​បាតុករ​ខ្មែរ​ថា ការប្តូរ​ឯកអគ្គរដ្ឋទូត​វៀតណាម មិនអាច​ជា​ថ្នូរ​នឹង​ការ​មិន​សុំទោស​នោះទេ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ដំណើរហែក្បួនរបស់ក្រុមនិស្សិត ព្រះសង្ឃ ឆ្ពោះទៅស្ថានទូតវៀតណាម នាពេលកន្លងមក (រូបថត៖ ញឹម សុខន)

​បាតុករ​ខ្មែរ​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម អះអាងថា ពួកគេ​មិន​បោះបង់​ការទាមទារ​ឲ្យ​វៀតណាម​សុំទោស​នោះទេ បើទោះជា​ឯកអគ្គរដ្ឋទូត​ប្រទេស​នេះ ត្រូវបាន​ផ្លាស់ប្តូរ​ក៏ដោយ​។​

​ការអះអាង​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង កាលពី​ថ្ងៃ​អង្គារ បាន​សំណូមពរ​ឲ្យ​ក្រុមអ្នកតវ៉ា​ផ្អាក​ការធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀតណាម ហើយ​រង់ចាំ​មើល​ការងារ​របស់​ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​វៀតណាម ។

​អ្នកសម្របសម្រួល​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នោះ អ្នកស្រី សុខ សុធា មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម​កន្លង​មក​គឺ​មិនមែន​ដើម្បី​ដេញ​អ្នកនាំពាក្យ​ទេ តែ​ទាមទារ​ឲ្យមាន​ការសុំទោស​ជា​សាធារណៈ ពី​រដ្ឋាភិបាល​វៀតណាម និង​ទទួលស្គាល់​ការពិត​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​អតីត​ទឹកដី​របស់​កម្ពុជា។

VOD មិនអាច​សុំ​ការឆ្លើយតប​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង បាន​នៅឡើយ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​គ្មាន​អ្នក​ទទួល​។​

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រាប់ VOD នៅ​ថ្ងៃ​ទី ២០ ខែ សីហា​នេះ​ថា វា​មិន​សំខាន់​ទេ ក្នុង​ការផ្លាស់ប្តូ​រឯក​អគ្គរដ្ឋទូត​វៀតណាម​នោះទេ ព្រោះ​ការធ្វើ​បាតុកម្ម​កន្លងមក​គឺ​ចង់ឲ្យ​រដ្ឋាភិបាល​វៀតណាម​សុំទោស​ជា​សាធារណៈ ពី​ព្រោះ​ការ​ថ្លែង​របស់​អ្នកនាំពាក្យ​ស្ថានទូត​នេះ​ជា​ជំហរ​របស់​វៀតណាម​។ លោក បន្តថា ប្រសិនបើ​មិន​មាន​ការឆ្លើយតប​ជា​វិជ្ជមាន ពី​ស្ថានទូត​វៀតណាម​ក្នុង​អំឡុង​ខែ​សីហា​នេះ​ទេ បាតុករ​ខ្មែរ​នឹង​ធ្វើ​បាតុកម្ម​ជាថ្មីទៀត នៅ​ដើម​ខែ​ក្រោយ​នេះ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​។

​គួរបញ្ជាក់​ថា ក្រុម​បាតុករ​ដែល​មាន ព្រះសង្ឃ យុវជន និង​ប្រជាពលរដ្ឋ​បាន​ចេញ​ធ្វើ​បាតុកម្ម​ជា​ញឹកញាប់​នៅមុខ​ស្ថានទូត​វៀតណាម បន្ទាប់​ពី​មន្ត្រី​ស្ថានទូត​នេះ​ថ្លែង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួនតាំងពី​យូរណាស់​មកហើយ​។ តែ​ទោះជា​យ៉ាងណា មន្ត្រី​ទូត​នេះ​នៅតែ​មិន​ចេញ​មក​សុំ​ទោស ឬ​ទទួល​ញត្តិ​របស់​បាតុករ​ឡើយ​។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​វិញ​ក៏​មិន​ចេញ​មុខដោះ​ស្រាយ​បញ្ហា​នេះ ដែល​បណ្តាល​ឲ្យ​បញ្ហា​នេះ​អូសបន្លាយ​មកដល់​ពេល​បច្ចុប្បន្ន​៕

សូមសរសេរមកកាន់លោក ឡាយ សា​មាន​ តាមរយៈ samean@vodhotnews.com

 

What Next?

Recent Articles

2 Responses to "​បាតុករ​ខ្មែរ​ថា ការប្តូរ​ឯកអគ្គរដ្ឋទូត​វៀតណាម មិនអាច​ជា​ថ្នូរ​នឹង​ការ​មិន​សុំទោស​នោះទេ​​"

  1. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  2. វាសនាខ្ញុំអនាគតខ្ញុំ says:

    ផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា គឺជា​ល្បិច​របស់​យួន​ព្យាយាម​គេចវេះ​ពី​បញ្ហា​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​ ។