​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើកយក​បញ្ហា​កំណែ​ទ្រង់​ការបោះឆ្នោត​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ជប៉ុន​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី (ស្តាំ) ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បង្ហើប​ឲ្យដឹងថា ខ្លួន​នឹង​លើកយក​របៀបវារៈ​ចំនួន​បួន​ទៅ​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​មកពី​ប្រទេស​ជប៉ុន នៅ​ថ្ងៃស្អែក​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២១ ខែសីហា​នេះ ឲ្យដឹងថា លោក សម រង្ស៊ី និងលោក កឹម សុខា នឹង​ជួបគណៈប្រតិភូ​មកពីជប៉ុន​លោក Azuma KOSHIISHI ជា​អនុប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី២២ ខែសីហា វេលា​ម៉ោង២រសៀល នៅ​វិមាន​រដ្ឋ​សភា​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ប្រាប់VOD ថា មាន​របៀបវារៈ​មួយចំនួន​រួមមាន ដំណោះស្រាយ​នយោបាយ​ដែល​បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កន្លងមក ស្ថាន​ការ​នយោបាយ​ទូទៅ​នៅ​កម្ពុជា ការកែទម្រង់​ការបោះឆ្នោត និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​។ លោកបន្តថា ឥឡូវនេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​អន្តរជាតិ ឬ​កិច្ចការ​សេដ្ឋកិច្ច​សកលភាវូបនីយកម្មជា​មួយ​អន្តជាតិ ដើម្បី​ជំរុញ​កិច្ចការ​នយោបាយ កិច្ចការ​សេដ្ឋកិច្ច និង​សង្គម​ឲ្យបាន​ល្អ​ប្រសើរ​ដូច​បណ្តាល​ប្រទេស​អភិវឌ្ឍន៍​។​

អ្នកនាំពាក្យ​រូប​នេះ បន្ថែមថា អ្វី​ដែល​សំខាន់ ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​ពិភាក្សា​លើ​ការកែទម្រង់​ការបោះឆ្នោត ​ដែល​គណបក្ស​ទាំងពីរ​បាន​នឹង​កំពុង​រៀបចំ ព្រោះ​ស្ថាប័ន​នេះ​ហេតុផល​មួយ​ដែល​ធ្វើឲ្យមាន​បញ្ហា​នៅ​ពេល​បោះឆ្នោត​ម្តងៗ​។

​កាលពី​ថ្ងៃ​ទី២០ ខែ​សីហា លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Naoto SAKAGUCHI ជា​សមាជិក​រដ្ឋសភា​ជប៉ុន និងលោក Takayuki SHIMIZU ជា​សមាជិក​ព្រឹទ្ធសភា​ជប៉ុន ព្រមទាំង​គណប្រតិភូ​ជប៉ុន​។ ក្នុងជំនួប​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បានពិភាក្សា​គ្នា​លើជំនួយ​ផ្នែក​បច្ចេកទេស​ក្នុង​ការកែទម្រង់​ការបោះ​ឆ្នោត​នៅ​កម្ពុជា និង​ការកែទម្រង់​រដ្ឋ​សភា​៕

សូមសរសេរមកលោក​ ឡាយ សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើកយក​បញ្ហា​កំណែ​ទ្រង់​ការបោះឆ្នោត​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ជប៉ុន​​"

  1. CountryStudent says:

    shared from facebook

    ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
    គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
    នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
    មិនមែនសម័យសង្គ្រាមលោកទេ