តុលាការ​សម្រេច​ដាក់​គុក​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​អស់​មួយ​ជីវិត

លោក ខៀវ សំផន និង​លោក នួន ជា។

លោក ខៀវ សំផន និង​លោក នួន ជា។



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សំណុំ​រឿង​ករណី ០០២/០១ ប្រឆាំង​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម ​លោក ខៀវ សំផន និង​បង​ធំ ទី​ពីរ​របប​នេះ​លោក នួន ជា ត្រូវ​បាន​ចៅក្រម​នៃ​សាលា​ក្តី​កូន​កាត់​ខ្មែរ​ក្រហម នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ដាក់​គុក អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ពីរ​នេះ «អស់​មួយ​ជីវិត»។

សំណុំរឿង ០០២/០១ ដែល​បាន​ចាប់​ផ្តើម​កាល​ពី ខែ​វិច្ឆិកា ឆ្នាំ​២០១១ ស្តី​ពី​គោល​នយោបាយ​ជម្លៀស​មនុស្ស​ពី ទីក្រុង​ភ្នំពេញ ពេល​របប​នេះ​បាន​ជ័យ​ជម្នះ​ក្នុង ឆ្នាំ​១៩៧៥ និង​សម្លាប់​មន្រ្តី​មក​ពី​របប​មុនៗ​បាន​បើក​សវនាការ​រយៈ​ពេល ២១២ ថ្ងៃ មុនពេល​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​​ចាប់​ផ្តើម​ស្តាប់​សេចក្តី​ថ្លែង​បិទ នៃ​ការ​សាក​សួរ​ដេញ​ដោល​ក្នុង​សំណុំ​រឿងនេះ​ ​កាល​ពី​ខែ តុលា ឆ្នាំមុន ដោយ​ផ្តោត​សំខាន់​ទៅ​លើ​បទ​ចោទ​ទាក់​ទង​នឹង​ការ​ជម្លៀស​ប្រជាជន កម្ពុជា​និង​ការ​ពិឃាត​មនុស្ស​ក្រោយ​មក។

តែយ៉ាង​ណា សហជន​ជាប់​ចោទ លោក នួន ជា វ័យ ៨៨​ឆ្នាំ និង​លោក ខៀវ សំផន វ័យ ៨៣​ឆ្នាំ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​បំផុត នៃ​របប​ខ្មែរ​ក្រហម​ដែល​នៅ​រស់​រាន​មាន​ជីវិត បាន​អះអាង​អំពី​ភាព​គ្មាន​កំហុស​របស់​ខ្លួន​ចំពោះ​បទ​ឧក្រិដ្ឋ​នៃ​របប​ខ្មែរ ​ក្រហម​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជិត​ពីរ​លាន​នាក់​ស្លាប់​នោះ​ទេ។

សំណុំរឿង ០០២/០១ នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ត្រឹម​នេះ ខណៈ​សំណុំ​រឿងករណី ០០២/០២ ដែល​មាន​ជន​ជាប់​ចោទ ជា​អ្នក​ទាំង​ពីរ​ដដែរ ​បាន​ចាប់​​បន្ត​ដំណើរការ កាលពី​សប្តាហ៍​មុន ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ដូចជា បទ​ប្រល័យ​ពូជសាសន៍ និង​​ការ​ធ្វើ​ទារុណកម្ម។

វា​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ការ​ជំនុំ​ជម្រះ​លើ សំណុំ​រឿងករណី ០០២/០២ ខាង​មុខ​នេះ អាច​ជា​ករណី​ចុង​ក្រោយ ដោយ​សារ​តុលាការ​នេះ​ជួប​ការ​ជំទាស់​ជុំវិញ​ករណី ០០៣ និង ០០៤ ពី​សំណាក់រាជ​​រដ្ឋាភិបាល​កម្ពុជា។

សូមអានព័ត៌មានពាក់ព័ន្ធ និងរង់ចាំអានព័ត៌មានពិស្តារ….


What Next?

Recent Articles

8 Responses to "តុលាការ​សម្រេច​ដាក់​គុក​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​អស់​មួយ​ជីវិត"

  1. កម្មករមកពីទល់ដែនថៃ says:

    ការកាត់ទោសគ្រាន់ជាល្បែងដើម្បីបោកប្រាស់ជនរងគ្រោះ និង​តុលាការរកការងារធ្វើខ្លួួនឯង ជាជាងផ្តោលលើការពិត។ អ្នកដែលត្រូវយកមកកាត់ទោសបន្ថែមគឺមន្រ្តីរដ្ឋាភិបាលពុករលួយ ផ្តាច់ការ និងសម្លាប់មនុស្សក្រៅច្បាប់ ដែលត្រូវយកមកាត់ទោស។ ចាំមើលតើនណា ចេញមកកមបង្កើតតុលាការនេះម្តងទៀត?

  2. Arun Reah says:

    I think UN court fails to find justice for Khmer people who are victims during Pol Pot’s time

  3. បរិមី ព្រ:វិហារ says:

    ការកាត់ទោសនេះ ជាការបង្ហាញពិភពលោកទាំងមូលឱយទទួលស្គាល់ការពិតថា ” នៅកម្ពុជាពិតជាមានរបបប្រល័យពូជសាសន៍ឯង ដោយសំលាប់មនុស្ស ជិត2លាននាក់ បើគរសពលើគ្នាបានជាភ្នំ ហើយយកឈាមខែ្មរស្លាប់ទាំងនោះ កើតជាទន្លេឈាម បន្ថែមលើសនេះការវិនាសបែកបាក់គ្រួសារ សង្គម ចិត្តគំនិតក្ាចសាហាវបន្តមានវត្តមាននៅកម្ពុជា វែងឆ្ងាយទៅមុខទៀត ” ដូចនេះសុំអ្នកដឹកនាំខែ្មរ ត្រូវតែប្រុងប្រយ័ត្នបំផុតលើចំនុចនេះ ព្រោះការបញ្ឆេះ គំនិតវណ្ណះ តាមរយះអ្នកមាន អ្នកក្រ កំហឹងប្រកាន់ពូជសាសន៍ជាមួយយួន កំហឹងបាត់ទឹកបាត់ដី ព្រោះបងប្អូនខែ្មរខ្លះនូវតែល្ងង់ខ្លៅ និងងប់ងល់ជាមួយខ្លឹមសារទាំងនេះ ហើយហ៊ានបូជាអាយុជីវិត តាមការបោកប្រាស់ទាំងនេះ ! 2013 រង្សីុ និង សុខា ប្រើប្រាស់យុទ្ធសាស្ត្រនេះ ហើយ រង្សី និង សុខា នឹងមិនអាចគ្រប់គ្រងសភាពការណ៍បានឡើយ ប្រសិនជាឈ្នះឆ្នោតនោះ ព្រោះការងារសនិ្តសុខទូទៅ ប្រើទាហាន និងប៉ូលីស ស្មើសូន្យ ដូចនេះ នឹងនាំដល់ការចលាចលទាំងស្រុងតែម្តង ដំបូងឡើយខែ្មរសំលាប់យួន រួចយួនសំលាប់ខែ្មរ ទៅវិញទៅមក ចេញសង្គ្រាមសីុវិល ។ យើងឃើញស្រាប់ឱយតែមានសប្បុរ សៗ លាបពណ៌ជាយួន គឺបានតាមចិត្ត ជាយួនភ្លាម ! នគរបាលយួន ទាហា៊នយួន រដ្ឋបាលយួន ទៅណាវា មិនខ្ទេចដូចផេះទាំងអស់គ្នា លទ្ធផលចុងក្រោយគឺ អ្នកសល់អ្នកមានក្បា់លជង្គង់ធំជាងក្បាលមានខួរមិនខាន!
    ពិតជាមិនចង់ឃើញ រង្សី និង សុខា ជំនួសតំណែង នួន ជា និង ខៀវ សំផនទៀតទេ! សុំបិទទំពរ័ប្រវតិ្តសាស្ត្រខែ្មរសំលាប់ខែ្មរ ត្រឹមតែ នួន ជា និង ខៀវ សំផនហ្នឹងបានហើយ!

  4. បរិមី ព្រ:វិហារ says:

    Arun Reah, I strongly believe that we CANNOT find justice for all Cambodian people and this is the best justice that we can find it and we should get it. This court should bring other players (Governments) such as Vietnam, China, USA … to fill their responsibilities and some people wish to see the King’s father also to stand trial!? This is Cambodian lives “Not what we want it, but what we can accept it”!

  5. Prek Eng says:

    វាគ្រាន់តែល្អមើលដោយកាត់ទោសបានខ្លះ​ មិនសំខាន់ទេអាប៉ុន្មាននាក់នេះបំណងសំខាន់​គឺចង់បាន​ថាអា​ណានៅពីក្រោយដើម្បីទាញវាមកឲ្យទទួលខុសត្រូវ។ កាត់ទោសខ្មែរក្រហម តែខ្មែរក្រហមមួយ​កំព្លូសធំ​កំពុងដឹងនាំកម្ពុជាសព្វថ្ងៃ គឺវាដដែលជាដដែលទេ

  6. Kmeng Peal says:

    នៅអា១ទៀត….។

  7. ?? says:

    I knot that it was always a habit of the leaders in Cambodia. never admitted for whatever they have been doing to their nation . I filling so sorry to all Cambodian families that has been lost in POL POT regime . including me as your bloody part of your nation that always caring about all of you inside the country. my parent and a whole bunches of my families gone from this world without justice. all of that came from political interference from out side. because this nation broken a part that right I only seeing people crying every day, full of sadness non stop. if this nation not working together that will be the end of it.**** to all Cambodian ****I see the end of this nation is near. because of evil staying among this nation never give up. I knew who was involving in the killing innocent Cambodian. I still have confident that it will reveal in the nearest future. ( in the next teen years we will see live and death for this nation) I wishing this nation will stay in the world community. peace for all ?????????????

  8. កម្មករមកពីទល់ដែនថៃ says:

    តើអ្នកចង់ដឹងនណានៅពីក្រោយរបបប្រល័យពូជសាសន៏ មុនរបបប្រល័យពូជសាសន៏ សង្គមរាស្រ្តនិយម អាណានិគមន៏ សាធារណះរដ្ឋប្រជាមានិតកម្ពុជា/រដ្ឋកម្ពុជា ព្រះរាជាណាចក្រកម្ពុជា ចូរសាកគិតមើលទៅឃើញហើយ នេះកុំគិតសម័យអង្គរ និងមុនសម័យអង្គរ សម័យចេនឡា និងសម័យលង្វែកអី។

    ១៨៤៣ បារាំងដាក់អាណានិគមន៏មកលើស្រុកខ្មែរ យកពន្ឋលើដីស្រែ និងរាប់មនុសុ្សយកពន្ឋដារ ១៩៣១ បារាំងចាប់ខ្មែរទៅច្បាំងនៅសង្គ្រាមលោកលើកទី១ ក្នុងទ្វីបអឺរ៉ុប ១៩៤៥៥ និង៤៦ ជប៉ុនចូលស្រុកខ្ម៊េរ រួចដកចេញទៅវិញដោយសារចាញសង្រ្គាមលោកលើកទី២ បារាំងចូលមកដាក់ អាណានិគមន៏លើខ្ម៊េរម្តងទៀត ពេលនោះប្រជារាស្រ្តខ្មែរមិនសប្បាយចិត្ត ឯយូនក៏ស្ថិតក្នុងអាណានិគមន៏បារាំងដែរ ក៏សំុដីខ្ម៊េរបង្កើតចលនាតស៊ូប្រឆាំងបារាំង។ នៅស្រុកខ្មែរបង្កើតចលនាតស៊ូ ហៅថា ខែ្មរអីសារ៉ាក់ អ្នកខ្លះហៅថាអីសារោចាក់ ឬបកប្រែមកវិញថា អីសារ៉ាក់ចោរ ចលនានេះនៅតែបន្ត រួចបង្កើតនៅទល់ដែនខ្មែរថៃ ដឹកនាំដោយលោក ប៊ុន ចាន់ម៉ុល មួយផ្នែក និងមួយផ្នែកទៀតដឹកនាំដោយ ឧត្តមសេនី/ស្តេចក្រាញ់ដាបឈួន តែត្រូវព្រះមហាក្ស័ត្រ សម្លាប់ចោលព្រោះចោតថាក្បត់ជាតិ។ ឆ្នាំ​១៩៥៤ ខ្មែរទទួលបានឯករាជពីបារាំង ព្រោះបារាំងដកចេញពីយួន និងខ្មែរ ព្រោះគេចង់ក៏សាងប្រទេសរបស់គេក្រោយសង្គ្រាមលោកលើិទី២ចប់។ ពេលនោះបារាំងកាត់ដីកម្ពុជាក្រោមដែលមាន ២២ ខេត្តឲ្យទៅយួនខាងត្បូងគ្រប់គ្រង ដែលស្ថិតនៅក្រុោមការគ្រប់គ្រងរបស់អាមេរិចកាំង។ ឯយួនខាងជើងបន្តធ្វើសង្គ្រាមជាមួយអាមេរិចកាំងដែលគ្រប់គ្រងយូនខាងត្បូង/ខ្មែរកម្ពុជាក្រោម។ ឆ្នាំ​១៩៦៣ ចលនាខ្មែរឥសារ៉ាក់នៅតែបន្ត យូនខាងជើងឆ្លៀតឪកាសមកជួបជាមួយសម្តេចតា បង្កើតចលនាតស៊ូលើទឹកដីខ្មែរដោយសន្យាពេលទទួលបានជោគជ័យលើអាមេរិចកាំងប្រគល់ទឹកដីខ្មែរកម្ពុជាក្រោម (ទឹកដីកូសាំងស៊ីន​ឬព្រេងនគរមកឲ្យខ្មែរវិញ) សម្តេចតាយល់ព្រម។ ឆ្នាំ​១៩៧០ អាមេរិចកាំងបង្កើនទ័ពទៅពង្រាយនៅខ្មែរកម្ពុជាក្រោម ប្រឆាំងនឹងយួនខាងជើង សម្តេចតាមិនសុខចិត្តក៏ឲ្យុលន់ណុលធ្វើរដ្ឋប្រហារ ដើម្បីបង្កើតទ័ពប្រឆាំងនឹងអាមេរិចកាំងដែលចូលមកក្នុងទឹកដីកម្ពុជា។ យុនបានចិត្តក៏ពង្រឹងកំលាំងតស៊ូខ្មែរដែលមានស្រាប់ក្នុងព្រៃ ប្រឆាំងនឹងទាហ៊ាន លោកសេនា ប្រមុខលន់ ណុល ដែលរបបសាធារណរដ្ឋខ្មែរគ្រប់គ្រងទាំងសេដ្ឋកិច្ច និងនយោបាយដោយ អាមេរិចកាំង (កម្លាំងសម្ព័ន្ឋមិត្ត) ពេលនោះ សាឡុតសរ ខៀវសំផន នួនជា សោភឹម ក៏ធ្វើសង្គ្រាមក្នុងព្រៃប្រឆាំងនឹងលន់ណុល ដោយប្រើកំលាំងតស៊ូដឹកនាំដោយបក្សកំុមុយនីស្តយួន (ហ៊ូជីមិញ)។ ពេលរំដោះប្រទេសបាន ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ របបនេះមិនបានប្រគល់អំណាចឲ្យ សម្តេចតាគ្រប់គ្រងទេ តែយូនបន្តឲ្យក្រុមសាឡុតស (ហៅប៉ុលពត​/បងធំទី១ ដឹកនាំបន្ត ដោយអនុវត្តលទ្ឋិកុំមុយនីស្ត ក្នុងនោះក៏មានកំលាំងបង្គប់យួនស្តិតក្នុងថ្នាក់ដឹកនាំរបស់របបនេះ) ក្នុងនោះក៏មាន អៀងសារីមួយផងដែរ។ ប្រទេសយួនបានបង្រួបបង្រួមគ្នាជារដ្ចាភិបាលតែមួយ ក្រោមការគ្រប់គ្រងរបបដោយយួនកុំមុយនីស្តហាណូយ/យួនខាងជើង។ ឯកម្ពុជាកំលាំងបង្គបរបស់យួនបន្តការកាប់សម្លាប់ប្រជាជនខ្មែរ ព្រោះប៉ុលពតមិនព្រមធ្វើតាមបញ្ជា របស់យួនកំុនីស្ត។ ពេលនោះសង្គ្រាមតាមទល់ដែនក៏កើតឡើងក្នុងឆ្នាំ​១៩៧៧ រហូត យួនចូលឈ្លានពានទឹកដីខ្មែរនៅ ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩។ យួនបន្តការគ្រប់គ្រងប្រទេសកម្ពុជា ដោយបង្រឹងបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងនៅខែធ្នូ ឆ្នាំ​១៩៧៨ រហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ក្នុងរបបប៉ុលពត ពេលដែលបងធំទីមួយមិនតាមបង្គាប់ការដឹកនាំរបស់យូន ក៏ងាកទៅរកចិនឲ្យគាំទ្ររបបខ្លួន (វិស័យកសិកម្ម ពាណិជ្ជកម្ម និងសម្ភារះយោធា) រហូតដល់ ឆ្នាំ ១៩៩៧។ ទើបធ្វើសមាហរណកម្មជាមួយ រដ្ឋកម្ពុជាដែលដកនាំដោយ លោក ហ៊ុន សែន កូនចៅសំនប់របស់យួន។ តែក្រោយបោះឆ្នោតឆ្នាំ​១៩៩៣ ប្រទេសកម្ពុជាស្ថិតក្នុងតំណាក់កលអន្តរកាល គ្រប់គ្រងនិន្នាការនយោបាយបក្សកុំមុយនីស្តយូន ព្រោនាយករដ្ឋមន្រ្តីលោក ហ៊ុនសែន គឺយូនជាអ្នកផ្តល់អំណាចឲ្យ បក្សប្រឆាំងគាំទ្រដោយរបបសេរី ដែលមានអាមេរិចកាំង ជប៉ុន សហភាពអឺរ៉ុប អូស្រ្តាលី បារាំង …..និងសម្ព័ន្ឋមិត្តក្នុងប្រទេសអាស៊ាន ជាភ្នែកច្រមុះរបស់លោកខាងលិច។ នេះមិនទាន់គិតសហភាពស៊ូវៀត គុយបា និងប្រទេសលោកខាងកើតដែលគាំទ្ររបបកុំមុយនីស្ត (ដឹកនាំដោយលោក ហ៊ុនសែន)។ ដូច្នេះ លោកអ្នកប្រាកដជាយល់ថា ប្រទេសកម្ពុជាស្ថិតនៅក្រោមអ្នកណាខ្លះដែលជាប់ពាក់ព័ន្ឋនឹងរបបប្រល័យពូជសាសន៏ចេញមុខ និងប្រល័យពូជសាសន៏បិតមុខ!!!!!!