ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រធានរដ្ឋសភា លោក ហេង សំរិន ពេលត្រឡប់មកពីប្រទេសវៀតណាមវិញ នៅថ្ងៃពុធ ទី២០ខែសីហានេះ(រូបភាពដោយ ណាត សុភាព)
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធនេះ បដិសេធថាមិនបានសន្យាជាមួយប្រទេសវៀតណាមទប់ស្កាត់ការធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម ដូចដែលសារព័ត៌មានវៀតណាមបានចុះផ្សាយទេ ។
ប្រធានរដ្ឋសភាលោក ហេង សំរិន ធ្វើការបដិសេធបែបនេះតាមរយៈលោក ឈាង វុន តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាក្នុងសន្និសីទសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃពុធនេះ បន្ទាប់ត្រឡប់ពីដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសវៀតណាម ។
កាលពីថ្ងៃទី១៨ ខែសីហា គេហទំព័រវៀតណាមមួយ (en.nhandan.org.vn) បានស្រង់ប្រសាសន៍ប្រធានរដ្ឋសភាជាតិកម្ពុជាលោក ហេង សំរិន មកចុះផ្សាយថា លោកសោកស្ដាយ ដែលមានបាតុកម្មប្រឆាំងវៀតណាម ជាពិសេសការដុតទង់ជាតិវៀតណាម ហើយលោកប្ដេជ្ញានឹងចាត់វិធានការក្ដៅ ដើម្បីដោះស្រាយឧបទ្ទវហេតុនេះ និងផ្ដន្ទាទោសអ្នករំលោភ ហើយព្យាយាមបញ្ចៀសសកម្មទាំងនេះកុំឲ្យកើតឡើងជាថ្មីទៀត។
លោក ឈាង វុន មានប្រសាសន៍ថា ការសរសេររបស់កាសែតវៀតណាមគឺខុសពីការពិត ហើយលោក ហេង សំរិន មិនបានប្រើពាក្យក្រុមជ្រុលនិយមទេ វាជាការលើកឡើងពីភាគីវៀតណាម ។ លោក ឈាង វុន បន្តថា លោក ហេង សំរិន បានមានប្រសាសន៍តបទៅនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាំងយុង(Nguyen Tan Dung) ថាលោកមិនគាំទ្រការធ្វើបាតុកម្មដោយហិង្សា ឬការដុតទង់ជាតិ តែពុំបានសន្យាថានឹងចាត់វិធានការណ៍ទប់ស្កាត់មិនឲ្យប្រជាជនកម្ពុជាធ្វើបាតុកម្មប្រឆាំងទូតវៀតណាមទៀតទេ ដោយសារប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យ ។
ទាក់ទងនឹងការទាមទារឲ្យមានការសុំទោសពីវៀតណាម ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ លោក ហេង សំរិន មិនបានលើកឡើង ឬស្នើដល់ភាគីវៀតណាមទេ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ឈាង វុន បញ្ចេញទស្សនៈផ្ទាល់ខ្លួនថា វាមិនអាចទៅរួចភ្លាមៗទេ ។ លោក ឈាង វុន ឲ្យដឹងថា លោកបានជួបជជែកក្រៅផ្លូវការជាមួយមន្ត្រីជាន់ខ្ពស់របស់វៀតណាមមួយរូប ហើយមន្ត្រីរូបនោះនិយាយថា ការថ្លែងរបស់អ្នកនាំពាក្យស្ថានទូតជារឿងបុគ្គល ហើយការសុំទោសជាដួងព្រលឹងរបស់ប្រទេសជាតិទាំងមូល ។ មន្ត្រីដដែលនោះបន្តថា ការដោះស្រាយបញ្ហានេះគឺអាចធ្វើឡើងតាមរយៈការទូត ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
រឿងនេះ គេត្រូវតែដឹងពីរបៀបរបៀបការងារទូត។
មិនថា ដល់ទៅការងារទូតទេ សូម្បីកូនការងារតូចមួយរបស់ស្ថាប័នមួយ ក៏គេត្រូវមានកំណត់ហេតុនៃកិច្ចប្រជុំដែរ។
យើងចង់ដឹងថា តើក្នុងជំនួបនេះ មានអ្នកកាសែតប៉ុន្មាននាក់ត្រូវបានអនុញ្ញាតឲ្យយកពត៌មានដោយផ្ទាល់? មិនថាតែកាសែតឯកជន កាសែតរដ្ឋ ឬកាសែតបរទេស ទេ។ ជាធម្មតា បន្ទាប់ពីជំនួប ទើបមានមន្ត្រីម្នាក់របស់ភាគីណាមួយ ដែលផ្តល់បទសម្ភាសន៍ ឬធ្វើសន្និសីទសារពត៌មាន។
គេអាចដឹងថា កាសែត nhandan នេះ ជាកាសែតរបស់រដ្ឋមែន តែគេមិនអាចជឿថា នឹងបានស្តាប់ផ្ទាល់ជំនួបបានទេ។ នៅមានបញ្ហាមួយទៀត ដែលត្រូវគិតដល់ គឺ បញ្ហាអ្នកបកប្រែ ក៏ជារឿងមួយ ដែលត្រូវតែដឹង។ អ្នកបកប្រែ វាអាចជាអ្នកពន្លាត់។
គេមិនជឿថា លោក ហេង សំរិន គាត់ល្ងង់ដល់ប៉ុណ្ណេះ ទេ៕
នៅបញ្ហាមួយទៀត ដែលយើងគួរតែតាមដាន។
ថ្ងៃក្រោយ វាល្អហើយ គឺដោយសារ បក្សប្រឆាំងបានចូលធ្វើការ។ ដូចនេះ រដ្ឋសភាត្រូវតែមានសមាសភាពគ្រប់តំណង ដើម្បីរួមដំណើរជាមួយគ្នា ក្នុងប្រតិភូ។
តែរឿងដែលជាចន្លោះនេះ អាចកើតមានឡើងបាន គឺបណ្តាលមកពី បក្សប្រឆាំង មិនព្រមចូលធ្វើការ។
តែធម្មតា ក្នុងជំនួបផ្លូវការដូចនេះ វាល្ងង់ពេកណាស់ ប្រសិនបើគេនិយាយអ្វី ដែលបង្កើតជាកំហុសដល់ខ្លួន យ៉ាងដូចនេះ។
យើងត្រូវតែការពារលោក ហេង សំរិន។
វាខុសផងដែរ ដែលលោក ឈាង វ៉ុន មាននាទីជាមន្ត្រីទទួលខុសត្រូវការងារពត៌មាន និងការបរទេស មិនបានពិនិត្យលើពត៌មានរបស់ភាគីវៀតណាម និងត្រូវប្រតិកម្មជាបន្ទាន់ ប្រសិនបើ បានឃើញថា កាសែតនេះ បានរាយការណ៍ខុស និងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពភាគីកម្ពុជា។
រឿងនេះ វាត្រូវតែលោក ឈានវ៉ុនត្រូវតាមដានរាល់ថ្ងៃ និងប្រតិកម្មភ្លាម ដោយមិនត្រូវរង់ចាំ ចុះពីកប៉ាល់ហោះ ទើបឆ្លើយសំនួរអ្នកកាសែត នោះទេ។
យកល្អ លោក ឈាង វ៉ុន ត្រូវតែឆែកឡើងវិញ នូវកាសែតវៀតណាម ហើយ ត្រូវប្រតិកម្ម ជាមួយនឹងកំណត់ហេតុ ឬក៏អ្វីដែលជាសក្ខីកម្ម៕
យើងក៏មិនអាចឲ្យរដ្ឋាភិបាល ឬមន្ត្រីអ្នកនាំពាក្យភាគីវៀតណាម ប្រើពាក្យសុំទោសទេ ។ តែក៏គួរធ្វើយ៉ាងណា ដើម្បីឲ្យភាគីវៀតណាម តម្រូវឲ្យកាសែត នោះ កែតម្រូវ អត្ថបទ របស់ខ្លួន ឡើងវិញ។
នេះគឺជាគ្រោះថ្នាក់មួយដែលយើងមិនត្រូវឲ្យកើតមាន បានទេ។ សូមជ្រាបថា បើពុំមានការដោះស្រាយ បកស្រាយ ឲ្យឃើញតម្លាភាពទេ គេនឹងអាចកត់ត្រាពាក្យសំដីរបស់លោកហេងសំរិន ចូលក្នុងក្រាំងប្រវត្តិសាស្ត្រ ជាពុំខាន ។
បើអាចធ្វើទៅបាន តើគេអាចចាក់បញ្ចាំបទសន្ទនានេះ នៅគ្រប់ទូរទស្សន៍ នូវខ្លឹមសារទាំងស្រុងបានឬទេ?
មិនដឹងថាកំហុសមកពីអ្នកបកប្រែ រឺមកពីខាងសារពត៍មានភ្លីភ្លឺរបស់យួននោះទេ!!!????
If it is true. You will be welcome and we waiting to see the next action of our leader
to our nation and our belove country.
ត្រូវយល់ថាយួន គឺជាជនជាតិជន្លេន វាបានប្រើពិធីសាស្រ្តគ្រប់យ៉ាងទាំងអស់ដើម្បីធ្វើអោយខ្មែរយើង
ស្អប់គ្នាសំលាប់គ្នា ដូច្នេះសូមជនរួមជាតិខ្មែរត្រូវអស់ត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់ ហើយជាពិសេស
ទៅទៀតនោះ គឺនៅពេលដែលគណៈទាំងពីរបានរួមបញ្ចុលគ្នា រវាងគណៈបក្សសង្រ្គោះជាតិ និងគណៈប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាគិតថារួបរួមគ្នាទ្បើងធ្វើដើម្បីជាតិ ប៉ុន្តែជនទីបី គឺមិនព្រមអោយជាតិយើង ប្រជាជនយើងបានសុខទ្បើយវានិងតាមឈ្នានីសដល់ទីបញ្ចប់។ អញ្ចឹង
ហើយគណៈទាំងពីរ ត្រូវតែត្រៀមខ្លួនប្រយុទ្ធជាមួយយួនអោយហើយទៅ កុំស្មានថាយួន និងអាចោសៀម វាសម្បាយនៅពេលឃើញខ្មែរយើងបានសុខនោះ។
កុំគិតតែនាំគ្នាធ្វើសង្រ្គាមសំលាប់គ្នាឯង ដល់ទីបញ្ចប់ផលប្រយោជន៍ធ្លាក់លើយួន និងសៀម។
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។
ចុះបើដឹងថាយួនវាបំផ្លើសម្តងជាពីរដងហើយអាក្រសួងការបរទេសខ្មែរម៉េចដេកស្រមុកអញ្ចឹង????
ថាអាស៊ីសេរី វីអូអេ ចេះបំផ្លើសពត៌មានដើម្បីបង្ខូចកេរ្ដិ៍មេដឹកនាំខ្មែរ ចុះហេតុអ្វី
មិត្តម៉ឺនឆ្នាំក៏ធ្វើអញ្ចឹងដែរ។នេះបានចំជាចុះទឹកក្រពើ ឡើងលើខ្លាមែន ហាស់ៗៗៗ!