កាលពីម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានច្រានចោលសេចក្ដីរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដែលថា លោក ហេង សំរិន ប្រធានរដ្ឋសភា បានធានាចំពោះនាយករដ្ឋមន្ត្រីវៀតណាមថា អ្នកតវ៉ានឹងត្រូវដាក់ទោសទណ្ឌពីបទដុតទង់ជាតិរបស់វៀតណាមនៅខាងមុខស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញកាលពីខែមុន។
ក្រោយពេលត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅក្នុងទីក្រុងហាណូយ លោក ឈាង វុន បានលើកឡើងថា លោក ហេង សំរិន បានប្រាប់លោក ង្វៀន តានយ៉ុង នាយករដ្ឋមន្ត្រីវៀតណាមថា គ្មានវិធានការលើអ្នកជាតិនិយមដែលកំពុងទាមទារឲ្យមានការដកចេញវិញនូវការលើកឡើងដ៏ចម្រូងចម្រាសដែលធ្វើឡើងដោយមន្ត្រីទូតវៀតណាមម្នាក់ឡើយ ពីព្រោះកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យ។
លោក ឈាង វុន បានមានប្រសាសន៍ថា “លោក ហេង សំរិន បានបញ្ជាក់យ៉ាងច្បាស់ ហើយខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់ម្តងទៀតថា នៅក្នុងរបបប្រជាធិបតេយ្យពហុបក្សនៃប្រទេសកម្ពុជាយើងមិនស្ថិតនៅក្រោមរបបប្រទេសវៀតណាមទេ ហើយយើងមិនអាចរារាំងមិនឲ្យពលរដ្ឋធ្វើបាតុកម្មបានឡើយ ហេតុដូច្នេះបាតុកម្មគឺជារឿងធម្មតាក្នុងប្រទេសប្រជាធិបតេយ្យ”។
លោកបានមានប្រសាសន៍ថា ” លោកបានទទួលដំណឹងថា វិទ្យុ និងកាសែតបានចុះផ្សាយថា [ លោក ហេង សំរិន ] បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការលើអ្នកតវ៉ាខ្មែរកម្ពុជាក្រោម [ ប៉ុន្តែ ] នេះមិនមែនជាការពិតទេ យើងច្រានចោលការចុះផ្សាយនេះទាំងស្រុង”។
នៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃច័ន្ទ កាសែត Nhandan របស់វៀតណាមបានដកស្រង់សម្តីរបស់លោក ហេង សំរិន ដែលបានប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ង្វៀន តាន់យ៉ុង ថា លោកមានការសោកស្តាយចំពោះបាតុកម្មប្រឆាំងវៀតណាមធ្វើឡើងដោយអ្នកជ្រុលនិយមមួយក្រុម ដែលត្រូវញុះញង់ពីមនុស្សមួយចំនួនដែលមិនដឹងពីប្រវត្តិសាស្ត្រអំពីប្រទេសទាំងពីរ។
ទោះជាយ៉ាងណា លោក ឈាង វុន បានលើកឡើងថា វាគឺជាលោក ង្វៀន តាន់យ៉ុង ទេ ដែលហៅអ្នកតវ៉ាជាតិនិយមថា ជា “ក្រុមជ្រុលនិយម”។
លោក ឈាង វុន បានមានប្រសាសន៍ថា “លោកបានប្រើពាក្យធ្ងន់ៗដោយលើកឡើងថា ក្រុមជ្រុលនិយមបានដុតទង់ជាតិវៀតណាម។ [លោក] បានមានប្រសាសន៍ថា វាប៉ះពាល់ដល់ស្មារតី និងបេះដូងប្រជាពលរដ្ឋវៀតណាម ហើយបានស្នើឲ្យយើងចាត់វិធានការដើម្បីទប់ស្កាត់បញ្ហានេះកុំឲ្យកើតឡើងម្ដងទៀត”។
ការដុតទង់ជាតិវៀតណាម កាលពីថ្ងៃអង្គារ សប្ដាហ៍មុន គឺជាចំណុចមួយដ៏ក្ដៅ បំផុតនៃបាតុកម្មចំនួនពីរលើកប្រឆាំងនឹងការលើកឡើងរបស់លោក ត្រាន វ៉ានថុង អ្នកនាំពាក្យស្ថានទូតវៀតណាមកាលពីខែកក្កដា។
លោក ត្រាន វ៉ានថុង បាននិយាយតាមវិទ្យុថា ខេត្តនៅកម្ពុជាក្រោមដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមយូរមកហើយ មុនពេលប្រទេសបារាំងកាត់ខេត្តទាំងនេះជាផ្លូវការទៅឲ្យវៀតណាមតាំងពីក្នុងឆ្នាំ១៩៤៩។
អ្នកតវ៉ាបានហែក្បួនក្នុងរាជធានីភ្នំពេញនៅក្នុងបាតុកម្មចំនួនបីថ្ងៃដាច់ដោយឡែកពីគ្នា ដើម្បីដាក់ញត្តិជូនស្ថានទូត និងស្ថាប័នរដ្ឋនានា ក្នុងគោលបំណងស្នើសុំការគាំទ្រចំពោះការទាមទារឲ្យមានការដកចេញវិញនូវការលើកឡើងរបស់លោក ត្រាន វ៉ានថុង ។
នៅស្ថានទូតវៀតណាម កន្លែងដែលអ្នកតវ៉ាបានប្រឈមជាមួយនគរបាលបង្ក្រាបបាតុកម្ម និងរបាំងការពារដ៏រឹងមាំនៅរាល់ពេលបញ្ចប់ការហែក្បួននីមួយៗនោះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានទទួលញត្តិជួសមុខឲ្យស្ថានទូត ដោយធ្វើឲ្យអ្នកតវ៉ាមានកំហឹងកាន់តែខ្លាំង។
កាលពីម្សិលមិញ លោក ឈាង វុន បានប្រាប់អ្នកយកព័ត៌មានថា លោក ហេង សំរិន បានពន្យល់ប្រាប់ពីជំហររបស់អ្នកតវ៉ាទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម។ លោកបានមានប្រសាសន៍ថា “លោកបានបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរមិនមែនចេះតែធ្វើបាតុកម្មនោះទេ ពួកគាត់ធ្វើបាតុកម្មដោយសារអ្នកនាំពាក្យវៀតណាមនិយាយមិនត្រូវរឿងប្រវត្តិសាស្ត្រ៕គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
shared from facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។
ចុះបើដឹងថាយួនវាបំផ្លើសម្តងជាពីរដងហើយអាក្រសួងការបរទេសខ្មែរម៉េចដេកស្រមុកអញ្ចឹង????