ដោយ ទីន ហ្សាការីយ៉ា
2014-08-21
RFA

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya
អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក កឹម សុខា ដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យដោះលែងប្រជាពលរដ្ឋកំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ក្នុងពន្ធនាគារ ដោយសារតែទំនាស់ដីធ្លី។
លិខិតរបស់ លោក កឹម សុខា ផ្ញើទៅ លោក ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី២១ សីហា ដោយយោងលើប្រសាសន៍របស់ លោក ហ៊ុន សែន បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភកាលពីថ្ងៃទី១៨ សីហា។
លោក កឹម សុខា មានប្រសាសន៍រៀបរាប់នៅក្នុងលិខិតនោះប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ខ្ញុំសូមជម្រាបសម្ដេចតេជោឲ្យបានជ្រាបថា រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានរងគ្រោះ និងកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារដោយសារទំនាស់ដីធ្លី ហើយអាជ្ញាធរដោះស្រាយវិវាទដីធ្លី និងអាជ្ញាធរមានសមត្ថកិច្ចខេត្តមួយចំនួន មិនបានអនុវត្តបទបញ្ជារបស់សម្ដេច ជាប្រមុខរាជរដ្ឋាភិបាលឲ្យបានហ្មត់ចត់ដូចសម្ដេចមានប្រសាសន៍នាពេលថ្មីៗនេះ និងជាពិសេស តុលាការក៏មិនបានចូលរួមដោះស្រាយទំនាស់ទាំងនោះ ដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះទាំងនោះឡើយ។
របាយការណ៍ ៦ខែដើមឆ្នាំ២០១៤ របស់សមាគមអាដហុក (adhoc) ឲ្យដឹងថា បញ្ហាជម្លោះដីធ្លីមានជាង ១០០ករណី និងមានប្រជាពលរដ្ឋចំនួន ៩៥នាក់ ជាប់បណ្ដឹងនៅតុលាការ ក្នុងនោះមានមួយចំនួន កំពុងជាប់ពន្ធនាគារនៅឡើយ និងមួយចំនួនទៀតត្រូវបានតុលាការដោះលែងវិញ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តំណាងរាស្ត្របក្សប្រឆាំងថ្កោលទោសការប្រើហិង្សាលើអ្នកឡពាង
- អ្នកវិភាគនិងខ្មែរក្រោមប្រតិកម្មនឹងលោក ឈាង វុន ថាសម្ដីមន្ត្រីទូតវៀតណាមជារឿងបុគ្គល
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
- ពលរដ្ឋ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជម្លោះដីជាមួយមន្ត្រីប៉េអិមនៅស្វាយរៀង
- តំណាងរាស្ត្របក្សប្រជាជនជួបអ្នកភូមិឡពាងនៅភ្នំពេញ
- ពលរដ្ឋនៅសង្កាត់ច្បារអំពៅ២តវ៉ាសុំពង្រីកផ្លូវលំ
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- លីកាដូអំពាវនាវឲ្យតុលាការអនុញ្ញាតសាច់ញាតិអាចចូលជួបសួរសុខទុក្ខយុវជន៣នាក់
- តំណាងរាស្ត្របក្សប្រឆាំងសុំចូលជួបអ្នកភូមិឡពាង៥នាក់ដែលជាប់ឃុំ
យើងគិតថា លោកកឹម សុខា អាចស្នើទៅរាជរដ្ឋាភិបាលបានពីរឿងទាំងនេះ នៅក្នុងគោលគំនិតណាមួយក៏បាន ដូចជា ដើម្បីមុខមាត់បក្ស ឬ ដើម្បីយុត្តិធម៌ …..។
តែយើងចង់ឲ្យទាំងអស់គ្នា ត្រូវតែពិចារណាហេតុនិងផល ដែលធ្វើឲ្យមានការចាប់ខ្លួនមនុស្សសិន ថាតើមូលហេតុអ្វី ទើបបានជាគេចាប់។ គួរតែយល់ថា រឿងគឺជារឿងដីធ្លី។ តែបើនេះ ជារឿងដីធ្លី ហេតុអ្វីបានជាយើងបង្កើតឲ្យមានការវាយតប់ ការធ្វើអំពើកុប្បកម្ម កាន់កាំបិតពូថៅ មកវាយកាប់ ចាក់ ប្រឆាំងនឹងសមត្ថកិច្ចឬ មកលើអ្នកដទៃ។ ករណីដែលគេចាប់នេះ គឺចាប់ពីរឿងដែលជនល្មើស បានប្រព្រឹត្តហឹង្សា និងញុះញង់ឲ្យមានហឹង្សា។ នេះគឺជារឿង ដែលគេចាប់។ តែបើរឿងនេះ គ្រាន់តែជារឿងដីធ្លី ហើយយើងតវ៉ាដោយអហឹង្សា តាមផ្លូវតុលាកា ឬតាមយន្តការរដ្ឋាភិបាល ដែលមានអាជ្ញាធរជួយសម្រុះសម្រួល នោះ នឹងពុំមានការចាប់ខ្លួនអ្វី នោះទេ, ទោះបីេជា ប្រជាជនភូមិនោះ នៅតែរឹងទទឺង មិនទទួលយកការសម្រុះសម្រួល ក៏ដោយ។
តែដោយសារ តែកាលពីថ្ងៃទី ១៨ កន្លងមក លោក នាយករដ្ឋមន្ត្រីបាននិយាយជាថ្មីម្តងទៀតហើយ អំពីរឿងផ្តល់អាទិភាពដល់ប្រជាជន ដូចនេះ យើងគិតថា តុលាកា គួរតែពិនិត្យថា រឿងក្តីនៅក្នុងដៃនោះ អាចបញ្ចប់បានដោយនិតិវិធីអ្វី ធ្វើយ៉ាងម៉េច ដើម្បីឲ្យគាត់បានរួចខ្លួន ចេញមកវិញទៅ។ ការបញ្ចប់ក្តី ក៏ត្រូវតែបញ្ចប់ដោយបញ្ជាក់ឲ្យគាត់ទទួលស្គាល់ខ្លួនឯងថា ពុំមែនជាបទល្មើសពីរឿងដីធ្លី តែបទល្មើសកើតពីការដែលគាត់បានប្រើហឹង្សា លើនរណា…. ។
លោក កឹម សុខា ត្រូវតែទៅនិយាយជាមួយតុលាកា និងធ្វើការជាមួយតុលាកាវិញ ទើបត្រូវ។ គឺមានន័យថា មិនបាច់ទៅសុំលោក ហ៊ុន សែន ទេ។ និយាយឲ្យចំ លោក កឹម សុខា ត្រូវតែស្វែងយល់ និងរកមូលហេតុ ព្រមទាំងដឹងពីចរិរបស់អ្នកមានទំណាស់ដីធ្លីនេះ ផង។ ដឹងយ៉ាងម៉េច? គឺត្រូវតែដឹងថា « ពុំមែនថា ឲ្យតែអ្នកស្រក់ទឹកភ្នែក សុទ្ធតែជាអ្នកកំសត់ រងការជិះជាន់ទាំងអស់នោះ ទេ»។
ចាំដល់ថ្ងៃមួយ ដែលប្រសិនបើលោកបានកាន់ដំណែងអ្វីមួយក្នុងរដ្ឋាភិបាល នោះលោកនឹងយល់ជាពុំខាន។ ហើយដូចជាយើងបាននិយាយអញ្ចឹង គឺត្រូវពង្រឹងនិតិរដ្ឋ ដោយកុំធ្វើប្រជាភិថុតិដោយការលើកទឹកចិត្តរាស្ត្រឲ្យប្រឆាំងច្បាប់ ឬ អាជ្ញាធរ ឲ្យសោះ។
គួរតែទទួលស្គាល់ថា ចាប់ពីពាក់កណ្តាលឆ្នាំ ២០១២ មក លោកហ៊ុន សែនបានកាត់ក្បាលតម្រូវមួក រួចមកហើយ។ កាត់ក្បាលតម្រូវមួក គឺ ការទទួលស្គាល់ការកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាជន យើងនេះឯង។ តែទោះបីប្រឹងយ៉ាងណា រឿងនេះ មិនចប់ទៀត។ ដូចនេះ លោកហ៊ុន សែន ត្រូវតែរកមូលហេតុ។