Wed, 20 August 2014
Kevin Ponniah and វង្ស សុខេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មួយថ្ងៃបន្ទាប់ពីលោក ហេង សំរិន ប្រធានរដ្ឋសភា បានប្រាប់លោក ង្វៀន តាន់យុង (Nguyen Dan Dung) នាយករដ្ឋមន្រ្តីវៀតណាម នៅ ទីក្រុងហាណូយ ថា រដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់បាតុកម្មជ្រុលនិយមរបស់ខ្មែរក្រោម តែលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសបានប្រាប់មេដឹកនាំបាតុកម្មកាលពីម្សិលមិញថា រដ្ឋាភិបាលក៏បានយល់ពីក្តីបារម្ភរបស់បាតុករដែរ។
អ្នកសង្កេតការណ៍បានឲ្យដឹងថា សេចក្តីថ្លែងខុសគ្នានេះគឺបង្ហាញអំពីការព្យាយាមរបស់គណបក្សប្រជាជន ក្នុងការដើរតាមផ្លូវការទូតដោយប្រុងប្រយ័ត្នដើម្បីកុំឲ្យពាក់ព័ន្ធនឹងកំហឹងជាទូទៅប្រឆាំងនឹងវៀតណាម ហើយទន្ទឹមនឹងនេះក៏ចង់បញ្ចៀសកុំឲ្យវៀតណាម ដែលជាដៃគូប្រវតិ្តសាស្រ្តរបស់គណបក្សកាន់អំណាចខឹង។
តាមមេដឹកនាំក្រុមបាតុករបានឲ្យដឹងបន្ទាប់ពីបានចូលរួមប្រជុំនៅការិយាល័យរបស់លោក ហោ ណាំហុង កាលពីរសៀលថ្ងៃអង្គារថា រដ្ឋមន្រ្តីការបរទេសបានស្នើសកម្មជនផ្អាកបាតុកម្មនៅក្រៅស្ថានទូតវៀតណាម ដែលធ្វើឡើង ៣ ថ្ងៃជាប់ៗគ្នាពីសប្តាហ៍មុន ដើម្បីទុកពេលរិះរកវិធីដោះស្រាយ។
សកម្មជនរូបនេះបានថ្លែងថា លោក ហោ ណាំហុង បានលើកឡើងថា បើទោះជារដ្ឋាភិបាលប្រគល់ញតិ្តទៅឲ្យវៀតណាម តាងនាមឲ្យបាតុករក៏ដោយ ក៏ពួកគេនៅតែរង់ចាំចម្លើយតបដែរ។
ប៉ុន្តែ បើតាមលោក សុខ សុថា នៃសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យបានឲ្យដឹងថា រដ្ឋាភិបាលក៏បានយល់ស្របជាមួយនឹងបាតុករដែរថា វៀតណាមមិនអាចប្តូរប្រវតិ្តសាស្រ្តកម្ពុជាក្រោមបានទេ។
និស្សិត ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមបានអំពាវនាវឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាម សុំទោសចំពោះការលើកឡើង កាលពី ខែមិថុនា ថា វៀតណាម មានអធិបតេយ្យលើអតីតខេត្តកម្ពុជាក្រោមតាំងពីមុនបារាំង ប្រគល់ជាផ្លូវការឲ្យទៅវៀតណាម ក្នុង ឆ្នាំ១៩៤៩ ទៅទៀត។
បាតុករបានដុតទង់ជាតិវៀតណាម ក្នុងអំឡុងបាតុកម្ម នៅក្រៅស្ថានទូតកាលពីសប្តាហ៍មុនធ្វើឲ្យមានការថ្កោលទោសភ្លាមៗពីក្រសួងការបរទេសវៀតណាម ដែលបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការបញ្ឈប់សកម្មភាពនេះ។
ចំណុចនេះ ត្រូវលើកឡើងដោយលោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន តាន់យុង ដោយផ្ទាល់ប្រាប់លោក ហេង សំរិន កាលពីថ្ងៃចន្ទ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា លោក ហេង សំរិន បានលាបពណ៌បាតុករថា មានសម្ព័ន្ធជាមួយក្រុមជ្រុលនិយម។
លោក សុខ សុថា មេក្រុមយុវជនថ្លែងថា ប៉ុន្តែ លោក ហោ ណាំហុង «ប្រាប់យើងថា ការដុតទង់ជាតិវៀតណាម ក្នុងអំឡុងបាតុកម្ម គឺជារឿងធម្មតា ក្នុងប្រទេសប្រជាធិបតេយ្យ»។
លោកបន្តថា៖ «ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋាភិបាលបានសម្តែងឆន្ទៈគាំទ្រសកម្មភាពពួកយើង…យើងទទួលយកសំណើពួកគេផ្អាកបាតុកម្ម ប៉ុន្តែ ជំហរយើងនៅតែទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសនិងទទួលស្គាល់ប្រវតិ្តសាស្រ្ត»។
លោក ថាច់ សេដ្ឋា មន្រ្តីគណបក្សប្រឆាំងដែលចូលរួមក្នុងកិច្ចប្រជុំជាប្រធានសហគមន៍កម្ពុជាក្រោមបញ្ជាក់ថា លោក ហោ ណាំហុង បានផ្ញើសារវិជ្ជមានមួយ។ សារនោះខុសពីសាររបស់លោក ហេង សំរិន ជម្រាបទៅលោកនាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃចន្ទ។
សារព័ត៌មាន Thanh Nien របស់ វៀតណាម បានរាយការណ៍ថា៖ «លោក ហេង សំរិន ថ្លែងថា រដ្ឋាភិបាលកម្ពុជាសោកស្តាយចំពោះហេតុការណ៍នេះ ហើយថា ទង្វើនេះធ្វើដោយក្រុមជ្រុលនិយមមួយក្តាប់តូច ដែលត្រូវបានញុះញង់ដោយបុគ្គលដែលឈឺចាប់ចំពោះប្រវតិ្តសាស្រ្ត»។ លោកបន្តថា រូបលោកនិងរដ្ឋាភិបាលកម្ពុជា ពុំសប្បាយចិត្តចំពោះសកម្មភាពនេះទេ ហើយបានចាត់វិធានការតឹងរ៉ឹង ដើម្បីបង្ការកុំឲ្យកើតមានបែបនេះទៀត»។
លោក ហេង សំរិន ប្រធានរដ្ឋសភានិងជាស្ថាបនិកបង្កើតគណបក្សកាន់អំណាច កំពុងធ្វើទស្សនកិច្ចផ្លូវការទៅ ប្រទេសវៀតណាម ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងតំណាងរាស្រ្តជាច្រើនរូបរបស់គណបក្សកាន់អំណាច ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
កាលពីថ្ងៃសុក្រ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងតាមវិទ្យុថា បាតុករគ្រាន់តែបញ្ចេញមតិនៅក្នុងប្រទេសប្រជាធិបតេយ្យ។ លោកប្រាប់វិទ្យុអាស៊ីសេរីថា៖ «កម្ពុជាខុសពីវៀតណាម។ កម្ពុជាប្រកាន់ខ្ជាប់នូវលទិ្ធប្រជាធិបតេយ្យពហុបក្សនិងអនុញ្ញាតសេរីភាពបញ្ចេញមតិក្រោមក្របខ័ណ្ឌច្បាប់»។
ប្លុក Khmerization ជាប្លុករិះគន់រដ្ឋាភិបាលជាញឹកញាប់ថា ជាអាយ៉ងវៀតណាម ហើយជាប្លុកពេញនិយមរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានសរសើរចំពោះការអត្ថាធិប្បាយនេះ ហើយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏កោតសរសើរផងដែរ។
លោក អ៊ូ វីរៈ អ្នកអត្ថាធិប្បាយនយោបាយថ្លែងថា រដ្ឋាភិបាលគ្រាន់តែផ្គាប់ចិត្តមហាជនដែលខ្លួនប្រឈមដោយលោក ណាំហុង ត្រូវកោះអញ្ជើញបាតុករហើយលោក ហេង សំរិន ទៅធ្វើទស្សនកិច្ចនៅវៀតណាម គឺជាសកម្មភាពគិតគូរមួយ។
លោកគិតថា៖ «អ្នកនាំពាក្យស្ថានទូតធ្វើឲ្យរដ្ឋាភិបាលស្ថិតក្នុងភាពលំបាក។ ខ្ញុំគិតថា គណបក្សប្រជាជនស្ទាក់ស្ទើរក្នុងការថ្កោលទោសរដ្ឋាភិបាលវៀតណាម ដោយសារទំនាក់ទំនងយូរអង្វែង។ ពួកគេស្ថិតក្នុងស្ថានភាពពិបាក»៕
These word from about:
ប្រជាពលរដ្ឋសហគមន៍”ខ្មែរក្រហម” និងរួមទាំងមានព្រះសង្ឃនាំគ្នាមកតវ៉ានៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាកាលពីដើមខែសីហានេះ។ ផា លីណា
These word from above:
ប្រជាពលរដ្ឋសហគមន៍”ខ្មែរក្រហម” និងរួមទាំងមានព្រះសង្ឃនាំគ្នាមកតវ៉ានៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាកាលពីដើមខែសីហានេះ។ ផា លីណា
Former Hia lola = A youn kon toap..!
To បប,
If you are a educated guy, you should say:
-Former Hia lola is wrong or
-Former Hia lola is right.
If you say: “Former Hia lola = A youn kon toap..!” it proves that you are a low class racist and has no education like normal person.
យី!«ខ្មែរក្រហម»មានសហគមន៍ផងឥឡូវ? តើឣត្ថបទខាងលើចង់និយាយពីឣ្វីឲ្យច្បាស់ទៅ?
ធ្វើជាឣ្នកយកពត៌មានសូមកុំចេះតែវាយឣក្សរលឿនពេក វាឣាចកើតចេញជាហឹង្សាបើលោក
សរសេរខុសពាក្យមួយម៉ាត់ ព្រោះឣ្នកចូលចិត្តតាមដានឣាចវង្វេងរហូតក្រវីក្បាលដូចគោត្រូវ
សត្វស្រាំងទិចឣញ្ចឹង ទម្រាំនឹងលោកដឹងនិងធ្វើការកែតម្រូវឣាចមានមនុស្សបោកក្បាលសា្លប់
ឣស់ខ្លះបាត់ហើយ។
បប=បនប្រល័យ ពូជសាសន៍