ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
អង្គការសិទ្ធិមនុស្សលីកាដូ ចាត់ទុកការដែលប្រធានពន្ធនាគារមិនអនុញ្ញាតឲ្យក្រុមគ្រួសារជនរងគ្រោះ និងមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិ ចូលសួរសុខទុក្ខ នៅពន្ធនាគារនៅព្រៃស ជារឿងខុសច្បាប់ និងទាញចូលក្នុងរឿងនយោបាយ។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ចុះថ្ងៃទី២០ ខែសីហា ឲ្យដឹងថា ការបដិសេធមិនឲ្យក្រុមគ្រួសារចូលសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ នៅពេលនេះ ភាគច្រើនគឺជារឿងនយោបាយ។ សេចក្តីថ្លែងការណ៍បន្តថា តាមច្បាប់ស្តីពីពន្ធនាគារ បានចែងថា ក្រុមគ្រួសារទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យចូលសួរសុខទុក្ខជនរងគ្រោះ ដោយផ្អែកលើសិទ្ធិជាមូលដ្ឋាន។
អង្គការលីកាដូ ក៏ស្នើឲ្យតុលាការទម្លាក់បទចោទទាំងអស់លើសកម្មជនគណបក្សសង្គ្រោះជាតិ ព្រោះពួកគេពុំមានកំហុសដូចដែលអ្វីដែលតុលាការចោទប្រកាន់ឡើយ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងតាមរយៈសេចក្តីថ្លែងការណ៍ថា ការរឹតបន្តឹងនេះ ហាក់បីដូចជាមានភាពឃោរឃៅ ហើយជាររឿងប្រយោជន៍នយោបាយទាំងស្រុង។ លោកបន្តថា ក្រុមគ្រួសារគឺជាប្រភពតែមួយគត់ ដែលមានសារៈសំខាន់ណាស់ក្នុងចូលសួរសុខទុក្ខជនរងគ្រោះ ដើម្បីផ្តល់ជាអាហារ លុយ និងសម្រួលផ្លូវអារម្មណ៍អ្នកទោសឲ្យមានភាពកក់ក្តៅ។
VOD មិនអាចសុំការឆ្លើយតប ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក គុយ ប៊ុនសន បាននៅឡើយទេជុំវិញករណីនេះ។
កាលពីថ្ងៃទី២ ខែសីហា ស្នងការនគរបាលរាជធានីភ្នំពេញចុះចាប់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣រូបរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅ លោក សាន គីមហេង ប្រធាន ចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនា យុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ ទាក់ទងករណីហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ កក្កដា ដែលបណ្តាលឲ្យកងសន្តិសុខរងរបួស៣៨នាក់ និងបាតុកររបួស៦នាក់ ខណៈពេលដែលតំណាងរាស្ត្រគណបក្សប្រឆាំងទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ។
អង្គការលីកាដូ រួមជាមួយអង្គការសង្គមស៊ីវិលចំនួន២២ ផ្សេងទៀតបានថ្កោលទោសចំពោះការរំលោភបំពានជាក់ស្តែង នៃប្រព័ន្ធច្បាប់កម្ពុជា ដែលចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិ ដើម្បីដាក់គំនាបឲ្យគណបក្សប្រឆាំងព្រមចូលតុចរចា ជាមួយគណបក្សប្រជាជនកម្ពុជា៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
ការមិនអនុញ្ញាតឲ្យក្រុមគ្រួសារចូលសួរសុខទុក្ខសកម្មជន CNRP ជារឿងខុសច្បាប់។វាខុសតាំងពី ដើមមកម្ល៉េះ!!!!
shared from Facebook
បញ្ហាចំពោះមុខរបស់ខ្មែរត្រូវការពារ គឺមហិច្ឆតាយួនលេបទឹកដីខ្មែរ !!!
ជាការពិតរឿងបាត់បង់ទឹកដី ជារឿងអាម៉ាស់បំផុតសម្រាប់កូនខ្មែរគ្រប់ៗរូបដែលមិនអាចនៅឱបដៃឈរមើល បណ្តែតបណ្តោយឲ្យអាយ៉ងយួនក្រុម CPP ហ៊ុនសែន ហេងសំរិន ជាសីុម ហោណាំហុង ជាមយាប ឈាងវុន គាតឈុន …សម្លាប់ខ្មែរថែយួន ដោយកាត់ទឹកដីគោកកោះ សម្បទានដីព្រៃព្រឹក្សា សម្បត្តិវប្បធម៌ឲ្យយួន99ឆ្នាំបានទៀតឡើយ ។ ខ្ញំុរ៉ាបិរីម៉ាគីធ្លាប់បានអានឯកសារជាច្រើន មានឯកសាររបស់លោកឆាងយុក្តី ឯកសារមហាបុរសរបស់លោកអេងសុតក្តី សៀវភៅប្រវត្តិសាស្ត្ររបស់លោកត្រឹងងាក្តី ។ល។និង។ល។ សុទ្ធតែបានបញ្ជាក់ច្បាស់ពីល្បិចអាក្រក់របស់យួនកូនចៅហូជីមិញ ក្នុងការលេបយកទឹកដីកម្ពុជាបញ្ចូលជាសហព័ន្ធឥណ្ឌូចិដែលមានយួនជាម្ចាស់សហព័ន្ធ ក៏ដូចជាម្ចាស់ប្រទេសទាំងបី ពិសេសគឺដាំតែអុង ។ ពេលនេះបើខ្មែរមិនព្រមភ្ញាក់រលឹកឲ្យបានទាន់ពេលវេលាទេ ទឹកដីកម្ពុជាកណ្តាលសព្វថ្ងៃនឹងក្លាយជាទឹកដីយួនដូចទឹកដីកម្ពុជាក្រោមមិនខាន ព្រោះទឹកដីឡាវសព្វថ្ងៃបានធ្លាក់ក្នុងកណ្តាប់ដៃយួនទាំងស្រុងហើយ នៅឡើយតែកម្ពុជានេះទេដែលយួនកំពុងប្រើអាយ៉ងរបស់វាគាបសង្កត់ផ្នត់គំនិតកូនខ្មែរឲ្យស្នេហាយួន តាមរយៈចំណងមិត្តភាព ឬសម្ព័ន្ធភាពមុឺនឆ្នាំកម្ពុជា-វៀតណាមនេះឯង ។ មិនមែនខ្ញំុរ៉ាបិរីម៉ាគីស្អប់ខ្ពើមយួនទេ តែវាជាការពិតដែលត្រូវតែភ័យ ត្រូវតែព្រួយបារម្ភសូម្បីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពតក៏បានថ្កោលទោសយួនដែលមានមហិច្ឆតាលេបទឹកដីខ្មែរនេះដែរ ។