា និងការព្រមព្រៀងកើតចេញពីគំនាបដូច្នេះ តើបក្សសង្គ្រោះជាតិនៅតែអាចប្រកាន់ជំហរ ការពារប្រជាពលរដ្ឋពីគំនាបផ្សេងៗ ដែលកើតចេញពីរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែរឬទេ?
ប្រធានផ្នែកទំនាក់ទំនងនយោបាយ និងសន្តិសុខ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមានលទ្ធភាពខ្លះ ក្នុងការកោះហៅសមាជិករដ្ឋាភិបាលឲ្យចូលបំភ្លឺនៅរដ្ឋសភា។
លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ការព្រមចរចារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនោះ មិនមែនដោយសារការរងសម្ពាធពេលចាប់មន្ត្រីរបស់ខ្លួននោះទេ គឺថ្នាក់ដឹកនាំគណបក្សនេះ ចង់ចរចាតែម្តង «ខ្ញុំគិតថា ការចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ឬក៏ចាប់សមាជិកគណបក្សសង្គ្រោះជាតិ លក្ខខណ្ឌគាបសង្កត់ខ្លាំងក្លាដែលថាគណបក្សសង្គ្រោះជាតិត្រូវតែចូលក្នុងស្បថ ឬក៏ចូលរួមសភាជាមួយគណបក្សប្រជាជនទេ ក៏ប៉ុន្តែនេះជា គេហៅថាលេសដើម្បីបំភាន់មតិមហាជនទេ ឬក៏ប្រជាពលរដ្ឋអ្នកដែលគាំទ្រខ្លួន»។
សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី មើលឃើញថា គណបក្សប្រឆាំងមានការពិបាកក្នុងការបំពេញការងារការពារពលរដ្ឋ លើចំណុចខ្លះខាតរបស់រដ្ឋាភិបាល ដោយគ្រាន់តែអាចតតាំងនៅក្នុងសភាដូចអាណត្តិមុនៗ។ តែលោកបញ្ជាក់ថា បើបក្សប្រឆាំងមិនមានឥទ្ធិពលក្នុងការតវ៉ាក្នុងសភា គឺត្រូវរៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ឲ្យបានច្រើន ទើបម្ចាស់ឆ្នោតមានទំនុកចិត្តវិញ «ការយល់ដឹងរបស់មនុស្ស កាលណាយើងបើកឱកាសឲ្យពេលវេលា សម្រាប់និយាយ សម្រាប់ឡើងជជែកតវ៉ា ពេលនោះហើយដែលការផ្លាស់ប្តូរវានឹងអាចមាន ក្នុងអាណត្តិក្រោយ ខ្ញុំគិតថា ប្រសិនជាគណបក្សប្រឆាំង មិនឆ្លាតវៃទេ អាចនឹងធ្លាក់ទៅកន្លែងមួយ យើងខំធ្វើទៅ ហើយលទ្ធផលចុងក្រោយនឹងបានទៅគណបក្សកាន់អំណាច»។
លោក ឯម សុវណ្ណារ៉ា មើលឃើញថា បើទោះជាគណក្សសង្គ្រោះជាតិ មិនអាចទាមទារឲ្យមានការស៊ើបអង្គេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ឬរៀបចំការបោះឆ្នោតមុនអាណត្តិដូចការសន្យាក៏ដោយ គណបក្សនេះ អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅស្ថាប័ន គ.ជ.ប ផ្តាស់ប្តូរនៅសភា ព្រឹទ្ធសភា និងអាចទទួលបានទូរទស្សន៍ វិទ្យុ សម្រាប់ផ្សព្វផ្សាយជំរុញឲ្យមានកំណែទម្រង់ដែរ។
ចំណុចដែលអ្នកតាមដានព្រឹត្តិការណ៍សង្គម ចង់រម្លឹកគណបក្សសង្គ្រោះជាតិដែរនោះគឺថា ប្រជាពលរដ្ឋបច្ចុប្បន្នមានការតាមដានច្រើនរឿងនយោបាយ ដូច្នេះបើពួកគាត់មើលឃើញថា កិច្ចព្រមព្រៀងនយោបាយគណបក្សទាំងពីរ ផ្តល់ប្រយោជន៍ឲ្យបក្សច្រើនជាងពលរដ្ឋនោះ ពួកគេនឹងឈប់គាំទ្រ ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា ដែលក្តោបស្ទើរគ្រប់ប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលស្ទើរគ្រប់ស្ថានប័នទាំងអស់របស់រដ្ឋនោះ ក៏របេះអស់២២អាសនៈដែរ ដោយសារការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.
What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.
I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room
Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy
Some may sacrifice, but that definitely the end of Hun Sen ‘s regime
That is how all the people who own the country strip off the dictator from power
Comment shared from face book friend
បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
…………………
បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។
ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។