ទូត​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​ស្វាគមន៍​សាលក្រម​ប្រឆាំង​លោក នួន ជា និង ខៀវ សំផន​​

ដោយ៖​ អ៊ិត សូធឿត​
ថ្ងៃព្រហស្បតិ៍ ទី7 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក ខៀវ សំផន (ធ្វេង) និងលោក នួន ជា (រូបថតពី ECCC)

​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​សហភាព​អ៊ឺរ៉ុប​ស្វាគមន៍​សាលក្រម​ប្រឆាំង​លោក នួន ជា និង ខៀវ​សំផន ដែល​ប្រកាស​ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) កាលពី​ព្រឹក​មិញ​នេះ ។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ប្រកាស​សាលក្រម​ដាក់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​លោក នួន ជា និង ខៀវ​សំផន ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​សហភាព​អ៊ឺរ៉ុប​ចេញ​លិខិត​ពីរ​ផ្សេង​គ្នា​ដើម្បី​ស្វា​គមន៍​សាលក្រម​នេះ ។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ខ្លួន​នា​ថ្ងៃនេះ ស្ថានទូត​អាមេរិកសម្ដែង​ការ​អរគុណ​ដល់​ចៅក្រម និង​អ្នកតំណាង​ផ្សេង​ទៀត​នៃ​តុលាការ​នេះ ចំពោះ​ការខិតខំ​និង​ការប្តេជ្ញាចិត្ត​របស់​គេ​ក្នុង​ការស្វែងរក​យុត្តិធម៌​។​

​សេចក្ដីប្រកាស​បន្ត​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការខិតខំ​របស់ ECCC ក្នុង​ការនាំ​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា ក៏​ដូចជា​ការបង្ហាញឲ្យឃើញ​ច្បាស់​នូវ​ឧក្រិដ្ឋកម្មដ៏​គួរឲ្យ​រន្ធត់​របស់របប​ខ្មែរក្រហម និង​ការពង្រឹង​និតិរដ្ឋ​នៅ​កម្ពុជា ។​

​ចំណែក​សហភាព​អ៊ឺរ៉ុប​នៅ​ថ្ងៃនេះ​ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដើម្បី​ស្វាគមន៍ និង​ថា​ការផ្ដន្ទាទោស​នេះ​គឺជា​ជំហាន​វិជ្ជមាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការតស៊ូ​របស់​ពិភពលោក​ប្រឆាំង​នឹង​ការ​រួច​ទោស ហើយ​វា​បង្ហាញ​ថា អ្នកដឹកនាំ​នយោបាយ​ណាក៏ដោយ​គឺ​អាច​នឹង​ទទួលខុសត្រូវ​សម្រាប់​ការប្រព្រឹត្ត​របស់ខ្លួន ទោះបីជា​កន្លងផុត​អស់​រយៈពេល​រាប់​ទសវត្ស​ហើយ​ក៏​ដោយ ។​

​សេចក្ដីថ្លែងការណ៍​បន្ត​ថា សហភាព​អ៊ឺរ៉ុប​តាំងចិត្ត​នឹង​បន្ត​ផ្ដល់​ជំនួយ​សម្រាប់​ប្រយោជន៍​ដល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​សម័យ​ខ្មែរក្រហម និង​ចែករំលែក​ដល់​ដំណើរការ​នៃ​ការផ្សះផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​០០២/០១ ដោយ​កាត់ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ។​ មេធាវី​ជនជាប់ចោទ​ទាំង​ពីរ​រូប មាន​រយៈពេល​៣០​ថ្ងៃ​ក្នុង​ការប្តឹង​ឧទ្ធរណ៍​។​

​សំណុំរឿង​០០២ ត្រូវបាន​បែងចែក​ជា​២​ករណី ដើម្បី​សម្រួល​ដល់​ការកាត់ក្តី គឺ​ករណី​០០២/០១ និង​០០២/០២ ដោយសារ​ភាពស៊ាំ​ញ៉ាំ និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ រួមមាន លោក នួន ជា អាយុ​៨៨​ឆ្នាំ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អាយុ​៨៣​ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សវនាការ​លើ​សំណុំរឿង​០០២​នេះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១១ និង បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​នៅ​ខែ​តុលា​ឆ្នាំ​២០១៣​។ សំណុំរឿង​០០២/០១ អង្គ​ជំនុំជម្រះ​បាន​ស្តាប់​សក្ខីកម្ម​ពី​សាក្សី​ចំនួន​៩២​នាក់​។​

​បទចោទប្រកាន់​នានា​ក្នុង​សំណុំរឿង​០០២/០១​នេះ ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ភ្នំពេញ នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ និង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់​ផ្សេងៗ​ទៀត ក្នុង​ដំណាក់កាល​ក្រោយ​ទៀត​(​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២) និង​ការសម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ៍សាត់​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥​។

​ចំណែក​សំណុំរឿង​០០២/០២​មាន​បទ​ចោទ​ពាក់ព័ន្ធ អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ចាម ជនជាតិ​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​រំលោភ​សេពសន្ថវៈ ការ​បោសសំអាត​ផ្ទៃ​ក្នុង​មន្ទីរ​សន្តិសុខ ស​-២១ មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់ មន្ទីរ​សន្តិសុខ​អូរ​កន្សែង មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ការដ្ឋាន​ទំនប់​១​មករា ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​ទំនប់​ត្រពាំងថ្ម     ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ការប្រព្រឹត្ត​ជាក់លាក់​លើ​អ្នករដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​៕

សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

One Response to "ទូត​អាមេរិក និង​សហភាព​អ៊ឺរ៉ុប​ស្វាគមន៍​សាលក្រម​ប្រឆាំង​លោក នួន ជា និង ខៀវ សំផន​​"

  1. CountryStudent says:

    Hun Sen is a very bad father; he got his sons involve with his crimes and treason; in the near future, Cambodia will be changed with out avoidable; for many reasons and different ways, Hun Sen will fall; in case Hun Sen falls down by civil war and or people power, oh my Lord, I can’t imagine how horribly Hun Sen, family and cronies will be punished by the angry mob !!!!!!! It’s going to be just like Gaddafi ‘s sons and Saddam Husein’s sons, captured, brutality tortured and killed by Libyan and Iraqi rebels

    ========================

    =======================

    You can’t denial this, in conclusion, the CNRP has very large out number supporters of CPP from all sectors in Cambodian society as well as international community.

    What Hun Sen has these days are his small group who is benefit from him, his cronies and family, body guard, gun money and power. His group and cronies will kick his ass when he is no longer useful for them.

    I think, it’s just the matter of The “How” to organize and manage the dynamic of the mighty “PEOPLE POWER” to connect them together and have all of them rise up at the same time at the right place at the right time to overthrown the regime; that way Hun Sen will have no room

    Almost everyone of Cambodian and worker from all institutions including military, police and Chea Sim, Heng Sam Rin group want to rise up and kick Hun Sen’s ass, but they want to be sure that when they start doing it, every one else will do the same; so one again fox, study the How to organize strategy

    Some may sacrifice, but that definitely the end of Hun Sen ‘s regime

    That is how all the people who own the country strip off the dictator from power

    ======================

    =====================

    Comment shared from face book friend

    បែកធ្លាយរឿងអសោច៖ ហ៊ុន សែន ផ្តល់គ្រឿងឥស្សរយសជូន ធាន វុទ្ធី ស្នាដៃបោក
    …………………
    បញ្ជាក់៖ ហ៊ុន សែន បញ្ជាឲ្យចាប់ ធាន វុទ្ធី ថ្ងៃទី៤ សីហា ២០១៤ ថ្លែងក្នុង ពិធី ចែកសញ្ញាប័ត្រនៅកោះពេជ្រ។ តែធាតុពិត ហ៊ុន សែន ស្គាល់ ធាន វុទ្ធី ច្បាស់ ដូចថ្ងៃ ហើយថែមទាំងបានបំពាក់គ្រឿងឥស្សរយស ជូន ធាន វុទ្ធី ថែមទៀត ដើម្បីលើកទឹកចិត្តចំពោះ ធាន វុទ្ធី។

    ហ៊ុន សែន ពិតជាស្មានមិនដល់ ថារឿងនេះត្រូវបានបែកធ្លាយ ព្រោះមិន គិតឃើញថា មានហ្វេសប៊ុក ដោយសំអាងថាមានតែទូរទស្សន៍ វិទ្យុ និងកាសែរតស៊ីភីភី គឺអាចធ្វើអ្វីបានស្រេចចិត្ត។ តែពេលនេះស៊យធំ ព្រោះរឿងថោកទាប របស់ ធាន វុទ្ធី និង ហ៊ុន សែន ត្រូវបានបកអាក្រាត។