ដោយ៖ អុិត សូធឿត
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ប្រធានរដ្ឋសភា លោក ហេង សំរិន ពេលត្រឡប់មកពី ប្រទេសវៀតណាមវិញ កាលពីថ្ងៃពុធ ទី២០ខែសីហា ម្សិលមិញ (រូបភាព៖ ណាត សុភាព)
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះសម្ដែងការគាំទ្រចំពោះការឆ្លើយតបរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ទៅកាន់នាយករដ្ឋមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយវៀតណាមទាក់ទិននឹងករណីការធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាម ។
ការគាំទ្រនេះធ្វើឡើងតាមរយៈ សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចេញនាថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហានេះ ដោយបង្ហាញការគាំទ្រចំពោះការអះអាងរបស់ប្រធានគណៈកម្មការបរទេសរដ្ឋសភាកម្ពុជា អំពីការឆ្លើយតបរបស់ប្រធានរដ្ឋសភាលោក ហេង សំរិន ទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម ដែលស្នើឲ្យចាត់វិធានការតឹងរ៉ឹងលើបាតុកម្មប្រឆាំងវៀតណាម និងការដុតទង់ជាតិវៀតណាម ។
កាលពីថ្ងៃពុធម្សិលមិញនេះប្រធានគណៈកម្មការបរទេសរដ្ឋសភាកម្ពុជាលោក ឈាង វុន បានធ្វើសន្និសីទសារព័ត៌មានមួយ បដិសេធថាលោក ហេង សំរិន មិនបានសន្យាជាមួយប្រទេសវៀតណាមទប់ស្កាត់ការធ្វើបាតុកម្ម និងដុតទង់ជាតិវៀតណាម ដូចដែលសារព័ត៌មានវៀតណាមបានចុះផ្សាយទេ ។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ជំរុញវិធានការការទូតដែលគណៈកម្មការបរទេសរដ្ឋសភា និងក្រសួងការបរទេសកម្ពុជាបម្រុងបញ្ជូនកំណត់ទូតទៅក្រសួងការបរទេសវៀតណាម ឲ្យកោះហៅមន្ត្រីនាំពាក្យស្ថានទូតលោក ត្រឹង វ៉ាន់ថុង ដែលបំផ្លាញទំនាក់ទំនងល្អកម្ពុជា វៀតណាម ឲ្យចេញពីកម្ពុជាជាបន្ទាន់ និងជាស្ថាពរ៕
សូមសរសេរមកកាន់លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
ឃើញសកម្មភាពពួកអាទ្ររពងដើម្បីបុណ្យសកត្ិ គ្រាន់តែលេចក្បាលចេញពីយន្តហោះភ្លាមមានអាពួកឪបពងបាំងឆ័ត្រឪ្យភ្លាម យ៉ាងម៉េច ? ខ្លាចរន្ទះបាញ់ទាំងថ្ងៃឬយ៉ាងម៉េច ? ចុះចំណែកប្រជាជននិងអស់លោកដែលចាំទទួលហើយដែលឈរកន្តាលថ្ងៃនោះវាយ៉ាងម៉េចដែរ ប្រហែលជាត្រូវថ្ងៃរលាយអស់ហើយមើលទៅ ក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើអ្វីកុំឪ្យប្លែកខុសពីមហាជនពេក ត្រូវយល់ថាយើងជាអ្នកបំរើប្រជាជន គេរាប់រយរាប់ពាន់នាក់ឈរចាំទទួលយើងកណ្តាលថ្ងៃ ដូច្នេះយើងក៏ត្រូវធ្វើដូចគេដែរ គួរឪ្យខ្មាស់ពិភពលោកណាស់ដែលមានមេដឹកនាំដែលមានចរិតមិនយល់ពីអ្វីដែលមានន័យថា បំរើនិងកាពារប្រ/ជនិងប្រទេសជាតិ លក្ខណះទាំងនេះហើយដែលធ្វើឪ្យជនបរទេសមើលងាយនិងចាប់ចំណុចខ្សោយបានថា ខ្មែរឪ្យតែបានឡើងធ្វើធំបន្តិចគឺភ្លេចអស់ហើយធាតុកំណើតដើម ។
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ