ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកស្រាវជ្រាវ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម ថាមិនធ្លាប់ទទួលយកញត្តិប្រជាពលរដ្ឋរងគ្រោះ ករណីជម្លោះដីធ្លីនោះ គ្រាន់តែជាលេសកេងចំណេញនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា លោក ហ៊ាង រិទ្ធី ឲ្យVODដឹងនៅថ្ងៃពុធនេះថា លោកមិនជឿ លោក ហ៊ុន សែន មិនធ្លាប់ទទួលយកញត្តិរបស់អ្នកមានជម្លោះដីធ្លីនោះទេ ព្រោះកន្លងមកលោក ហ៊ុន សែន ធ្លាប់លើកឡើងថា ព័ត៌មានអ្វីក៏លោកដឹងដែរ។ លោក ហ៊ាង រិទ្ធី យល់ថា ការលើករបស់លោក ហ៊ុន សែន គ្រាន់តែជាលេសផ្នែកនយោបាយតែប៉ុណ្ណោះ «ដើម្បីចំណេញនយោបាយ នៅក្នុងអាណត្តិខាងមុខបោះឆ្នោត ឃុំ/សង្កាត់នេះមួយ ដើម្បីបោះឆ្នោតជាសកលនេះពីរ នេះសុទ្ធតែកេងចំនេញនយោបាយហើយ។ យើងមើលឃើញទៅ ឲ្យតែគៀកបោះឆ្នោត គឺផែនការរបស់គណបក្សប្រជាជន លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែធ្វើជាដឹងឮ ធ្វើជារកយុត្តិធម៌ឲ្យពលរដ្ឋ ធ្វើជាចិត្តល្អឲ្យពលរដ្ឋខ្មែរអ៊ីចឹង។ ប៉ុន្តែបោះឆ្នោតហើយ ដេកទៅ គ្មានទេ អត់ដឹង អត់ឮអ្វីទាំងអស់ ចង់យំតវ៉ា ចង់ស្រែកទ្រហោរយំយ៉ាងម៉េចក៏ដោយ»។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ឲ្យVODដឹងដែរថា ការស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម គ្រាន់តែជាលេសកេងចំណេញផ្នែកនយោបាយផង និងជាការគេចវេះមិនទទួលខុសត្រូវចំពោះរឿងរ៉ាវរំលោភដីធ្លីកន្លងមកផង។ លោកថា បើមានករណីលាក់បាំងព័ត៌មានដូចការលើកឡើងរបស់លោក ហ៊ុន សែន មែន លោកត្រូវតែដាក់ទោសដល់មន្ត្រីថ្នាក់ក្រោមទាំងនោះ និងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យប្រជាពលរដ្ឋជឿជាក់លើលោកឡើងវិញ «យើងចង់ឲ្យលោកនាយករដ្ឋមន្ត្រីអនុវត្តតាមច្បាប់មន្ត្រីរាជការ នៅពេលណាមន្ត្រីរាជការខាងក្រោម ធ្វើអីដែលក្បត់នាយករដ្ឋមន្ត្រី ឬក៏កុហកនាយករដ្ឋមន្ត្រី ឬក៏ទប់ស្កាត់ញត្តិទាំងឡាយដែលមិនបានបញ្ជូនដល់នាយករដ្ឋមន្ត្រី គឺថា ត្រូវតែដាក់ទោសទណ្ឌ ជាពិសេសគឺមន្ត្រីខុទ្ទកាល័យរបស់គាត់ហ្នឹង ដែលអ្នកបញ្ហាដីធ្លីយកញត្តិទៅដាក់ឲ្យនោះ តែងតែគៀងគរទៅក្រោមអាដើមពោធិ៍ហ្នឹង ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ អ៊ីចឹងនាយករដ្ឋមន្ត្រីត្រូវតែដាក់ទោសទណ្ឌ ទៅមន្ត្រីខុទ្ទកាល័យ ដែលមិនបានរាយការណ៍ ឬក៏យកញត្តិហ្នឹងទៅដល់នាយករដ្ឋមន្ត្រី»។
ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ ផ្តល់ជាអនុសាសន៍ថា រៀងរាល់៣ខែម្តង រដ្ឋាភិបាលត្រូវធ្វើជាវេទិកាសាធារណៈជាមួយសង្គមស៊ីវិល នៅតំបន់ដែលមានជម្លោះដីធ្លី ដើម្បីឲ្យប្រជាពលរដ្ឋលើកពីកង្វល់ ដែលពួកគេជួបបញ្ហាប្រឈម រួចរកដំណោះស្រាយជួយប្រជាពលរដ្ឋដែលរងគ្រោះឲ្យមានប្រសិទ្ធភាព។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា បើលោកនាយករដ្ឋមន្ត្រីមិនអនុវត្តយុទ្ធសាស្ត្រឲ្យមានប្រសិទ្ធភាពទេ នោះបដិវត្តន៍ដីធ្លី នឹងកក្រើកឡើងកាន់តែខ្លាំងនាពេលខាងមុខ «កម្ពុជាយើង ធ្លាប់មានបដិវត្តន៍ដីធ្លីនៅសំឡូត។ អ៊ីចឹងបញ្ហាដីធ្លីហ្នឹង វាជាបញ្ហាមួយសំខាន់ពីព្រោះដីធ្លី គឺជាក្រពះ គឺជាឆ្នាំងបាយ គឺជាអាយុជីវិតរបស់ពលរដ្ឋ។ កាលណាបាត់បង់ដីធ្លី ប្រជាពលរដ្ឋនឹងងើបធ្វើការទាមទារ តវ៉ាដើម្បីជីវិតរស់នៅ។ កាលណាបញ្ហាដីធ្លីកាន់តែច្រើន ការតវ៉ាកាន់តែច្រើន នោះនឹងផ្ទុះបដិវត្តន៍ដីធ្លីកើតឡើងជាមិនខានទេ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងខណៈពេលដែលជម្លោះដីធ្លីកក្រើកឡើងនៅទូទាំងប្រទេស ហើយបណ្ដាអ្នកមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយអ្នកមានអំណាច ក៏បន្តឡើងមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់។ អ្នកវិភាគយល់ថា ជម្លោះដីធ្លីនេះជាកត្តាមួយធ្វើឲ្យគណបក្សប្រជាជនកម្ពុជាបាត់សំឡេង ឆ្នោតយ៉ាងច្រើន ហើយនៅអាណត្តិក្រោយសំឡេងគាំទ្រគណបក្សប្រជាជន នឹងបន្តធ្លាក់ចុះថែមទៀត បើការដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋមិនមានប្រសិទ្ធភាព។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ចាត់ទុកឆ្នាំ២០១៤នេះ ជាឆ្នាំដ៏អាក្រក់មួយ ដែលតួលេខនៃបញ្ហាជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស អាចនឹងកើនឡើងលើសឆ្នាំ២០១៣។
សូមជម្រាបថា បន្ទាប់ពីគណបក្សឈ្នះឆ្នោតទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនេះ អ្នកមានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជា អ្នកឡពាង ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង ព្រៃវែង កោះកុង កក្រើកឡើងកាន់តែខ្លាំង ទាមទារឲ្យរដ្ឋាភិបាលបច្ចុប្បន្ននេះ រកដំណោះស្រាយជូនពួកគេឲ្យមានប្រសិទ្ធភាព៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
Fuck u hun sen.
Fuck u mother fucker.
Fuck u blind man….fuck u bitch
បើរឿងផ្ទែក្នុងរបស់បក្សដទៃពូកែដឹងម្លេសតែរឿងមន្ត្រីរបស់ខ្លួនលួយប្លន់ដីពីប្រជាជនបែជាមិនដឹង
ទៅវិញពិតជាអច្ចារ្យមែន នាយរដ្ឋមន្ត្រីខ្មែរ។
បើនាយករដ្ឋមន្រ្តីមិនដែលទទូលញាតិរបស់ប្រជាជននោះទេតើគួរទុក្ខមនុស្សនៅជិតឬក៏
ទីប្រឹក្សាទាំងនោះធ្វើការស្អីទៀតបើសុទ្វតែមនុស្សចោម្សៀតណឹង។
នេះជាយុទ្ឋសាស្រ្តរបស់សម្តេច គឺទុកអោយជំលោះដីធ្លីកក្រើកទ្បើងនៅទូទាំងផ្ទៃប្រទេស លុះដល់ថ្ងៃបោះឆ្នោតខិតចូលមកដល់ ក៏ធ្វើជាស្ទុះស្ទា រ ដោះស្រាយរាល់គ្រប់ទំនាស់ដើម្បីផ្គាប់ចិត្តរាស្រ្ត ក្នុងន័យស្រូបយកសន្លឹកឆ្នោតពីរាស្រ្ត។
សង្គមស៊ីវិលឆ្កែរបស់CNRPជាឆ្កែរបស់USA
It is not new under a dictatorial regime.
Nobody has a power to do anything, but only one man.
Anybody else doesn’t care because … Damned if you do, damned if you don’t.
Hun Sen is a very crazy man.
He is psychologically unfit.
He is a thug.
He scolded his official in front of the national/international audience. This is very rude and uncivilized.
But why have those cronies worked for him? It is shameful to have a leader like Hun Sen. But sometimes I feel that those who got scolded deserved it because they are so stupid to work for this crazy leader.
I respect all Khmers who have stood up against this regime and I encourage them to continue to so until they can remove the current regime.
ប្តឹងចោរអោយចាប់ចោរ ដូចជាយ៉ាប់បន្តិច។
យុទ្ធសាស្ត្រមិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរឆ្កែបំរើបរទេសបំផ្លាញជាតិ!!
យុទ្ធសាស្ត្រមិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរឆ្កែបំរើបរទេសបំផ្លាញជាតិ!!
ស្វាលួចស៊ីបាយលាបមាត់ពពែ!!!!
មេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន ថ្លែងក្នុងសវនាការកាត់ទោសរបស់តុលាការកូនកាត់ ថា ពួកគាត់មិនបានដឹងកម្មាភិបាលក្រោមការដឹកនាំរបស់ពួកគាត់កាប់សំលាប់ប្រជាជានខ្មែរក្នុង សម័យគាត់កាន់អំណាចនោះទេ???ចុះ សំដាច់ម៍ដេកស៊ីជោ ហ៊ុន សែន វិញ គាត់ថា មិនធ្លាប់បាន
ទទួលញ្ញាតិជំលោះដីធ្លីពីក្រុមខុទ្ទកាល័យរបស់គាត់ទេ???តាំងពីដើមមក មេដឹកនាំខ្មែរពេលអស់អំ នាច មិនទទួលខុសត្រូវទង្វើរបស់ខ្លួនឡើយ។