​អ្នកភូមិ​ឡ​ពាង​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី6 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកភូមិឡពាង ប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង (រូបថត៖ ញឹម​ សុខន)

​ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោកស្រី​ ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួកគាត់​២​នាក់ និង​ឈប់​ចោទប្រកាន់​ពួក​គាត់​បន្ត​ទៀត​។​

អ្នក​រាយការណ៍​ព័ត៌មាន ​VOD​ បានឲ្យដឹងថា មុន​មក​ដល់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង និង​បឹងកក់​ជាង​៨០​នាក់ ហៀបនឹង​ប៉ះទង្គិច​ជាមួយនឹង​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត ខណៈ​ដែល​ពួកគាត់​ឈរ​ស្រែក​រិះគន់​អភិបាលខេត្ត នៅ​ខាង​មុខ​ផ្ទះ​អភិបាលខេត្ត​នោះ​តែម្ដង ហើយ​ពេលនោះ កម្លាំង​សមត្ថកិច្ច​បាន​រុញច្រាន​អ្នក​តវ៉ា​ទាំងនោះ​ចេញ​ពី​ទីនោះ​។​

​ការឡើង​មកកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​របស់​អ្នកភូមិ​ឡ​ពាង គឺ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​នេះ​ទម្លាក់​បទ​ចោទ​ទាំងឡាយណា ​ដែល​ប្រឆាំង​ពួកគាត់ ហើយ​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ពីរ​រូបឲ្យ​មាន​សេរីភាព​ឡើងវិញ​។​

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រជាពលរដ្ឋ​សហគមន៍​ឡ​ពាង និង​សហគមន៍​បឹងកក់ បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូម៉ែត្រ​សំដៅទៅ​ទី​រួម​ខេត្ត​នេះ ដើម្បី​ការពារ​តំណាង​របស់​ពួកគេ ដែល​តុលាការ​កោះហៅ​ឲ្យចូល​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​ក្រុមហ៊ុន​KDC​។​

ទំនាស់​ដីធ្លី​របស់​អ្នកភូមិ​ឡ​ពាង ជាមួយនឹង​ក្រុមហ៊ុន​KDC របស់​លោកស្រី​ ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​កើត​ឡើង​ជិត​មក​១០​ឆ្នាំ​មកហើយ ហើយ​ទំនាស់​នេះ​ដោយសារ​តែ ​ប្រជាពលរដ្ឋ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​KDC រំលោភ​យក​ដី​ពួកគាត់​។ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំនេះ តំណាង​អ្នក​ឃុំ​ឡ​ពាង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន និង​ផ្ដន្ទាទោស​ជាច្រើន​ឆ្នាំ​៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "​អ្នកភូមិ​ឡ​ពាង​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​​"

  1. khmer says:

    ចុះមី មួយ ឈ្មោះ ជា ខេងជាប្រពន្ធអាមួយឈ្មោះ ស៊ុយ សែម នឹងអីក៏លោភ លន់ម្លេះ
    ដើរប្លន់ដីពីប្រជាជនគ្នាការអៀនខ្មាស់។

  2. Bol says:

    តាមពិតទៅ អ្នកទាំងនេះ កំពុងពុលនឹង ទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយ។
    ប៉ុន្តែ បើនិយាយឲ្យពិតៗ ទៅ គឺពួកអ្នកទាំងនេះ មិនចង់បានដីប៉ុន្មានទេ , គឺគេចង់បានលុយជាង។ ព្រោះពួកទាំងនេះ ដើររាតត្បាតចាប់ដីកន្លែងណា ក៏បានរាល់ថ្ងៃ។
    វាទាស់តែថា លុយដែលគេចង់បាននោះ វាច្រើនហួសពីទីផ្សារដី ដែលអ្នកវិនិយោគរងគ្រោះ ដោយចំណាយលុយមួយសារហើយនោះ មិនអាចចាយលើសពីសមត្ថភាព និងតម្លៃទីផ្សារបាន។
    ពួកអ្នកទាំងនោះ សុទ្ធតែដឹងថា ដីដែលខ្លួនបានខិតខំកាងនេះ ពុំមានផ្តល់ប្រយោជន៍ដល់ខ្លួនគេទេ។ ព្រោះអ្វី ? ផលកសិកម្មលើដីនេះ វាមិនឲ្យប្រយោជន៍ដល់ពួកគេទេ, បើសិនជាដីនេះ មានប្រយោជន៍កសិកម្មមែននោះ ប្រហែលជាគេនាំគ្នាប្រើដីនេះ តាំងពីយូរណាស់មកហើយ ។ គឺមិនចាំបាច់លក់ដូរ ឲ្យក្រុមហ៊ុនទេ។ ឃើញថា មានដីជាច្រើនណាស់ ដែលបងប្អូនយើងមិនបានប្រើ ឬពុំប្រើតែម្តង។ ការដែលមិនប្រើនេះ មកពីមូលហេតុអ្វី? ទី១) មកពីមូលហេតុ ដីនេះពុំមែនជាដីរបស់ខ្លួន។ ទី២) ពួកអ្នកទាំងនោះគ្មានសមត្ថភាពនិងប្រើប្រាស់ ( គ្មានដើមទុន) ។ ទី ៣) ឥតគំនិត ( គឺខ្ជិលតែម្តង)។
    តែនៅពេលឃើញក្រុមហ៊ុន គេទៅទិញដើម្បីប្រើជាប្រយោជន៍ក្រុមហ៊ុន និង សង្គម , ទើបពួកនេះមានគំនិតច្រណែនឈ្នានិះ កើតគំនិត ប្រើទ្រឹស្តី ឈ្នះបានដី ចាញ់់បានលុយ។
    ដូចនេះ ចាំមើលថា ប្រសិនបើក្រុមហ៊ុនសុខចិត្តចោលលុយដែលបានចំណាយ ហើយដកខ្លួនចេញពីដីនេះ , ចាំមើលថា តើដីនេះ នឹងទៅជាអ្វី? តើមានដើមចេក មួយគុម្ព ឬទេ?
    ចង់ដឹងច្បាស់ថា ចរិតរបស់ពួកអ្នកទាមទារដីនេះ តើយ៉ាងណា? សូមទៅមើលដីផ្ទះរបស់គាត់ តើមានដំណាំ អ្វីខ្លះ? ជួនកាលតែស្មៅ ក៏មិនជម្រះផង !!
    ពួកនេះ វាទាល់តែអនុវត្តស្តង់ដារអាមេរិក ទើបដឹងថា យ៉ាងម៉េច!
    យើងគិតថា ក្រុមហ៊ុនមិនគួរបន្តនៅចង់រកស៊ីតំបន់នោះទៀតទេ។ ពីព្រោះអ្វី ? ព្រោះជុំវិញយើង អ្នកស្រុកពុំមែនជារបងការពារយើងទេ។ ពួកនេះ ចាំតែបំផ្លិចបំផ្លាញយើងទេ។ បើនៅទីនេះ មានមេចោរហើយ នុះ ប្រជាជនមិនឲ្យយើងសុខទេ។ ទុកឲ្យប្រជាជនទាំនេះ វេចបង្វិចទៅស៊ីឈ្នួលថៃ វិញល្អជាង!

  3. បរិមី ព្រ:វិហារ says:

    នេះជាជម្ងឺសង្គមយើងមួយផ្នែកធំ ចង់តែបាន មិនដឹងខុសត្រូវ ល្អអាក្រក់ និងហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងមិនចេះខ្មាស់អៀន ទាំងប្រជាជន និងក្រុមហ៊ុន អាចមានកំហុសឆ្គងរៀងៗខ្លួន ។ ប្រជាជនខ្លះលោភលន់ពេកងាយត្រូវបានគេបោកប្រាស់ និងបំពាក់ស្មារតីវណ្ណះ បាត់បង់ម្ចាស់ការរហូតសុបិន្តយល់ថា ប្រសិនផែនដីក្រឡាប់ចាក់ ប្រទេសកលយុគ រួចខ្លួន ឈប់សងលុយធនាគារ យកទ្រព្យដីធ្លីរបស់អ្នកមានទាំងឡាយ ។ ទស្សនះត្រូវបានអ្នកនយោបាយដូចជា កឹម សុខា និង សម រង្សីុ វង្វក់ខួរក្បាល តែខ្លួនឯងទិញឡានជិះសុទ្ធតែតំលៃ 10 ទៅ 20មឺុនដុល្លា តើនៅតែវង្វេងដល់ណាទៀត ។

  4. chankes says:

    មុននឹងធ្វើការវិនិច្ឆ័យថាអ្នកណាល្អអ្នកណអាក្រក់យ៉ាងហោចណាស់ក៏ដឹងអ្នកភូមិអោយបាន៥០ភាគរយយ៉ាងតិច។