ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងមហាផ្ទៃអះអាងម្តងទៀតថា រាល់ការធ្វើបាតុកម្ម ចំបាច់ត្រូវមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានជាមុន បើពុំនោះទេ ការប្រមូលផ្តុំតវ៉ាទាំងនោះ ត្រូវចាត់ទុកថា ជាបាតុកម្មខុសច្បាប់។
ការបញ្ជាក់ របស់ក្រសួងមហាផ្ទៃបែបនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៤ បានចេញលិខិតចំហមួយ ជំរុញឲ្យក្រសួងនេះ បញ្ឈប់ការដាក់កំហិត ឲ្យអ្នកប្រើប្រាស់សិទ្ធិ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុន ដោយចាត់ទុកថាការកម្រិតសិទ្ធិបែបនេះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ឲ្យVOD ដឹងនៅថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០១៤ នេះថា បើយោងតាមច្បាប់ស្តីពីបាតុកម្ម បញ្ជាក់ថា រាល់ការប្រមូលផ្តុំ ធ្វើបាតុកម្មណាមួយ បើគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានទេ គឺជាបាតុកម្មខុសច្បាប់។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៣៧ចែងថា សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់។
ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធីចែងក្នុងចំណុច២.៤ និងចំនុច១ចែងថា ប្រសិនបើគ្មានការឆ្លើយតបចំពោះលិខិតជូនដំណឹងពីអាជ្ញាធរទេ បាតុកម្មនោះអាចប្រព្រឹត្តទៅបានដោយពុំមានការបំបែក។
មន្ត្រីស៊ើបអង្កេត និងជាអ្នកប្រឹក្សាច្បាប់នៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា វិធានការរបស់ក្រសួងមហាផ្ទៃ បានរំលោភទាំងរដ្ឋធម្មនុញ្ញ ទាំងច្បាប់ស្តីពីបាតុកម្ម។ លោកជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិនិត្យពិវិធានការនេះឡើងវិញ ដើម្បីធានាថាកម្ពុជាកំពុងដើរលើគន្លងប្រជាធិបតេយ្យ។
រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័ណ្ណដល់អង្គការសហប្រជាជាតិច្រើនឆ្នាំមកហើយ ពីការគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលតែរងនូវការរិះគន់ពីក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សថា ធ្វើឲ្យដំណើរការលិទ្ធិប្រជាធិបតេយ្យមានសន្ទុះយឺត ដោយសារអ្នកប្រើប្រាស់សិទ្ធិខ្លះត្រូវចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទពីបទញុះញង់ និងបទបង្កឲ្យខូចសណ្តាប់សង្គមជាដើម បើទោះបីបាតុកម្មខ្លះ ធ្វើទៅបានដោយជម្នះនឹងបម្រាមរបស់អាជ្ញាធរក៏ដោយ។
សូមសរសេរមកកាន់អ្នកស្រី ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

រឿងនេះ ត្រូវមើលគម្រូរបស់រដ្ឋាភិបាលអូបាម៉ា ក្នុងការទប់ទល់ជាមួយនឹងបាតុករ នៅពេលថ្មីៗ នេះ វិញ ថាតើរដ្ឋាភិបាលអូបាម៉ា បានធ្វើយ៉ាងដូចម្តេច?
បាតុករ ៤០០ នាក់ តែប៉ូលីស បានប្រើកម្លាំងយ៉ាងច្រើន មានគ្រាប់ផ្សែង គ្រប់ប្រភេទ និងរថពាសដែក ព្រមទាំងចាប់ខ្លួនបាតុករ យ៉ាងព្រៃផ្សៃ ផង។
នរណាឆ្ងល់អីពីរឿងច្បាប់បាតុកម្មស្រុកខ្មែរ សូមអញ្ជើញសួរទៅ VOA និង RFA ពីរឿងរឿងរដ្ឋាភិបាល អូបាម៉ា វិញ៕
បើអាជ្ញាធរមិនគោរពច្បាប់ តើឲ្យអាឆ្កែណាគោរពនោះ!!!
ពិតជាខ្លាចងាប់មែនពួកអាថោក មីថោក ! មហាសែនថោក! តាំងពីជីដូនជីតាអញមកមិនដែល់
កណ្ឌួយម៉ែវាណាចេញច្បាប់ថោកខ្លាចងាប់គ្រាន់តែគេប្រមូលផ្តុំគ្នាវាកណ្ឌួយម៉ែវាថាខុសច្បាប់
ចុះកណ្ឌួយម៉ែវាគ្រែងធ្លាប់ទៅវត្តដែរឬអត់? ម៉េចក៏មិនគិតទៅវត្ដដេញលោកសង្ឃឲ្យអស់ពីវត្តផង
ដែលលោកទៅប្រម៉ូលផ្តុំគ្នានៅក្នុងវត្ត? ឬមនុស្សទៅប្រម៉ូលផ្ដុំគ្នាធ្វើបុណ្យនៅក្នុងវត្ត៕
ពិតជាអាពួកទមិឡអត់សាសនាមែន។ តើប្រជាជនពេណាប្រជាជនខ្មែរយល់ដឹងអំចារឹក
ពួកអាទមិឡអត់សាសនានឹង?