ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកស្រី កែ ច័ន្ទមុនី ពេលចុះជួបអ្នកមានជម្ឡោះដីធ្លីកាលពីព្រឹកមិញនេះ (រូបភាព៖ កាន់ វិច្ឆិកា)
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បហ៍នេះ ស្នើឲ្យអ្នកមានទំនាស់ដីធ្លីមកពីខេត្តនេះ ត្រឡប់ទៅវិញសិន ដោយសន្យាថានឹងដោះស្រាយឲ្យ តែប្រជាពលរដ្ឋមិនព្រម ដោយទាមទារឲ្យដំណោះស្រាយជាមុនសិន។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកស្រី កែ ច័ន្ទមុនី ស្នើដូចនេះ នៅព្រឹកនេះ ពេលចុះទៅជួបអ្នកមានជម្លោះដីធ្លីដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញ ដែលកំពុងស្នាក់នៅផ្ទះរបស់ អ្នកស្រី ទេព វន្នី អ្នកមានជម្លោះដីធ្លីនៅបឹងកក់ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនព្រម ហើយទាមទារឲ្យមានដំណោះស្រាយបីចំណុចជាមុនសិនទើបព្រមត្រឡប់ទៅវិញ គឺទី១ទាមទារឲ្យមានការដោះលែងអ្នកតំណាងទាំង៥នាក់ដែលត្រូវបានចាប់ខ្លួន ទី២ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងទី៣បញ្ចប់ការធ្វើរបងលើដីរបស់ពួកគាត់និងបញ្ឈប់ការចោទប្រកាន់លើពលរដ្ឋទាំងអស់ ។
គួរបញ្ជាក់ថា អ្នកមានជម្លោះដីធ្លីមកពីឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណជា៧០នាក់ បានឡើងមកភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យដោះលែង និងទម្លាក់បទចោទលើតំណាងពួកគេ៥នាក់ និងទាមទារឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ដែលកើតឡើងជិត១០ឆ្នាំហើយ ជាមួយក្រុមហ៊ុនKDC របស់អ្នកស្រីជា ខេង ភរិយាលោកស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។