​អ្នកជំនាញ​រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ប៊ី​ដុង​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​
ថ្ងៃពុធ ទី20 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អាជ្ញាធរចាប់បានទឺកស៊ុមនាំចូលពីប្រទេសវៀតណាម ហើយត្រូវបានផ្សាយលើ ទូរទស្សន៍នាពេលកន្លងមក (រូបពី៖ បណ្តាញហ្វេសប៉ុក)

​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម អះអាងថា ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​រក​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ដាក់​ប៊ីដុង ដែល​សង្ស័យ​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ដែល​កុំ​ពុង​ប្រើប្រាស់​នៅតាម​ទីផ្សារ​កម្ពុជា​នៅឡើយ​ទេ​។​

​​ទូរទស្សន៍​ក្នុង​ស្រុក កាលពី​ពេល​ថ្មីៗ​នេះ​ផ្សាយ​ថា មាន​ការលក់​ទឹក​ស៊ុប​ដាក់​ប៊ីដុង ដែល​នាំចូល​មកពី​វៀតណាម ទឹក​មេ​ស៊ុប​ប្រភេទ​ទឹកថ្លា សម្រាប់​ដាក់​ក្នុង​ទឹក​ស៊ុប​ធ្វើឲ្យ​សាច់ឆា​ប់ផុយ និង​មាន​រសជាតិ​ឆ្ងាញ់​។​

​ អគ្គនាយិកា នៃ​អគ្គនាយកដ្ឋាន សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម នៃ​ក្រសួង​ឧស្សាហកម្ម លោកស្រី ពៅ វរ​លក្ម្ស​ណ៍ បានឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា  បញ្ហា​ទឹក​ស៊ុប​ដាក់​ប៊ីដុង​នេះ បាន​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា​ច្រើន​ឆ្នាំ​មកហើយ តែ​ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​រកឃើញ​ពី​ប្រភព​នាំចូល និង​កន្លែង​ចែកចាយ​ឃើញ​នៅឡើយ​ទេ​។ លោក​ស្រី​ថា ការនាំ​ទំនិញ​ខូច​គុណភាព និង​ក្លែងបន្លំ​ចូលមក​កម្ពុជា​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ខ្មែរ  តែ​រហូត​មកដល់ពេលនេះ​ក្រសួង​មិន​ទាន់​បាន​ពិសោធន៍​ទឹក​ស៊ុប​នោះ​ថា មាន​សារធាតុ​អ្វី​ខ្លះ​នៅឡើយ​ទេ​  «​ទំនិញ​ដែល​ពាក់ព័ន្ធ​ជាមួយ​ទឹក​ ស៊ុប​នេះ​គឺ​គេ​នាំចូល បញ្ហា​ចំបង​យើង​មិន​ឆ្លើយ​ដាក់​គ្នា​ទេ ប៉ុន្តែ​ក្នុង​សុវត្ថិភាព​ចំណីអាហារ​យើង​ត្រូវ​ពិនិត្យថា តើ​ប៉ះពាល់​ដល់​សុខ​ភាព​អត់​? ទឹក​ស៊ុន​នេះ​មិនមែន​មាន​ត្រឹមតែ​ពត៌មាន​ណឹង​ទេ​ពេល​ដែល​មាន​ពត៌មា​នក្តៅៗ​ នេះ ពេលដែល​យើង​ពឹងពាក់​មន្ត្រី​យើង​ចុះ​មើល រកឃើញថា អត់​មាន​ការផលិត​ឬក៏​ការកែច្នៃ​នៅក្នុង​តំបន់​នេះ​ទេ គឺជា​ការ​នាំចូល​។ ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​គឺ​ក្រសួង​ពាណិជ្ជកម្ម ខាង​កាំ​កុង​ត្រូវ​គាត់​ត្រូវ​ចុះ​មើល ហើយ​ខ្ញុំ​ត្រូវ​ចុះ​មើល​ថា​តើ​ខាង​ណា​គេ​ទទួល​ទឹក​ស៊ុប​នេះ​មក​ផលិត​ »

​ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី  លោក​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ ព្រោះ​វា​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពលរដ្ឋ​នៅ​កម្ពុជា  ហើយ​ក្រសួង​ពាក់ព័ន្ធ​គួរ​ទប់ស្កាត់​បញ្ហា​នេះ​។ លោក​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជំងឺ​ទាក់ទង​នឹង​ចំណីអាហារ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​មានការ​បំរុង​ប្រយ័ត្ន​ចំពោះ​ចំណី​ហារ​នានា​ «​ប៉ះពាល់​ទីមួយ ប៉ះពាល់​ដល់​ឆ្អឹង ទី​២​ប៉ះពាល់​ដល់​ផ្លូវ​ដង​ង្ហើ​ម ប៉ះពាល់​ច្រើនណាស់​និង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​។ ប្រឈម​ច្រើនណាស់​ប្រសិនបើ​អាហារ​ណឹង​មិន​សុទ្ធ​ធ្វើឲ្យ​ប៉ះពាល់​មួយទៀត​ ធ្វើឲ្យ​អ្នកជំងឺ​ពុល អត់​ដឹង​ហេតុផល​ក្អួត ព្រោះ​ខ្ញុំ​រាល់​ថ្ងៃ​ជួប​អ្នក​ជំងឺរាគ​ក្អួត ជា​ប្រចាំ​រាល់ថ្ងៃ គាត់​មក​ហើយ​សំបូ​រណាស់ ក្នុង​មួយ​ថ្ងៃ​ដូច​១០០​នាក់​អីចឹង​មក ពិនិត្យ​ឈាម​មើល​គ្រុន​ពោះវៀន​៩០​នាក់​បាត់ទៅហើយ​»

​នៅ​ពេល ​ថ្មីៗ​នេះ នៅតាម Facebook បាន​ចែកចាយ តៗ​គ្នា​ពី​រូបភាព ដែល​អាជ្ញាធរ​វៀតណាម​ចាប់បាន យឺ​ហឺ​ក្រៀម ធ្វើ​ពី​ជ័រស្វិត ក្លែងបន្លំ​ជា​សាច់ យី​ហ៊ឺ​ក្រៀម ។​

​កន្លងមក​អាជ្ញាធរ​ខ្មែរ ចាប់​បាន​សាច់មាន់​នាំចូល​គេចពន្ធ ដូចជា ស្លាបមាន់ ជង្គង់​មាន់ ឬ​មាន់​ក្លាសេនាំចូល​ពី​ក្រៅប្រទេស ដែល​មាន​ដាក់​សារធាតុ​គីមី​ការពារ​កុំឲ្យ​ស្អុយ ហើយ​សារធាតុ​គីមី​ទាំងនោះ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ តែ​ចំណាត់ការ​ទាំងនោះ​ហាក់​មិនសូវ​មាន​ប្រសិទ្ធភាព​នោះ​៕
​    ​
​សូមសរសេរមកកាន់អ្នកស្រី ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

4 Responses to "​អ្នកជំនាញ​រក​មិន​ទាន់​ឃើញ​ពី​ប្រភព​នាំ​ចូល និង​លក់​ទឹក​ស៊ុប​ប៊ី​ដុង​​"

  1. bol says:

    ស្តាប់អត្ថបទខាងលើនេះ មិនយល់។ ចង់សួរថា រកប្រភពមិនទាន់ឃើញ ឬក៏រកវត្ថុតាង មិនទាន់ឃើញ?
    យើងចង់សួរទៅអ្នកឆ្លើយឆ្លងអ្នកសារពត៌មានរបស់ CNC ថា ជាមួយនឹងការផ្តល់ពត៌មានរបស់ខ្លួនឲ្យមកទូរទស្សន៍ CNC ដើម្បីផ្សព្វផ្សាយនេះ តើលោក ឆាំ រឿន នេះ មានសារធាតុទឹកស៊ុប នៅនឹងដៃ ជាភស្តុតាង ឬក៏អត់ទេ? ឬក៏មានតែរូបថតប៊ីដុង តែប៉ុណ្ណេះ?

    ជួនកាល យើងក៏ពិបាកនឹងពិចារណាណាស់ដែរ ជាមួយនឹងរបាយការណ៍ពត៌មានរបស់អ្នកឆ្លើយឆ្លងពត៌មានស្ទើរតែគ្រប់ទូរទស្សន៍។ សម្រាប់ទូរទស្សន៍ CNC យើងបានឃើញរបៀបផ្តល់ពត៌មានរបស់ ភ្នាក់ងារខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារឧត្តរមានជ័យ និងខេត្តកំពង់ឆ្នាំង ( មិនចាំថា ទូរទស្សន៍ណានោះទេ, តែឈ្មោះ យឹម សុក្ខារិន) គឺពិបាកស្តាប់ ជាទីបំផុត។ ខ្លះនិយាយដូចឥតបាយ។ (CNC បន្ទាយមានជ័យ) ខ្លះនិយាយដោយអានអក្សរកូនក្មេង។ ខ្លះទៀតនិយាយ គាប់គួរ ដូចនិយាយលុយចាយ។ ខ្លះទៀតរាយការណ៍ជាមួយនឹងចិត្តគំនំ ឈ្នានិះ មានការសន្និដ្ឋាន វាយប្រហារ អុជអាល (CNC ស្ទឹងត្រែង និង មណ្ឌលគីរី) ពីនាយមកតែម្តង។ នេះយើងនិយាយតែទូរទស្សន៍ប៉ុន្មានដែលគេថានិយម រដ្ឋាភិបាល តែបើនិយាយពីវិទ្យុ បរទេសនិយាយភាសាខ្មែរវិញ គឺនិយាយផ្តល់ពត៌មានជាមួយភាសាសម្អុយ បង្កើតអស្ថេរភាពសង្គមតែម្តង។
    យើងមិនដឹងថា ក្រសួងពត៌មានបានណែនាំដល់អង្គភាពសារពត៌មានកម្ពុជា យ៉ាងម៉េចទេ ។ តែឃើញថា អ្នកសារពត៌មាន ពិសេសអ្នកឆ្លើយឆ្លងពត៌មានតាមខេត្តនេះ ភាគច្រើនំគឺដូចជាមិនចេះអ្វីសោះតែម្តង។

    ទាញមកចូលរឿងទឹកស៊ុប វិញ គួរតែសមត្ថកិច្ច ត្រូវតែតម្រូវឲ្យ ភ្នាក់ងារម្ចាស់ពត៌មាននេះ រកភស្តុតាងសិន ដោយមិនត្រូវផ្តល់ពត៌មានដោយពុំមានភស្តុតាងរបៀបនេះ ទេ។ គេមិនជឿ អស់រយៈពេលប្រហែល កន្លះខែហើយ នៅតែសមត្ថកិច្ចរកមិនឃើញ ឬចាប់មិនបានទឹកស៊ុបនោះទេ។ ព្រោះវត្ថុនេះ វាជាវត្ថុដែលត្រូវតែចរាចរណ៍រាល់ថ្ងៃ ទោះជាក្នុងលក្ខខ៍ណ្ឌលួយលាក់ ក៏ដោយ។

  2. វាសនាខ្ញុំអនាគតខ្ញុំ says:

    តើកាំកុងត្រូល កាំសាប និងអង្គភាពប្រឆាំងគ្រឿងញាន ព្រមស្ថាបប័នជំនាញ​ផ្សេងៗទៅណា​ហើយ??​? តិចលោ!សំដាច់ម៍ដេកស៊ីជោ ហ៊ុន សែន ជំទាលថា វាងាប់ទៅណាអ​ស់ហើយ ម្តេចក៏មិនធ្វើការ! ចាំបាច់អនុសាសន៍ អនុគ្រោះ អនុខ្សាច់​អីពីសំដាច់ម៍??? ដកចោលឲ្យឡើង​ធំជាង ហ្នឹងឥឡូវ!!!!!

  3. Chourn says:

    បើដឹងថាមកពីយួនហើយនៅសួរអីទៀតម៉េចក៍មិនចាត់វិធានការមន្ត្រីគយដេកផេះនៅព្រំដែននោះ កុំឲ្យនាំចូលទៅវានបានហើយ។ ចង់ទាល់តែយួនវាយកថ្នាំគីមីមកបំពុលខ្មែរងាប់អស់ទើបដឹងខ្លួន មែនទេពួកអាមន្ត្រីឆ្កួតអស់នេះវើយមិនដឹងថាវាធ្វើការដើម្បីស្អីនោះទេបើទោះបីជាគេយកថ្នាំមក បំពុលខ្មែរក៍ធ្វើមិនដឹងដែរ។

  4. កូនឪ says:

    ស្រេចហើយអ្នកស្រីអគ្គនាយិកា ថាមានចរាចរនៅទីផ្សារយូរហើយ មានន័យថាដឹងយូរហើយ អត់ព្រមធ្វើ រាល់ថ្ងៃហងធ្វើអីចឹង ? គេសំលាប់ខ្មែរ បំផ្លាញសុខភាពខ្មែរ ហងដេកស្ងៀម កូនហងក៏ស៊ីគុយទាវនឹងដែរដឹងទេ ?