​សម្ដេច សីហនុ និង​លោក ហ៊ុន សែន ត្រូវបាន​ចាត់ទុក​ជា​នា​យក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អ្នកនិពន្ធលោក ឆាយ សុផល ក្នុង​ការសម្ពោធ​សៀវភៅ​ “នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?” នាព្រឹកម៉ិញនេះ (រូបដោយ៖ កាន់ វិឆ្ឆិកា)

​អ្នកនិពន្ធ​សៀវភៅ​ «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?» ថា​តាម​ការស្រាវជ្រាវ​របស់​លោក ព្រះបាទ​នរោត្តម​សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​ក្នុងចំណោម​ នាយករដ្ឋមន្ត្រី​ទាំង​៣៦​រូប​របស់​កម្ពុជា​។​

​លោក ឆាយ សុផល អ្នកនិពន្ធ​សៀវភៅ «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?» ដែល​ជា​សៀវភៅ​រៀបរាប់​ពី​ប្រវត្តិ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​កម្ពុជា ​ពី​ឆ្នាំ​១៩៤៥​ដល់​បច្ចុប្បន្ន ថ្លែង​ក្នុង​ការសម្ពោធ​សៀវភៅ​របស់​លោក​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ក្នុងចំណោម​នាយករដ្ឋមន្ត្រី​ទាំង​៣៦​រូប​របស់​កម្ពុជា ព្រះបាទ​នរោត្តម​សីហនុ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​នាយក​រដ្ឋមន្ត្រី​២​ដែល​មាន​ឥទ្ធិពល​ខ្លាំងជាងគេ ដោយសារ​លោក​ទាំង​២​គឺជា​អ្នក​ដែល​កាន់​អំណាច និង​គ្រប់គ្រង​ប្រទេស​បាន​យូរ​ជាង​គេ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​អ្នកនិពន្ធ​រូបនេះ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​លោក សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍​ដែរ​ថា ព្រះបាទ​នរោត្តម​សីហនុ​បាន​ប្រើ​លក្ខខណ្ឌ​នៃ​ការគ្រប់គ្រង​៣​យ៉ាង គឺ​ធ្វើឲ្យ​គេ​ខ្លាច ធ្វើឲ្យ​គេ​គោរព និង​ធ្វើឲ្យ​គេ​ស្រលាញ់​។ លោក​ថា ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​យុទ្ធសាស្ត្រ​ប្រហាក់ប្រហែល​ព្រះអង្គ​ដែរ គឺ​លោក​ចេះ​ធ្វើឲ្យ​គេ​ខ្លាច​តាមរយៈ​ភាពម៉ឺងម៉ាត់ ការធ្វើឲ្យ​គេ​គោរព​តាម​រយៈ​ការកំ​ណ​ត់​ទិស​ដៅ​ការងារ​តាម​ផែនកា​រណ៍​ ត្រឹមត្រូវ និង​ចេះ​ធ្វើឲ្យ​គេ​ស្រលាញ់​តាមរយៈ​ការយ​ក​ចិត្តទុកដា​ក់​ដោះស្រាយ​បញ្ហា​ មួយចំនួន​របស់​ប្រជាជន​។​

​ចំណែក​អ្នកជំនាញ​ប្រវត្តិសាស្ត្រ លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍  យល់ថា ការលើកឡើង​នេះ​មាន​ភាពត្រឹមត្រូវ ប៉ុន្តែ​ឥទ្ធិពល​របស់​លោក​ទាំង​ពីរ​មាន​ភាពខុសគ្នា​។ លោក​ថា ព្រះបាទ​នរោត្តម​សីហនុ ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​ការស្រលាញ់​ចូលចិត្ត​ច្រើន​ពី​ប្រជាជន ហើយ​ការគោរព​ស្រលាញ់​នោះ​កើតឡើង​ពី​ការគ្រប់គ្រង​រដ្ឋ​បាន​ល្អ និង​ភាព​ជា​សែស្រឡាយ​រាជវង្ស​ស្រាប់​ផង ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ មាន​ប្រជាជន​គាំទ្រ​ច្រើន ដោយសារ​លោក​ចេះ​សម្របសម្រួល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ផ្សេងទៀត​ក្នុង​សម័យ​ នោះ​។

​លោក​បន្ថែម​លើ​ឥទ្ធិពល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ថា «​គាត់​ចេះ​សម្របសម្រួល​ជាមួយ​នាយក​រដ្ឋមន្ត្រី​ទី​១ (​សម្ដេចក្រុមព្រះ​) ទី​២​ហ្នឹង ដល់​ក្រោយ​នាយករដ្ឋមន្ត្រី​ម្នាក់ឯង ក៏​នៅ​មិនទាន់​ហ៊ាន​ខ្លាំងក្លា តែ​ក្រោយ​ពី​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧​ហ្នឹង ទើប​ខ្លាំង​ទៅៗ ជាពិសេស​អត់​មាន​នរណា​ជំទាស់​បាន​ទៀត​ក្នុង​ជួរ​គណបក្ស​ប្រជាជន​ហ្នឹង ដោយសារ​គណបក្ស​ហ្នឹង​មិន​មាន​នរណា​ទប់ទល់​បាន​ទើប​គាត់​ខ្លាំង​»​។​

​លោក សឺ​ន ស៊ូ​ប៊ែ​រ្តិ៍  បន្តថា ការប្រៀបធៀប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​នឹង​ព្រះបាទ​នរោត្តម​សីហនុ ហាក់ដូចជា​មិនសូវ​សម ព្រោះ​ព្រះបាទ​នរោត្តម​សីហនុ​ជា​ព្រះប្រមុខរដ្ឋ​ដែល​មាន​ការគោរព​ស្រា​លាញ់​ ច្រើន ជាពិសេស បើទោះជា​លោក​បាន​សោយ​ទិវង្គត​ក៏ដោយ ក៏​នៅ​មាន​ប្រជាជន​ជាច្រើន​នៅ​នឹករលឹក​។ ចំណែក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រើ​កងទ័ព​ទៅ​គំរាមកំហែង ប្រើ​អំណាច​តុលាការ ចាប់ចង​ដាក់​ឃុំ​ក្នុង​ព្រៃ​ស​ជា​ដើម​។​

​ក្នុង​ការសម្ពោធ​សៀវភៅ​ នៅ​ព្រឹក​មិញ​នេះដែរ លោក ឆាយ សុផល បាន​បញ្ជាក់​បន្ថែម​ដោយ​បង្ហាញ​សៀវភៅ​ដែល​ត្រូវ​សម្ពោធ​នោះ​ថា សៀវភៅ «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?» ជា​ប្រភេទ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​លោក​បាន​ចំណាយ​ពេល​យូរ និង​មាន​ភាព​ពិបាក​ក្នុង​ការស្វែងរក​ឯកសា​រ​ជាងគេ​។ លោក​ថា គោលបំណង​នៃ​ការសរសេរ​សៀវភៅ​នេះ​គឺ​ចង់​បង្ហាញ​ឲ្យ​យុវជន ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទៅ​ដឹងថា កម្ពុជា​មិនមែន​មាន​តែ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន តែ​ម្នាក់​ទេ តែ​កម្ពុជា​នៅ​មាន​នាយក​រដ្ឋមន្ត្រី​ជាច្រើន​ទៀត​តាំងពី​ឆ្នាំ​១៩៤៥ រហូតមកដល់​បច្ចុប្បន្ន​៕

សួមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com

What Next?

Recent Articles

6 Responses to "​សម្ដេច សីហនុ និង​លោក ហ៊ុន សែន ត្រូវបាន​ចាត់ទុក​ជា​នា​យក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា​​"

  1. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ស៊ីហនុឫសមមិត្តសន(សហ=ស៊ីហុត)អស់ដីឲ្យយួននិងក្បត់ជាតិសំលាប់ប្រជាជន២លាននាក់។
    ហ៊ុនសែនឫសមមិត្តណាល់(ហស=ហុតស៊ី)ឲ្យដែនទឹកបន្ទាប់ដីសំលាប់ប្រជាជន៥សែននាក់។
    កំពូលវិរបុសក្បត់ជាតិដូចគ្នាប្រចាំឆ្នាំ២០០០!!!!

  2. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    ស៊ីហនុឫសមមិត្តសន(សហ=ស៊ីហុតមានបរម្យងាជាស្តេចពាល)អស់ដីឲ្យយួននិងក្បត់ជាតិ
    ស្នាដៃសំលាប់ប្រជាជនខ្មែរ២លាននាក់។
    ហ៊ុនសែនឫសមមិត្តណាល់(ហស=ហុតស៊ីមានជាស្តេចយូកូមបាតផ្សា)ឲ្យដែនទឹកបន្ទាប់ដីបាន
    សំលាប់ប្រជាជនខ្មែរ៥សែននាក់។
    នេះហើយកំពូលវិរបុសក្បត់ជាតិខ្មែរប្រចាំឆ្នាំ២០០០!!!!

  3. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  4. អាឡេវ says:

    ខ្លាំងខាងសំឡាប់មនុស្ស…

  5. Anonymous says:

    i din’t see that book yet i don’t know what it mean sihanouk and hun-sen are strong P-M ? that funny these two guys din’t do much in school,sihanouk the womaniser and in school most of time play saxiphone and watch blue movie that why franch put him in crown to be king of cambodia because it easy to used him for benefit for franch.and mr sen youn-veit put him for their benefit so these two guys betray the nation and their own people.sihanuok got trapped by ho chi minh and china ,he din’t care the war or killed people as long as he stay in power,how many people sihanouk killed?how many people hun-sen killed?don’t forget to read the book (prince of light prince of darness)i admire only mr lee kwan yew the singapore man who lead singapore to the good way not theses two guys(si hanouk and hun-sen).GOD bless all cambodian people’

  6. people says:

    i din’t see that book yet,i don’t know it mean these two guys are strong.sihanouk not done school much most of the time he play saxiphon and watch blue movie,he the womaniser that why franch put him to be king of cambodia for benefit of franch.youn-veit put mr sen for their benefit of their country so theses two guys are betray the nation and their own people.how many people these two guys killed?since 1960 untill now lost alot of people and the land and sea ,island .theses two guys din’t care as long as they stay in power .how can you say strong P-M?for me i admired mr lee kwan yuw(singapore man)who lead the country to good way.don’t forget to read the book (prince of light prince of darkness).GOD bless all cambodian people’