ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
អគ្កលេខាធិការព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ (រូបដោយ៖ ញឹម សុខន)
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ប្រកាសបើកទូលាយពីយន្តការ នឹងសកម្មភាព របស់ខ្លួន ដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្ហាញ ពីតម្លាភាព នៃយុទ្ធសាស្ត្រធ្វើកំណែទម្រង់ របស់ស្ថាប័ននីតិបញ្ញតិមួយនេះ។
កាប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ការលើកកម្ពស់ការប្រាស្រ័យឆ្លើយឆ្លងរវាងសភា នឹងប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធិភាព ដែលធ្វើនៅមន្ទីរព្រឹទ្ធសភា នាថ្ងៃទី២០ខែសីហាឆ្នាំ២០១៤នេះ។
អគ្កលេខាធិការព្រឹទ្ធសភា លោក អ៊ុំ សារឹទ្ធ ថ្លែងថា ព្រឹទ្ធសភានីតិកាលទី៣នេះ និងបន្តរូមចំណែកឲ្យកាន់តែសកម្មថែមទៀត ក្នុងការពួនជ្រុំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន សំដៅធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងផលប្រយោជន៍ទូទៅ របស់ប្រេជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
មន្ត្រីជាន់ខ្ពស់រូបនោះបន្តថា ដើម្បីបង្ហាញពីតម្លាភាពនៃយន្តការដំណើរការប្រព្រឹត្តទៅ ស្ថាប័នព្រឹទ្ធសភា បានបង្កើតគេហទំព័រ របស់ខ្លួន និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ពិសេសស្ថាប័ននីតិបញ្ញតិនេះបានបង្កើតឲ្យមាន អ្នកនាំពាក្យដល់ទៅពីរនាក់ ដើម្បីឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន «អ្វីដែលជាការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងរវាងក្រុមអ្នកនាំពាក្យជាមួយប្រព័ន្ធឃោសនាជាតិ អ្នកសារព័ត៌មានទាំងឡាយឡឺឃើញខ្ញុំមានបំនងធ្វើយ៉ាងមេចឲ្យមានការផ្សព្វផ្សាយទំលំទូលាយនូវការបំពេញមុខងារទាំង៣របស់ស្ថាប័នព្រឹទ្ធសភា គឺមុខងារនីតិកម្មមុខងារត្រួតពិនិត្យនិងមុខងារតំណាង»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើនរំលឹក ដល់មន្ត្រីអ្នកនាំពាក្យ ក៍ដូចជាមន្ត្រីព័ត៌មានរបស់ស្ថាប័នរដ្ឋនានា ឲ្យវ័យឆ្លាយក្នុងការឆ្លើយតប ជាមួយអ្នកសារព័ត៌មាន ត្រូវចេះក្តោបយកតែព័ត៌មាន ឬព្រឹត្តិការណ៍ទាំងឡាយណាដែល សាធារណជនចង់ដឹង ជៀសវាងសរសេរបែបតែពិធីការ ដែលនាំឲ្យអ្នកអានឬអ្នកស្តាប់ធុញទ្រាន់ «រាជរដ្ឋាភិបាលបានលើកឡើងពីគោលនាយោបាយសន្តិសុខស្បៀងជាបញ្ហាសំខាន់ ប៉ុន្តែមើលកាសែតទាំងអស់បាននិយាយពីសន្តិសុខស្បៀងមានអីខ្លះទេ អត់មានកាសែតណានិយាយអីទេ ទទេទាំងអស់ កាសែតនិយាយពីអីកាលន្នឹងទីមួយស្តីបន្ទោសខាងនគរូបនីយកម្មទីពីររឿងចៅហ្វាយខេត្តដែលមិនព្រមដោះស្រាយរឿងដីធ្លីតាមរូបមន្តស្បែកខ្លាច គេយកតែរឿងមួយមកទេ អាណឹងគឺអី អាណឹងគឺជាចំនុចគេចង់ដឹង គេចង់ដឹងកន្លែងណាគឺកាសែតឆ្លើយកន្លែងណឹងហើយគឺមេមិនរៀបរាប់អាស្អីទីមួយទី២ទេ»។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ត្រូវបានអ្នកអាននិងអ្នកស្តាប់វាយតម្លៃថា ផ្សាយលើកតម្កើងតែបុគ្គល មិនបានផ្តល់ប្រយោជន៍ដល់សាធារណជនទូទៅ។
អ្នកឆ្លើយឆ្លងព័ត៌មានkyodoលោក ពុយ គា ដែលបានចូលរួមជាវាគ្មិនក្នុងពិធីនោះ ព្រមានថា បើអ្នកនាំពាក្យ និងស្ថាប័នរដ្ឋនានា នៅតែបន្តលាក់បាំងព័ត៌មាន ឬមិនបានឆ្លើយតបឲ្យបានទាន់ពេលរាល់ព្រឹត្តិការណ៍ដែលផ្ទុះឡើងទេ គឺជាការទុកឱកាសឲ្យភាគីម្ខាងទៀត វាយលុក ដែលធ្វើឲ្យបក្សកាន់អំណាចបន្តធ្លាក់ចុះប្រជាប្រិយភាព «ព័ត៌ាមានយើងមានម៉ោងមានដេតឡាញរបស់ឃើងគឺថាត្រូវមួយម៉ោងទៀតផ្សាយឬពីរម៉ោងទៀតផ្សាយ ឬត្រូវផ្សាយបន្ទាប់ភ្លាមអញ្ចឹងគឺមិនចង់ចាំពេលទូរស័ព្ទមិនចូល ទាក់ទងអំបាន មិនបាន បានខាងបក្សប្រឆាំងយកបក្សប្រឆាំងផ្សាយសិនហើយ ហើយបើថាដល់ល្ងាចឡើងគាត់អត់ឆ្លើយអីអត់ឆ្លើយ អញ្ចឹងបក្សប្រឆាំងលុបបាត់ល្ងាចឡើងព័តមានបក្សប្រឆាំងលុបបាត់ម្ម៉ង អញ្ចឹងគឺជាបញ្ហាហើយម៉ង ខ្ញុំថាគណបក្សប្រជាជននូវតែត្បិតត្បៀតអញ្ចឹងទៀតមានបញ្ហាហើយ»។
យ៉ាងណាក៍ដោយ អ្នកសារព័ត៌មានដែលមានបទពិសោធន៍ ច្រើនឆ្នាំ ដែលចូលរួមសិក្ខាសាលានោះ បានស្តីបន្ទោស ដល់ស្ថាប័នរដ្ឋមួយចំនួនដែលព្យាយាមបិតបាំង ព័ត៌មាន។ពួកគេលើកឡើងថា អ្នកនាំពាក្យក្រសួងខ្លះគេចវេសពីការផ្តល់ព័ត៌ាមាន ខ្លះទៀតអះអាងថាជាប់រវល់ និងអ្នកខ្លះទៀត និយាយច្រើនម៉ោង តែមិនអាចយកជាការបាន។ ក្រុមអ្នកសារព័ត៌មាន ទាំងនោះ ជំរុញឲ្យជំរុញឲ្យរដ្ឋាភិបាល ត្រូវជ្រើសរើសអ្នកនាំពាក្យ ដែលមានចំណេះដឹងទូទៅខ្ពស់ សកម្ម អត់ធ្មត់ ទើបអាចផ្តល់ព័ត៌ពិតដល់សាធារណជន៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។
ស្ថាបន័មិនបានការគ្មានប្រយោជន៏!!!