ចាន់ សុផានី អង្វរ​បុរស​ចាស់​កុំ​ឲ្យ​តាម​រំខាន

តារាសម្តែង​នាង ចាន់ សុផានី​។

តារាសម្តែង​នាង ចាន់ សុផានី​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​រង​នូវ​វិប្បដិសារី​ស្នេហ៍​ចិត្ត​នឹង​ចិត្ត ដែល​ទីបំផុត​សល់​ត្រឹម​តែ​កេរ្តិ៍ឈ្មោះ​អាស្រូវ ជាមួយ​នឹង​តំណក់​ឈាម​មួយ​តក់​នោះ អ្នកនាង ចាន់ សុផានី មិន​ដែល​បង្ហាញ​អារម្មណ៍​ទោរទន់​ត្រេកត្រអាល​នឹង​ការ​លួងលោម​សុំ​គ្រង​បេះដូង​ជាថ្មី​ពី​បុរស​ផ្សេង​ទៀត​ឡើយ​។ ជាមួយ​គ្នា​នោះ តារាសម្តែង​រូប​នេះ ប្រកាស​ក្នុង​គណនី​ហ្វេសប៊ុក សុំអង្វរ​បុរសៗ​ឲ្យ​ឈប់​តាម​រំខាន​អារម្មណ៍​នាង​ទៀត​ផង​។

ក្រោយពី​បញ្ចប់​សម្ព័ន្ធ​ស្នេហ៍​ឥតខាន់ស្លា​ដ៏ចម្រូងចម្រាស​ជាមួយ​តារាចម្រៀង​លោក សូណូ លស់​ថ្ងៃ​តិច​ណាស់ ដែល​នៅក្នុង​គណនី​ហ្វេសប៊ុក​អ្នកនាង ចាន់ សុផានី ក្រៅពី​ផុស​រូបថត​កូនស្រី ដើរ ដេក ញ៉ាំ ទាំង​យប់​ទាំង​ថ្ងៃ​នោះ អ្នកនាង ចាន់ សុផានី ក៏​មាន​សរសេរ​សារ​រំឭក​ពី​ភាព​ឈឺចាប់ ពី​អតីតកាល​ស្នេហ៍​របស់​នាង​ផង​ដែរ ។

នាង​បញ្ជាក់​ថា នាង​មិន​ភ្លេច​ឡើយ​អតីត​មួយ​នេះ គឺ​ចងចាំ​មួយ​ជីវិត តែ​នាង​ក៏​បាន​បញ្ជាក់​ថា មេរៀន​នេះ​ក៏​បាន​ធ្វើឲ្យ​ជីវិត​នាង​កាន់តែ​រឹងមាំ​ផង​ដែរ​។

ក្រៅពី​ការ​សរសេរ​រំលែកទុក្ខ​នៅលើ​ហ្វេសប៊ុក ក៏​មាន​អ្នក​ខ្លះ​សរសេរ​សារ​បែប​លែបខាយ បែប​បោះពាក្យ បោះសម្តី​ចង់​អន្ទង​ស្នេហ៍​ទៅ​អ្នក​មេម៉ាយ​នេះ​ផង​ដែរ។ អ្នក​ខ្លះ​សរសេរ​ថា៖​«​កុំ​ទៅ​គិត​មនុស្ស​ប្រុស ចោលម្សៀត​នោះ​ទៀត​អី មិន​ខ្វះ​ទេ មនុស្ស​ប្រុស​ដែល​មាន​សន្តានចិត្ត​ល្អ»។

តារាសម្តែង​នាង ចាន់ សុផានី​។ រូបថត សហការី

ភ្លាម​នោះ ចាន់ សុផានី ក៏​បាន​តប​ថា៖​«មិន​បាច់​មក​លួងលោម​ខ្ញុំ​ទេ ពួក​ប្រុសៗ​ផ្អែម​តែ​ដំបូង​ទេ មាន​ស្រីៗ​មិន​តិច​ទេ រងគ្រោះ​ព្រោះ​សម្តី​ផ្អែម​នេះ​។ ខ្ញុំ​មិន​ជឿ​ហើយ​ក៏​មិន​បាច់​ប្រឹង​ដែរ​»។

ដូចគ្នា​នោះ អ្នកនាង ចាន់ សុផានី បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ជីវិត​ខ្ញុំ​ពេល​នេះ​មាន​សេរីភាព​ហើយ ដ្បិត​ថា​អតីតកាល​ឈឺចាប់​នោះ នៅ​ដិតដាម​មែន តែ​ពេល​នេះ​ខ្ញុំ​គិត​ថា គ្មាន​អ្វី​ដែល​បង្ខំ​ឲ្យ​ខ្ញុំ​ដើរ​ទៅ​រក​គន្លង​ឈឺចាប់​នោះ​បាន​ទៀត​ទេ​។ យ៉ាងណា​ឲ្យ​តែ​កូនស្រី​សំណព្វចិត្ត​ខ្ញុំ មាន​អនាគត ទោះ​ត្រូវ​ហត់នឿយ ត្រូវ​ថត​ហាល​ថ្ងៃ យប់ជ្រៅ​ក៏ដោយ ក៏​ខ្ញុំ​ស៊ូ​ដើម្បី​កូន​ដែរ ដោយ​មិន​ចាំបាច់​ទៅ​ពឹង​អ្នក​ណា​ទេ»។

អ្នកនាង ចាន់ សុផានី បាន​លើក​ឡើង​ថា៖ «​ថ្មីៗ​នេះ​នៅក្នុង​គណនី​ហ្វេសប៊ុក ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​ឃើញ​សារ​សរសេរ​បង្ហោះ​សុំ​កុំ​ឲ្យ​បុរស​ម្នាក់ ឈប់​តាម​រំខាន​អារម្មណ៍​ក្តីសុខ​ខ្ញុំ»។

ប៉ុន្តែ​យ៉ាងណា អ្នកនាង ចាន់ សុផានី ក៏​បដិសេធ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ សុំ​មិន​បរិយាយ​ពី​អត្តសញ្ញាណ បុរស ដែល​នាង​សុំ​អង្វរ​កុំ​ឲ្យ​មក​រំខាន​អ្នកនាង ដោយ​នាង​គ្រាន់តែ​បង្ហើប​ថា៖ «មិនមែន​បុរស​ណា​នោះ​ទេ គេ​ជា​មនុស្សចាស់​ម្នាក់​»។ អ្នកនាង ចាន់ សុផានី បាន​ប្រាប់​ទៀត​ថា៖ «​ដំបូង​ឡើយ ចង់​ថា​មិន​ខ្វល់​ដែរ តែ​គាត់​នៅ​តែ​បង្ក​នូវ​រឿង​មិន​ពិត ហើយ​រឿង​នោះ​អ្នក​ជឿ​នៅ​តែ​ជឿ អ្នក​ឈឺ​នៅ​តែ​ឈឺ»។

យ៉ាងណា តារាសម្តែង​មេម៉ាយ​កូន​មួយ​រូប​នេះ មិន​បាន​ប្រកាស​តតាំង និង​រក​រឿង​បុរស​ចាស់​ម្នាក់​នោះ​ទេ។ អ្នកនាង ចាន់ សុផានី ក៏​បាន​ផ្តាំ​ទៅ​មនុស្ស​ចាស់ នោះ​ថា៖ «ខ្ញុំ​សូម​អង្វរ​អ្នក​នោះ កុំ​និយាយ​អ្វី​ដែល​គ្មាន​ការពិត​ចំពោះ​ខ្ញុំ ខ្ញុំ​មាន​កូន​មួយ​ហើយ ។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​មើលថែ​កូន​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​គ្មាន​លុយ​សម្រាប់​យក​ទៅ​ធ្វើអ្វី​ផ្សេង​ដូច​អ្នក​គិត​នោះ​ទេ»៕


What Next?

Recent Articles

5 Responses to "ចាន់ សុផានី អង្វរ​បុរស​ចាស់​កុំ​ឲ្យ​តាម​រំខាន"

  1. Sva watpnom says:

    នៅមានខ្ញុំម្នាក់ដែរដែលសុភាពបុរសសុំខ្មាស់…។

  2. Anonymous says:

    Sophany I love you . U R my heart. I love you with all my heart, darling.

  3. people says:

    oh dear don’t teasing her she will be angry.

  4. Manavy says:

    I often saw her outside with her daugther. She very quiet and the way she treats her daugther is very nice. I admire her that she always recognize and open for her personal thing unlike the other actresses that always lie eventhough somepeople know about their stories.

  5. អ្នកលក់នំបទ??? says:

    រេាមចិពេីា្ចមក្រាសដូចនេះបានស្អាត៊៊៊៊៊៊៊៊៊៊ហេីយដៀបឡាំទៀត៕៕៕៕៕៕៕

    តាតាកំុលាកប្រាកបេសកកម្មដេីម្បីនាងុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំុំ