លោក ហ៊ុន ម៉ានី ប្តឹង​បុគ្គល​យក​ឈ្មោះ​ទៅ​ប្រើ

លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ។ ស្រេង ម៉េងស្រ៊ុន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល កំពង់ស្ពឺ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី ​ឆាំង​ទៅ​នឹង​បុគ្គល​ម្នាក់​ដែល​បាន​យក​ឈ្មោះ​របស់​លោក ទៅ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​នា​ពេល​កន្លង​មក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​នៅ​ថ្ងៃ ទី១៩ ខែ​សីហា ឆ្នាំ​២០១៤ ដើម្បី​ប្រឆាំង​នឹង​បុគ្គល​ម្នាក់ ដែល​បាន​ប្រើ​ឈ្មោះ​របស់​លោក​ដើម្បី​បោក​ប្រាស់​មន្ត្រី​គយ នៅ​កំពង់ផែ​ស្វយ័ត​កាល​ពី​ដើម ខែ​សីហា ឆ្នាំ​២០១៤ ដើម្បី​ទៅ​អន្តរាគមន៍ ឬ​ធ្វើ​សកម្មភាព​បន្លំ​បោក​ប្រាស់​អ្នក​ដទៃ ឬ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​ជា​បន្ត​បន្ទាប់។

លោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ខ្ញុំ​សូម​អះអាង​ថា ខ្ញុំ​មិន​ដែល​បាន​អនុញ្ញាត និង​មិន​ដែល​បាន​គាំទ្រ​រាល់​ការ​ប្រើ​ប្រាស់​ឈ្មោះ និង​ឋានៈ​របស់​ខ្ញុំ ដើម្បី​បម្រើ​ឲ្យ​សកម្មភាព​ខុស​ច្បាប់​ណា​មួយ​នោះ​ឡើយ។ ខ្ញុំ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តុលាការ មេត្តា​ចាត់​វិធានការ​ផ្តន្ទាទោស​ជន​ល្មើស​ឲ្យ​បាន​ធ្ងន់​ធ្ងរ ស្រប​តាម​ច្បាប់ និង​នីតិវិធី​ច្បាប់​ជា​ធរមាន​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

លោក លី ច័ន្ទតុលា មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​លោក ហ៊ុន ម៉ានី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ ទី១៩ ខែ​សីហា នោះ គឺ​បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​ផ្តល់​ព័ត៌មាន​ពី​មន្ត្រី​គយ នៅ កំពង់ផែ ព្រះ​សីហនុ ដែល​សង្ស័យ​ពី​ជន​ម្នាក់​បាន​យក​ឈ្មោះ​លោក ហ៊ុន ម៉ានី ដើម្បី​ធ្វើ​ការ​នាំ​រថយន្ត​ចូល​មក​កម្ពុជា។

លោក​បាន​ឲ្យ​ដឹង​ថា៖ «គាត់​សង្ស័យ​រួច​ក៏​បាន​រាយការណ៍​មក ពីព្រោះ​គាត់​ដឹង​ថា ឯកឧត្តម ហ៊ុន ម៉ានី ពុំ​ដែល​ធ្វើ​ទង្វើ​បែប​នោះ​ទេ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដែល​យក​ឈ្មោះ​លោក ហ៊ុន ម៉ានី ទៅ​ប្រើ​នោះ​គឺ​គេ​នាំ​រថយន្ត​ពេទ្យ​ចំនួន​បី​គ្រឿង​ពេល​នេះ​លោក​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ច្បាស់​លាស់​ហើយ ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​ទេ ដោយ​សារ​នីតិវិធី​ស្ថិត​នៅ​ក្នុង​ការ​អង្កេត​នៅ​ឡើយ។

មិន​អាច​ទំនាក់​ទំនង​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ទាក់ទិន​ទៅ​នឹង​ករណី​នេះ លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា ការ​យក​ឈ្មោះ​អ្នក​ធំ​ទៅ​ប្រើ​ប្រាស់​នោះ គឺ​វា​តែង​តែ​កើត​មាន​ឡើង នៅ​ពេល​កន្លង​មក ជា​ពិសេស នៅ​ពេល​នាំ​ទំនិញ​គេច​ពន្ធ​ចូល​ស្រុក​ដោយ​សារ​តែ​មន្ត្រី​សព្វ​ថ្ងៃ​នេះ ធ្វើ​ការ​មាន​ខ្សែ​បណ្តោយ​របស់​គេ។

លោក​បាន​ថ្លែង​ថា៖ «អ្នក​រក​ស៊ី​គេ​តែង​តែ​យក​ឈ្មោះ​អ្នក​ធំ មក​ដាក់​នៅ​ក្រោយ​ខ្នង ដើម្បី​កាង​ឲ្យ​មុខ​របរ​របស់​គេ ហើយ​បើ​រក​ស៊ី​មិន​ឆ្លង​កាត់​អ្នក​ដែល​មាន​អំណាច​ធំ​នោះ ក៏​មិន​អាច​រក​ស៊ី​បាន​សុខ​ដែរ»៕


What Next?

Recent Articles

9 Responses to "លោក ហ៊ុន ម៉ានី ប្តឹង​បុគ្គល​យក​ឈ្មោះ​ទៅ​ប្រើ"

  1. Sva watpnom says:

    ខំលាងខ្លួនពីភាពស្មោគគ្រោគ។

  2. bin banetr says:

    ល្មមដល់ពេលហើយ។ គាត់ពិតជាមនុស្សល្អមែន សូមជួយគាត់បំបាត់មនុស្សយកឈ្មោះគេទៅប្រើ។

    មានច្រើនណាស់ដែលឲ្យគេយកឈ្មោះទៅប្រើដើម្បីរួចពីការបង់ពន្ធ ហើយទារយកប្រាក់ពន្ធដែលត្រូវ​

    បង់ជួនរដ្ឋពីឈ្មួញដាក់ហោប៉ៅខ្លួនឯង។ បើមានមនុស្សដូចគាត់ច្រើនឡើងៗ នោះនឹងមានប្រាក់​

    សំរាប់តំឡើងប្រាក់ខែហើយ។

  3. ឆ្មាខ្មៅ says:

    លោក ហ៊ុន ម៉ានីធ្វើនេះពិតជាត្រឹមត្រូវណាស់ សូមសរសើរដោយស្មោះ។ លោកត្រូវតែវែកមុខអោយឃើញនូវបុគ្គលដែលតែងប្រើឈ្មោះអ្នកទទៃរកសីុទុច្ចរិត យកមកកាត់ទោសអោយបាន នេះជាគំរូល្អដែលអ្នកដទៃគួរប្រតិបតិ្ត។ ហើយក៏សូមផ្តាំទៅបុគ្គលដែលតែងយកឈ្មោះគេទៅប្រើដើម្បីលាភសក្កាះ និងអ្នកដែលតែងកាងអោយឈ្មួញទាំងនោះឈប់ប្រព្រឹត្តទៅ ប្រយ័ត្នអស់លក្ខណ៏។

  4. CountryStudent says:

    shared from facebook

    បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!

    ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។

  5. ភ្នែកភ្លឺ says:

    ទើបនឹងភ្ញាក់ពីដេក រឿងកើតតាំងពី​យូរមកហើយ មិនធ្វើទេ​ ដល់តែពួកcnrp ឡើងកូដ ទើបធ្វើដូចជាភ្ញាក់ផ្អើលបន្តិចទៅ។ តែក៏គួរឲ្យសរសើរដែរ​ ចំពោះការផ្លាស់ប្តូរនេះ។

  6. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    គំនិតឆ្កែកន្ទុយខ្វៀន!!!!

  7. Chourn says:

    កុំទៅប្តឹងគេព្រោះគេដឹងថាម្ចាស់ផែនដីនៅស្រុកខ្មែរគឺមានតែគ្រួរសាហ៊ុនសែនទេ ហើយកន្លងមកមាន ករណីនេះច្រើនណាស់ដែលថ្នាក់ដឹកនាំប្រទេសបណ្តោយឲ្យកូនចៅរបស់ខ្លួនទៅរកសុីនិងយកលាភ សការះមកចែកគ្នាយ៉ាងសប្បាយទៀតផង។ តែនៅពេលគេដឹងហើយខំលាងខ្លួនក៍ធ្វើជាប្តឹងប្តល់ដើម្បី បង្ហាញគេឯងគ្រាន់តែល្អមើលប៉ុនណ្ណោះ ហើយបន្ទាប់មកស្ងាត់ឲ្យឈឹងដដែលហ្នឹងគ្មានបានការ។

  8. សែនសម្បូរចោរលួចជាតិ says:

    អ្នក​រក​ស៊ី​តែង​តែ​យក​ឈ្មោះ​អ្នក​ធំសែស្រឡាយ មក​ដាក់​នៅ​បាំងមុខពីមុខ ដើម្បី​ធ្វើជាខែលបាំងកាង​ការពារ
    មុខរបរខុសច្បាប់ ឬគេចមិនបង់ពន្ធ ល្បីជាងគេគ្រួសារសាច់ញាតិត្រកូលហ៊ុន និងពួកឧកញ្ញា មួយកំភ្លោះ
    ដែលតែងតែរំលោភយកដីប្រជាជនជាញយៗ ។

  9. សែនសម្បូរចោរលួចជាតិ says:

    អ្នក​រក​ស៊ី​តែង​តែ​យក​ឈ្មោះ​អ្នក​ធំសែស្រឡាយ មក​ដាក់​នៅ​បាំងពីមុខ ដើម្បី​ធ្វើជាខែលបាំងកាង​ការពារ
    មុខរបរខុសច្បាប់ ឬគេចមិនបង់ពន្ធ ល្បីជាងគេគ្រួសារសាច់ញាតិត្រកូលហ៊ុន និងពួកឧកញ្ញា មួយកំភ្លោះ
    ដែលតែងតែរំលោភយកដីប្រជាជនជាញយៗ ។
    អូ ! នៅមានច្រើនទៀត ជាពិសេសពួកពាក់ផ្កាយ មេគយ មេប៉ូលិស មេទាហាន ចៅហ្វាយខេត្ត អនុខេត្ត ជាដើម ។ល។